ជំនួបដំបូងរវាងលោកសិលា សួន ហង្សលី និងអ្នកដឹកនាំព្រះសហគមន៍ក្នុងភូមិភាគកំពង់ចាម
លោកអភិបាលថ្មីដែលទើបនឹងត្រូវជ្រើសរើសដើម្បីដឹកនាំព្រះសហគមន៍ភូមិភាគកំពង់ចាម លោកសិលា សួន ហង្សលី បានជួបប្រជុំជាមួយលោកបូជាចារ្យក្នុងតំបន់ បព្វជិត-ជិតា នៅក្នុងភូមិភាគកំពង់ចាមលើកដំបូង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ នៅក្រុងកំពង់ចាម។ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានជ្រើសតាំងលោកបូជាចារ្យសិលា សួន ហង្សលី ដែលបច្ចុប្បន្នកំពុងបម្រើការងារនៅមណ្ឌលសកម្មភាពភ្នំពេញថ្មី ជាតំណាងពេញសិទ្ធិលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ និងជានាយកទេវវិទ្យាល័យសន្តយ៉ូហានម៉ារីវីយ៉ាណែរ ដើម្បីទទួលមុខងារជាអភិបាលទទួលខុសត្រូវព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ។ លោកត្រូវបានបន្តមុខងារពីលោកអភិបាលអន់តូនីសាមី ស៊ូសៃរាជ្យ និងលោកអភិបាលប្រ៊ុយណូ កូសម៍( Apostolic Administor) នៃព្រះសហគមន៍ភូមិភាគកំពង់ចាម។ បន្ទាប់ពីសារត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោកបូជាចារ្យហង្សលី ទទួលសារលើកទឹកចិត្តជាច្រើនសម្រាប់បេសកកម្មថ្មីរបស់លោក។ «ខ្ញុំមានចិត្តរំភើប ដោយមិននឹកស្មានថា ជាបូជាចារ្យម្នាក់អាចជួយណែនាំភូមិភាគមួយនោះទេ។» នេះជាប្រសាសន៍របស់លោកអភិបាលថ្មីនៃភូមិភាគកំពង់ចាម ដែលបានផ្តល់បទសំភាសន៍កាលពីថ្ងៃទី១៨ ខែកក្កដាកន្លងទៅនេះ។ លោកបន្ថែមថា គាត់បានទទួលសារពីលោកបូជាចារ្យ គ្រីស្តបរិស័ទ និងលោកអភិបាលផ្សេងៗទៀតបានផ្ញើសារជួយគាំទ្រ ហើយពួកគាត់បង្ហាញអំណរសប្បាយ និងលើកទឹកចិត្តឲ្យលោកបម្រើក្នុងឋានៈជាអ្នកជួយណែនាំភូមិភាគកំពង់ចាម។ «ខ្ញុំនឹងយកចិត្តទុកដាក់ ប្រើអស់ពីសមត្ថភាព ដើម្បីបំពេញមុខងារថ្មី ដែលព្រះសហគមន៍បានជ្រើសរើស។» លោកហង្សលីបន្ថែម។ និយាយអំពីបេសកកម្មនៃការបម្រើក្នុងភូមិភាគនេះ លោកអភិបាលបានឲ្យដឹងទៀតថា គាត់ត្រូវរៀបចំកន្លែងដែលគាត់កំពុងទទួលខុសត្រូវឲ្យមានអ្នកទទួលការងារជំនួសសិន បន្ទាប់មកពេលទៅកំពង់ចាម …
ជំនួបដំបូងរវាងលោកសិលា សួន ហង្សលី និងអ្នកដឹកនាំព្រះសហគមន៍ក្នុងភូមិភាគកំពង់ចាម Read More »