November 17, 2026

វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រចុះអនុសារណៈជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅឯកជនសន្តហ្វ្រង់ស្វ័រ បានចុះអនុសារណៈ “ស្តីពីកិច្ចសហប្រតិបត្តិការរៀបចំ និងអនុវត្តកម្មវិធីសិក្សាផ្នែកសិល្បៈវប្បធម៌កម្រិតមធ្យមសិក្សា និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា រវាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ដែលមានរយៈពេល ៣ឆ្នាំ” ដែលធ្វើឡើងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។ បើតាមប្រសាសន៍របស់លោក ប៉ិច វិបុល ជានាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័របានឲ្យដឹងថា ការចុះអនុសារណៈយោគយល់នេះ មានបំណងចំនួន៣។ គឺទី១ ស្នើសុំឲ្យមន្ទីរ ទទួលស្គាល់វិញ្ញាបនបត្រដែលចេញដោយសាលាផ្ទាល់ លើមុខជំនាញសិល្បៈដែលសិស្សបានសិក្សា និងមានជំនាញពិតប្រាកដ។ ទី២ សាលាស្នើសុំឲ្យក្រសួងផ្តល់គ្រូដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ ដែលជាមន្រ្តីរាជការចេញពីមន្ទីរវប្បធម៌មកជួយបង្ហាត់បង្រៀនដល់សិស្ស។ និងទី៣ស្នើសុំឲ្យគ្រប់វិញ្ញាបនបត្រដែលចេញដោយសាលា មានហត្ថលេខាទទួលស្គាល់ ដោយប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។ លោក អ៊ុំ សាមាន ជាគ្រូទទួលបន្ទុកផ្នែកសិល្បៈរបស់វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឲ្យដឹងថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះនេះជាឱកាសល្អដើម្បីបង្ហាញសមិទ្ធផលដែលយើងខិតខំបង្កើតនាពេលកន្លងមក ឲ្យមន្ទីរបានឃើញ និងទទួលស្គាល់។ លោកបន្តថា សាលាបានបង្រៀនជំនាញសិល្បៈដល់សិសិស្សពីថ្នាក់ទី៧ ដល់ទី៩ ដែលមានមុខជំនាញនាដសាស្ត្រជាច្រើន៖ របាំបុរាណ របាំប្រពៃណី ល្ខោនខោល ល្ខោនបាសក់ និងល្ខោនយីកេ។ ផ្នែកតន្រ្តី មានផ្នែកកសម័យនិងបុរាណ។ លោកនាយក ប៉ិច […]

វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រចុះអនុសារណៈជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ Read More »

