បើក​ទំព័រ​ថ្មី​នៃ​ការ​សហការ

អភិបូជា​ប្រសិទ្ធីពរ​លើ​គ្លីនិក​កូមីសូ

ធ្វើ​នៅ​គ្លីនិក​កូមីសូ ព្រៃស

ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២២

អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​១ ៨,២២-២៣.២៧-៣០
ព្រះ‌អង្គ​រក្សា​សម្ពន្ធ‌មេត្រី។ ១ពង្ស ៨,២
ដំណឹងល្អ៖ ម៉ាកុស ៧,១-១៣អ្
នក​រាល់​គ្នា​ជា​មនុស្ស​មាន​ពុត។ មក ៧,៦

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ យើង​សុំ​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​មន្ទីរ​ពេទ្យ​ថ្មី ជា​កន្លែង​មួយ​ដើម្បី​ទទួល​ស្វាគមន៍​អ្នក​ជំងឺ។ តាម​ពិត ពី​ប៉ុន្មាន​ថ្ងៃ​យើង​បាន​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះយេស៊ូ ដែល​ធ្វើ​ដំណើរ​ប្រកាសដំណឹង​ល្អ។ យើង​បាន​ឃើញ ព្រះយេស៊ូ​បាន​ព្យាបាល​ណែនាំ​ឱ្យ​អ្នក​ជំងឺ​យ៉ាង​ច្រើន​បាន​ជា​សះស្បើយ។ ម្សិលមិញ យើង​បាន​ឃើញ​ព្រះយេស៊ូ​ទៅ​កន្លែង​ណា​មួយ មហា​ជន​ក៏​ទៅ​ហ្នឹង​ជា​មួយ​អ្នក​ជំងឺ​គ្រប់​ប្រភេទ។ គេ​គ្រាន់​តែ​ពាល់​តែ​អាវ​របស់​ព្រះយេស៊ូ គេ​ដឹង​ថា​ពិត​មែន​គេ​ជា​សះស្បើយ ព្រះយេស៊ូ​យាង​មក​ដើម្បី​ព្យាបាល​មនុស្ស។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “មនុស្សដែលអត់មាន​ជំងឺ​មិន​ត្រូវការគ្រូពេទ្យទេ ប៉ុន្តែខ្ញុំមកសម្រាប់មនុស្សដែលមាន​ជំងឺ ខ្ញុំមកដើម្បីព្យាបាលគេ​ឱ្យ​គេទៅជាមនុស្សថ្មី”។

