ព្រះសហគមន៍​មណ្ឌលសកម្មភាព​ទន្លេបាសាក់​ប្រកាសដំណឹងល្អតាម​រយៈ​ការលេងកីឡា

ព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេបាសាក់ រៀបចំប្រកួតកីឡាបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូត​និង​ពញ្ញាក់​អារម្មណ៍​យុវជន​ឱ្យ​ចាប់​អារម្មណ៍​ជាមួយ​ព្រះសហគមន៍​ ក៏​ដូចជា​របៀប​នៃ​ការប្រកាស​ដំណឹងល្អ​របស់​ព្រះសហគមន៍​តាមរយ:​អំណរសប្បាយ ដោយ​មានកីឡាករ​មកពី​ព្រះសហគមន៍​ចំនួន៨​ក្នុង​ភូមិភាគ​ភ្នំពេញ​សរុប១៦០នាក់ចូល​រួម​ប្រកួត​។

កម្មវិធីកីឡានេះ  ធ្វើឡើងនៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដែល​ដឹកនាំ​ដោយ លោកបូជាចារ្យទទួល​ខុសត្រូវ​មណ្ឌល​សកម្មភាព​ទន្លេបាសាក់​ សិលា សុខ ណា នា​ថ្ងៃទី​២៩​និង​៣១ ធ្នូ ២០២២។​

តាមប្រសាសន៍របស់លោកបូជាចារ្យ សុខ ណា បានឱ្យដឹងថា ការប្រកួត​កីឡា​នេះ​ជា​ឱកាស​ឱ្យ​យុវជន​មានអំណរសប្បាយក្នុងការលេងកីឡាដោយចេះសហការជាក្រុម ក៏​ដូច​ជា​ចាប់អារម្មណ៍លើព្រះសហគមន៍ផ្ទាល់ខ្លួនផងដែរ។ លោកបញ្ជាក់ទៀត គោល​បំណង​របស់​ព្រះសហគមន៍​ក្នុង​ការ​រៀប​ចំ​ប្រកួត​កីឡានេះ ដើម្បី​អបអរសាទរ​បុណ្យ​ព្រះយេស៊ូ​ប្រសូត​ ព្រោះ​ក្នុង​ជីវិត​សំខាន់​របស់​យើង​ជាគ្រីស្ត​បរិស័ទ​ដោយ​ចួបជុំ​ចែក​រំលែក​​អំណរសប្បាយ​ជាមួយ​គ្នា​នៅក្នុង​ពិធី​បុណ្យ​របស់​យើង និង​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​របស់​មណ្ឌល​សកម្មភាព ​ដែល​ឆ្លង​ទៅ​ព្រះសហគមន៍នានា​នៅតាម​មណ្ឌល​សកម្មភាព​ភូមិភាគ​ភ្នំពេញ។​

គង្វាល​ព្រះសហគមន៍ លោក​សុខណា មាន​ប្រសាសន៍ទៀតថា នេះ​ជាសកម្មភាព​ដែល​មណ្ឌលសកម្មភាព​ទន្លេ​បាសាក់​បាន​រៀប​ចំជាលើកទី៣ក្នុងឆ្នាំ២០២២នេះ ដោយ​ខិតខំ​ប្រើ​អស់​ពី​លទ្ធភាព​ដែល​យើង​មាន​​ ដើម្បី​ឱ្យ​យុវជន​យើង​អាច​លេង​សប្បាយ​​ជាមួយ​គ្នា និង​សង្ឃឹម​​​​​ថា​ការលេង​នេះ នាំឱ្យ​យុវជន​ចេះ​ធ្វើការរួមគ្នា។ ជាពិសេស​ការលេង​កីឡា​ធ្វើ​​ឱ្យ​យើង​​មាន​កាយសម្បទាមាំមួន និងស្មារតីច្បាស់លាស់​ក្នុង​ការទទួល​ខុសត្រូវ​លើ​ជីវិត​ទាំងផ្ទាល់ខ្លួន គ្រួសារនិងសង្គម  ដែលនាំឱ្យ​មាន​សុខសន្តិភាពដោយបានលេង​បែប​សមូហ​ភាពបែបនេះ ធ្វើ​ឱ្យ​ខ្ញុំ​បាន​ឃើញ​ទំនាក់ទំនង​ទាំងនេះ​​ជាឱកាស​ដើម្បី​ធ្វើ​ការ​រស់​នៅ​ក្នុង​សហគមន៍​​របស់ពួកគេផ្ទាល់ ដើម្បី​សន្ទនា​ជា​អន្តរសាសនា និង​អន្តរ​ជាតិ​សាសន៍ ដែល​ជា​របៀប​យើង​ប្រកាស​ដំណឹង​ល្អ​​ផងដែរ។​

