មុខងារនិងតំបន់ថ្មីក្នុងភូមិភាគភ្នំពេញ
លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រកាសផ្លាស់ប្តូរមុខងាររបស់លោកបូជាចារ្យក្នុងភូមិភាគ បង្កើតមណ្ឌលសកម្មភាពថ្មី និងថ្នាក់ត្រៀមសម្រាប់និស្សិតទេវវិទ្យាល័យក្នុងភូមិភាគភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅព្រះវិហារមាតានៃសន្តិភាពអរិយក្សត្រ ខេត្តកណ្តាល។ ការផ្លាស់ប្តូរនេះនឹងចាប់ផ្តើមឡើងនៅដើមឆ្នាំ២០២៤ខាងមុខនេះ ដោយរួមមាននៅមណ្ឌលសកម្មភាពមេគង្គ ត្រូវផ្លាស់ទៅលោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ ទទួលខុសត្រូវ និង លោកបូជាចារ្យអាប្រាហាំ ឃុន។ រីឯមណ្ឌលសកម្មភាពកំពត-កែប ទទួលខុសត្រូវដោយលោកបូជាចារ្យ ដានីញ៉ែល យ៉ុននិងបូជាចារ្យ ថៃ រតនៈ(ប៊ុន លី)ជាជំនួយការ។ មណ្ឌលសកម្មភាពតាខ្មៅ ទទួលខុសត្រូវដោយលោកបូជាចារ្យយ៉ាំងលូកា តាវ៉ូឡា និងមានលោកបូជាចារ្យអារ៉ូគីយ៉ាដុស្ស វណ្ណាថាយ៉ាន។ ក្នុងនោះដែរ លោកអភិបាលបានបង្កើតនូវមណ្ឌលកម្មភាពថ្មីដែលមានទីតាំងតាមបណ្តោយទន្លេមេគង្គ ដោយដាក់ឈ្មោះបណ្ដោះអាសន្នថា «ផ្លូវដ៏វិសុទ្ធ» ដែលទទួលខុសត្រូវដោយលោកបូជាចារ្យ វីរៈជ័យ ស្រ៊ីប្រាមុងនិងលោកបូជាចារ្យ វី សំណាង ជាជំនួយការ។ មណ្ឌលកម្មភាពថ្មីនេះ រួមមានព្រះសហគមន៍ ព្រះវិហារព្រះមាតានៃសន្តិភាពអរិយក្សត្រ ព្រះវិហារសិលាពោធិ៍ធំ ព្រះវិហារសន្តយ៉ូសែបក្ដីកណ្ដាល ព្រះវិហារព្រះបេះដូងព្រះយេស៊ូផ្លូវត្រី និងដីថ្មីសម្រាប់សាងសង់ទីសក្ការដ្ឋានព្រះនាងម៉ារី។ ក្រោយការប្រកាសនេះ នាំឲ្យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានមណ្ឌលសកម្មភាពសរុប ចំនួន១០កន្លែង រួមមាន កំពត-កែប ភ្នំពេញថ្មី ភ្នំពេញខាងត្បូង …