មនុស្ស​ថ្មី​នៅ​ក្នុង​ពីរ​វិស័យ គឺ​ទី​មួយ សុខភាព រូប​កាយ​របស់​យើង និង​ទី​ពីរ ផ្លូវ​វិញ្ញាណ ដើម្បី​ព្យាបាល​យើង។ យើង​ដឹង​ថា យើង​មិន​អាច​ព្យាបាល​តែ​រូប​កាយ​ទេ យើង​ត្រូវ​ការ​មើល​មនុស្ស​ដ៏​ពេញ​លក្ខណៈ ទាំង​ព្រលឹង ទាំង​វិញ្ញាណ ទាំង​ចិត្ត ទាំង​កម្លាំង ទាំង​ប្រវត្តិសាស្រ្ត ទាំង​សុខភាព ទាំង​អ្វី​ដែល​មាន​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម ដើម្បី​យល់​អំពី​អ្នក​ជំងឺ និង​ដើម្បី​ណែនាំ​ឱ្យ​អ្នក​ជំងឺ​បាន​ជា​សះស្បើយ។ ខ្ញុំ​សង្ឃឹម​ថា គ្លីនិក​នេះ​នឹង​ទៅ​ជា​កន្លែង​មួយ​ដែល​មិន​មែន​ព្យាបាល​តែ​រូប​កាយ ប៉ុន្តែ​យល់​យ៉ាង​ច្បាស់​លាស់​អំពី​អ្នក​ជំងឺ​ម្នាក់ៗ អំពី​សេចក្ដី​ត្រូវ​ការ​របស់​គាត់ អំពី​បញ្ហា​របស់​គាត់ ដើម្បី​ឱ្យ​គាត់​បាន​ទទួល​ការ​ព្យាបាល​ជា​សះ​ស្បើយ នៅ​ក្នុង​សេចក្ដី​សុខ​សាជាថ្មី ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​ឆ្នាំ​២០២១-២០២៣ ជា​ពេល​វេលា​មួយ​ដើម្បី​នឹក​ឃើញ​ដល់​សន្និបាត​ព្រះសហគមន៍​កាតូលិក ដែល​សម្ដេច​ប៉ាប​បាន​អញ្ចើញ​ឱ្យ​យើង​ចូល​រួម​ទាំង​អស់​គ្នា ក្រោម​ប្រធាន​បទ “ដើររួមជាមួយគ្នា”។ ដើរ​រួម​ជា​មួយ​គ្នា ទី​មួយ​ប្រកាស​ដំណឹង​ល្អ ទី​ពីរ​ទៅ​ជា​ធ្លុង​តែ​មួយ និង​ទី​បី​ចូល​រួម​យ៉ាង​សកម្ម។ នេះ​ជា​គោល​ដៅ​របស់​យើង​ទាំង​អស់ យើង​ជា​បូជាចារ្យ យើង​ជា​បងប្រុស​បងស្រី យើង​ជា​គ្រីស្ត​បរិស័ទ យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​នៅ​ក្នុង​ព្រះសហគមន៍។ ជា​ពិសេស ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ដើម្បី​ឱ្យ​យើង​រួម​គ្នា​យើង​ពិចារណា តើយើងប្រកាសដំណឹងល្អរួមជាមួយគ្នាយ៉ាងដូចម្ដេច? តាម​រយៈ​ការ​សិក្សា តាម​រយៈ​វិស័យ​សុខភាព តាម​រយៈ​ការ​អភិវឌ្ឍន៍​ជនបទ តាម​រយៈ​វិស័យ​សង្គម​កិច្ច។ ជា​ពេល​វេលា​មួយ​ដែរ ដែល​យើង​អាច​ប្រកាស​ដំណឹង​ល្អ យើង​មិន​ធ្វើ​ទូ​ទៅ ប៉ុន្តែ​យើង​ធ្វើ​ដោយ​នាម​ព្រះយេស៊ូ​ដែល​បាន​អញ្ជើញ​យើង ចាត់​យើង​ឱ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ។ ហេតុ​នេះ​ហើយ កន្លែង​នេះ​ជា​កន្លែង​មួយ​ដើម្បី​ប្រកាស​ដំណឹង​ល្អ ដោយ​នាម​ជំនឿ​របស់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ។ កន្លែង​នីមួយៗ​ដែល​យើង​មាន​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ទោះបី​យើង​ជួយ​សង្គម​ក៏​ដោយ ក៏​ជា​ឱកាស​មួយ​ដើម្បី​គិត​សាជាថ្មី តាម​រយៈ​កម្មវិធី​ការ​សិក្សា​របស់​ខ្ញុំ តាម​រយៈ​កម្ម​វិធី​អភិវឌ្ឍន៍​ជនបទ តាមរយៈ​កម្មវិធី​សុខភាព តើ​ខ្ញុំជាសាក្សីនៃព្រះបន្ទូលរបស់​ព្រះជាម្ចាស់យ៉ាងដូចម្ដេច? ខ្ញុំ​ណែនាំ​ឱ្យ​អ្នក​តូច​តាច ជា​ពិសេស​អ្នក​ដែល​គ្មាន​សេចក្ដី​សង្ឃឹម ឬ​ខ្វះ​ទី​ពឹង​អាច​រក​ឃើញ​ផ្លូវ​ថ្មី​នៅ​ក្នុង​ជីវិត​របស់​គាត់ និង​ទទួល​ពន្លឺ​ថ្មី ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ។

ក្នុង​រយៈ​ពេល​បី​ឆ្នាំ​នេះ យើង​បាន​និយាយ​អំពី​ធ្លុង​តែ​មួយ ខ្ញុំ​គិត​ថា​នេះ​ជា​ពេល​វេលា​មួយ​ដើម្បី​គិត​សាជាថ្មី​ដែរ។ ជា​មូល​ហេតុ​ដែល​យើង​មក​នៅ​ប្រទេស​កម្ពុជា ក្រុម KMS ក្ដី MEP​ក្ដី យ៉េអូម៉ាល់​ក្ដី ក្រុម​សាសន​ទូត​នីមួយៗ ដើម្បី​កសាង​ព្រះសហគមន៍​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ។ ភូមិ​ភាគ​យើង​ប្លែក ដោយសារ​យើង​មាន​សានស​ទូត​ជិត​២០០​នាក់ មក​ពី​ជាង​២០​ប្រទេស យើង​មាន​អ្នក​ដែល​ជា​កូន​ចៅ​យើង ធ្វើ​ជា​បង​ស្រី​ឬ​ជា​បូជាចារ្យ​តិច​ណាស់។ យើង​មាន​តិច ដែល​ជា​បូជាចារ្យ ដែល​ជា​បង​ស្រី មក​ពី​ប្រទេស​យើង។ ហេតុ​នេះ​ហើយ តួនាទី​របស់​យើង​គឺ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឱ្យ​គ្រីស្ត​បរិស័ទ​ខ្មែរ​យើង អាច​យល់​ថា​ព្រះសហគមន៍​ខ្មែរ​ជា​ព្រះសហគមន៍​របស់​គេ ជា​ផ្ទះ​របស់​គេ។ ដូច្នេះ នេះ​ជា​គោល​ដៅ​របស់​យើង​ដោយ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​លោក​អភិបាល ធ្វើ​ដំណើរ​ជា​មួយ​លោក​អភិបាល​ជា​ធ្លុង​តែ​មួយ។ មាន​ន័យ​ថា យើង​ទាំង​អស់​យើង​ជា​បព្វ​ជិត​បព្វ​ជីតា ជា​ក្រុម​សាសន​ទូត​ទាំង​អស់ យើង​ជា​គ្រីស្ត​បរិស័ទ យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ដោយ​ចែក​រំលែក​បទ​ពិសោធន៍​រួម​ជា​មួយ​គ្នា យើង​មាន​កន្លែង​ដើម្បី​ចែក​រំលែក។

