លោ​កបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺបញ្ចប់​បេសកកម្ម​នៅ​កម្ពុជា

កាលពីពេល​ថ្មីៗនេះ លោក​បូជាចារ្យ​ដាមីញ៉ាំង​ ហ្វារនឺ​បាន​ទទួល​មុខងារ​ថ្មី​មួយ​ជា​ទីប្រឹក្សា​ក្នុងក្រុម​សាសនទូតក្រៅប្រទេស​នាទីក្រុងប៉ារីស​ (MEP) ហើយ​ត្រូវ​វិល​ត្រឡប់​ទៅប្រទេស​បារាំង​វិញ។​

ការរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង​១១ឆ្នាំ​ បាន​បន្សល់​ទុក​​​អនុស្សាវរីយ៍ជាច្រើន​​សម្រាប់​រូប​លោក​ផ្ទាល់ ដោយ​ដំបូង​ឡើយ​គឺ​រៀន​ភាសា​ខ្មែរ ហើយ​រៀន​ស្គាល់​ជីវិត​របស់​ព្រះសហគមន៍​និង​ប្រជាជន​ខ្មែរ ទាំង​វប្បធម៌ និង​ប្រពៃណី។

អង្គុយ​នៅ​មុខ​រូង​ភ្នំព្រះ​នាង​ម៉ារី នៃ​ព្រះវិហារ​ព្រះកុមារ​យេស៊ូបឹងទំពុន​ ក្នុងទីក្រុង​ភ្នំពេញ លោក​បូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ​ អ្នក​ទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​​ភ្នំពេញ​ខាងត្បូង ក្នុងភូមិភាគ​ភ្នំពេញ​មាន​ប្រសាសន៍​ថា «ខ្ញុំបានព្យាយាមបំពេញបេសកម្ម​ជាច្រើន តាំង​ពីពេលដែលខ្ញុំមកដល់​ប្រទេសកម្ពុជា។ បេសកម្មទី១ គឺខ្ញុំ​រៀន​ភាសាខ្មែរ​​រយៈ​ពេល​៣ឆ្នាំ​ព្រម​ទាំងរៀនស្គាល់ចិត្តមនុស្ស​ ដោយយក​ចិត្ត​ទុក​ដាក់ បើកចិត្ត បើកភ្នែក ​បើកត្រចៀក ​ជ្រាប​នូវ​វប្បធម៌​ខ្មែរ ព្យាយាមជា្របស្ថានភាព​នៅស្រុកខ្មែរនិង​ស្ថានភាព​ព្រះសហគមន៍ក្នុង​តំបន់។»

និយាយ​បណ្តើរ​សើច​បណ្តើរ លោក​បូជាចារ្យ​ដាមីញ៉ាំង​ ប្រៀបធៀបថា ក្នុងពេល​ដែល​លោក​ថ្វាយ​ខ្លួន​ទៅ​ព្រះជាម្ចាស់ លោក​បាន​ចាត់​ទុក​ «ព្រះសហគមន៍​ជា​ប្រពន្ធ​របស់​ខ្ញុំ ​​​ដូច្នេះដំបូងឡើយត្រូវរៀន​ស្គាល់ចិត្តប្រពន្ធ និងម៉្យាងទៀតឲ្យប្រពន្ធស្គាល់​ចិត្ត​ខ្ញុំដែរ»។

ក្រោយការតែង​តាំង​ជា​បូជាចារ្យ​កាតូលិកបាន​បីខែ ​ក្នុងក្រុម​គ្រួសារ​សាសនទូតក្រៅប្រទេស​នា​ទីក្រុង​ប៉ារីស​ (MEP) ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១១ លោក​ត្រូវ​បាន​ចាត់​ឲ្យ​មក​ប្រទេស​កម្ពុជា​ដើម្បី​បំពេញ​បេសកកម្ម។

ព្រះសហគមន៍កាតូលិកនៅ​កម្ពុជា បាន​កកើត​ឡើង​ក្នុង​ឆ្នាំ​១៥៥៥ ប៉ុន្តែ​ដោយសារ​តែ​សង្គ្រាម​​ ជា​ពិសេស​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ប៉ុល​ពត អ្វីៗ​ត្រូវ​ចាប់​ផ្តើម​ឡើងវិញ​។

លោកដាមីញ៉ាំង បានមានប្រសាសន៍ទៀតថា ព្រះសហគមន៍នៅប្រទេសកម្ពុជាចាស់ហើយ​ ប៉ុន្តែនៅតែក្មេង នេះ​ដោយសារ​តែ​ប្រវត្តិសាស្ត្រ​នៃ​ទុក្ខ​លំបាក។

លោក​បន្ថែម​ថា ពេលនេះ ព្រះសហគមន៍កម្ពុជា​ មានយុវជន យុវនារី  មាន​​ក្រុម​​​គ្រួសារច្រើន មានបូជាចារ្យជាតិកម្ពុជាច្រើនដែរ​ ហើយ​ក៏​មាន​លោកអភិបាលខ្មែរ​ម្នាក់ទៀត។​

ដំណើរ​នៃ​ប្រវត្តិសាស្ត្រនេះ បាន​ធ្វើ​ឲ្យ​រូប​លោក​ដែល​ជា​សាសនទូត​បរទេស​​ មើល​ឃើញថា បេសកកម្ម​នៅ​ក្នុងប្រទេស​កម្ពុជា ជា​កិត្តិយស​មួយ​ចំពោះ​រូប​លោក​។