លោកអភិបាលអូលីវីយ៉េ អំពាវនាវឲ្យមេដឹកនាំសមាជិកLa Francophonie លើកកម្ពស់សន្តិភាព

ថ្លែងទៅកាន់គណៈប្រតិភូដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​​អំពាវនាវ​យ៉ាង​ទទូច​ដល់​មេដឹកនាំ​ពិភព​លោក ឱ្យ «វិនិយោគឡើងវិញលើសន្តិភាព» ចំពេលដែល​ជម្លោះ​សកល​កំពុង​កើន​ឡើង គ្រោះ​មហន្ត​រាយ​អាកាស​ធាតុ និងការទន្ទ្រានរំខាន​ពីបញ្ញាសិប្បនិម្មិត​(AI)។ មានប្រសាសន៍ក្នុងអំឡុងពេលអភិបូជាថ្ងៃអាទិត្យ​ជាភាសាបារាំង ដែល​ស្របពេល​ជាមួយ​ទិវា​ជនក្រីក្រ​ពិភពលោកលើកទី១០ នៅព្រះវិហារសន្តយ៉ូសែប (ផ្សារតូច) ក្នុងរាជធានីភ្នំពេញ ដែល​មាន​អ្នកចូលរួមជិត ២០០ នាក់ លោកអភិបាល អូលីវីយ៉េ​ បានផ្សារ​ភ្ជាប់​ប្រធានបទ​ស្នូល​នៃ​កិច្ច​ប្រជុំ​កំពូលនេះ ទៅនឹង​វិបុលភាពរួម និង​ស្ថិរភាព​ប្រកបដោយ​ចីរភាព ដោយ​​ប្រៀប​ប្រដូច​ពាក្យ​ប្រស្នា​ក្នុង​គម្ពីរ​ដែលនិយាយអំពី​​ប្រាក់ណែន ដោយជំរុញ​ឱ្យមេដឹកនាំ​កុំ​បណ្តោយ​ឱ្យ​អំណោយទាន​នៃ​សន្តិភាព «ស្លាប់បន្តិចម្តងៗ» ដោយសារតែភាពព្រងើយកន្តើយ។ ដើម្បីបង្ហាញពីភាពផុយស្រួយ និងតម្លៃនៃសន្តិភាព លោក​អភិបាល​បាន​ពាក់ឈើឆ្កាង​របស់​លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ ដែល​ជាអតីត​អភិបាល​ព្រះសហគមន៍​កាតូលិក​ជន​ជាតិ​ខ្មែរ​ដំបូងគេ ដែលបានទទួលអគ្គសញ្ញាតែងតាំងជាអភិបាលនៅខែមេសា ឆ្នាំ១៩៧៥ តែប៉ុន្មាន​ថ្ងៃ​មុន​ពេល​ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ។ លោកអភិបាល សាឡាស់ បាន​ទទួល​មរណភាព​​ដោយ​សារ​ការងារហួសកម្លាំង​និង​ដោយ​បង្ខំ ក្នុងឆ្នាំ១៩៧៧ រួមជាមួយជន​រួមជាតិ​ប្រមាណ ២,៥ លាននាក់។ ម្តាយរបស់លោកបានរក្សាឈើឆ្កាងនេះទុក ដោយ​លាក់​វា​នៅ​ក្រោម​សំបុក​មាន់។ លោកអភិបាល អូលីវីយ៉េ​ បានមានប្រសាសន៍ទៅកាន់សហគមន៍គ្រីស្តបរិស័ទថា៖

លោកអភិបាលអូលីវីយ៉េ អំពាវនាវឲ្យមេដឹកនាំសមាជិកLa Francophonie លើកកម្ពស់សន្តិភាព Read More »

កិច្ចប្រជុំ CACD៖ លោកអភិបាល អូលីវីយ៉េ ក្រើនរំលឹកឲ្យយកចិត្តទុកដាក់ ពីបរិស្ថាន ឥទ្ធិពល AI និងកសាងវប្បធម៌សន្តិភាព

