ការចែកទានគឺជាទង្វើល្អនិងការជួយដែលកើតចេញពីទឹកចិត្តនឹងសេចក្ដីពិតដែលទទួលបានពីព្រះជាម្ចាស់

ក្រុមសង្គហៈព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពុន នៃមណ្ឌល​សកម្មភាព​ភ្នំពេញខាងត្បូង គឺមានការ​ចែក​ទាន​ទៅដល់ក្រុមគ្រួសារដែលមានជីវភាព​ខ្វះខាតចំនួន២០​គ្រួសារ​នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ក្រោម​អធិបតីភាព​ ​លោក​បូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ អ្នកទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​ព្រះសហគមន៍​កាតូលិក​ភ្នំពេញ​ខាង​ត្បូង​​កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២  ។

លោក​បូជាចារ្យ​ដាមីញ៉ាំង​មាន​ប្រសាសន៍​ថា អំណោយ​ដែល​បាន​ចែក​ជូន​បងប្អូន​ក្រីក្រ​នៅ​ថ្ងៃនេះ គឺ​បាន​មក​ពី​គ្រីស្ត​បរិស័ទ និង​សប្បុរសជន​ដែល​បាន​ចូលរួម​ជាមួយគ្នា​ដើម្បី​ចែក​រំលែក​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ចំពោះ​ពួកគាត់។

លោកបូជាចារ្យ​បាន​បញ្ជាក់ថា «មិន​មែន​ខ្ញុំទេ ដែល​ចែក​ជូន​បង​ប្អូន គឺ​គ្រីស្ត​បរិស័ទ​និង​អ្នក​ផ្សេងៗ​ជួយ​គ្នា។»

ជាមួយគ្នានេះដែរ ​​​អ្នកស្រី ងួន ផល្លា ជាគណៈកម្មការសង្គហៈបាននិយាយទាំងទឹកមុខអំណរ​សប្បាយ​ថា  រាល់ថ្ងៃនេះ យើងជួយអ្នកក្រីក្រ​មាន​​៣​ប្រភេទ គឺ​គ្រួសារក្រីក្ររើសអេតចាយដែល​មាន​កូន​​ប្រើប្រាស់គ្រឿងញៀន ចាស់​ជរា​មានជំងឺប្រចាំកាយ និងកូនសិស្ស​កំពុង​សិក្សា​និងរស់នៅជាមួយក្រុមគ្រួសារដែលផ្ទុកមេរោគអេដស៍។

អ្នកស្រី​បន្តថា ទោះបីជាការចែកទាននេះ​មិន​សូវ​​ច្រើន​លើសលប់ ប៉ុន្តែអាចជួយសម្រួលនូវជីវភាពរបស់គាត់​បាន​​មួយ​គ្រា។ មួយ​វិញ​ទៀតការជួយគឺយើងជួយមិនគិតទៅលើគ្រួសារ​គ្រីស្ត​បរិស័ទ​ឬមិនមែនគ្រីស្តបរិស័ទនោះ​ទេ។​

អ្នកស្រី​បន្ថែម​ថា  ពួកគាត់​មិន​មែន​ជា​អ្នក​មាន​នោះទេ ​ប៉ុន្តែពួកគាត់​​សប្បាយចិត្តនឹងជួយអ្នកដែលខ្វះខាតនិងអត់ជាងខ្លួន​​។ អ្នកស្រីផល្លាបញ្ជាក់ថា អំណោយទាំងនេះ ក៏ចូលរួម​ពី​ពុទ្ធ​បរិស័ទ​ផងដែរ។

ការចែកសេចក្ដីស្រលាញ់នឹងការ​ចែក​ទាន​មិនគិតទៅលើសាសនាអ្វីនោះទេ សំខាន់ទង្វើល្អនិងការជួយរបស់យើងកើតចេញទឹកចិត្តនឹងសេចក្ដី​ស្រលាញ់ពិតប្រាកដដែល​​យើងទទួលបាន​ពី​ព្រះជាម្ចាស់ ។ នេះ​ជា​ការបញ្ជាក់​របស់​អ្នកស្រីផល្លា។

អ្នកស្រី​ យ៉ែម ចន្ថេន ជាពុទ្ធបរិស័ទនិងជាម្ចាស់ហាងណារិនកាត់ដេរ បាននិយាយ​ថា «ការចែកទាននេះ​គឺធ្វើ​ទៅ​ពិតៗ ទោះជា​បី​ជា​​ព្រះពុទ្ធសាសនាក៏មានធ្វើបែបនេះដែរ ហើយសម្រាប់អ្វីដែល​យើងអាចចែករំលែកបានយើង​គួរតែ​ចែក​រំលែក​ទៅដល់គ្រួសារដែលអត់ជាងយើង។»

អ្នកស្រី​ចន្ថេន​បន្ត​ថា «អ្វីដែល​យើង​គិត​ថាល្អគឺ​យើង​​ធ្វើទៅ កុំអោយតែយើងទៅប្រព្រឹត្តអំពើបាប។»​

បុរសពិការដៃឈ្មោះ ម៉ៅ សុខកង ដែលមានអាយុ៥៣ឆ្នាំបាន​មក​ទទួល​អំណោយ​ពីព្រះសហគមន៍​បាននិយាយ​ថា «ខ្ញុំពិតជាសប្បាយចិត្តដែលព្រះសហគមន៍បានជួយដល់គ្រួសារ​ក្រីក្រ​ដូចជា​រូបខ្ញុំ ​ព្រោះ​ខ្ញុំវាអត់ ហើយបាន​ព្រះសហគមន៍ជួយបែបនេះធ្វើអោយគ្រួសារខ្ញុំ ហូបបានមួយ​គ្រា​ធំ និងធ្វើអោយខ្ញុំមានចិត្តតស៊ូ ប្រឹងបន្ដដំណើរជីវិតទៅមុខទៀត។​»

ពេលជាមួយគ្នានេះ​​​ អ្នកស្រីសាម សុខា អាយុ​៤២ឆ្នាំ រៀបរាប់ទាំងទឹកភ្នែកថា «ខ្ញុំពិតជារំភើបខ្លាំង​មិនដឹងរកពាក្យអ្វីមកនិយាយ។ ខ្ញុំក្ដុកក្ដួលខ្លាំង ព្រោះ​​ខ្ញុំជា​គ្រួសារដែលមានជីវភាពលំបាកហើយមានជម្ងឺប្រចាំកាយទៀត ខ្ញុំមានតែពាក្យថា អរគុណខ្លាំងណាស់​ចំពោះ​ព្រះសហគមន៍ដែលបានចែកទាននេះមកកាន់គ្រួសារក្រីក្រដូចជាខ្ញុំ​។»

សព្វថ្ងៃនេះក្រុមសង្គហៈព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពុននៅតែបន្តជួយដល់គ្រួសារដែលផ្ទុកមេរោគ​អេដស៍ គ្រួសារដែលបាត់បង់កម្លាំងពលកម្ម ជារៀងរាល់ខែដែលថវិកាទាំងនោះ ទទួលបានពីដង្វាយ​របស់​បងប្អូន​គ្រីស្ត​បរិស័ទ និងជាពុទ្ធបរិស័ទ ដើម្បីរួមគ្នាទិញ​ជាគ្រឿង​ឧបភោគ​បរិភោគ សម្ភារប្រើប្រាស់ដើម្បីចែកជូនទៅគ្រួសារទីទ័លដែលរស់នៅក្នុងសង្កាត់បឹងទំពុនទី១ និងទី២​៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email