«ព្រះសហគមន៍​និង​ព្រះជាម្ចាស់ផ្ញើ​ខ្ញុំ​មក​ទីនេះ ដោយសាបព្រោះ​ព្រះបន្ទូល​របស់​ព្រះអង្គ ហើយ​ដើម្បី​ច្រូតផលផ្លែដែលមកពី​ព្រះជាម្ចាស់ ហើយ​នេះជាមោទនភាព​និង​អំណរសប្បាយ​សម្រាប់​ខ្ញុំ។» លោក​បូជាចារ្យ​បញ្ជាក់។​

ក្នុង​រយៈពេល​៨​ឆ្នាំ​ចុង​ក្រោយ​​នេះ លោក​ត្រូវ​បាន​ចាត់​ឲ្យទៅ​បម្រើ​តាម​កន្លែងផ្សេងៗ ក្នុងភូមិភាគភ្នំពេញមានកំពង់សោម និង​ភ្នំពេញ។ ក្នុងនោះ​លោក​ក៏​ទទួល​ខុស​​ត្រូវ​​ណែនាំមណ្ឌលនិស្សិតរបស់​ព្រះសហគមន៍កាតូលិក​​អន្តរភូមិភាគ​ ហើយ​លោក​ក៏​បាន​ណែនាំ​ក្នុង​ក្រុម​ពិធីបុណ្យបកប្រែក្បួនពិធី​ផ្សេងៗសម្រាប់ព្រះសហគមន៍។

លោកដាមីញ៉ាំងបញ្ជាក់ទៀតថា «បូជាចារ្យជាអ្នកបម្រើ។» ​ដោយ​មាន​ទាំង​ពិធីបុណ្យ​ផងដែរ។ ពិធី​បុណ្យ​ជាប្រភពនៃជីវិតខាងផ្លូវវិញ្ញាណរបស់យើង​ដែល​ជា​មនុស្ស។

ក្នុងពិធី​ជម្រាបលា​ កាលពីថ្ងៃទី​២ ខែ​តុលា​នេះ​ កញ្ញា​ឃុន កញ្ញា តំណាងគណៈកម្មការព្រះសហគមន៍ បាន​ថ្លែងថា ក្នុងពេល​​លោក​ទទួល​ខុស​ត្រូវព្រះសហគមន៍​ លោក​បាន​​​ផ្ដល់​ឱកាសឱ្យ​​គ្រីស្ត​បរិស័ទ​ ហ៊ាន​កែតម្រូវគ្នា​​ជាមួយលោក និង​ហ៊ានចែករំលែកយោបល់​នានា​ចំពោះកិច្ចការផ្សេងៗ។

កញ្ញា​បាន​បន្ថែមថា លោកតែងតែចង់ទៅលេងផ្ទះនិងញ៉ាំបាយជាមួយគ្នាគ្រីស្ត​បរិស័ទ​ និង​ព្យាយាមជិតស្និទ្ធជាមួយនឹងគ្រីស្ត​បរិស័ទទាំងអស់។ លោកឪពុកដូចជាមិត្តស្និទ្ធស្នាល​។ លោក​បាន​ជួយឱ្យព្រះសាគមន៍របស់យើងមានដំណើរការផ្នែក​ពិធីបុណ្យយ៉ាងរលូន។

សូមអរគុណនូ​វអ្វីៗទាំងអស់​ដែល​លោក​​បាន​ធ្វើ ​ទាំង​​​អគ្គសញ្ញាអាពាហ៍ពិពាហ៍​ ប្រទាន​ពរ​ឱ្យកុមារ ​ អប់រំ​កុមារ​​គ្រីស្ត​បរិស័ទ​​​​ជា​អ្នក​បម្រើ​អាសនៈ ណែនាំពួកគេ​ឲ្យ​ក្លាយជា​កុមារ​ល្អ​​ជាអ្វី​ដែល​គ្រួសារនីមួយៗ​ចង់​បាន។ នេះ​ជាការ​លើក​ឡើង​​របស់អ្នក​ស្រី ភោគ​ ​ម៉ានី ជា​គ្រីស្តបរិស័ទ​នៅ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន​ក្នុង​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ត្បូង។​

លោក​បូជាចារ្យ​រូប​នេះ បាន​អរគុណ​ដល់​គ្រីស្ត​បរិស័ទទាំង​អស់​ដែល​បាន​រួម​ដំណើរ​ជាមួយលោក​ ដើម្បី​បម្រើ​ព្រះបន្ទូល។ លោក​ប្រាប់​ថា «គ្មាននរណាល្អឥតខ្ចោះ តែយើងជាអ្នកបម្រើក្នុង​ព្រះសហគមន៍ យើងត្រូវតែក្លាយជាមនុស្សដែលប៉ិនប្រសប់ ដើម្បីដើរតាមព្រះគ្រីស្តរួមជាមួយគ្នា ដោយ​បន្ទាបខ្លួន​ដោយចេះតស៊ូទ្រាំជាមួយគ្នា ដោយធ្វើជាអំបិលសម្រាប់ពិភពលោកទាំងមូល។»

លោក​បូជាចារ្យ​ដាមីញ៉ាំង ហ្វារនឺ បាន​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​កាលពីថ្ងៃទី​៣ ខែ​តុលា​នេះ។ លោក​បូជាចារ្យ​បាន​និយាយ​ទៀតថា ទោះបី​រូបគាត់​បាន​ឃ្លាត​ឆ្ងាយពី​កម្ពុជាទៅ​ប្រទេស​បារាំង​៦​ឆ្នាំ​ក៏ដោយ «​ប៉ុន្តែចិត្តរបស់ខ្ញុំជាបូជាចារ្យ គឺនៅទីនេះ៕»

ដាលីស និង​ម៉ានុត

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email