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ — លោកអភិបាល អូលីវីយ៉េ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់សម្ព័ន្ធអង្គការ និងសមាគមកាតូលិកដើម្បីមេត្តាករុណា និងការអភិវឌ្ឍ (CACD) ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងអង្គការ និងសមាគមកាតូលិកដែលជាសមាជិក CACD។ ថ្លែងក្នុងពិធីបើកអង្គប្រជុំ លោកអភិបាល អូលីវីយ៉េ បានគូសបញ្ជាក់ថា បច្ចុប្បន្នពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវតែភ្ញាក់ស្មារតី ដើម្បីរួមគ្នាកសាងមរតកដ៏ល្អប្រពៃទុកសម្រាប់កូនចៅជំនាន់ក្រោយ តាមរយៈគោលដៅសំខាន់ៗមាន៖ ១. ការប្រែប្រួលអាកាសធាតុ៖ គ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ និងការប្រែប្រួលប្រភពទឹកនៃទន្លេមេគង្គ គឺជាសញ្ញាដាស់តឿនដ៏ចាំបាច់ ដែលតម្រូវឱ្យយើងរួមដៃគ្នាក្នុងការថែរក្សាបរិស្ថាន និងការពារធនធានធម្មជាតិឱ្យបានគង់វង្ស។ ២. យុគសម័យបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា៖ ទោះបីជាបច្ចេកវិទ្យាមានការវិវត្តដើរលឿនយ៉ាងណាក៏ដោយ លោកអភិបាលបានក្រើនរំលឹកថា យើងមិនត្រូវបណ្តោយឱ្យពិភពនិម្មិត (Virtual) មកបំផ្លាញទំនាក់ទំនងពិតប្រាកដនៅក្នុងគ្រួសារ និងសង្គមឡើយ ផ្ទុយទៅវិញ យើងត្រូវរក្សាអត្តសញ្ញាណ និងតម្លៃជាមនុស្សឱ្យបានរឹងមាំជានិច្ច។ ៣. ការកសាងវប្បធម៌សន្តិភាព៖ សន្តិភាពមិនមែនសំដៅត្រឹមតែការឈប់បាញ់គ្នានោះទេ ប៉ុន្តែគឺជាការរស់នៅក្នុងសេចក្តីសុខសាន្ត ការមិនបង្រៀនឱ្យមានការស្អប់ខ្ពើមគ្នា និងការចេះសម្រុះសម្រួលគ្នាទៅវិញទៅមកពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីប្រសាសន៍ណែនាំដ៏មានសារៈសំខាន់របស់លោកអភិបាល អង្គប្រជុំក៏បានរៀបចំបទឈ្វេងយល់ស្តីពីបញ្ហាការប្រែប្រួលអាកាសធាតុ និងវិធានការត្រៀមបង្ការមួយចំនួន ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបង្កឡើងដោយឥទ្ធិពលរលកកម្ដៅនៃបាតុភូតអែលនីណូ (El Niño) ដែលធ្វើបទបង្ហាញដោយអ្នកជំនាញមកពីអង្គការ

កិច្ចប្រជុំ CACD៖ លោកអភិបាល អូលីវីយ៉េ ក្រើនរំលឹកឲ្យយកចិត្តទុកដាក់ ពីបរិស្ថាន ឥទ្ធិពល AI និងកសាងវប្បធម៌សន្តិភាព Read More »

ព្រះសហគមន៍ត្រែងត្រយឹងប្រារព្ធបុណ្យគោរពសន្តម៉ាតាំង ដឺ ប៉ូរ៉េស ជាឧបការីព្រះសហគមន៍ និងចូលរួមទិវាអ្នកក្រីក្រពិភពលោកលើកទី១០

កំពង់ស្ពឺ​៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកត្រែងត្រយឹង បានប្រារព្ធពិធីបុណ្យគោរពសន្តម៉ាតាំង ដឺ ប៉ូរ៉េស ដែលជាឧបការីនៃព្រះសហគមន៍នេះ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅពេលចាប់ផ្តើមពិធីអភិបូជា លោកអភិបាលបានធ្វើពិធីប្រសិទ្ធពរលើរូបសំណាកព្រះនាងម៉ារី នៅលូដ៍ និងរូបសំណាកសន្ត ម៉ាតាំង ដឺ ប៉ូរ៉េស ដើម្បីជាសញ្ញានៃការគោរព និងការរួបរួមជាគ្រួសារតែមួយក្នុងព្រះគ្រីស្ត។ ក្នុងធម្មទេសនា លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍ថា ការប្រារព្ធពិធីបុណ្យឧបការីនៅថ្ងៃទី១៥ ខែវិច្ឆិកា នេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយសារថ្ងៃនេះត្រូវនឹង ទិវាពិភពលោកសម្រាប់អ្នកក្រីក្រលើកទី១០ នៃព្រះសហគមន៍កាតូលិកទូទាំងសកល ហើយក៏ស្របពេលដែលរាជធានីភ្នំពេញកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាគមប្រទេសនិយាយភាសាបារាំង ដែលមានប្រទេសចំនួន ៩០ ចូលរួម ក្រោមប្រធានបទ «យើងរួមគ្នាយកចិត្តទុកដាក់កសាងសុខសន្តិភាពសាជាថ្មី ដើម្បីឲ្យពិភពលោករស់នៅក្នុងសេចក្តីសុខ និងសុភមង្គលដ៏ស្ថិតស្ថេរ»។ លោកអភិបាលបានរំលឹកអំពីជីវប្រវត្តិរបស់សន្តម៉ាតាំង ដឺ ប៉ូរ៉េស ដែលមានដើមកំណើតពីទីក្រុងលីម៉ា ប្រទេសប៉េរូ នៅទ្វីបអាមេរិកខាងត្បូង ដោយភ្ជាប់ជាមួយដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ឡេអូ ទី១៤ នៅប្រទេសប៉េរូនាថ្ងៃនេះផងដែរ ព្រោះប្រទេសប៉េរូគឺជាទឹកដីដ៏ពិសេសដែលសម្តេចប៉ាបធ្លាប់បំពេញបេសកកម្មជាសាសនទូតអស់រយៈពេល ២០ ឆ្នាំ និងជាលោកអភិបាលអស់រយៈពេល ៨

