ជំនួបអន្តរសាសនា​ដើម្បី​សុខសន្តិភាព​ក្នុងសង្គម​

តំណាង​សាសនា នៅក្នុង​ប្រទេស​កម្ពុជា​ បាន​ចូលរួម​សិក្ខាសាលា​ដឹកនាំ​ដោយ​ក្រសួងធម្មការនិងសាសនា ក្រោមប្រធានបទ «សាសនិករួមគ្នាបង្កើនការអភិវឌ្ឍន៍ជាតិ កិច្ច​គាំពារសុខសន្តិភាព​ និងសេរីភាពខាងជំនឿសាសនា» ដែល​មាន​អ្នក​ចូលរួម​៤៥៣នាក់ នៅទីស្ដីការក្រសួងធម្មការនិងសាសនា រាជធានីភ្នំពេញកាលពី​ថ្ងៃទី​២១ មិថុនា។

ក្នុងសិក្ខាសាលា​នេះ មានវាគ្មិន​ចំនួន​៨រូប ពីស្ថាប័ន​នានា​​បាន​លើក​ឡើង​អំពី​ប្រវត្តិ​របស់​សាសនា​នៅ​ប្រទេសកម្ពុជា ភាព​ខុសគ្នា​រវាង​សាសនា​និង​សាសនា ការចូលរួម​ដោយ​មិន​ប្រកាន់​សាសនា ការថែរក្សា​សុខដុមនីយកម្មសាសនា​ ជាដើម។

លោក​ដួងសាវង់ តំណាង​ព្រះសហគមន៍​កាតូលិកកម្ពុជានិយាយ​ថា «សិក្ខាសាលាថ្ងៃនេះ រំឭក​យើង​ឱ្យ​យល់​អំពីតម្លៃ​សន្តិភាព ​ដែល​អាច​​អភិវឌ្ឍសង្គមជាតិ​ ជាពិសេសនាំឱ្យ​សង្គមនៃសាសនា​អាចបន្តទៅមុខទៀត​បាន​ដោយ​សុខ​សន្តិភាព​។»

លោក​បញ្ជាក់ទៀតថា សិក្ខាសាលា​នេះជួយ​ឱ្យ​យើង​កុំ​ភ្លេច​ខ្លួន​ ដើម្បីឱ្យ​សាសនា​​ទាំងអស់​នៅតែមានវត្តមាន និងសង្គមរបស់យើងនៅស្ថិ​តស្ថេរ។ ដូច្នេះសូមយើង​ទាំងអស់​គ្នា​​យកចិត្តទុកដាក់អំពីការកសាងសន្តិភាព។

មុន​ពេល​បិទបញ្ចប់​អង្គសិក្ខាសាលានាថ្ងៃនោះ តំណាង​សាសនា​នីមួយៗ​បាន​ធ្វើ​សេចក្តីសម្រេច​រួម​មួយ ដែលមាន​៥​ចំណុច​សំខាន់ៗ គឺ​

១. ដឹងគុណ​ដល់​សម្តេច​ហ៊ុន​សែន ដែល​បាន​រក្សាសន្តិភាព​និង​អភិវឌ្ឍ រក្សាបាន​សុខដុមនីយកម្ម​គ្រប់សាសនា

២.​ គោរព​កិច្ច​សហប្រតិបត្តិការសាសនា​ បង្កើត​សាមគ្គីភាព​​ ស្មោះត្រង់​ ដោយឈរ​លើគោលការណ៍យោគ​យល់ អធ្យាស្រ័យ គ្រប់​កាលៈទេសៈ

៣. គោរព​និង​អនុវត្តគោលនយោបាយរបស់​រដ្ឋាភិបាល

៤. គោរព​និង​ប្រណិប័តន៍​វិន័យសាសនា​របស់​ខ្លួន​ដោយ​គោរព​សិទ្ធិ​អ្នកកាន់​សាសនា​ដទៃ

៥. គោរព​និង​ថែរក្សា​ឲ្យបាន​នូវ​ប្រពៃណី វប្បធម៌​និង​ទំនាម​ទម្លាប់​ ដែលជា​អត្តសញ្ញាណ​ជាតិ​ ហើយរួមចំណែក​អភិវឌ្ឍសង្គម និង​ជីវភាព​រស់នៅ​របស់ប្រជាជន

តាមប្រសាសន៍​របស់ព្រឹទ្ធាចារ្យ សាវង់ បាន​ឱ្យ​ដឹង​ទៀតថា សេចក្ដី​ថ្លែងការណ៍​សម្រេច​នៅ​ក្នុង​ថ្ងៃ​នេះ តាមពិតព្រះសហគមន៍កាតូលិកបាននិងកំពុងអនុវត្តរួចទៅហើយ​និង យើងត្រូវ​ចាប់អារម្មណ៍​ដើម្បី​បន្តអនុវត្តបន្តទៅមុខទៅទៀត។ គ្រប់ចំណុចទាំងនោះ​ត្រូវតែយកតែអនុវត្តគឺ ឱ្យ​យើង​យក​ចិត្ត​ទុកដាក់អំពីសាសនានិមួយៗ និងអប់រំសាសនិក តាមគោលការណ៍សាសនារៀងៗខ្លួន​និងបន្ត​ យកចិត្តទុកដាក់អំពីបញ្ហាសង្គមតាមរយៈការរស់នៅប្រចាំថ្ងៃ ព្រោះ​សាសនានិងសង្គម​ត្រូវតែ​មាន​ទំនាក់​ទំនង​ជាមួយគ្នា។

នៅក្នុងប្រទេសកម្ពុជាដែលមាន​ប្រជាជន​សរុបជិត​១៦​លាន​នាក់ មានសាសនាធំៗចំនួន៤គឺ ព្រះពុទ្ធសាសនាថេរវាទី មាន​បរិស័ទ​ប្រមាណ ៩៣% ឥស្លាមសាសនាមានចចំនួន​៣,៣៦​%  គ្រីស្តសាសនា០,៦៩% ​ព្រះពុទ្ធសាសនាមហាយាន០,១៤% រួម​និង​សាសនា​ឯទៀត​ចំនួន​ប្រមាណជិត​១%៕

សួន ស្រីហួច ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email