លោកបូជាចារ្យដើរជាមួយសន្តីតេរេសានៃព្រះកុមារយេស៊ូក្នុងរដូវ៤០ថ្ងៃ
ក្នុងកិច្ចប្រជុំរិះគិតរបស់លោកបូជាចារ្យ និងលោកឧបដ្ឋាកក្នុងភូមិភាគភ្នំពេញ ដែលណែនាំដោយលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ កុម្ភៈនេះ បានរិះគិតអំពីរដូវអប់រំពិសេស(៤០ថ្ងៃ)សម្រាប់ឆ្នាំ ២០២៣ ដោយរួមដំណើរជាមួយសន្តីតេរេសានៃព្រះកុមារយេស៊ូនៅទីក្រុងលីស្យឺ។ លោកអភិបាលអូលីវីយ៉េ ណែនាំអំពីផ្លូវដ៏តូចរបស់សន្តីតេរេសានៃព្រះកុមារយេស៊ូដែលមានចំនួន ៥ចំណុច គឺរួមមាន ទី១ គោលបំណងប្ដេជ្ញាចិត្តដែលចង់ចូលក្នុងភាពដ៏វិសុទ្ធដែលមានប្រភពជាព្រះជាម្ចាស់ ដូច្នេះសម្បត្តិរបស់តេរេសាមិនមែននៅលើលោកិយនេះទេ។ ក្នុងចំណុចទី២ គឺត្រូវទទួលស្គាល់ព្រំដែនដែលយើងមាននៅក្នុងជីវិត និងភាពទន់ខ្សោយរបស់យើង។ ទី៣ ទុកចិត្តលើព្រះជាម្ចាស់ដោយព្រះជាម្ចាស់ជាប្រភពនៃអ្វីៗទាំងអស់ដែលយើងចង់រស់នៅក្នុងព្រះជន្មរបស់ព្រះអង្គ។ ត្រង់ចំណុចនេះលោកអភិបាលពន្យល់ថា យើងមិនទីពឹងលើអំណោយទាននិងកម្លាំងផ្ទាល់ខ្លួន ប៉ុន្តែយើងទីពឹងលើព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ និងជាព្រះតែមួយគត់។ រីឯចំណុចទី៤លោកអភិបាលឲ្យដឹងថា ជីវិតយើងត្រូវចាប់ផ្ដើមធ្វើដំណើរពិតប្រាកដ និងប្រកបដោយភាពតស៊ូ។ ទី៥ ស្វាគមន៍ដោយអរព្រះគុណព្រះជាម្ចាស់ ដែលទ្រង់បានចាប់កំណើតជាមនុស្ស និងបូជាជីវិតសម្រាប់យើងផ្ទាល់ ហើយព្រះអង្គនេះហើយដែលបានចាប់សន្តីតេរេសាដោយផ្ទាល់ព្រះអង្គ។ រដូវអប់រំពិសេស ឬហៅថា រដូវ៤០ថ្ងៃ ឬរដូវត្រណមត្រូវបានព្រះសហគមន៍កាតូលិករៀបចំ៤០ថ្ងៃមុនបុណ្យព្រះយេស៊ូមានព្រះជន្មថ្មីដ៏រុងរឿង ឬហៅថាបុណ្យចម្លង ដែលជាបុណ្យកំពូលរបស់គ្រីស្តសាសនា។ លេខ៤០មានអត្ថន័យពិសេសណាស់សម្រាប់គ្រីស្តបរិស័ទ គឺតាមប្រវត្តិសាស្ត្ររបស់ជនជាតិយូដា បានឆ្លងកាត់វាលរហោស្ថានរយៈពេល៤០ឆ្នាំ លោកម៉ូសេនៅលើភ្នំស៊ីណៃរយៈពេល៤០ថ្ងៃដើម្បីទទួលវិន័យ១០ប្រការ និងព្រះយេស៊ូបានចូលក្នុងវាលរហោស្ថាន៤០ថ្ងៃដើម្បីមានទំនាក់ទំនងជាមួយព្រះជាម្ចាស់កាន់តែជិតស្និទ្ធ។ នេះបើតាមការពន្យល់របស់លោកអភិបាលអូលីវីយ៉េ។ លោកអភិបាលបញ្ជាក់ថា រយៈពេល៤០ថ្ងៃនេះ គឺឲ្យយើងចូលក្នុងដំណើរជីវិត ដោយទទួលស្គាល់ភាពខ្សោយនិងអ្វីដែលមានក្នុងជីវិត ហើយដើម្បីដឹងថា ក្នុងភាពខ្សោយរបស់យើង គឺយើងមិនឯកោនោះទេ គឺមានព្រះជាម្ចាស់នៅជាមួយយើង …
លោកបូជាចារ្យដើរជាមួយសន្តីតេរេសានៃព្រះកុមារយេស៊ូក្នុងរដូវ៤០ថ្ងៃ Read More »