ព្រះសហគមន៍ត្រែងត្រយឹងប្រារព្ធបុណ្យគោរពសន្តម៉ាតាំង ដឺ ប៉ូរ៉េស ជាឧបការីព្រះសហគមន៍ និងចូលរួមទិវាអ្នកក្រីក្រពិភពលោកលើកទី១០ Read More »

មណ្ឌលសកម្មភាពភ្នំពេញខាងត្បូងរៀបចំកម្មវិធី បោះជំរំកុមារ

មណ្ឌលសកម្មភាពភ្នំពេញខាងត្បូង បានរៀបចំកម្មវិធីបោះជំរំកុមាររយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៨-៩ ខែវិច្ឆិកា ក្រោមប្រធានបទ «ព្រះយេស៊ូស្រឡាញ់ខ្ញុំ» នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានកុមារចំនួន ៤០នាក់ ទាំងគ្រីស្តបរិស័ទ និងពុទ្ធបរិស័ទ មកពីតំបន់នានាក្បែរព្រះវិហារចូលរួម។ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង បានឱ្យដឹងថា នេះគឺជាកម្មវិធីដំបូងដែលព្រះសហគមន៍រៀបចំឡើង ដើម្បីឱ្យកុមារដែលមានអាយុពី ៧ឆ្នាំដល់ ១៥ឆ្នាំ បានយល់ដឹងថា ព្រះយេស៊ូស្រឡាញ់ពួកគាត់ ទោះបីពេលខ្លះពួកគាត់ជួបប្រទះបញ្ហា ឬទុក្ខលំបាកនៅក្នុងគ្រួសារ ឬនៅសាលារៀន និងពេលខ្លះមានការឈ្លោះប្រកែកគ្នា តែព្រះយេស៊ូនៅតែស្រឡាញ់ពួកគេជានិច្ច។ កម្មវិធីដ៏មានអត្ថន័យនេះ មានការចូលរួមគាំទ្រពីយុវជនស្ម័គ្រចិត្តចំនួន ២០នាក់ ដើម្បីជួយរៀបចំ និងដឹកនាំកុមារទាំងនោះ។ ក្នុងអំឡុងពេលបោះជំរំរយៈពេល ២ថ្ងៃនេះ កុមារទាំងអស់បានចូលរួមសកម្មភាពជាច្រើន រួមមាន៖ ថ្ងៃទី១៖ កុមារបានមកជួបជុំគ្នាដើម្បីស្គាល់គ្នា លេងល្បែងកំសាន្ត ចូលរួមក្នុងពិធីអភិបូជានៅពេលល្ងាច និងបានបញ្ចេញទេពកោសល្យរៀងៗខ្លួន តាមរយៈការសម្តែងរឿង ការប្រលងច្រៀង និងរាំលេងកម្សាន្តជាមួយគ្នា។ ថ្ងៃទី២៖ មានការអប់រំខ្លីៗអំពីប្រធានបទ «ព្រះយេស៊ូស្រឡាញ់ខ្ញុំ» ដោយលើកទឹកចិត្តឱ្យកុមាររិះគិតអំពីអ្វីដែលខ្លួនបានជួបប្រទះ និងចេះផ្ញើគ្រប់រឿងរ៉ាវទាំងអស់ទៅកាន់ព្រះយេស៊ូ។ យុវតី​ ប៊ិត

