កុមារជាង៦០០នាក់ចូលរួមទិវាសិទ្ធិកុមារនៅព្រះវិហារសន្តីម៉ារីញញឹម

ព្រះវិហារសន្តីម៉ារីញញឹម ចំការទៀង ប្រារព្ធទិវាសិទ្ធិកុមារ ដើម្បីជួយឱ្យកុមារដែលមានអាយុចន្លោះពី ៣ដល់១៧ឆ្នាំ ប្រមាន​ជាង​៦០០នាក់យល់ពីសិទ្ធិរបស់ខ្លួន នាថ្ងៃទី២៥ មិថុនា ២០២២ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញអូលីវីយ៉េ ជ្មីតហស្លេ នៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។

កុមារី ធូ រ៉ាឌី រៀននៅសាលាបឋមសិក្សានិគ្រោធារាម ក្នុងវ័យ១២ឆ្នាំ មកពីភូមិត្រពាំងអំពិល និយាយថា ខ្ញុំចូលរួមកម្មវិធីនេះជារៀងរាល់ឆ្នាំ។ រ៉ាឌី និយាយរៀបរាប់ទៀតថា «ទិវានេះ ខ្ញុំបានរៀនពីសិទ្ធិកុមារ និងខ្ញុំចាំបានថាសិទ្ធិកុមារមាន៥យ៉ាង​ គឺមានឪពុកម្ដាយ ញ៉ាំចំណីអាហារ ដើរលេង ទៅសាលារៀន និង ទៅមន្ទីរពេទ្យពេលឈឺ។»

រ៉ាឌី បន្ថែម​ថា នៅពេលត្រឡប់ទៅវិញគាត់នឹងប្រាប់ឪពុកម្ដាយនិងមិត្តភក្តិរបស់​គាត់​អំពីសិទ្ធិទាំងអស់នេះ។

កុមារា ញឹក ហួយ រៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាវត្តនិគ្រោធ ក្នុងភូមិអង្គតាងិល ធ្លាប់បានចូលរួមទិវាកុមារនៅ​ព្រះវិហារសន្តីម៉ារីញញឹមនេះ២ទៅ៣ បាន​និយាយថា កម្មវិធីនេះ ជាកម្មវិធីមួយដែលធ្វើឱ្យយើងជាកុមាររីករាយសប្បាយ និងទទួលបានរបស់លេង សម្ភារអនាម័យ និងនំចំណីជាដើម។

ហួយ បន្ថែមថា «ខ្ញុំមកទីនេះក្រៅពីរបស់របរដែលទទួលបាន ខ្ញុំក៏បានយល់ពីព្រះសហគមន៍ យល់ពីសិទ្ធិកុមារ សិទ្ធិបុរស សិទ្ធិនារី និងសូមឱ្យមិត្តភក្តិខ្ញុំចូលរួមកម្មវិធីនេះកាន់តែច្រើន។»

តាមការឱ្យដឹងពីលោក ភឿន សុភាន់ អ្នកទទួលខុសត្រូវក្រុមកាយឫទ្ធិនៅ​ព្រះវិហារ​នេះ បានរៀបរាប់ថា គោលបំណងសំខាន់នៃការប្រារព្ធពិធីនេះ គឺដើម្បីអបអរសាទរទិវាសិទ្ធិកុមារ ក៏ដូចជាកម្មវិធីមួយដើម្បីរំឭកដល់កុមារ និងបង្រៀនដល់ពួកគាត់ អំពីសិទ្ធិនិងកាតព្វកិច្ចរបស់​ពួកគាត់។

ជាមួយគ្នានេះដែរ អ្វីដែលសំខាន់គឺការចួបជុំមួយដើម្បីផ្ដល់នូវអំណរសប្បាយ និងបង្ហាញពីសកម្មភាពរៀនរួមគ្នា។ តាមរយៈការបង្រៀនកុមារឱ្យស្គាល់ពីសិទ្ធិរបស់ខ្លួននេះ លោកសុភាន់ បញ្ជាក់ថា នេះជាអត្ថប្រយោជន៍ដែលកុមារទទួលបាន គឺកាលណាគេយល់ពីសិទ្ធិរបស់គេ គេក៏ដឹងពីតួនាទីរបស់គេ និងអត្ថប្រយោជន៍ដែលផ្ដល់ឱ្យគេ គេអាចរស់នៅក្នុងសិទ្ធិធំទាំង៤របស់គេ ដែលអាចឱ្យរស់នៅក្នុងគន្លងមួយដ៏ត្រឹមត្រូវ។

ក្នុង​ឱកាស​នោះ ​លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ថាណែនាំ​កុមារ​ឲ្យ​យល់ដឹង​ពី​សិទ្ធិ​ធំៗ​របស់​ខ្លួន​  មាន​ដូចជា សិទ្ធិរស់រានមានជីវិតដោយមានឪពុកម្ដាយថែរក្សា សិទ្ធិទទួលបានការអប់រំដោយទៅសាលា សិទ្ធិទទួលអាហារគ្រប់គ្រាន់ដើម្បីលូតលាស់ សិទ្ធិទទួលបានការការពារ​ដោយមានសេវាសាធារណៈ ជាពិសេស​ពេលមានជំងឺ និង​សិទ្ធិកម្សាន្តសប្បាយ។

លោកអភិបាលបន្ថែមថា សិទ្ធិកុមារទាំងនេះ ណែនាំឱ្យមើលឃើញអនាគតរបស់ពួកគេ។ ទោះបីស្ថិតនៅក្រោមដំណក់ភ្លៀង កុមារទាំងអស់បានចែកជាក្រុមតូចៗដើម្បីទទួលការណែនាំពីមេកាយឫទ្ធិឱ្យស្គាល់ពីសិទ្ធិកុមារ ដែលមាននៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងសាកលលោក។

ក្រុមកុមារកាយឫទ្ធិនៃព្រះវិហារ​សន្តីម៉ារីញញឹម​ក្នុងព្រះសហគមន៍ចំការទៀង តែងតែចួបជុំគ្នារៀងរាល់សប្ដាហ៍ ដើម្បីទទួលការអប់រំនិងកម្សាន្ត ដោយមានកុមារចន្លោះពី៣០០ទៅ៥០០នាក់ចូលរួម។ ដោយឡែករយៈពេល២ឆ្នាំកន្លងមកនេះកម្ពុជាស្ថិតនៅក្នុងការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ ក្រុមនេះត្រូវបានផ្លាស់ប្ដូរសកម្មភាពទៅជាការសួរសុខទុក្ខតាមផ្ទះ។

បច្ចុប្បន្ននេះក្រោយពេលរាជរដ្ឋាភិបាល បើកឱ្យមានសកម្មភាពគ្រប់វិស័យឡើងវិញ ក្រុមកាយឫទ្ធិបានចួបជុំគ្នានៅព្រះវិហាររាល់សប្ដាហ៍ដែលមានកុមារកាយឫទ្ធិចូលរួមជាមធ្យមចន្លោះពី៨០ ទៅ១២០នាក់។

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email