Day: June 27, 2022

កុមារជាង៦០០នាក់ចូលរួមទិវាសិទ្ធិកុមារនៅព្រះវិហារសន្តីម៉ារីញញឹម

ព្រះវិហារសន្តីម៉ារីញញឹម ចំការទៀង ប្រារព្ធទិវាសិទ្ធិកុមារ ដើម្បីជួយឱ្យកុមារដែលមានអាយុចន្លោះពី ៣ដល់១៧ឆ្នាំ ប្រមាន​ជាង​៦០០នាក់យល់ពីសិទ្ធិរបស់ខ្លួន នាថ្ងៃទី២៥ មិថុនា ២០២២ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញអូលីវីយ៉េ ជ្មីតហស្លេ នៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ កុមារី ធូ រ៉ាឌី រៀននៅសាលាបឋមសិក្សានិគ្រោធារាម ក្នុងវ័យ១២ឆ្នាំ មកពីភូមិត្រពាំងអំពិល និយាយថា ខ្ញុំចូលរួមកម្មវិធីនេះជារៀងរាល់ឆ្នាំ។ រ៉ាឌី និយាយរៀបរាប់ទៀតថា «ទិវានេះ ខ្ញុំបានរៀនពីសិទ្ធិកុមារ និងខ្ញុំចាំបានថាសិទ្ធិកុមារមាន៥យ៉ាង​ គឺមានឪពុកម្ដាយ ញ៉ាំចំណីអាហារ ដើរលេង ទៅសាលារៀន និង ទៅមន្ទីរពេទ្យពេលឈឺ។» រ៉ាឌី បន្ថែម​ថា នៅពេលត្រឡប់ទៅវិញគាត់នឹងប្រាប់ឪពុកម្ដាយនិងមិត្តភក្តិរបស់​គាត់​អំពីសិទ្ធិទាំងអស់នេះ។ កុមារា ញឹក ហួយ រៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាវត្តនិគ្រោធ ក្នុងភូមិអង្គតាងិល ធ្លាប់បានចូលរួមទិវាកុមារនៅ​ព្រះវិហារសន្តីម៉ារីញញឹមនេះ២ទៅ៣ បាន​និយាយថា កម្មវិធីនេះ ជាកម្មវិធីមួយដែលធ្វើឱ្យយើងជាកុមាររីករាយសប្បាយ និងទទួលបានរបស់លេង សម្ភារអនាម័យ និងនំចំណីជាដើម។ ហួយ បន្ថែមថា «ខ្ញុំមកទីនេះក្រៅពីរបស់របរដែលទទួលបាន ខ្ញុំក៏បានយល់ពីព្រះសហគមន៍ យល់ពីសិទ្ធិកុមារ …

កុមារជាង៦០០នាក់ចូលរួមទិវាសិទ្ធិកុមារនៅព្រះវិហារសន្តីម៉ារីញញឹម Read More »

លោកអភិបាល​អូលីវីយ៉េ រំលឹក​អំពី​អត្តសញ្ញាណ​របស់​គ្រីស្ត​បរិស័ទ

កាលពីថ្ងៃអាទិត្យ​ម្សិលមិញ​នេះ លោកអូលីវីយ៉េ ជ្មីត​ហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​មាន​ប្រសាសន៍ថា ពេល​យើង​ក្លាយជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ដឹង​ថា យើងជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងជាព្រះកាយព្រះគ្រីស្ត និង​យើងជាវិហាររបស់ព្រះជាម្ចាស់។ «នេះ​គឺ​ជា​អត្តសញ្ញាណ​របស់​យើង​ដែល​​ជា​គ្រីស្ត​បរិស័ទ។» លោកអភិបាល​បញ្ជាក់។​ លោក​បាន​រំលឹក​គ្រីស្ត​បរិស័ទ​ទាំង​អស់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​​អគ្គសញ្ញា​លាប​ថ្ងាសនៅ​មណ្ឌល​សកម្មភាព​តាកែវ ដូច្នេះ​ថា ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ក្លាយជា​បុត្រ​ធីតា​របស់​ព្រះអង្គ​ ដែលកោតខ្លាចព្រះបិតា គឺគោរពព្រះអង្គគ្រប់ពេល មិនគ្រាន់​តែពេលមកវិហារនោះទេ។ យើង​មិនមែនជាប្រជាជនធម្មតាទេ ព្រោះ​ពេលទទួលព្រះកាយព្រះគ្រីស្ត​ គឺយើងជាបងប្អូននឹងគ្នា យើងជាព្រះកាយព្រះគ្រីស្ត ក្នុងចំណោមព្រះសហគមន៍នានា​ក្នុងពិភពលោក។ លោកបញ្ជាក់​បន្ថែម។ ក្នុងនោះ​ដែរ លោកអភិបាល​បាន​ពន្យល់​ទៀតថា យើងជាវិហាររបស់ព្រះជាម្ចាស់ គឺជីវិតរបស់ខ្លួនយើង​ផ្ទាល់​ជារូបកាយដ៏សក្ការៈ ដែលមានព្រះវិញ្ញាណដ៏វិសុទ្ធគង់​នៅជាមួយ។ ក្នុងពិធី​​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនានេះ មាន​គ្រីស្ត​បរិស័ទ​ទទួលអគ្គ​សញ្ញាលាប​ថ្ងាស​​ចំនួន​១១០នាក់ ដែលមក​ពី​ព្រះសហគមន៍ចំនួន​៨​ក្នុងមណ្ឌល​សកម្មភាព​តាកែវ។ កម្មវិធីនេះ បាន​ធ្វើ​ឡើង​នៅ​ព្រះសហគមន៍​សន្តីម៉ារីញញឹម​-ចំការទៀង ក្នុង​ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោកអភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍ទៅកាន់​បេក្ខជន​ទៀតថា ព្រះវិញ្ញាណណែនាំ​យើងក្នុងជីវិតប្រចាំថ្ងៃ។ លោក​សង្កត់​ធ្ងន់​ថា «អត់​មាន​នរណា​ម្នាក់មានអំណោយទានស្មើសូន្យទេ គឺមាន​តែ​អ្នក​ខ្ជិល ដែលមិន​ចេះ​មើល​អំណោយទាន​របស់​ខ្លួន​ប៉ុណ្ណោះ។» លោកអភិបាល​បាន​បន្ថែម ក្នុងជីវិត​ជា​គ្រីស្ត​បរិស័ទ​ យើង​ខុស​ពី​សាសនា​ឯទៀត ដោយ​សារ​តែ​យើង​មាន​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់ ដូច្នេះ «​របៀប​ដែល​យើង​រស់នៅ របៀបដែល​យើងដឹក​នាំ​ត្រូវ​តែ​ជា​របៀប​ប្លែក​… ដោយ​ចាប់​អារម្មណ៍ពីមនុស្ស​ម្នាក់​ៗ​ តើ​អ្នកនោះ​ត្រូវ​ការ​អ្វីខ្លះដើម្បី​ឲ្យ​គាត់​ជោគ​ជ័យ​ក្នុងជីវិត​ផ្ទាល់​ខ្លួន …

លោកអភិបាល​អូលីវីយ៉េ រំលឹក​អំពី​អត្តសញ្ញាណ​របស់​គ្រីស្ត​បរិស័ទ Read More »

Subscribe to our newsletter

Don't miss new updates on your email