ព័ត៌មាន

ព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង
ព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង ព្រះវិហារសន្តយ៉ូសែប ផ្សារតូច ដឹកនាំដោយលោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី និងតំណាងគ្រីស្តបរិស័ទកាតូលិក នាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវថ្មី លោក ឯក ឃុនដឿន ដែលលោកទើបចូលកាន់តំណែងជាអភិបាលខណ្ឌ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌នានា ក្នុងការបង្ការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខណ្ឌឫស្សីកែវ នាថ្ងៃទី ១៦ វិច្ឆិកា ២០២១នេះ។ នៅក្នុងពិធីសំណេះសំណាលនិងអបអរសាទរការឡើងកាន់តំណែងថ្មីរបស់លោកអភិបាលខណ្ឌឫស្សីកែវ លោកបូជាចារ្យ

លោកអភិបាលអូលីវីយ៉េ ឲ្យគ្រីស្តបរិស័ទភ្ញាក់ស្មារតីភ្ជាប់ជាមួយព្រះជាម្ចាស់សាជាថ្មី
លោកអភិបាលអូលីវីយ៉េ ឲ្យគ្រីស្តបរិស័ទភ្ញាក់ស្មារតីភ្ជាប់ជាមួយព្រះជាម្ចាស់សាជាថ្មី ក្នុងពិធីបុណ្យខួបលើកទី៩នៃការរកឃើញ រូបសំណាកព្រះនាងម៉ារីទី២ ពីបាតទន្លេមេគង្គ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ មានប្រសាសន៍ថា ព្រះនាងម៉ារីភ្ជាប់ជាមួយព្រះជាម្ចាស់រហូត។ ហើយនៅក្នុងពេលវេលាដែលបើកប្រទេសឡើងវិញនេះ ជាពេលវេលាដើម្បីភ្ញាក់ស្មារតីភ្ជាប់ជាមួយព្រះជាម្ចាស់សាជាថ្មី អធិដ្ឋានជាថ្មី ដើម្បីស្វាគមន៍ព្រះអង្គទាំងកម្លាំងកាយកម្លាំងចិត្ត។ ក្នុងកម្មវិធីនេះ ចាប់ផ្តើមដោយអធិដ្ឋានផ្គាំនៅមុខរូបសំណាកព្រះនាងម៉ារី ដែលមានកម្ពស់២,៣ម៉ែត្រ ធ្វើអំពីស្ពាន់ ដែលមានព្រះនាងម៉ារីបីព្រះកុមារយេស៊ូ ដែលបានដាក់នៅមុខទ្វារចូលនៃព្រះវិហារព្រះមាតានៃសន្តិភាព អរិយក្សត្រ។ ក្នុងធម្មទេសនានៅថ្ងៃប្រារព្ធពិធីនាថ្ងៃទី១៣ វិច្ឆិកា ២០២១ ដែលមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ

គ្រូអប់រំជំនឿភ្នំពេញខាងជើងរិះគិតរួមគ្នារបៀបបញ្ជូនបន្តជំនឿ
គ្រូអប់រំជំនឿនៃព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង១៨នាក់ ចូលរួមសំណាក់ធម៌ ដើម្បីពង្រឹងជីវិតខាងផ្លូវវិញ្ញាណ និង ចិត្តវិទ្យាជាគ្រូណែនាំបន្តជំនឿឱ្យប្អូនៗកុមារតូចៗ និង មនុស្សពេញវ័យ ក្រោមការណែនាំដោយលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងជើង ប៉ូល រឿងឆ័ត្រសិរី និងបងស្រី សុភក្រ្តា សូផុន។ កម្មវិធីសំណាក់ធម៌នេះធ្វើឡើងនៅព្រះវិហារសន្តសិលា ពោធិ៍ធំ នាថ្ងៃទី៩ វិច្ឆិកា ២០២១នេះ។ កម្មវិធីសំណាក់ធម៌នេះធ្វើឡើងតែមួយថ្ងៃ ដោយរិះគិតលើប្រធានបទសន្និបាតឆ្នាំ២០២១-២០២៣ ដោយលើកយកព្រះបន្ទូលនៅក្នុងសន្និបាត តាមរយៈរឿង លោកសិលាចួបនាយទាហានរ៉ូម៉ាំង ក្នុងកិច្ចការគ្រីស្តទូត ជំពូក

