Day: July 26, 2022

ម៉ារី​ម៉ាដាឡា​ជា​គំរូ​សម្រាប់​អ្នក​មាន​បាប

ក្នុងពិធី​រំលឹក​ដល់​សន្តី​ម៉ារី​ម៉ាដាឡា សម្រាប់​ព្រះសហគមន៍​ស្វាយ​ប៉ាក លោក​បូជាចារ្យ​ផ្រមផុង ស៊ីហារ៉ាត់ (ប៊ឺត) ជា​ប្រធាន​អភិបូជានៅ​ថ្ងៃនោះ បាន​មាន​ប្រសាសន៍​ថា យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មាន​បាប ដូច្នេះ​ឱ្យ​យើង​កែប្រែ​ចិត្ត​គំនិត​របស់​យើង ឱ្យ​យើង​ស្វែង​រក​ព្រះយេស៊ូ​គ្រីស្ត។ លោក​បូជាចារ្យ​អធិបតី មាន​បន្ថែម​ថា «អ្នក​មាន​បាប​បាន​ទទួល​អ្វី​ល្អ​មែន​ទែន​ពី​ព្រះជាម្ចាស់។ ជាក់​ស្តែង​នៅ​ក្នុង​ព្រះគម្ពីរ អ្នក​ដែល​បាន​ឡើង​ស្ថាន​បរម​សុខ​មុន​គេ​គឺ​អ្នក​ទោស​(ចោរព្រៃ) ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះយេស៊ូ។» លោក​បូជាចារ្យ​ប៊ឺត​ បន្តថា នាង​ម៉ារីម៉ាដាឡា ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ​ពិត​មែន​គាត់​ជា​មនុស្ស​មិន​ល្អ ប៉ុន្តែ​នៅ​ពេល​គាត់​បាន​ជួប​ព្រះយេស៊ូ​គ្រីស្ត គាត់​បាន​កែប្រែ​ចិត្ត​គំនិត ក្លាយជាមនុស្សថ្មី។ ជា​ទូទៅ​មនុស្សទាំង​អស់​មើល​គ្នាតែ​សំបក​ក្រៅ ដែល​ខុស​ពី​ព្រះជាម្ចាស់ ព្រះអង្គ​គង់នៅ​ជាមួយ​មនុស្ស​មាន​បាបដែរ។ លោក​បាន​សង្កត់ធ្ងន់​ថា «អស់​អ្នក​ដែល​គិត​ថា​ខ្លួន​ឯង​ល្អ​មែន​ទែន អ្នក​នោះ​នៅ​ឆ្ងាយ​ពី​ព្រះជាម្ចាស់ ប៉ុន្តែ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ថា​ខ្លួន​ជា​មនុស្ស​មាន​បាប អ្នក​នោះ​ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​គេ។» លោក​បន្តថា  ព្រះយេស៊ូ​យាង​មក​ដើម្បី​ស្វែង​រក​មនុស្ស​មាន​បាប ដើម្បី​ឱ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ។ លោក​សុំ​ឲ្យ​គ្រីស្ត​បរិស័ទ​ទាំង​អស់ យក​គំរូ​តាម​​នាង​ម៉ារី​ម៉ាដាឡា ដែល​បាន​កែប្រែ​ចិត្ត​គំនិត ​បន្ទាប​ខ្លួន​គាត់ និង​ស្វែង​រក​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​គាត់។ ហើយទីបញ្ចប់​ គាត់​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​មុន​គេ។ ព្រះសហគមន៍​ស្វាយ​ប៉ាក បាន​ជ្រើស​រើស​សន្តីម៉ារីម៉ាដាឡា​ជា​សន្ត​ឧបការី​របស់​ខ្លួន ហើយ​ជារៀង​រាល់​ឆ្នាំ​ ព្រះសហគមន៍​នេះ​តែ​ងប្រារព្ធ​ពិធីនេះ នៅ​ថ្ងៃទី​២៣ ខែកក្កដា។ មុន​នឹង​បញ្ចប់​ធម្មទេសនា​លោក​បូជាចារ្យប៊ឺត បាន​ដាស់​តឿន​គ្រីស្ត​បរិស័ទ​ឲ្យ​​ចេះ​ស្រឡាញ់​គ្នា ​ចេះ​លើក​លែង​ទោស​ឱ្យ​គ្នា។ លោក​ថា នេះ​ជា​អ្វី​ដែល​សំខាន់​ជាង​គេសម្រាប់​គ្រីស្ត​បរិស័ទ។ ក្នុង​កម្មវិធី​រំលឹកសន្តីរូបនេះ …

