ការចែកទានគឺជាទង្វើល្អនិងការជួយដែលកើតចេញពីទឹកចិត្តនឹងសេចក្ដីពិតដែលទទួលបានពីព្រះជាម្ចាស់

ក្រុមសង្គហៈព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពុន នៃមណ្ឌល​សកម្មភាព​ភ្នំពេញខាងត្បូង គឺមានការ​ចែក​ទាន​ទៅដល់ក្រុមគ្រួសារដែលមានជីវភាព​ខ្វះខាតចំនួន២០​គ្រួសារ​នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ក្រោម​អធិបតីភាព​ ​លោក​បូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ អ្នកទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​ព្រះសហគមន៍​កាតូលិក​ភ្នំពេញ​ខាង​ត្បូង​​កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២  ។ លោក​បូជាចារ្យ​ដាមីញ៉ាំង​មាន​ប្រសាសន៍​ថា អំណោយ​ដែល​បាន​ចែក​ជូន​បងប្អូន​ក្រីក្រ​នៅ​ថ្ងៃនេះ គឺ​បាន​មក​ពី​គ្រីស្ត​បរិស័ទ និង​សប្បុរសជន​ដែល​បាន​ចូលរួម​ជាមួយគ្នា​ដើម្បី​ចែក​រំលែក​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ចំពោះ​ពួកគាត់។ លោកបូជាចារ្យ​បាន​បញ្ជាក់ថា «មិន​មែន​ខ្ញុំទេ ដែល​ចែក​ជូន​បង​ប្អូន គឺ​គ្រីស្ត​បរិស័ទ​និង​អ្នក​ផ្សេងៗ​ជួយ​គ្នា។» ជាមួយគ្នានេះដែរ ​​​អ្នកស្រី ងួន ផល្លា ជាគណៈកម្មការសង្គហៈបាននិយាយទាំងទឹកមុខអំណរ​សប្បាយ​ថា  រាល់ថ្ងៃនេះ យើងជួយអ្នកក្រីក្រ​មាន​​៣​ប្រភេទ គឺ​គ្រួសារក្រីក្ររើសអេតចាយដែល​មាន​កូន​​ប្រើប្រាស់គ្រឿងញៀន ចាស់​ជរា​មានជំងឺប្រចាំកាយ និងកូនសិស្ស​កំពុង​សិក្សា​និងរស់នៅជាមួយក្រុមគ្រួសារដែលផ្ទុកមេរោគអេដស៍។ អ្នកស្រី​បន្តថា ទោះបីជាការចែកទាននេះ​មិន​សូវ​​ច្រើន​លើសលប់ ប៉ុន្តែអាចជួយសម្រួលនូវជីវភាពរបស់គាត់​បាន​​មួយ​គ្រា។ មួយ​វិញ​ទៀតការជួយគឺយើងជួយមិនគិតទៅលើគ្រួសារ​គ្រីស្ត​បរិស័ទ​ឬមិនមែនគ្រីស្តបរិស័ទនោះ​ទេ។​ អ្នកស្រី​បន្ថែម​ថា  ពួកគាត់​មិន​មែន​ជា​អ្នក​មាន​នោះទេ ​ប៉ុន្តែពួកគាត់​​សប្បាយចិត្តនឹងជួយអ្នកដែលខ្វះខាតនិងអត់ជាងខ្លួន​​។ អ្នកស្រីផល្លាបញ្ជាក់ថា អំណោយទាំងនេះ ក៏ចូលរួម​ពី​ពុទ្ធ​បរិស័ទ​ផងដែរ។ ការចែកសេចក្ដីស្រលាញ់នឹងការ​ចែក​ទាន​មិនគិតទៅលើសាសនាអ្វីនោះទេ សំខាន់ទង្វើល្អនិងការជួយរបស់យើងកើតចេញទឹកចិត្តនឹងសេចក្ដី​ស្រលាញ់ពិតប្រាកដដែល​​យើងទទួលបាន​ពី​ព្រះជាម្ចាស់ ។ នេះ​ជា​ការបញ្ជាក់​របស់​អ្នកស្រីផល្លា។ អ្នកស្រី​ យ៉ែម ចន្ថេន ជាពុទ្ធបរិស័ទនិងជាម្ចាស់ហាងណារិនកាត់ដេរ បាននិយាយ​ថា «ការចែកទាននេះ​គឺធ្វើ​ទៅ​ពិតៗ ទោះជា​បី​ជា​​ព្រះពុទ្ធសាសនាក៏មានធ្វើបែបនេះដែរ ហើយសម្រាប់អ្វីដែល​យើងអាចចែករំលែកបានយើង​គួរតែ​ចែក​រំលែក​ទៅដល់គ្រួសារដែលអត់ជាងយើង។» អ្នកស្រី​ចន្ថេន​បន្ត​ថា «អ្វីដែល​យើង​គិត​ថាល្អគឺ​យើង​​ធ្វើទៅ កុំអោយតែយើងទៅប្រព្រឹត្តអំពើបាប។»​ …

ការចែកទានគឺជាទង្វើល្អនិងការជួយដែលកើតចេញពីទឹកចិត្តនឹងសេចក្ដីពិតដែលទទួលបានពីព្រះជាម្ចាស់ Read More »