អគ្គសញ្ញាលាបថ្ងាស ក្នុងអំឡុងពេលកូវីដ១៩ជាលើកដំបូង
គ្រីស្តបរិស័ទ១២រូបទទួលអគ្គសញ្ញាលាប នៅព្រះវិហារសន្តសិលានិងសន្តប៉ូល នាទីក្រុងភ្នំពេញ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ រួមនិងលោកបូជាចារ្យសិលា សួន ហង្សលី នាព្រឹកថ្ងៃទី៧ វិច្ឆិកា ២០២១។ លោកបូជាចារ្យ សួន ហង្សលី មានប្រសាសន៍បើកកម្មវិធីអភិបូជាថា បេក្ខជនចំនួន១២រូបនេះ គឺខ្លះបានទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីឆ្នាំ២០១២ ២០២០ និង២០២១។ ដោយសារ covid-១៩ ពិធីបុណ្យក្នុងព្រះសហគមន៍ត្រូវផ្អាក។ លោកបូជាចារ្យទទួលខុសត្រូវព្រះវិហារនេះ មានប្រសាសន៍ទៀតថា

លោកដាមីញ៉ាំង ហ្វានឺ “សន្ត សន្តី ជា Idol សម្រាប់គ្រីស្តបរិស័ទ”
«គ្រីស្តបរិស័ទនីមួយៗត្រូវមាន Idol របស់ខ្លួន ដោយសារជីវិតរបស់សន្តបុគ្គលជួយណែនាំយើងឱ្យស្គាល់ និងឱ្យចួបជាមួយនឹងព្រះយេស៊ូដោយផ្ទាល់» នេះជាសម្តីរបស់លោកបូជាចារ្យដាមីញ៉ាំង ហ្វារនឺ អ្នកទទួលខុសត្រូវព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងត្បូង មានប្រសាសន៍ក្នុងថ្ងៃបុណ្យរំលឹកដល់សន្តបុគ្គលទាំងឡាយ នាថ្ងៃទី៣១ តុលា ២០២១ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកបូជាចារ្យដាមីញ៉ាំង មានប្រសាសន៍ថា នៅក្នុងជីវិតរបស់យើងសព្វថ្ងៃមានមនុស្សមួយចំនួនដែលយើងហៅថា Idol ដែលមានឥទ្ធិពលនៅក្នុងជីវិតរបស់យើង ទាក់ទងទៅនឹងសោភណ្ឌ មិនថាមនុស្ស ឬសំណង់អគារនោះទេ។ លោកបន្ថែមថា

ព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពភ្នំពេញថ្មីជួយបងប្អូនរងគ្រោះដោយទឹកជំនន់នៅកំពង់ស្ពឺ
កាលពីព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមបងស្រីsisters of saint paul of chartre រួមសហការជាអង្គការការីតាសនៃប្រទេសកូរ៉េ បានចែកអំណោយជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន១០០គ្រួសារ នៅព្រះសហគមន៍សន្តយ៉ូសែប កំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោកបូជាចារ្យ សិលា សួន ហង្សលី និងលោកបូជាចារ្យ ដូស្ស។ដែលក្នុងមួយគ្រួសារទទួលបាន៖- អង្ករ- ស្ករស- ទឹកស៊ីអ៉ីវ- ទឹកត្រី-

