​ព្រះវិហារ​តូច​នៃ​តំបន់​តាខ្មៅ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការ

ព្រះវិហារ​តូច​ដែល​បំពាក់​ទៅ​ដោយ​ម៉ាស៊ីន​ត្រជាក់​ រួមនិងអាងជ្រមុជទឹកនៅ​ខាង​ក្នុងនោះ ស្ថិត​ក្នុង​ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបាន​ប្រទានពរ​ នាព្រឹកថ្ងៃទី២១ មិថុនា ២០២២ ដោយ​លោក​អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ និង​មាន​គ្រីស្ត​បរិស័ទ​មកពី​តំបន់​មណ្ឌលសកម្មភាព​តាខ្មៅ​ចូលរួម​ផងដែរ។

លោក​បូជាចារ្យ ហ្វ្រង់​ស្វ័រ ​សាវីយ៉េ ដឺម៉ុង បូជាចារ្យ​ទទួល​ខុសត្រូវ​ព្រះសហគមន៍​មណ្ឌល​សកម្មភាព​តា​ខ្មៅ​មាន​ប្រសាសន៍​ថា ព្រះសហគមន៍​នៅ​ទី​នេះ​ក្រោម​ការ​ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ​ដ៏​វិ​សុទ្ធ។

លោក​បន្ត​ថា យើង​មាន​សកម្ម​ភាព​ចួប​ជុំ​គ្នា​​ប្រទានព្រះ​ពរ​ ថ្វាយ​អភិបូជា​ ដោយ​មាន​ព្រះសហគមន៍​នៅ​គងនយ​ និង​បងប្អូន​ដែល​​ឈ្វេង​យល់​ពី​ជីវិត​ យើង​រួម​ជាមួយ​គ្នា​បង្កើត​ជាគ្រួសារ​មួយ​នៅ​ទីនេះ និង​ដោយ​សប្បាយ​រីក​រាយ​។

លោក​បូជាចារ្យ​សាវី​យ៉េ ឲ្យ​ដឹង​ទៀតថា នេះជាឱកាស​ដើម្បី​រំ​ឭក​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​ដែល​បាន​​កើត​ជាមនុស្ស​ និង​ព្រះ​យេស៊ូ​ជាពន្លឺ ជាព្រះ​បន្ទូល​ដែល​បំភ្លឺជីវិតរបស់​យើង​រៀង​រាល់​ថ្ងៃ​ និង​ជាពិសេស​ពេល​យើង​ថ្វាយ​អភិបូជាជាមួយ​គ្នា​ យើង​បង្កើត​ជីវិត​ជាគ្រីស្ត​បរិស័ទ​ដែល​ជាសក្ខីភាព​អំពី​ជីវិត​របស់ព្រះយេស៊ូ​។

លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ មានប្រសាសន៍នៅក្នុងកិច្ចចាប់ផ្ដើមកម្មវិធីនេះថា យើងត្រូវតស៊ូខិត​ខំ​ចូល​តាម​ទ្វារចង្អៀត តាម​ព្រះបន្ទូល​របស់​ព្រះយេស៊ូ ដោយត្រូវ​ស្រឡាញ់ខ្មាំងសត្រូវ និង​ចេះដាក់ខ្លួន។

លោក​អភិបាល​បញ្ជាក់​ថា របៀបជាគ្រីស្តបរិស័ទគឺ​ខុស​ពី​របៀប​របស់​លោកីយ៍ គឺ​មិន​មែន​ជា​អ្នក​ធំ តែ​ជា​អ្នក​បម្រើ។ ហើយ​របៀប​ប្រកាសដំណឹង​ល្អ​របស់​គ្រីស្ត​បរិស័ទ​គឺ​ត្រូវ​បង្ហាញ​អំពី​របៀប​រស់នៅ​ប្លែក​ពី​សង្គម។

នៅក្នុងធម្មទេសនា លោកអភិបាលរំឭកថា តំបន់​មណ្ឌល​សកម្មភាព​តាខ្មៅ គឺ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​ប្រកាសដំណឹង​ល្អ​របស់​ព្រះជាម្ចាស់សម្រាប់​បង​ប្អូន​ខ្មែរ។

នៅក្នុង​ពិធី​ប្រទានព្រះពរនេះដែរ លោក​អភិបាល​បាន​ប្រោស​ទឹក​ព្រះពរលើ​កន្លែង​សំខាន់ៗ​ទាំងបីគឺ៖  អាង​ទឹក​សម្រាប់​ធ្វើអគ្គសញ្ញាជ្រមុជទឹក កន្លែងអានព្រះបន្ទូល តុអាសន:។​

ព្រះវិហារនេះ​មាន​ឈ្មោះ​ថា ព្រះវិហារ​សន្តី​តេរេសា​នៃ​កាល់គូថា បានចាប់ផ្ដើមកែលម្អក្នុង២០២០ និងបញ្ចប់ការ​ជួសជុលកាលពីចុងឆ្នាំ២០២១កន្លង​ទៅ​នេះ។​

ដើម្បី​ចាប់​ផ្តើម​កិច្ច​ការ​ប្រកាស​ដំណឹង​ល្អនេះ លោក​បូជាចារ្យទទួល​ខុស​ត្រូវ​​បាន​ចាប់​ផ្តើម​បង្កើត​ជា​សាលា​មត្តេយ្យសម្រាប់​កុមារ​តូច កន្លែង​ស្នាក់នៅ​សម្រាប់​យុវជន​សិក្សារៀន​សូត្រ ជាដើម។

នៅក្នុង​ឱកាសនេះដែរ ​លោក​អភិបាលអូលីវីយ៉េ បាន​ធ្វើ​​ជាអធិបតីប្រោះទឹក​​ព្រះពរ លើអគារ​​សាលាមត្តេយ្យថ្មី​​ដែល​បានចាប់​ផ្តើម​ទទួល​និង​បង្រៀន​សិស្សនាពេល​កន្លង​មក​​​។​

សកម្មភាព​​របស់​​ព្រះសហគមន៍​នេះ រួម​មាន​​ការចុះសួរសុខទុក្ខ អប់រំជំនឿ សកម្មភាព​មេត្តាករុណា កន្លែង​ស្នាក់នៅសម្រាប់​យុវវ័ន​សិក្សា និង​សាលាមត្តេយ្យ៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email