ជាមួយ​គ្នា​នេះដែរ លោក​បាន​ឱ្យ​ដឹងទៀតថា «កម្មវិធីនេះ​ធ្វើឱ្យ​ខ្ញុំ​បាន​ស្គាល់​យុវជន​នៅ​ក្នុង​​មណ្ឌល​​សកម្មភាព​​ច្រើនជាងមុន ហើយ​ខ្ញុំ​ក៏​បានឃើញពី​ផលលំបាក​របស់យុវជន​ដែល​មិនចេះអក្សរ ដូច្នេះ​ខ្ញុំ​​គិត​ពីការអភិវឌ្ឍធនធានមនុស្ស​ដោយ​គ្រោង​នឹង​បង្កើត​កម្មវិធី​អក្ខរកម្មក្រៅ​ប្រព័ន្ធក្នុងពេលឆាប់ៗនេះផងដែរ»។​

កីឡាករ ចាន់ ដារ៉ា ២២ឆ្នាំមកពី​ព្រះសហគមន៍កោះនរាហ៍បាន​ឱ្យដឹងថា នេះជា​លើក​ទី​២​​ដែល​ព្រះសហគមន៍កៅនរាហ៍​ ចូលរួមប្រកួត​ជាមួយនឹងព្រះសហគមន៍​មណ្ឌល​សកម្មភាព​ទន្លេបាសាក់។ លោក​និយាយ​ទៀតថា ការបង្កើត​ឱ្យ​មាន​ការប្រកួត​កីឡា​រវាងយុវជននិងយុវជននេះខ្ញុំយល់ឃើញថាល្អព្រោះថាបានស្គាល់ព្រះសហគមន៍កន្លែងផ្សេងដែលខ្ញុំមិនសូវស្គាល់ហើយតាមររយៈការចូលរួមនេះខ្ញុំបានស្គាល់ច្រើន។

លោក​ដារ៉ា​បន្តថា ការស្គាល់គ្នារវាងយុវជននិងយុវជននេះបានជួយខ្ញុំ​ឱ្យ​ស្គាល់​គ្នា ចេះ​សាមគ្គីគ្នា​ក្នុងពេលមានកម្មវិធីផ្សេងៗ​ងាយស្រួលក្នុងការរៀបចំឱ្យបានល្អ។ ការស្គាល់គ្នារវាងព្រះសាគមន៍និងព្រះសហគមន៍ និង​ប្រមូលក្រុមជាមួយបងប្អូន​ជា​ពុទ្ធ​បរិស័ទផង​និង គ្រីស្ត​បរិស័ទផង  ធ្វើឱ្យ​យើងអាចនិយាយជាមួយគ្នាបាន និង​បើក​ចិត្ត​​ស្វាគមន៍ពួកគាត់។ កីឡាករ ដារ៉ា បញ្ជាក់ថា ការសន្ទនា​គ្នា​ជាអន្តរ​សាសនា​បែប​នេះ​ខ្ញុំ​សប្បាយចិត្តដោយធ្វើឱ្យគេគិតថា គ្រីស្តបរិស័ទរបស់យើងមិនប្រកាន់និងអាចសាមគ្គី​ចូលរួមជាមួយគ្នាបាន។ ទោះបីជា​ខ្ញុំស្ដាយដែលមិនបានយកពាន​ដាក់នៅក្នុង​ព្រះសហគមន៍​ទុកជាអនុស្សាវរីយ៍ ក៏ប៉ុន្តែពេលក្រោយ​យើងនឹងត្រៀមខ្លួន​ដោយ​ព្យាយាម​អស់ពីលទ្ធភាពដើម្បីទទួលយកពានលេខមួយឲ្យទាល់តែបាន។ ពេលនេះ​មិនបានលើកពានពិតមែនប៉ុន្តែពួកខ្ញុំសប្បាយចិត្តដែលបានចូលរួមអបអរសាទរបុណ្យព្រះយេស៊ូព្រះសូត្រជាមួយគ្នាតាមរយៈការលេងនេះ។