ព្រះសហគមន៍បឹងទំពុន គ្រោងនឹងបើកកម្មវិធីអប់រំជំនឿឡើងវិញ
ដោយសារកូវីដ១៩ព្រះសហគមន៍នានាបានផ្អាកសកម្មភាព ក្នុងព្រះវិហារសូម្បីតែពិធីបុណ្យអភិបូជាប្រចាំថ្ងៃនិងប្រចាំថ្ងៃអាទិត្យ។ កម្មវិធីអប់រំជំនឿដែលធ្វើឡើងប្រចាំសប្តាហ៍ក៏ត្រូវបញ្ឈប់មួយរយៈ ប៉ុន្តែក្នុងពេលថ្មីៗព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ក្នុងរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីបើកកម្មវិធីអប់រំជំនឿឡើងវិញ។ នៅក្នុងកិច្ចប្រជុំនេះដូនជី តេរេសា អេង សានី និងក្រុមគ្រូអប់រំជំនឿលើកបង្ហាញចំណាប់អារម្មណ៍ផ្សេងៗនៅក្នុងពេលដែលមានវិបត្តិកូវីដ 19 និងផលពិបាកនៅក្នុងការបង្រៀនសិស្សអប់រំជំនឿ។ នៅក្នុងពេលជាមួយគ្នានោះដែរលោកបូជាចារ្យដាមីញ៉ាំង ហ្វារនឺ អ្នកទទួលខុសត្រូវព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន បានផ្ដល់អនុសាសន៍អំពីការចែកក្រុមដើម្បីបង្រៀន ដោយផ្តោតទៅលើអគ្គសញ្ញាចំនួនពីរគឺអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាស។ សម្រាប់ក្រុមអប់រំជំនឿនេះគឺចែកជាបួនក្រុមដូចឆ្នាំមុនៗដដែល មាន ក្រុមកុមារអាយុក្រោម១២ឆ្ន ក្រុមជំទង់ ពន្លថ្មី

លោកអភិបាលអូលីវីយ៉េបើកសន្និបាតព្រះសហគមន៍សកលសម្រាប់ភូមិភាគ
តបតាមការអញ្ជើញរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ សម្រាប់សន្និបាតព្រះសហគមន៍សកលដែលធ្វើឡើងសម្រាប់ឆ្នាំ២០២១-២០២៣ ក្រោមប្រធានបទ «យើងជាព្រះសហគមន៍ធ្វើដំណើរជាមួយគ្នា ជាធ្លុងតែមួយ ចូលរួមប្រកាសដំណឹងល្អ» លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបចំបើកកម្មវិធីនេះ កាលពីថ្ងៃទី ១៧ តុលា ២០២១ ដោយមានអ្នកតំណាងព្រះសហគមន៍ តំណាងការិយាល័យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងអង្គការការីតាសដែលជាតំណាងធម៌មេត្តាករុណារបស់ព្រះសហគមន៍សរុបជាង៤០នាក់ចូលរួម។ ក្នុងអង្គពិធីបើក ដោយមានអភិបូជា លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានរំលឹកអំពីពាក្យជាធ្លុងតែមួយសម្រាប់ព្រះសហគមន៍ ដោយមានប្រសាសន៍ថា ព្រះសហគមន៍មានអ្នកដឹកនាំមួយរូប គឺព្រះយេស៊ូ ហើយក្នុងនាមព្រះយេស៊ូយើងជាព្រះសហគមន៍ ជាគ្រួសារមួយ

ភូមិភាគភ្នំពេញផ្អាកអភិបូជាបុណ្យភ្ជុំ
លោកអភិបាលព្រះសហគមន៍កាតូលិកអូលីវីយ៉េ ជ្មិតហស្លេ បានសម្រេចឲ្យភូមិភាគភ្នំពេញដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់លោក ផ្អាកការប្រារព្ធពិធីបុណ្យអភិបូជាសម្រាប់បុណ្យភ្ជុំ ប៉ុន្តែនឹងរៀបចំកម្មវិធីនេះ តាមប្រតិទិនរបស់ព្រះសហគមន៍សកលវិញ។ ក្នុងលិខិតដែលចុះផ្សាយនៅថ្ងៃនេះ លោកអភិបាលអូលីវីយ៉េបានសរសេរថា ដោយសារស្ថានភាពជាក់ស្តែងនៅក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាពិសេសនៅរាជធានីភ្នំពេញ មណ្ឌលសកម្មភាពទន្លេបាសាក់ និងខេត្តតាកែវ អាជ្ញាធរមូលដ្ឋាន បានស្នើសុំឲ្យផ្អាកការជួបជុំក្នុងព្រះវិហារ។ ហើយយោងទៅតាមការស្នើសុំនេះ ព្រះសហគមន៍នឹងគ្មានអភិបូជា បុណ្យភ្ជុំបិណ្ឌ សម្រាប់មរណបុគ្គលទាំងឡាយនៅថ្ងៃទី ៦-៧ ខែតុលាឆ្នាំ ២០២១ ខាងមុខនេះទេ។ លិខិតដដែលនេះ បានបញ្ជាក់ថា ព្រះសហគមន៍នឹងប្រារព្ធបុណ្យនោះ

