មុខងារនិងតំបន់ថ្មីក្នុងភូមិភាគភ្នំពេញ

លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រកាសផ្លាស់ប្តូរមុខងាររបស់លោកបូជាចារ្យក្នុងភូមិភាគ បង្កើតមណ្ឌលសកម្មភាពថ្មី និងថ្នាក់ត្រៀមសម្រាប់និស្សិតទេវវិទ្យាល័យក្នុងភូមិភាគភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅព្រះវិហារមាតានៃសន្តិភាពអរិយក្សត្រ ខេត្តកណ្តាល។ ការផ្លាស់ប្តូរនេះនឹងចាប់ផ្តើមឡើងនៅដើមឆ្នាំ២០២៤ខាងមុខនេះ ដោយរួមមាននៅមណ្ឌលសកម្មភាពមេគង្គ ត្រូវផ្លាស់ទៅលោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ ទទួលខុសត្រូវ និង លោកបូជាចារ្យអាប្រាហាំ ឃុន។ រីឯមណ្ឌលសកម្មភាពកំពត-កែប ទទួលខុសត្រូវដោយលោកបូជាចារ្យ ដានីញ៉ែល យ៉ុននិងបូជាចារ្យ ថៃ រតនៈ(ប៊ុន លី)ជាជំនួយការ។ មណ្ឌលសកម្មភាពតាខ្មៅ ទទួលខុសត្រូវដោយលោកបូជាចារ្យយ៉ាំងលូកា តាវ៉ូឡា និងមានលោកបូជាចារ្យអារ៉ូគីយ៉ាដុស្ស វណ្ណាថាយ៉ាន។ ក្នុងនោះដែរ លោកអភិបាលបានបង្កើតនូវមណ្ឌលកម្មភាពថ្មីដែលមានទីតាំងតាមបណ្តោយទន្លេមេគង្គ ដោយដាក់ឈ្មោះបណ្ដោះអាសន្នថា «ផ្លូវដ៏វិសុទ្ធ» ដែលទទួលខុសត្រូវដោយលោកបូជាចារ្យ វីរៈជ័យ ស្រ៊ីប្រាមុងនិងលោកបូជាចារ្យ វី សំណាង ជាជំនួយការ។ មណ្ឌលកម្មភាពថ្មីនេះ រួមមានព្រះសហគមន៍ ព្រះវិហារព្រះមាតានៃសន្តិភាពអរិយក្សត្រ ព្រះវិហារសិលាពោធិ៍ធំ ព្រះវិហារសន្តយ៉ូសែបក្ដីកណ្ដាល ព្រះវិហារព្រះបេះដូងព្រះយេស៊ូផ្លូវត្រី និងដីថ្មីសម្រាប់សាងសង់ទីសក្ការដ្ឋានព្រះនាងម៉ារី។ ក្រោយការប្រកាសនេះ នាំឲ្យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានមណ្ឌលសកម្មភាពសរុប ចំនួន១០កន្លែង រួមមាន កំពត-កែប ភ្នំពេញថ្មី ភ្នំពេញខាងត្បូង ភ្នំពេញខាងជើង តាកែវ កំពង់សោម-កោះកុង តាខ្មៅ មេគង្គ បាសាក់ និងផ្លូវដ៏វិសុទ្ធ។ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញគ្របដណ្តប់ខេត្តនិងរាជធានីចំនួន៨ រួមមាន ភ្នំពេញ កណ្តាល កំពង់ស្ពឺ ព្រះសីហនុ កោះកុង កំពត កែប និងតាកែវ។ ក្នុងនោះដែរ លោកអភិបាលក៏បានឲ្យដឹងទៀតថា សម្រាប់វគ្គសិក្សាថ្មីរបស់ទេវវិទ្យាល័យក្នុងភូមិភាគភ្នំពេញ នឹងមានយុវ័នចំនួន៨នាក់បានដាក់ពាក្យស្នើសុំចូលរៀន ដែលជាវគ្គថ្នាក់ត្រៀម។ ថ្នាក់ត្រៀមនេះ ស្ថិតក្រោមការខុសត្រូវរបស់ «លោកបូជាចារ្យអ៊ុន សុន» ។ វគ្គនេះជាផ្នែកមួយដើម្បីក្លាយជានិស្សិតផ្លូវការរបស់លោកអភិបាល ដែលស្ថិតក្រោមការមើលថែទាំរបស់ទេវវិទ្យាល័យក្នុងភូមិភាគភ្នំពេញ ដែលទទួលខុសត្រូវដោយបូជាចារ្យ យ៉ាំងលូកា តាវ៉ូឡា ជានាយក និងលោកបូជាចារ្យវី សំណាងជាអនុប្រធាន។ ទេវវិទ្យាល័យ គឺជាសាលាបណ្ដុះបណ្ដាលយុវ័នកាតូលិកដែលមានបំណងចង់ថ្វាយខ្លួនទាំងស្រុងដើម្បីបម្រើព្រះជាម្ចាស់ជាអ្នកបួសអស់មួយជីវិត។ កន្លងមកមានលោកបូជាចារ្យខ្មែរចំនួន១១នាក់ហើយដែលបានបញ្ចប់ការសិក្សានៅទេវវិទ្យាល័យ ដែលមានឈ្មោះថា សន្តយ៉ូហាន ម៉ារីយ៉ាណែរ មានទីតាំងនៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នពួកគាត់កំពុងបំពេញបេសកកម្មនៅក្នុងភូមិភាគទាំងបីរបស់ព្រះសហគមន៍ មានភ្នំពេញ បាត់ដំបង និងកំពង់ចាម៕

ដោយកែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email