លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ «ព្រលឹងវិញ្ញាណ» ដែលមិនអាចបំពេញបានដោយលុយកាក់ ឬអាហារធម្មតានោះឡើយ ពោលគឺមានតែព្រះបន្ទូល និងព្រះវត្តមានរបស់ព្រះយេស៊ូផ្ទាល់ប៉ុណ្ណោះដែលជាអាហារពិតប្រាកដ។ លោកឪពុកបានលើកយកអត្ថបទដំណឹងល្អស្ដីពី «ការអស្ចារ្យ ប្រទាននំបុ័ង ដល់មហាជន៥០០នាក់» នៅថ្ងៃនេះ មកពន្យល់ថា៖ «ពេលដែលមហាជនរាប់ពាន់នាក់ដើរតាមព្រះយេស៊ូ ពួកគេមិនមែនគ្រាន់តែស្វែងរកនំបុ័ងចិញ្ចឹមក្រពះនោះទេ ប៉ុន្តែគេស្វែងរកសេចក្ដីសង្ឃឹម និងការសង្គ្រោះ។ មុនពេលព្រះអង្គប្រទានអាហារ ព្រះអង្គបានប្រទាននូវព្រះហឫទ័យអាណិតអាសូរ និងសេចក្ដីស្រឡាញ់ជាមុនសិន»។ ពីនេះ លោកឪពុក យ៉ូហាន អ៊ុន សុន បានប្រៀបធៀបគំនិតរវាងមនុស្ស និងព្រះអង្គ ដោយបញ្ជាក់ថា មនុស្សជាញឹកញាប់ (ដូចជាពួកសាវ័ក) តែងតែសម្លឹងមើលតែ «អ្វីដែលខ្លួនគ្មាន» រួចយករៀបរាប់ជាលេសបដិសេធ (ដូចជាគ្មានពេល គ្មានអាហារ គ្មានលុយ គ្មានសមត្ថភាព)។ ប៉ុន្តែផ្ទុយទៅវិញ ព្រះយេស៊ូទតមើល «អ្វីដែលយើងមានស្រាប់» ទោះបីជានំបុ័ងប្រាំដុំ និងត្រីពីរកន្ទូយ ដែលមើលទៅតិចតួចយ៉ាងណាក៏ដោយ។ ឲ្យតែយើងសុខចិត្តនាំយកអ្វីដែលតិចតួចនោះមកថ្វាយព្រះអង្គ ដោយប្រកបដោយសេចក្ដីស្រឡាញ់ ព្រះអង្គនឹងផ្លាស់ប្ដូរវាឲ្យទៅជា «អំណោយទានដ៏អស្ចារ្យ» សម្រាប់មនុស្សគ្រប់គ្នា។ ជាចុងក្រោយ លោកឪពុកបានដាស់តឿនដល់ប្រជារាស្ត្រកាតូលិកទាំងអស់ ឲ្យយកចិត្តទុកដាក់លើជីវិតនៃជំនឿ តាមរយៈការអធិស្ឋាន ការអានព្រះបន្ទូល និងការចូលរួមពិធីអភិបូជាឲ្យបានទៀងទាត់ ព្រមទាំងទទួលអគ្គសញ្ញា លើកលែងទោស ជាដើម ដើម្បីចិញ្ចឹមព្រលឹងវិញ្ញាណឲ្យបានរឹងមាំជាប្រចាំ ដូចដែលយើងតែងតែបរិភោគអាហារចិញ្ចឹមរាងកាយរាល់ថ្ងៃដូច្នោះដែរ។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

Subscribe to our newsletter

Don't miss new updates on your email