ម៉ារី​ម៉ាដាឡា​ជា​គំរូ​សម្រាប់​អ្នក​មាន​បាប Read More »

លោក​បូជាចារ្យ​ហុង ឲ្យ​គ្រីស្ត​បរិស័ទ​ស៊ូទ្រាំ​អធិដ្ឋាន

«នៅពេលយើងអត់ធ្មត់​ក្នុងការអធិដ្ឋាន គឺជាការបង្ហាញជំនឿ។ ការអធិដ្ឋានធ្វើឱ្យមានក្ដីសង្ឃឹម។» នេះ​ជាការ​លើក​ឡើង​របស់​លោក​បូជាចារ្យ យ៉ូហាន បាទីស្ត​ ប្រាក់​ ប៊ុន​ហុង ក្នុងពិធី​ថ្វាយ​អភិបូជាលើក​ដំបូង​របស់​លោក​នៅ​ព្រះវិហារ​ព្រះកុមារយេស៊ូ​បឹងទំពុន នារាជធានីភ្នំពេញ​ កាលពីពេល​ថ្មីៗនេះ។ តប​តាម​ការ​អញ្ជើញ​របស់​ព្រះសហគមន៍​ព្រះវិហារ​ព្រះកុមារ​យេស៊ូបឹងទំពុន លោក​បូជាចារ្យ​ទើប​នឹង​តែ​ងតាំង​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា​រូបនេះ​បាន​មាន​ប្រសាសន៍ទៀតថា ការអធិដ្ឋាន ដូចជាការ​ប្រើពាក្យ៣ គឺទូលសុំ គោះទ្វារ និងស្វែងរក។ ក្នុង​ធម្មទេសនា​ដែល​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​២៤ កក្កដា លោក​បូជាចារ្យ​រូប​នេះ បន្ថែម​ថា ការអធិដ្ឋាន គឺសន្ទនាទៅព្រះជាម្ចាស់ ដោយកសាងទំនាក់ទំនងដូចមិត្តសម្លាញ់។ ម្យ៉ាងទៀត ការអធិដ្ឋាន គឺជាការតស៊ូទទួលផលផ្លែ ដូចយើងបានស្ដាប់ព្រះយេស៊ូមានបន្ទូលអំពីអ្នកគោះទ្វារ។ លោក​បន្ត​ថា ការអធិដ្ឋានសំខាន់ណាស់ ទោះបីព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង​ហើយ ព្រះអង្គ​ក៏នៅតែ​អធិដ្ឋាន។ លោក​បូជាចារ្យ​ហុង​រំលឹក​ថា នៅពេល​យើងមានទុក្ខព្រួយ យើងត្រូវអអិដ្ឋាន។  អធិដ្ឋានគឺជាការទូលសុំ ការស្វែងរក ការគោះទ្វារ និងជាការឆ្លើយតបរបស់ព្រះជាម្ចាស់ ទោះបីជាយឺតយ៉ាវ ប៉ុន្តែនឹងបានផលក្នុងថ្ងៃណាមួយ។ ការ​អធិដ្ឋាន​មាន​ច្រើន​ប្រភេទ ដែលមាន​ដូចជា លក្ខណៈផ្ទាល់ខ្លួន ដូចព្រះយេស៊ូ និងលោកអប្រាហាំ។ ការអធិដ្ឋាន ជារបៀបសូត្រផ្គាំ ឬប្រើ​ជា​ទំនុក​បទ​កំណាព្យ។ ការ​អធិដ្ឋាន​ជាក្រុម​ ជាមួយសហគមន៍ ឬអ្នកជឿ។ លោក​បញ្ជាក់ទៀថា …

លោក​បូជាចារ្យ​ហុង ឲ្យ​គ្រីស្ត​បរិស័ទ​ស៊ូទ្រាំ​អធិដ្ឋាន Read More »

Subscribe to our newsletter

Don't miss new updates on your email