កីឡាករ ទ្រឹង រ៉េទី ក្នុងវ័យ៣៩ឆ្នាំ ជាកីឡាករ​ប្រចាំព្រះសហគមន៍​ជ្រៃធំ​ប្រមាណ​ជាង​១០ ឆ្នាំកន្លងមកនេះ ខ្ញុំសប្បាយរីករាយដោយទទួលបានលេខ១ និង​យល់ឃើញថា​ការប្រកួត​នេះធ្វើឱ្យយើងដែលជាកូនចៅរបស់​ព្រះសាគមន៍​ អាចមកលេងចែករំលែក​អំណរសប្បាយជាមួយគ្នាក្នុងពេលបុណ្យព្រះយេស៊ូព្រះសូត្រ។ ការប្រកួត​កីឡា​ជុំគ្នា​នេះសម្រាប់ខ្ញុំជាគ្រីស្តបរិស័ទ ខ្ញុំយល់ឃើញថា ​កីឡា​ធ្វើឱ្យយើងមានសុខភាពល្អ ហើយ​​​យើង​​អាចរួបរួមគ្នា​នឹងចែករំលែកបទពិសោធ​គ្នាទៅវិញទៅមក និង​ក្នុង​នាមយើង​ជាគ្រីស្តបរិស័ទយើងជាគ្រួសារតែមួយ។

ក្រុម​កីឡាករ​ដែល​ទទួល​ជ័យលាភីលេខ១ ទទួល​បានទឹកប្រាក់​ចំនួន​១លានរៀល រួម​ជាមួយ​ពាន១ ទង់តំណាង​ការប្រកួត១ មេដាយម្នាក់មួយ។ ក្រុម​កីឡាករ​ដែលទទួល​បាន​​ជ័យលាភីលេខ២ ទទួល​បានទឹកប្រាក់​ចំនួន៨០ម៉ឺនរៀល រួម​ជាមួយ​ទង់តំណាង​ការប្រកួត១ មេដាយម្នាក់មួយ។ ក្រុមកីឡាករដែលទទួលបាន​ចំណាត់ថ្នាក់លេខ៣ ទទួល​បានទឹកប្រាក់​ចំនួន​៦០ម៉ឺន ទង់តំណាង​ការប្រកួត១ មេដាយម្នាក់មួយ។ និងក្រុម​កីឡាករដែលទទួល​បានចំណាត់ថ្នាក់លេខ៤ទទួលទឹកប្រាក់​ចំនួន​២០ម៉ឺនរៀល ទង់​តំណាង​​ការប្រកួត១ មេដាយម្នាក់មួយ។

កីឡាករដែលមកប្រកួតតំណាងឱ្យព្រះសហគមន៍ទាំង៨មាន ព្រះសហគមន៍ជ្រៃធំ ស្អាង កោះទាវ បឹងឈូក (ដែល​មកពី​មណ្ឌល​សកម្មភាព​ទន្លេបាសាក់)​ ព្រះសហគមន៍​កោះនរាហ៍ រោងចក្រ(មកពី​មណ្ឌលសកម្មភាព​ទន្លេមេគង្គ)​ ​ ព្រះសហគមន៍​អរិយក្សត្រ (មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងជើង) និងព្រះសហគមន៍​ភ្នំពេញថ្មី(មណ្ឌលសកម្មភាព​ភ្នំពេញថ្មី)​។

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email