ព្រះនាង​ម៉ារីជា​គំរូ​និង​ជាទី​ពំនឹង​នៃ​គ្រីស្ត​បរិស័ទ​

«ខ្ញុំ​យល់​ឃើញ​ថា​ព្រះ​នាង​ម៉ារី​ពិត​ជាអស្ចារ្យ​ ជាព្រះមាតា​នៃពិភព​លោក​ និង​ការ​អស្ចារ្យ​ដែល​កើត​ឡើង​គឺ​ព្រះជាម្ចាស់​ពិតជាលើក​ព្រះនាង​ម៉ារីឡើង​ស្ថាន​បរម​សុខ​។» នេះជា​ការ​បញ្ជាក់​របស់​កញ្ញា ភឿន ស្រីនា ដែល​ជា​គ្រីស្ត​បរិស័ទកាតូលិក​ម្នាក់​តែង​តែ​អធិដ្ឋាន​ជា​ពិសេស​តាមរយៈ​នាង​ម៉ារីដែល​ជា​មាតា​របស់​ព្រះយេស៊ូ។

ស្រីនា បាន​ចូលរួម​ក្នុង​បុណ្យ​ព្រះជាម្ចាស់​លើក​នាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ ដែលជា​បុណ្យឱឡារិក​​មួយ​​របស់​ព្រះសហគមន៍​សកល ធ្វើឡើង​កាលពីថ្ងៃទី១៤ ខែ​សីហានៅ​ព្រះវិហារ​សន្ត​យ៉ូសែប ផ្សារតូច នារាជធានីភ្នំពេញ​។

យុវតីរូប​នេះ បាន​ឲ្យដឹងថា រាល់​ពេល​អធិដ្ឋាន គាត់​ទទួល​អារម្មណ៍ថា នាង​ម៉ារីតែង​នៅ​ក្បែរ​គាត់ ប្រៀបដូចជា​ម្តាយ​ដែល​កំពុង​ចាំ​ស្តាប់​កូន។

យុវតី​ដែល​ជា​អាជីវករ​រូបនេះ​បាន​បន្ថែមថា «ទទួល​បាន​នូវ​ភាព​កក់​ក្ដៅ​ ដោយ​ជឿថា​តាមរយៈ​ព្រះនាង​ម៉ារី ​ខ្ញុំ​អាច​ឆ្លង​ទៅ​ព្រះជាម្ចាស់​បាន​ គឺ​ដូចជាស្ពាន​ចម្លងខ្ញុំទៅព្រះជាម្ចាស់”។»​

ក្នុងពិធី​បុណ្យ​នេះ គ្រីស្ត​បរិស័ទ​ជាង​២០០នាក់ រួមនិង​លោកបូជាចារ្យ បាន​ដង្ហែ​រូប​សំណាក​ព្រះនាង​ម៉ារី​ពី​ខាង​ក្រោម ​​ឡើង​ទៅ​ជាន់ទី១​​ដែល​ជា​ព្រះវិហារ​ដើម្បី​ប្រារព្ធ​ពិធី​លើក​តម្កើង​ព្រះជាម្ចាស់។ ស្រីនាដែល​​​តែង​តែ​អធិដ្ឋាន​រាល់ថ្ងៃជាមួយព្រះនាង​ម៉ារី​ ​មុន​ពេល​​ចាប់​ផ្ដើម​​កិច្ចការរកស៊ី របស់​គាត់បាន​ឲ្យដឹងថា គាត់​បាន​ទូល​អង្វរ​ព្រះនាង​ដោយ​ពឹង​ផ្អែកទាំង​ស្រុង​លើ​គម្រោង​ការ​របស់ព្រះជាម្ចាស់​។

នាង​បន្ត​ថា «​ព្រះនាង​ម៉ារី​តែង​តែ​ផ្ដល់​ក្ដី​សង្ឃឹម​នៅក្នុង​ចិត្ត​ខ្ញុំ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អាចដើរទៅមុខបានទោះបីជាពិបាក​ក៏ដោយ។​»

