បើកទំព័រថ្មីនៃការសហការ
អភិបូជាប្រសិទ្ធីពរលើគ្លីនិកកូមីសូ ធ្វើនៅគ្លីនិកកូមីសូ ព្រៃស ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ អត្ថបទទី១៖ ពង្សាវតារក្សត្រទី១ ៨,២២-២៣.២៧-៣០ព្រះអង្គរក្សាសម្ពន្ធមេត្រី។ ១ពង្ស ៨,២ដំណឹងល្អ៖ ម៉ាកុស ៧,១-១៣អ្នករាល់គ្នាជាមនុស្សមានពុត។ មក ៧,៦ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងសុំព្រះជាម្ចាស់ប្រទានព្រះពរដល់មន្ទីរពេទ្យថ្មី ជាកន្លែងមួយដើម្បីទទួលស្វាគមន៍អ្នកជំងឺ។ តាមពិត ពីប៉ុន្មានថ្ងៃយើងបានចូលនៅក្នុងជីវិតរបស់ព្រះយេស៊ូ ដែលធ្វើដំណើរប្រកាសដំណឹងល្អ។ យើងបានឃើញ ព្រះយេស៊ូបានព្យាបាលណែនាំឱ្យអ្នកជំងឺយ៉ាងច្រើនបានជាសះស្បើយ។ ម្សិលមិញ យើងបានឃើញព្រះយេស៊ូទៅកន្លែងណាមួយ មហាជនក៏ទៅហ្នឹងជាមួយអ្នកជំងឺគ្រប់ប្រភេទ។ គេគ្រាន់តែពាល់តែអាវរបស់ព្រះយេស៊ូ គេដឹងថាពិតមែនគេជាសះស្បើយ ព្រះយេស៊ូយាងមកដើម្បីព្យាបាលមនុស្ស។ ព្រះយេស៊ូមានព្រះបន្ទូលថា “មនុស្សដែលអត់មានជំងឺមិនត្រូវការគ្រូពេទ្យទេ ប៉ុន្តែខ្ញុំមកសម្រាប់មនុស្សដែលមានជំងឺ ខ្ញុំមកដើម្បីព្យាបាលគេឱ្យគេទៅជាមនុស្សថ្មី”។ មនុស្សថ្មីនៅក្នុងពីរវិស័យ គឺទីមួយ សុខភាព រូបកាយរបស់យើង និងទីពីរ ផ្លូវវិញ្ញាណ ដើម្បីព្យាបាលយើង។ យើងដឹងថា យើងមិនអាចព្យាបាលតែរូបកាយទេ យើងត្រូវការមើលមនុស្សដ៏ពេញលក្ខណៈ ទាំងព្រលឹង ទាំងវិញ្ញាណ ទាំងចិត្ត ទាំងកម្លាំង ទាំងប្រវត្តិសាស្រ្ត ទាំងសុខភាព ទាំងអ្វីដែលមានទំនាក់ទំនងនៅក្នុងសង្គម ដើម្បីយល់អំពីអ្នកជំងឺ និងដើម្បីណែនាំឱ្យអ្នកជំងឺបានជាសះស្បើយ។ ខ្ញុំសង្ឃឹមថា គ្លីនិកនេះនឹងទៅជាកន្លែងមួយដែលមិនមែនព្យាបាលតែរូបកាយ …