ម៉ារី​ម៉ាដាឡា​ជា​គំរូ​សម្រាប់​អ្នក​មាន​បាប

ក្នុងពិធី​រំលឹក​ដល់​សន្តី​ម៉ារី​ម៉ាដាឡា សម្រាប់​ព្រះសហគមន៍​ស្វាយ​ប៉ាក លោក​បូជាចារ្យ​ផ្រមផុង ស៊ីហារ៉ាត់ (ប៊ឺត) ជា​ប្រធាន​អភិបូជានៅ​ថ្ងៃនោះ បាន​មាន​ប្រសាសន៍​ថា យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មាន​បាប ដូច្នេះ​ឱ្យ​យើង​កែប្រែ​ចិត្ត​គំនិត​របស់​យើង ឱ្យ​យើង​ស្វែង​រក​ព្រះយេស៊ូ​គ្រីស្ត។

លោក​បូជាចារ្យ​អធិបតី មាន​បន្ថែម​ថា «អ្នក​មាន​បាប​បាន​ទទួល​អ្វី​ល្អ​មែន​ទែន​ពី​ព្រះជាម្ចាស់។ ជាក់​ស្តែង​នៅ​ក្នុង​ព្រះគម្ពីរ អ្នក​ដែល​បាន​ឡើង​ស្ថាន​បរម​សុខ​មុន​គេ​គឺ​អ្នក​ទោស​(ចោរព្រៃ) ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះយេស៊ូ។»

លោក​បូជាចារ្យ​ប៊ឺត​ បន្តថា នាង​ម៉ារីម៉ាដាឡា ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ​ពិត​មែន​គាត់​ជា​មនុស្ស​មិន​ល្អ ប៉ុន្តែ​នៅ​ពេល​គាត់​បាន​ជួប​ព្រះយេស៊ូ​គ្រីស្ត គាត់​បាន​កែប្រែ​ចិត្ត​គំនិត ក្លាយជាមនុស្សថ្មី។

ជា​ទូទៅ​មនុស្សទាំង​អស់​មើល​គ្នាតែ​សំបក​ក្រៅ ដែល​ខុស​ពី​ព្រះជាម្ចាស់ ព្រះអង្គ​គង់នៅ​ជាមួយ​មនុស្ស​មាន​បាបដែរ។ លោក​បាន​សង្កត់ធ្ងន់​ថា «អស់​អ្នក​ដែល​គិត​ថា​ខ្លួន​ឯង​ល្អ​មែន​ទែន អ្នក​នោះ​នៅ​ឆ្ងាយ​ពី​ព្រះជាម្ចាស់ ប៉ុន្តែ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ថា​ខ្លួន​ជា​មនុស្ស​មាន​បាប អ្នក​នោះ​ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​គេ។»

លោក​បន្តថា  ព្រះយេស៊ូ​យាង​មក​ដើម្បី​ស្វែង​រក​មនុស្ស​មាន​បាប ដើម្បី​ឱ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ។

លោក​សុំ​ឲ្យ​គ្រីស្ត​បរិស័ទ​ទាំង​អស់ យក​គំរូ​តាម​​នាង​ម៉ារី​ម៉ាដាឡា ដែល​បាន​កែប្រែ​ចិត្ត​គំនិត ​បន្ទាប​ខ្លួន​គាត់ និង​ស្វែង​រក​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​គាត់។ ហើយទីបញ្ចប់​ គាត់​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​មុន​គេ។

ព្រះសហគមន៍​ស្វាយ​ប៉ាក បាន​ជ្រើស​រើស​សន្តីម៉ារីម៉ាដាឡា​ជា​សន្ត​ឧបការី​របស់​ខ្លួន ហើយ​ជារៀង​រាល់​ឆ្នាំ​ ព្រះសហគមន៍​នេះ​តែ​ងប្រារព្ធ​ពិធីនេះ នៅ​ថ្ងៃទី​២៣ ខែកក្កដា។

មុន​នឹង​បញ្ចប់​ធម្មទេសនា​លោក​បូជាចារ្យប៊ឺត បាន​ដាស់​តឿន​គ្រីស្ត​បរិស័ទ​ឲ្យ​​ចេះ​ស្រឡាញ់​គ្នា ​ចេះ​លើក​លែង​ទោស​ឱ្យ​គ្នា។ លោក​ថា នេះ​ជា​អ្វី​ដែល​សំខាន់​ជាង​គេសម្រាប់​គ្រីស្ត​បរិស័ទ។

ក្នុង​កម្មវិធី​រំលឹកសន្តីរូបនេះ ក្នុង​ឆ្នាំ​២០២២នេះ បាន​ធ្វើ​ឡើង នៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​បូជាចារ្យ​ រឿង ឆ័ត្រសិរី លោក​ឪពុក ចន ប៉េង លោក​ឪពុក អូហ្គូស្ទីន វន និង​លោក​ឪពុក ផ្រមផុង ស៊ីហារ៉ាត់ (ប៊ឺត) ព្រម​ទាំងដែលមាន​​​​គ្រីស្ត​បរិស័ទ​ប្រមាណ​ជិត​១០០​នាក់ ដែល​មក​ពី​តំបន់​ផ្សេង​ៗ​ក្នុង​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង។

ព្រះសហគមន៍​គីឡូម៉ែត្រ​លេខ​១១ ឬ​ព្រះសហគមន៍​ស្វាយ​ប៉ាក ស្ថិតនៅ​ក្រោម​មណ្ឌល​សកម្ម​ភាព​ព្រះសហគមន៍​កាតូលិក​ភ្នំពេញ​ខាង​ជើង ក្នុងភូមិភាគ​ភ្នំពេញ៕

អត្ថបទ៖ សុធីរិទ្ធ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email