ជំនួបអន្តរសាសនា​ដើម្បី​សុខសន្តិភាព​ក្នុងសង្គម​

តំណាង​សាសនា នៅក្នុង​ប្រទេស​កម្ពុជា​ បាន​ចូលរួម​សិក្ខាសាលា​ដឹកនាំ​ដោយ​ក្រសួងធម្មការនិងសាសនា ក្រោមប្រធានបទ «សាសនិករួមគ្នាបង្កើនការអភិវឌ្ឍន៍ជាតិ កិច្ច​គាំពារសុខសន្តិភាព​ និងសេរីភាពខាងជំនឿសាសនា» ដែល​មាន​អ្នក​ចូលរួម​៤៥៣នាក់ នៅទីស្ដីការក្រសួងធម្មការនិងសាសនា រាជធានីភ្នំពេញកាលពី​ថ្ងៃទី​២១ មិថុនា។ ក្នុងសិក្ខាសាលា​នេះ មានវាគ្មិន​ចំនួន​៨រូប ពីស្ថាប័ន​នានា​​បាន​លើក​ឡើង​អំពី​ប្រវត្តិ​របស់​សាសនា​នៅ​ប្រទេសកម្ពុជា ភាព​ខុសគ្នា​រវាង​សាសនា​និង​សាសនា ការចូលរួម​ដោយ​មិន​ប្រកាន់​សាសនា ការថែរក្សា​សុខដុមនីយកម្មសាសនា​ ជាដើម។ លោក​ដួងសាវង់ តំណាង​ព្រះសហគមន៍​កាតូលិកកម្ពុជានិយាយ​ថា «សិក្ខាសាលាថ្ងៃនេះ រំឭក​យើង​ឱ្យ​យល់​អំពីតម្លៃ​សន្តិភាព ​ដែល​អាច​​អភិវឌ្ឍសង្គមជាតិ​ ជាពិសេសនាំឱ្យ​សង្គមនៃសាសនា​អាចបន្តទៅមុខទៀត​បាន​ដោយ​សុខ​សន្តិភាព​។» លោក​បញ្ជាក់ទៀតថា សិក្ខាសាលា​នេះជួយ​ឱ្យ​យើង​កុំ​ភ្លេច​ខ្លួន​ ដើម្បីឱ្យ​សាសនា​​ទាំងអស់​នៅតែមានវត្តមាន និងសង្គមរបស់យើងនៅស្ថិ​តស្ថេរ។ ដូច្នេះសូមយើង​ទាំងអស់​គ្នា​​យកចិត្តទុកដាក់អំពីការកសាងសន្តិភាព។ មុន​ពេល​បិទបញ្ចប់​អង្គសិក្ខាសាលានាថ្ងៃនោះ តំណាង​សាសនា​នីមួយៗ​បាន​ធ្វើ​សេចក្តីសម្រេច​រួម​មួយ ដែលមាន​៥​ចំណុច​សំខាន់ៗ គឺ​ ១. ដឹងគុណ​ដល់​សម្តេច​ហ៊ុន​សែន ដែល​បាន​រក្សាសន្តិភាព​និង​អភិវឌ្ឍ រក្សាបាន​សុខដុមនីយកម្ម​គ្រប់សាសនា ២.​ គោរព​កិច្ច​សហប្រតិបត្តិការសាសនា​ បង្កើត​សាមគ្គីភាព​​ ស្មោះត្រង់​ ដោយឈរ​លើគោលការណ៍យោគ​យល់ អធ្យាស្រ័យ គ្រប់​កាលៈទេសៈ ៣. គោរព​និង​អនុវត្តគោលនយោបាយរបស់​រដ្ឋាភិបាល ៤. គោរព​និង​ប្រណិប័តន៍​វិន័យសាសនា​របស់​ខ្លួន​ដោយ​គោរព​សិទ្ធិ​អ្នកកាន់​សាសនា​ដទៃ ៥. គោរព​និង​ថែរក្សា​ឲ្យបាន​នូវ​ប្រពៃណី វប្បធម៌​និង​ទំនាម​ទម្លាប់​ ដែលជា​អត្តសញ្ញាណ​ជាតិ​ ហើយរួមចំណែក​អភិវឌ្ឍសង្គម និង​ជីវភាព​រស់នៅ​របស់ប្រជាជន ​ …

ជំនួបអន្តរសាសនា​ដើម្បី​សុខសន្តិភាព​ក្នុងសង្គម​ Read More »