លោក​បូជាចារ្យដើរជាមួយ​សន្តីតេរេសានៃព្រះកុមារយេស៊ូ​​ក្នុងរដូវ​៤០ថ្ងៃ

ក្នុង​កិច្ច​ប្រជុំរិះគិត​​របស់​លោក​បូជាចារ្យ​ និង​លោក​ឧបដ្ឋាក​ក្នុងភូមិភាគ​ភ្នំពេញ ដែល​ណែនាំដោយ​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី​១៥ កុម្ភៈនេះ បាន​រិះ​គិត​អំពី​រដូវអប់រំពិសេស(៤០ថ្ងៃ)សម្រាប់ឆ្នាំ ២០២៣ ដោយ​រួមដំណើរ​ជាមួយ​សន្តីតេរេសានៃព្រះកុមារយេស៊ូ​នៅទីក្រុងលីស្យឺ។

លោក​​អភិបាល​​អូលីវីយ៉េ ណែនាំអំពី​ផ្លូវដ៏តូច​របស់​សន្តីតេ​រេសា​​នៃ​ព្រះកុមារ​យេស៊ូដែល​មាន​ចំនួន​ ​៥ចំណុច គឺរួមមាន​ ទី១ គោលបំណង​ប្ដេជ្ញា​ចិត្ត​ដែល​ចង់ចូល​ក្នុង​ភាពដ៏វិសុទ្ធដែលមានប្រភពជាព្រះជាម្ចាស់ ដូច្នេះ​សម្បត្តិរបស់តេរេសាមិនមែននៅលើលោកិយនេះទេ។

ក្នុងចំណុចទី​២ គឺត្រូវ​ទទួលស្គាល់ព្រំដែនដែលយើងមាននៅក្នុងជីវិត និងភាពទន់​ខ្សោយ​របស់យើង។ ទី៣ ទុកចិត្ត​លើ​ព្រះជាម្ចាស់ដោយព្រះជាម្ចាស់ជាប្រភពនៃអ្វីៗទាំងអស់ដែល​យើង​ចង់​រស់នៅ​ក្នុង​ព្រះជន្ម​របស់​ព្រះអង្គ។ ត្រង់​ចំណុច​នេះ​លោកអភិបាលពន្យល់ថា  យើងមិនទីពឹងលើអំណោយទាន​និង​កម្លាំង​ផ្ទាល់​ខ្លួន​ ​ប៉ុន្តែ​យើង​ទីពឹង​​លើព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ និងជាព្រះតែមួយគត់។

រីឯចំណុចទី៤​លោកអភិបាល​ឲ្យដឹងថា ជីវិត​យើង​ត្រូវ​ចាប់ផ្ដើមធ្វើដំណើរពិតប្រាកដ​ និង​ប្រកប​ដោយភាព​តស៊ូ។ ទី៥ ស្វាគមន៍ដោយអរព្រះគុណព្រះជាម្ចាស់​ ដែលទ្រង់​បាន​​ចាប់កំណើត​ជា​មនុស្ស និង​បូជាជីវិតសម្រាប់យើងផ្ទាល់ ហើយ​ព្រះអង្គនេះ​ហើយ​ដែល​បាន​ចាប់​សន្តីតេរេសា​ដោយ​ផ្ទាល់​ព្រះអង្គ។

រដូវ​អប់រំពិសេស ឬ​ហៅថា រដូវ៤០ថ្ងៃ ឬ​រដូវ​ត្រណម​ត្រូវ​បាន​ព្រះសហគមន៍កាតូលិក​រៀបចំ​៤០ថ្ងៃ​មុន​បុណ្យព្រះយេស៊ូ​មានព្រះជន្មថ្មី​ដ៏រុងរឿង ឬហៅថា​បុណ្យចម្លង ដែល​ជាបុណ្យកំពូល​របស់​គ្រីស្ត​សាសនា។ ​

លេខ​៤០​មាន​អត្ថន័យពិសេសណាស់​សម្រាប់​គ្រីស្ត​បរិស័ទ គឺ​តាម​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​យូដា បាន​ឆ្លង​កាត់​វាលរហោស្ថាន​រយៈពេល​៤០ឆ្នាំ​ លោក​ម៉ូសេ​នៅលើភ្នំស៊ីណៃ​រយៈពេល​៤០ថ្ងៃ​ដើម្បីទទួល​វិន័យ​១០ប្រការ និង​ព្រះយេស៊ូ​បាន​ចូល​ក្នុង​វាលរហោស្ថាន​៤០ថ្ងៃ​ដើម្បី​មានទំនាក់ទំនង​ជាមួយព្រះជាម្ចាស់​កាន់តែ​ជិត​ស្និទ្ធ។ នេះ​បើ​តាម​ការ​ពន្យល់​របស់លោក​អភិបាល​អូលីវីយ៉េ។