សព្វ​ថ្ងៃ យើង​មាន​បព្វ​ជិត​បព្វ​ជីតា​មួយ​ចំនួន​ដែល​ចូល​នៅ​ប្រទេស​កម្ពុជា ជា​លក្ខណៈ​អង្គការ ដូច​ជា ដុនបូស្កូ MC DC និង KMS តាម​រយៈ​កូមីសូ ជាដើម។ ដូច្នេះ យើង​ជា​បព្វ​ជិត​បព្វ​ជីតា​ដែល​ចូល​យ៉ាង​ជិត​ស្និទ្ធ​នៅ​ក្នុង​សង្គម តាម​រយៈ​សកម្មភាព​របស់​យើង។ ប៉ុន្តែ យើង​មាន​កន្លែង​មួយ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ដើម្បី​ជួប​ជុំ​គ្នា​ដែរ យើង​មាន​សម្ព័ន្ធ​កាតូលិក​ដើម្បី​អភិវឌ្ឍន៍​និង​មេត្តា​ករុណា ដែល​យើង​ប្រជុំ​មួយ​ឆ្នាំ​៤​ដង។ ទោះ​បី​មាន​កូវីដ-១៩ ឬ​អត់​កូវីដ-១៩ យើង​មាន​ប្រជុំ​មួយ​ឆ្នាំ​៤​ដង ដើម្បី​ជួប​ជុំ​គ្នា​ជា​មួយ​បព្វ​ជិត​បព្វ​ជីតា ដែល​ធ្វើ​ការ​តាម​វិស័យ​នីមួយៗ ជា​មួយ​ការិយាល័យ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ជា​មួយ​អង្គការ​ការីតាស ដែល​ជា​អង្គការ​កាតូលិក​សំខាន់​ណាស់​នៅ​ក្នុង​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សព្វ​ថ្ងៃ យើង​មាន​ទំនាក់​ទំនង​និង​មាន​អនុស្សរណៈ​នៃ​ការ​យោគ​យល់ (MOU) ជា​មួយ​ក្រសួង​ចំនួន​៧។ ណែនាំ​ឱ្យ​យើង​ជា​គ្រួសារ​តែ​មួយ ដើម្បី​ចែក​បទ​ពិសោធន៍ ចែក​រំលែក និង​ខិត​ខំ​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​នៅ​ក្នុង​ការ​ចូល​រួម។ យើង​មិន​មែន​ជា​គ្រួសារ​មួយ​នៅ​ដោយ​ឡែក​ពី​គ្នា រៀងៗ​ខ្លួន​យើង​ធ្វើ​សកម្មភាព​របស់​យើង យើង​ជា​គ្រួសារ​មួយ​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក យើង​ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក។