ព្រះសហគមន៍កាតូលិកក្រុងកំពត ជួយពលរដ្ឋខ្វះខាតចំនួន៧៥គ្រួសារ ក្នុងខែកញ្ញានេះ
សមាជិកគណៈកម្មការសង្គហ នៃព្រះសហគមន៍កាតូលិកក្រុងកំពត បានប្រាប់ឱ្យដឹងថា ក្នុងខែមួយខែពេញនៃកញ្ញាឆ្នាំ ២០២១ នេះ ព្រះសហគមន៍កាតូលិកក្រុងកំពត ខេត្តកំពត បានជួយដល់គ្រួសារក្រីក្រ ចំនួន៧៥គ្រួសារ ក្នុង៤តំបន់ផ្សេងៗគ្នា។ កញ្ញា ញ៉ែម សុភាព សមាជិកនៃគណៈកម្មការសង្គហនេះបានប្រាប់RVAKhmerថា គ្រួសារទាំង៧៥ដែលទទួលបានជំនួយពីព្រះសហគមន៍កាតូលិកក្រុងកំពត មានគ្រួសារចំនួន ៣២គ្រួសារនៅសង្កាត់អូរតូច ចំនួន១៦គ្រួសារនៅសង្កាត់កំពង់កណ្ដាល ចំនួន១៥គ្រួសារក្នុងសង្កាត់ត្រើយកោះ និង១២គ្រួសារផ្សេងទៀតនៅភូមិកំពង់ត្នោត។ ជាក់ស្តែង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ព្រះសហគមន៍កាតូលិកក្រុងកំពត

គ្រីស្តសាសនានិងពុទ្ធសាសនា ថ្លែងសាររួមគ្នាក្នុងទិវាសន្តិភាពអន្តរជាតិ លើកទី១៩
អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអូលីវីយ៉េ ជ្មីតអ៊ីស្លែរ រួមជាមួយព្រះចៅអធិការវត្តអង្គមន្ត្រី ព្រះអង្គ ង៉ែត ចម្រើន បានរៀបចំវីដេអូរួមគ្នាមួយនៅវត្ដអង្គមន្ត្រី និងនៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ លើកទី១៩ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដែលជានិមិត្តសញ្ញាបង្ហាញអំពីសុខដុមរមនារវាងសាសនា និងសាសនានៅប្រទេសកម្ពុជា។ ព្រះតេជគុណ ង៉ែត ចម្រើន បានមានថេរដីកាតាមរយៈវីដេអូនេះ ពីទិវាសន្តិភាពនេះថា ៖ «ថ្ងៃនេះយើងបានជួបគ្នារវាងព្រះពុទ្ធសាសនា

ទារក៨នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក
លោកបូជាចារ្យវីរៈជ័យ ស្រ៊ីប្រាម៉ុង បានរៀបចំពិធីជ្រមុជទឹកដល់ទារក៨នាក់ នៅព្រះវិហារគង្វាលដ៏សប្បុរស(ព្រះសហគមន៍រោងចក្រ) ក្នុងភូមិដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី ៥ កញ្ញា ២០២១នេះ។ នៅក្នុងឱកាសនេះដែរ លោកបូជាចារ្យវីរៈជ័យ ស្រ៊ីប្រាម៉ុង ជាអ្នកទទួលខុសត្រូវមណ្ឌលសកម្មភាពទន្លេមេគង្គដែលក្នុងនោះមានព្រះសហគមន៍រោងចក្រនេះ រំលឹកឪពុកម្ដាយធម៌ឲ្យអប់រំកូនៗ ទាំងចំណេះដឹងទូទៅ ជំនឿ និងរបៀបថែរក្សាពួកគេក្រោយពីទទួលអគ្គសញ្ញាជ្រមុជទឹករួច។ លោកបូជាចារ្យបានបង្ហាញអំពីកាយវិកាខ្លះៗដែលមានអត្ថន័យ សម្រាប់អគ្គសញ្ញាជ្រមុជទឹកនេះ គឺបូជាចារ្យ ឪពុកម្តាយ
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
