អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។
បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦នេះ មណ្ឌលប្រឡងរបស់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សន្តហ្វ្រង់ស្វ័រ មានចំនួន ៨បន្ទប់ ដែលមានបេក្ខភាពប្រឡងសរុប ១៤៦នាក់ ជាប់ ១៤៥នាក់ គិតជាភាគរយបេក្ខជនប្រឡងជាប់គឺ ១០០ភាគរយ។ បើគិតត្រឹមសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦នេះ បេក្ខជនទទួលបានលំដាប់និទ្ទេសដូចខាងក្រោម៖ បេក្ខភាពសរុប ៤១នាក់ ស្រី ២០នាក់៖ និទ្ទេស A៖ ០២នាក់ និទ្ទេស B៖ ០៤នាក់ និទ្ទេស C៖ ១៦នាក់ និទ្ទេស D៖ ១៨នាក់ និទ្ទេស E៖ ០១នាក់ គិតជាភាគរយគឺជាប់ ១០០ភាគរយ។ លោក យុន សំអាត បានបន្តឱ្យដឹងថា ដើម្បីជំរុញឱ្យសិស្សានុសិស្សទទួលបានផ្លែផ្កាល្អជារៀងរាល់ឆ្នាំ សាលាបានឈរលើគោលការណ៍សំខាន់ៗចំនួន ៤ គឺ៖ ១. អនុវត្តរាល់ការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ២. អនុវត្តការបណ្តុះបណ្តាលតាមបែបបច្ចេកទេសត្រឹមត្រូវ និងស្តង់ដា ដោយមានទាំងការអនុវត្តជាក់ស្តែង និងទ្រឹស្ដីដើរទន្ទឹមគ្នា។ ក្នុងនោះដែរ ក៏មានការចុះទស្សនកិច្ចសិក្សា និងការអនុវត្តជាក់ស្តែងនៅតាមស្ថាប័ន ឬបណ្តាក្រុមហ៊ុននានាផងដែរ។ ៣. សិស្សានុសិស្សបានអនុវត្តតាមវិធីសាស្ត្រចម្រុះ ដោយបានបូកបញ្ចូលរបៀបបង្រៀនរបស់គ្រូមជ្ឈមណ្ឌល និងការអនុវត្តជាក់ស្ដេចដើម្បីវាស់ស្ទង់សមត្ថភាពសិស្ស។ ៤. ការអនុវត្តវិន័យដ៏តឹងរឹងទាំងលោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្ស ដែលស្របទៅនឹងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ អ្វីដែលកាន់តែពិសេសនោះគឺ ទាំងនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានសហការគ្នាយ៉ាងជិតស្និទ្ធ ដោយទទួលយកចំណុចកែលម្អរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាក៏ដោយឱ្យការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អ។
លោកនាយកសាលាខាងលើបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលអប់រំបច្ចេកទេស និងវិជ្ជាជីវៈ គឺមានលក្ខណៈពិសេស ដោយតម្រូវឱ្យសិស្សត្រូវមានចំណេះដឹង ចំណេះធ្វើ និងឥរិយាបទល្អ ព្រោះថាការសិក្សាបច្ចេកទេសកម្រិត ៣ នេះ ក្រោយពេលបញ្ចប់ សិស្សនឹងទទួលបានលិខិតបញ្ជាក់ការសិក្សាដែលមានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងអាចចូលបម្រើការងារតាមស្ថាប័ន ឬក្រុមហ៊ុនផ្សេងៗ តាមជំនាញដែលបានសិក្សាកន្លងមកបាន។
សូមបញ្ចាប់ផងដែរថា វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ឯកជន សន្តហ្រ្វង់ស្វ័របង្កើតឡើងក្នុងឆ្នាំ២០១៥ នៅក្នុងទឹកដី ស្រុកត្រាំកក់ ខេត្តតាកែវ ដោយស្ថិតក្រោមការឧត្ថមគាំទ្រពីព្រះសហគមន៍កាតូលិក ក្រោមគំនិតផ្តួចផ្តើមរបស់លោកអភិបាល អូលីវីយេ ជ្មីសហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ដែលមានជំនាញក្សេត្យសាស្ត្រ១១ជំនាន់ និងជំនាញទេសចរណ៍៦ជំនាន់។ ហើយសម្រាប់ឆ្នាំសិក្សាថ្មី២០២៦-២០២៧ សាលានិងបន្ថែមមុខជំនាញថ្មីមួយទៀតគឺ Digital media design Art & Ai ជំនាញថ្មីនេះបើកទទួលសិស្សតែចំនួន២៥នាក់ដំបូង នេះជាការបញ្ជាក់របស់លោក យុន សំអាត ដែលមានតួនាជានាយកសាលាខាងលើ។
ដោយ ឆាក លាំង

Facebook
Twitter
LinkedIn

អត្ថបទថ្មី

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

Subscribe to our newsletter

Don't miss new updates on your email