ព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេបាសាក់ប្រកាសដំណឹងល្អតាមរយៈការលេងកីឡា
ព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេបាសាក់ រៀបចំប្រកួតកីឡាបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូតនិងពញ្ញាក់អារម្មណ៍យុវជនឱ្យចាប់អារម្មណ៍ជាមួយព្រះសហគមន៍ ក៏ដូចជារបៀបនៃការប្រកាសដំណឹងល្អរបស់ព្រះសហគមន៍តាមរយ:អំណរសប្បាយ ដោយមានកីឡាករមកពីព្រះសហគមន៍ចំនួន៨ក្នុងភូមិភាគភ្នំពេញសរុប១៦០នាក់ចូលរួមប្រកួត។ កម្មវិធីកីឡានេះ ធ្វើឡើងនៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដែលដឹកនាំដោយ លោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពទន្លេបាសាក់ សិលា សុខ ណា នាថ្ងៃទី២៩និង៣១ ធ្នូ ២០២២។ តាមប្រសាសន៍របស់លោកបូជាចារ្យ សុខ ណា បានឱ្យដឹងថា ការប្រកួតកីឡានេះជាឱកាសឱ្យយុវជនមានអំណរសប្បាយក្នុងការលេងកីឡាដោយចេះសហការជាក្រុម ក៏ដូចជាចាប់អារម្មណ៍លើព្រះសហគមន៍ផ្ទាល់ខ្លួនផងដែរ។ លោកបញ្ជាក់ទៀត គោលបំណងរបស់ព្រះសហគមន៍ក្នុងការរៀបចំប្រកួតកីឡានេះ ដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូត ព្រោះក្នុងជីវិតសំខាន់របស់យើងជាគ្រីស្តបរិស័ទដោយចួបជុំចែករំលែកអំណរសប្បាយជាមួយគ្នានៅក្នុងពិធីបុណ្យរបស់យើង និងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់របស់មណ្ឌលសកម្មភាព ដែលឆ្លងទៅព្រះសហគមន៍នានានៅតាមមណ្ឌលសកម្មភាពភូមិភាគភ្នំពេញ។ គង្វាលព្រះសហគមន៍ លោកសុខណា មានប្រសាសន៍ទៀតថា នេះជាសកម្មភាពដែលមណ្ឌលសកម្មភាពទន្លេបាសាក់បានរៀបចំជាលើកទី៣ក្នុងឆ្នាំ២០២២នេះ ដោយខិតខំប្រើអស់ពីលទ្ធភាពដែលយើងមាន ដើម្បីឱ្យយុវជនយើងអាចលេងសប្បាយជាមួយគ្នា និងសង្ឃឹមថាការលេងនេះ នាំឱ្យយុវជនចេះធ្វើការរួមគ្នា។ ជាពិសេសការលេងកីឡាធ្វើឱ្យយើងមានកាយសម្បទាមាំមួន និងស្មារតីច្បាស់លាស់ក្នុងការទទួលខុសត្រូវលើជីវិតទាំងផ្ទាល់ខ្លួន គ្រួសារនិងសង្គម ដែលនាំឱ្យមានសុខសន្តិភាពដោយបានលេងបែបសមូហភាពបែបនេះ ធ្វើឱ្យខ្ញុំបានឃើញទំនាក់ទំនងទាំងនេះជាឱកាសដើម្បីធ្វើការរស់នៅក្នុងសហគមន៍របស់ពួកគេផ្ទាល់ ដើម្បីសន្ទនាជាអន្តរសាសនា និងអន្តរជាតិសាសន៍ ដែលជារបៀបយើងប្រកាសដំណឹងល្អផងដែរ។ ជាមួយគ្នានេះដែរ លោកបានឱ្យដឹងទៀតថា «កម្មវិធីនេះធ្វើឱ្យខ្ញុំបានស្គាល់យុវជននៅក្នុងមណ្ឌលសកម្មភាពច្រើនជាងមុន ហើយខ្ញុំក៏បានឃើញពីផលលំបាករបស់យុវជនដែលមិនចេះអក្សរ ដូច្នេះខ្ញុំគិតពីការអភិវឌ្ឍធនធានមនុស្សដោយគ្រោងនឹងបង្កើតកម្មវិធីអក្ខរកម្មក្រៅប្រព័ន្ធក្នុងពេលឆាប់ៗនេះផងដែរ»។ កីឡាករ ចាន់ ដារ៉ា …
ព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេបាសាក់ប្រកាសដំណឹងល្អតាមរយៈការលេងកីឡា Read More »