កិច្ចប្រជុំ CACD៖ លោកអភិបាល អូលីវីយ៉េ ក្រើនរំលឹកឲ្យយកចិត្តទុកដាក់ ពីបរិស្ថាន ឥទ្ធិពល AI និងកសាងវប្បធម៌សន្តិភាព

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ — លោកអភិបាល អូលីវីយ៉េ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់សម្ព័ន្ធអង្គការ និងសមាគមកាតូលិកដើម្បីមេត្តាករុណា និងការអភិវឌ្ឍ (CACD) ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងអង្គការ និងសមាគមកាតូលិកដែលជាសមាជិក CACD។ ថ្លែងក្នុងពិធីបើកអង្គប្រជុំ លោកអភិបាល អូលីវីយ៉េ បានគូសបញ្ជាក់ថា បច្ចុប្បន្នពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវតែភ្ញាក់ស្មារតី ដើម្បីរួមគ្នាកសាងមរតកដ៏ល្អប្រពៃទុកសម្រាប់កូនចៅជំនាន់ក្រោយ តាមរយៈគោលដៅសំខាន់ៗមាន៖ ១. ការប្រែប្រួលអាកាសធាតុ៖ គ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ និងការប្រែប្រួលប្រភពទឹកនៃទន្លេមេគង្គ គឺជាសញ្ញាដាស់តឿនដ៏ចាំបាច់ ដែលតម្រូវឱ្យយើងរួមដៃគ្នាក្នុងការថែរក្សាបរិស្ថាន និងការពារធនធានធម្មជាតិឱ្យបានគង់វង្ស។ ២. យុគសម័យបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា៖ ទោះបីជាបច្ចេកវិទ្យាមានការវិវត្តដើរលឿនយ៉ាងណាក៏ដោយ លោកអភិបាលបានក្រើនរំលឹកថា យើងមិនត្រូវបណ្តោយឱ្យពិភពនិម្មិត (Virtual) មកបំផ្លាញទំនាក់ទំនងពិតប្រាកដនៅក្នុងគ្រួសារ និងសង្គមឡើយ ផ្ទុយទៅវិញ យើងត្រូវរក្សាអត្តសញ្ញាណ និងតម្លៃជាមនុស្សឱ្យបានរឹងមាំជានិច្ច។ ៣. ការកសាងវប្បធម៌សន្តិភាព៖ សន្តិភាពមិនមែនសំដៅត្រឹមតែការឈប់បាញ់គ្នានោះទេ ប៉ុន្តែគឺជាការរស់នៅក្នុងសេចក្តីសុខសាន្ត ការមិនបង្រៀនឱ្យមានការស្អប់ខ្ពើមគ្នា និងការចេះសម្រុះសម្រួលគ្នាទៅវិញទៅមកពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីប្រសាសន៍ណែនាំដ៏មានសារៈសំខាន់របស់លោកអភិបាល អង្គប្រជុំក៏បានរៀបចំបទឈ្វេងយល់ស្តីពីបញ្ហាការប្រែប្រួលអាកាសធាតុ និងវិធានការត្រៀមបង្ការមួយចំនួន ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបង្កឡើងដោយឥទ្ធិពលរលកកម្ដៅនៃបាតុភូតអែលនីណូ (El Niño) ដែលធ្វើបទបង្ហាញដោយអ្នកជំនាញមកពីអង្គការ Plant Cambodia។
ដោយ ៖  លី សុវណ្ណា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រចុះអនុសារណៈជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅឯកជនសន្តហ្វ្រង់ស្វ័រ បានចុះអនុសារណៈ “ស្តីពីកិច្ចសហប្រតិបត្តិការរៀបចំ និងអនុវត្តកម្មវិធីសិក្សាផ្នែកសិល្បៈវប្បធម៌កម្រិតមធ្យមសិក្សា និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា រវាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ដែលមានរយៈពេល ៣ឆ្នាំ” ដែលធ្វើឡើងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។ បើតាមប្រសាសន៍របស់លោក ប៉ិច វិបុល ជានាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័របានឲ្យដឹងថា ការចុះអនុសារណៈយោគយល់នេះ មានបំណងចំនួន៣។ គឺទី១ ស្នើសុំឲ្យមន្ទីរ ទទួលស្គាល់វិញ្ញាបនបត្រដែលចេញដោយសាលាផ្ទាល់ លើមុខជំនាញសិល្បៈដែលសិស្សបានសិក្សា និងមានជំនាញពិតប្រាកដ។

លោកអភិបាលអូលីវីយ៉េ អំពាវនាវឲ្យមេដឹកនាំសមាជិកLa Francophonie លើកកម្ពស់សន្តិភាព

ថ្លែងទៅកាន់គណៈប្រតិភូដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​​អំពាវនាវ​យ៉ាង​ទទូច​ដល់​មេដឹកនាំ​ពិភព​លោក ឱ្យ «វិនិយោគឡើងវិញលើសន្តិភាព» ចំពេលដែល​ជម្លោះ​សកល​កំពុង​កើន​ឡើង គ្រោះ​មហន្ត​រាយ​អាកាស​ធាតុ និងការទន្ទ្រានរំខាន​ពីបញ្ញាសិប្បនិម្មិត​(AI)។ មានប្រសាសន៍ក្នុងអំឡុងពេលអភិបូជាថ្ងៃអាទិត្យ​ជាភាសាបារាំង ដែល​ស្របពេល​ជាមួយ​ទិវា​ជនក្រីក្រ​ពិភពលោកលើកទី១០ នៅព្រះវិហារសន្តយ៉ូសែប (ផ្សារតូច) ក្នុងរាជធានីភ្នំពេញ ដែល​មាន​អ្នកចូលរួមជិត ២០០ នាក់ លោកអភិបាល

ព្រះសហគមន៍ត្រែងត្រយឹងប្រារព្ធបុណ្យគោរពសន្តម៉ាតាំង ដឺ ប៉ូរ៉េស ជាឧបការីព្រះសហគមន៍ និងចូលរួមទិវាអ្នកក្រីក្រពិភពលោកលើកទី១០

កំពង់ស្ពឺ​៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកត្រែងត្រយឹង បានប្រារព្ធពិធីបុណ្យគោរពសន្តម៉ាតាំង ដឺ ប៉ូរ៉េស ដែលជាឧបការីនៃព្រះសហគមន៍នេះ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅពេលចាប់ផ្តើមពិធីអភិបូជា លោកអភិបាលបានធ្វើពិធីប្រសិទ្ធពរលើរូបសំណាកព្រះនាងម៉ារី នៅលូដ៍ និងរូបសំណាកសន្ត ម៉ាតាំង ដឺ ប៉ូរ៉េស ដើម្បីជាសញ្ញានៃការគោរព និងការរួបរួមជាគ្រួសារតែមួយក្នុងព្រះគ្រីស្ត។ ក្នុងធម្មទេសនា លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email