ហេតុ​នេះ​ហើយ វត្តមាន​របស់​ខ្ញុំ​ថ្ងៃ​នេះ​សំខាន់​ណាស់ ខ្ញុំ​សង្ឃឹម​ថា​វត្តមាន​របស់​ខ្ញុំ​ថ្ងៃ​នេះ មិន​មែន​តែ​មក​ឱ្យ​ព្រះពរ។ វត្តមាន​របស់​ខ្ញុំ គឺ​ដើម្បី​យល់​ថា​យើង​ធ្វើ​ការ​ជា​មួយ​គ្នា យើង​សហការ​ជា​មួយ​គ្នា នៅ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ​យើង​មាន​ការិយាល័យ​សុខភាព សំខាន់​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា នៅ​ក្នុង​វិស័យ​សុខភាព រួម​ជា​មួយ​ភូមិភាគ​ភ្នំពេញ។ ទោះ​បី យើង​ដឹង​ថា​កន្លែង​នេះ​មាន​ទី​តាំង​ដោយ​ឡែក​សព្វ​ថ្ងៃ តែ​យើង​ដឹង​ថា​នៅ​ថ្ងៃ​អនាគត​វា​នឹង​នៅ​កណ្ដាល​ទីក្រុង ដូច​ដុនបូស្កូ​សំរោងអណ្តែង​ពីដើម។ ប៉ុន្តែ អ្វី​ដែល​សំខាន់​គឺ​មិន​មែន​ឆ្ងាយ​ពី​គេ​ដោយសារ​ទី​តាំង កុំ​ឱ្យឆ្ងាយ​ពី​គេ​ដោយសារ​យើង​ខ្វះ​ទំនាក់​ទំនង រួម​ជា​មួយ​ភូមិភាគ​ភ្នំពេញ និង​រួម​ជា​មួយ​ការិយាល័យ​សុខភាព​របស់​ព្រះសហគមន៍​យើង។ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថ្ងៃ​នេះ​វត្តមាន​របស់​ខ្ញុំ គឺ​ណែនាំ​ឱ្យ​យើង​យល់​ថា យើង​ធ្វើ​ការ​តាម​វិស័យ​សុខភាព​យ៉ាង​ច្រើន ការីតាស​និង​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ដែល​មាន​គម្រោង​ការ​រៀប​ចំ​មន្ទីរ​ពេទ្យ​មួយ​ដែរ។ សព្វ​ថ្ងៃ យើង​មាន​សន្ត​លូកា សន្តី​អេលីសាប៊ែត ជា​កន្លែង​តែ​មួយ​នៅ​ព្រះសហគមន៍​បឹងទំពន់ យើង​មាន​សន្ត​បឺន័រ​សម្រាប់​ត្រចៀក នៅ​ក្នុង​អគារ​កូរ៉េ​ភ្នំពេញ​ថ្មី។

ដូច្នេះ យើង​ដឹង​ថា​វិស័យ​សុខភាព​អាច​ទៅ​មុខ លុះត្រាតែ​យើង​ធ្វើ​ការ​ជា​មួយ​គ្នា សហការ​ជា​មួយ​គ្នា នេះ​ជា​អ្វី​ដែល​សំខាន់។ ថ្ងៃ​នេះ ខ្ញុំ​សង្ឃឹម​ថា​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​យើង​ទាំង​អស់​គ្នា ដើម្បី​បើក​ទំព័រ​ថ្មី​មួយ​នៅ​ក្នុង​ការ​សហការ នៅ​ក្នុង​ការ​យល់​ដឹង​អំពី​តួនាទី​របស់​យើង។ ជា​សាសន​ទូត ជា​បូជាចារ្យ ជា​បង​ស្រី ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ​របស់​ព្រះជាម្ចាស់ តាម​វិស័យ​នីមួយៗ​នៅ​ក្នុង​សង្គម។ ប៉ុន្តែ ណែនាំ​ឱ្យ​ពន្លឺ​របស់​ព្រះយេស៊ូ​អាច​បំភ្លឺ​ដល់​បង​ប្អូន​យ៉ាង​ច្រើន និង​ទទួល​ជីវិត​ថ្មី​ដើម្បី​ទៅ​មុខ ដើម្បី​ទៅ​ជា​ពលរដ្ឋ​ដែល​ពោរពេញ​ដោយ​សុខភាព​ល្អ ពោរពេញ​ដោយ​សេចក្ដី​សង្ឃឹម ពោរពេញ​ដោយ​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​កសាង​គ្រួសារ ដើម្បី​កសាង​សង្គម​របស់​យើង និង​ដើម្បី​កសាង​ព្រះសហគមន៍​របស់​យើង។

យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដែល​ណែនាំ​ឱ្យ​យើង​ជួប​ជុំ​គ្នា​នៅ​ទី​នេះ ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​ថ្មី ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា​នៅ​ក្នុង​គ្រួសារ​តែ​មួយ ដែល​ជា​គ្រួសារ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ។ ដើម្បី​ឱ្យ​យើង​រួម​គ្នា​ណែនាំ​ឱ្យ​ព្រះរាជ​របស់​ព្រះជាម្ចាស់ កើត​ឡើង​យ៉ាង​ជាក់​ស្ដែង​លើ​ទឹក​ដី​របស់​យើង ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email