មណ្ឌលសកម្មភាពភ្នំពេញខាងត្បូងរៀបចំកម្មវិធី បោះជំរំកុមារ Read More »

លោកអភិបាលអូលីវីយ៉េ ទទួល ឥដ្ឋិធាតុ របស់មរណបុគ្គល នៅប្រទេសឡាវ ចំនួនពីរ គឺ លោកបូជាចារ្យ យ៉ូសែប ប៊ូស៊ែល (Joseph Boissel) (១៩០៩-១៩៦៩) និង លោកបូជាចារ្យ ហ្សង់-ព្យែរ វ៉ូទីយែរ (Jean-Pierre Vautier) (១៩២៧-១៩៦១)

លោកបូជាចារ្យ យ៉ូសែប ប៊ូស៊ែល (Joseph Boissel) (១៩០៩-១៩៦៩) លោកមានដើមកំណើតបារាំង បានមកដល់ប្រទេសឡាវក្នុងឆ្នាំ១៩៣៨ និងបានទទួលបេសកកម្មយ៉ាងយកចិត្តទុកដាក់ជាមួយបងប្អូនជនជាតិភាគតិចនៅតំបន់ភ្នំ ជាពិសេសជនជាតិមន(Hmong) ក្នុងព្រះសហគមន៍កាតូលិកឡាវភូមិភាគ ហ្លូងព្រះបាង។ លោកត្រូវគេសម្លាប់នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៦៩ ខណៈពេលកំពុងជិះម៉ូតូទៅកាន់ព្រះវិហារដាច់ស្រយាលមួយ ដើម្បីថ្វាយអភិបូជា។ ទោះបីជាមានការជូនដំណឹងអំពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយក្រុមប៉ាតេឡាវ (Pathet Lao) ក៏ដោយ ក៏លោកមិនបោះបង់ចោលបងប្អូនគ្រីស្តជាកូនចៀមដែល នៅក្រោមការមើលថែរបស់លោកឡើយ លោកបានតាំងចិត្តនៅជាមួយបងបងប្អូនគ្រីស្តបរិស័ទជានិច្ច។ លោកបូជាចារ្យ ហ្សង់-ព្យែរ វ៉ូទីយែរ (Jean-Pierre Vautier) (១៩២៧-១៩៦១) ជាសាសនទូត ក្រុមបព្វជិត Oblate ដែលបានបម្រើការងារនៅប្រទេសឡាវក្នុងពេលសភាពការណ៍ នយោបាយមានភាពវឹកវរខ្លាំង។ លោកបានបម្រើក្នុងព្រះសហគមន៍កាតូលិកឡាវភូមិភាគ ហ្លូងព្រះបាង ជាតំបន់មានការប្រយុទ្ធគ្នាយ៉ាងខ្លាំង។ លោកត្រូវគេចាប់ខ្លួន ហើយប្រហារជីវិត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៦១។

លោកអភិបាលអូលីវីយ៉េ ទទួល ឥដ្ឋិធាតុ របស់មរណបុគ្គល នៅប្រទេសឡាវ ចំនួនពីរ គឺ លោកបូជាចារ្យ យ៉ូសែប ប៊ូស៊ែល (Joseph Boissel) (១៩០៩-១៩៦៩) និង លោកបូជាចារ្យ ហ្សង់-ព្យែរ វ៉ូទីយែរ (Jean-Pierre Vautier) (១៩២៧-១៩៦១) Read More »

Subscribe to our newsletter

Don't miss new updates on your email