លោកអភិបាល​បញ្ជាក់ថា រយៈពេល​៤០ថ្ងៃនេះ គឺ​ឲ្យ​យើង​ចូល​ក្នុងដំណើរ​ជីវិត​ ដោយ​ទទួល​ស្គាល់​ភាព​ខ្សោយ​និង​អ្វីដែល​មាន​ក្នុងជីវិត​ ហើយ​ដើម្បី​ដឹងថា ក្នុងភាព​ខ្សោយរបស់​យើង​ គឺ​យើង​មិន​ឯកោនោះទេ គឺ​មាន​ព្រះជាម្ចាស់​នៅជាមួយយើង​ ដោយសារព្រះយេស៊ូ​ឆ្លងកាត់​ការល្បួង​៤០ថ្ងៃ  «គឺ​ឈ្នះ​អំណាច និង​ការ​ចង់​ឈ្នះ» ដែល​ជា​បញ្ហា​បន្ត​កើត​មាន​រហូត​ដល់​សព្វថ្ងៃ​នៅ​ក្នុង​សកលលោកទាំងមូល លើកលែងតែ​គ្រោះ​ធម្មជាតិ​ គឺ​ប្រទេស​មួយប្រឆាំង​និងប្រទេស​មួយ។

លោកអភិបាល​បន្ថែមថា ក្នុងពេល​៤០ថ្ងៃនេះ «ជាមួយសន្តីតេរេសា​ គឺ​ឲ្យយើង​ដាក់​ខ្លួន​ គឺមានតែ​ព្រះជាម្ចាស់​ទេ ដែល​ស្គាល់​ខ្ញុំច្បាស់»។

លោក​បូជាចារ្យ អ៊ុន សុន បូជាចារ្យជំនួយ​​មណ្ឌលសកម្មភាព​ភ្នំពេញថ្មី និង​តាខ្មៅ មាន​ប្រសាសន៍ថា អ្វី​ដែល​លោក​អភិបាល​បានណែនាំ ​ដើម្បី​ជួយ​យើង​បំភ្លឺដំណើរជីវិត​របស់ព្រះសហគមន៍​ក្នុង​រដូវ​៤០ថ្ងៃ​ ជាឱកាស​សម្រាប់គ្រីស្ត​បរិស័ទ​ដោយ​មិនត្រឹម​តែ​បូជាចារ្យ​ បងប្រុស ​បងស្រី​ គឺ​ត្រូវ​រៀន​តាម​មាគ៌ា​របស់ព្រះយេស៊ូ​។

លោកបន្ថែមថា ​ផ្លូវ​ដ៏សាមញ្ញ​របស់​សន្តី​តេរេសា​នៃព្រះកុមារ​យេស៊ូ គឺ​ជួយ​ឱ្យ​យើង​មើល​​ឃើញ​​សេចក្ដី​ស្រឡាញ់របស់ព្រះជាម្ចាស់​គ្មាន​ព្រំដេន ដែល​ជាសេចក្ដី​ដ៏សំខាន់​ ដើម្បីទទួលស្គាល់​ខ្លួន​យើង​ជាមនុស្ស​ទន់ខ្សោយ​ អាចចូល​ជ្រៅ​នៅក្នុង​ជីវិត​របស់ព្រះយេស៊ូ​ក្នុង​រដូវ៤០ថ្ងៃនេះ។

លោក​បន្ត​ថា ផ្លូវ​របស់​សន្តី​តេរេសា ជួយឱ្យ​យើង​សម្លឹងមើល​ការរស់នៅរបស់​ខ្លួន​ជាប់ជាមួយ​ព្រះយេស៊ូ ដោយ​ដាក់​គោលដៅ ជំនឿ ក្ដីសង្ឃឹម​ អំណររបស់​យើង​នៅក្នុង​ព្រះយេស៊ូ។ លោក​បូជាចារ្យ​សុន​បន្ថែម​ថា សព្វថ្ងៃ​ផ្លូវ​នៃលោកីយ៍​មាន​សម្ភារនិយម​និង​បច្ចេកវិទ្យាទំនើប ធ្វើឱ្យ​មនុស្ស​ងាយស្រួល​ភ្លេចខ្លួនដោយ​អាច​មើល​ឃើញ​គ្រប់​រឿង​ទាំងអស់​ ដែល​ធ្វើឱ្យ​យើង​ងាយ​នឹង​ជាប់​តែជាមួយ​រឿង​ទាំងនោះគ្រប់ពេលវេលា។

កិច្ចប្រជុំរិះគិត​សម្រាប់​​បូជាចារ្យ​ក្នុងភូមិភាគ​ភ្នំពេញ គឺ​ធ្វើឡើង​មួយ​ខែ​ម្តង​ ដោយ​ណែនាំ​ដោយ​លោកអភិបា​ល​អូលីវីយ៉េ​ដោយ​ផ្ទាល់។

មុន​បិទ​កិច្ច​ប្រជុំ​រិះគិត​នេះ លោកអភិបាល​អូលីវី​យ៉េ ​ស្នើ​សុំ​ឲ្យ​លោកបូជាចារ្យទាំងអស់​ជួយ​លើក​ទឹកចិត្ត​យុវជន​​ឲ្យ​អាច​បញ្ចេញ​សមត្ថភាព​​ក្នុងកិច្ច​ការ​បម្រើ​របស់​ព្រះសហគមន៍​និង​ធ្វើការងារ​ក្នុងព្រះសហគមន៍។

ជាមួយគ្នានោះដែរ​លោក​ក៏​បាន​លើក​ឡើង​អំពី​របាយការណ៍​មួយ​ចំនួន​ដែល​សភា​លោកអភិបាល​ឡាវ​និង​កម្ពុជា​​ឆ្លើយ​តប​នឹង​សន្និបាត​របស់​ព្រះសហគមន៍​សកល​ (Synodal Church)​ ផងដែរ៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email