ព្រះនាង​ម៉ារីជា​គំរូ​និង​ជាទី​ពំនឹង​នៃ​គ្រីស្ត​បរិស័ទ​

«ខ្ញុំ​យល់​ឃើញ​ថា​ព្រះ​នាង​ម៉ារី​ពិត​ជាអស្ចារ្យ​ ជាព្រះមាតា​នៃពិភព​លោក​ និង​ការ​អស្ចារ្យ​ដែល​កើត​ឡើង​គឺ​ព្រះជាម្ចាស់​ពិតជាលើក​ព្រះនាង​ម៉ារីឡើង​ស្ថាន​បរម​សុខ​។» នេះជា​ការ​បញ្ជាក់​របស់​កញ្ញា ភឿន ស្រីនា ដែល​ជា​គ្រីស្ត​បរិស័ទកាតូលិក​ម្នាក់​តែង​តែ​អធិដ្ឋាន​ជា​ពិសេស​តាមរយៈ​នាង​ម៉ារីដែល​ជា​មាតា​របស់​ព្រះយេស៊ូ។ ស្រីនា បាន​ចូលរួម​ក្នុង​បុណ្យ​ព្រះជាម្ចាស់​លើក​នាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ ដែលជា​បុណ្យឱឡារិក​​មួយ​​របស់​ព្រះសហគមន៍​សកល ធ្វើឡើង​កាលពីថ្ងៃទី១៤ ខែ​សីហានៅ​ព្រះវិហារ​សន្ត​យ៉ូសែប ផ្សារតូច នារាជធានីភ្នំពេញ​។ យុវតីរូប​នេះ បាន​ឲ្យដឹងថា រាល់​ពេល​អធិដ្ឋាន គាត់​ទទួល​អារម្មណ៍ថា នាង​ម៉ារីតែង​នៅ​ក្បែរ​គាត់ ប្រៀបដូចជា​ម្តាយ​ដែល​កំពុង​ចាំ​ស្តាប់​កូន។ យុវតី​ដែល​ជា​អាជីវករ​រូបនេះ​បាន​បន្ថែមថា «ទទួល​បាន​នូវ​ភាព​កក់​ក្ដៅ​ ដោយ​ជឿថា​តាមរយៈ​ព្រះនាង​ម៉ារី ​ខ្ញុំ​អាច​ឆ្លង​ទៅ​ព្រះជាម្ចាស់​បាន​ គឺ​ដូចជាស្ពាន​ចម្លងខ្ញុំទៅព្រះជាម្ចាស់”។»​ ក្នុងពិធី​បុណ្យ​នេះ គ្រីស្ត​បរិស័ទ​ជាង​២០០នាក់ រួមនិង​លោកបូជាចារ្យ បាន​ដង្ហែ​រូប​សំណាក​ព្រះនាង​ម៉ារី​ពី​ខាង​ក្រោម ​​ឡើង​ទៅ​ជាន់ទី១​​ដែល​ជា​ព្រះវិហារ​ដើម្បី​ប្រារព្ធ​ពិធី​លើក​តម្កើង​ព្រះជាម្ចាស់។ ស្រីនាដែល​​​តែង​តែ​អធិដ្ឋាន​រាល់ថ្ងៃជាមួយព្រះនាង​ម៉ារី​ ​មុន​ពេល​​ចាប់​ផ្ដើម​​កិច្ចការរកស៊ី របស់​គាត់បាន​ឲ្យដឹងថា គាត់​បាន​ទូល​អង្វរ​ព្រះនាង​ដោយ​ពឹង​ផ្អែកទាំង​ស្រុង​លើ​គម្រោង​ការ​របស់ព្រះជាម្ចាស់​។ នាង​បន្ត​ថា «​ព្រះនាង​ម៉ារី​តែង​តែ​ផ្ដល់​ក្ដី​សង្ឃឹម​នៅក្នុង​ចិត្ត​ខ្ញុំ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អាចដើរទៅមុខបានទោះបីជាពិបាក​ក៏ដោយ។​» នៅក្នុងធម្មទេសនានៃពិធី​បុណ្យ​នេះដែរ​ លោក​បូជាចារ្យប៉ូល រឿង ឆ័ត្រសិរី ជា​អធីបតី​នៃ​កម្មវិធី​បាន​​មាន​ប្រសាសន៍​ទាក់ទង​នឹង​ពិធីបុណ្យនេះ​​ថា​​ ​ក្នុង​កាលៈទេសៈ​ដែល​​គេបៀតបៀនព្រះសហគមន៍ គ្រីស្ត​បរិស័ទ​ទៅផ្នូរព្រះនាងម៉ារីដែល​ជាមាតា​ព្រះសហគមន៍​ និងចង់យកសពពីផ្នូរ ប៉ុន្តែគេមិនឃើញសពរបស់​គាត់​នោះ​ទេ ទើបគេជឿថា ដោយសារ​តែ​ព្រះនាងម៉ារីជាមាតាព្រះយេស៊ូ​ដែល​ជា​ព្រះជាម្ចាស់ ទើបព្រះជាម្ចាស់លើកកិត្តិយសព្រះនាងម៉ារី​ ដោយ​លើក​ព្រះនាង​ឡើង​ស្ថាន​បរមសុខ​ទាំង​រូប​កាយ​និង​វិញ្ញាណ។​ ​ថ្លែង​ប្រាប់​សារព័ត៌មាន​កាតូលិក​ លោក​បូជាចារ្យ​ទទួល​បន្ទុក​ព្រះសហគមន៍​កាតូលិក​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងជើង​ ឆ័ត្រសិរី បាន​បញ្ជាក់ទៀតថា ព្រះនាង​ម៉ារី​ជាគំរូ​សម្រាប់​អ្នក​ជឿដោយកត្តា៣យ៉ាងគឺ …

ព្រះនាង​ម៉ារីជា​គំរូ​និង​ជាទី​ពំនឹង​នៃ​គ្រីស្ត​បរិស័ទ​ Read More »