នៅក្នុងធម្មទេសនានៃពិធី​បុណ្យ​នេះដែរ​ លោក​បូជាចារ្យប៉ូល រឿង ឆ័ត្រសិរី ជា​អធីបតី​នៃ​កម្មវិធី​បាន​​មាន​ប្រសាសន៍​ទាក់ទង​នឹង​ពិធីបុណ្យនេះ​​ថា​​ ​ក្នុង​កាលៈទេសៈ​ដែល​​គេបៀតបៀនព្រះសហគមន៍ គ្រីស្ត​បរិស័ទ​ទៅផ្នូរព្រះនាងម៉ារីដែល​ជាមាតា​ព្រះសហគមន៍​ និងចង់យកសពពីផ្នូរ ប៉ុន្តែគេមិនឃើញសពរបស់​គាត់​នោះ​ទេ ទើបគេជឿថា ដោយសារ​តែ​ព្រះនាងម៉ារីជាមាតាព្រះយេស៊ូ​ដែល​ជា​ព្រះជាម្ចាស់ ទើបព្រះជាម្ចាស់លើកកិត្តិយសព្រះនាងម៉ារី​ ដោយ​លើក​ព្រះនាង​ឡើង​ស្ថាន​បរមសុខ​ទាំង​រូប​កាយ​និង​វិញ្ញាណ។​

​ថ្លែង​ប្រាប់​សារព័ត៌មាន​កាតូលិក​ លោក​បូជាចារ្យ​ទទួល​បន្ទុក​ព្រះសហគមន៍​កាតូលិក​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងជើង​ ឆ័ត្រសិរី បាន​បញ្ជាក់ទៀតថា ព្រះនាង​ម៉ារី​ជាគំរូ​សម្រាប់​អ្នក​ជឿដោយកត្តា៣យ៉ាងគឺ មាន​ចិត្ត​ទូលាយនិង​ឈឺឆ្អាលទុក្ខធុរៈអ្នកដទៃ ជឿសង្ឃឹម​លើ​ព្រះជាម្ចាស់​ទាំង​ស្រុង និង​ការ​បន្ទាប​ខ្លួន​ជា​ជន​សាមញ្ញ។

លោក​បាន​ពន្យល់ថា ព្រះនាង​បាន​ទៅសួរសុខទុក្ខ​នាង​អេលីសាបេត ហើយ​នៅ​បម្រើ​គាត់​ទោះបី​ព្រះនាង​កំពុង​មាន​ផ្ទៃពោះ​ដូចគ្នា។ ព្រះនាង​ម៉ារី​​ថ្វាយខ្លួន​​ទៅព្រះជាម្ចាស់​ទាំងស្រុងដោយ​ព្រម​ទទួល​ព្រះយេស៊ូ។

លោក​បន្ថែមថា នេះ​ជាគំរូ​សម្រាប់គ្រីស្ត​បរិស័ទទាំងអស់​ ដើម្បី​ទទួល​ការ​ត្រាស់​ហៅ​ពីព្រះជាម្ចាស់ដើម្បី​​ធ្វើអ្វី​មួយដោយ​មិន​ត្រូវ​​​បដិសេធ ទោះបី​មាន​ការពិបាក​នៅក្នុង​បេសកកម្មនោះ​ក៏​សូមបន្ត។

លោក​សង្កត់​ធ្ងន់​ទៀតថា ​ព្រះនាង​ម៉ារី​បន្ទាបខ្លួន​​​ជាអ្នក​បម្រើ ជាអ្នក​ដាក់​ខ្លួន​ដ៏​សាមញ្ញបំផុត​ ធ្វើ​ឱ្យ​អ្នក​ជឿ​យក​គំរូ​តាម ហើយព្រះនាង​បាន​បម្រើ​កិច្ច​ការ​សង្គ្រោះ​របស់​ព្រះជាម្ចាស់ ដែល​ធ្វើ​ឱ្យ​យើង​មាន​ក្ដី​សង្ឃឹម។

លោក​បញ្ជាក់ថា «កាលណាយើង​ធ្វើ​តាមគម្រោងការ​របស់ព្រះជាម្ចាស់​ដូចព្រះនាងម៉ារី​ យើង​ក៏សង្ឃឹម​ថា ​ព្រះជាម្ចាស់​​នឹងនាំយើង​ឱ្យ​​ចូល​​ទៅ​ស្ថាន​បរម​សុខ​​ដូចព្រះនាងម៉ារីដែរ៕»

ដោយ​ដាលីស​

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email