ព្រះសហគមន៍កាតូលិកចូលរួមកាត់បន្ថយអក្ខរភាពនៅកម្ពុជា

នៅព្រឹកថ្ងៃទី១១ កញ្ញា ក្រសួងធម្មការនិងសាសនាបានរៀបចចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយទិវាអក្ខរកម្មជាតិ ៨ កញ្ញា ដែលមានតំណាងសាសនាធំៗទាំងបីនៅកម្ពុជាមានពុទ្ធសាសនា អ៊ីស្លាមសាសនា និងគ្រីស្តសាសនាចូលរួមប្រមាណ២០០នាក់ ធ្វើឡើងនៅទីតាំងរបស់ក្រសួងផ្ទាល់។

ឯកផ្លោក ផន រដ្ឋលេខាធិការប្រចាំក្រសួងធម្មការនិងសាសនា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា វិស័យអក្ខរភាព មានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍចំណេះដឹង អភិវឌ្ឍន៍គំនិត ដែលវាមាននាទីយ៉ាងសំខាន់អាចអោយយើងស្វែងរកជំនាញមួយមក ប្រកបរបរចិញ្ចឹមជិវិត អោយមានជីវិតល្អប្រសើរ សេចក្តីថ្លៃថ្នូរ និងរស់នៅប្រកបដោយសីលធម៌នៅក្នុងសហគមន៍ និងសង្គម។

លោកបូជាចារ្យ សួន ហ្សងលី តំណាងពេញសិទ្ធិ របស់លោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានផ្តល់បទសម្ភាសន៍ដល់អ្នកនាំសារ កាលពីព្រឹកមិញថា ព្រះហគមន៍កាតូលិកនៅកម្ពុជា បានដើរតួរសំខាន់ណាស់ ក្នុងការអភិវឌ្ឍការកាត់បន្ថយអក្ខរភាពនៅកម្ពុជា។

លោកបានលើកឡើងថា យោងតាមក្រសួងនៃបុរីវ៉ាទីកង់បានផ្តោតសំខាន់អោយព្រះសហគមន៍ជាអ្នកបំពេញបេសកកម្មយកចិត្តទុកដាក់ លើការអប់រំ ដល់បងប្អូននៅសហគមន៍របស់យើង។ ព្រោះការអប់រំសំខាន់ណាស់ វាមិនត្រឹមតែអោយពួកគាត់ចេះត្រឹមអាន និងសរសេរប៉ុណ្ណោះទេ តែវាថែមទាំងជួយអោយពួកគាត់ អាចបង្កើនសមត្ថភាពគិត ចេះវិភាគខុសត្រូវ ដើម្បីចាប់យកជំនាញណាមួយសម្រាប់ជីវិត។

លោកបានបន្ថែមទៀតថា ក្រោយពេលសង្គ្រាមបានបញ្ចប់ ព្រះសហគមន៍នៅកម្ពុជាបានយកចិត្តទុកដាក់ទៅលើអក្ខរភាពរបស់ប្រជាជនណាស់។ លោកបូជាចារ្យបន្ថែមថា “ដោយអំលុងឆ្នាំ ២០០០ ព្រះសហគមន៍បាន ជួលគ្រូមកបង្រៀននៅតាមភូមិ ដើម្បីអោយបងប្អូនអាចអានអក្សរបាន។ ហើយមិនត្រឹមតែប៉ុណ្ណោះព្រះសហគមន៍ បានបង្កើតមណ្ឌលនិសិត្សជាច្រើននៅតាមខេត្ត រាជធានី ដើម្បីផ្តល់ឱកាសដល់យុវជនក្រីក្របាន មកបន្តការសិក្សា”។

លោកឪពុកបន្ថែមថា លើសពីនេះ ព្រះសហគមន៍បានបង្កើតអោយមានសាលាមតេ្តយ្យ នៅតាមព្រះសហគមន៍នីមួយៗ ដើម្បីអោយក្មេងនៅតំបន់ជុំវិញនោះបានមករៀនផងដែរ។

សូមបញ្ជាក់ថា ព្រះសហគមន៍កាតូលិកនៅកម្ពុជា បង្កើតមជ្ឈមណ្ឌលសិក្សាអប់រំជាច្រើនសំរាប់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានទាំងសាលាបច្ចេកទេស និងសាលាចំណេះដឹងទូទៅ វិទ្យាស្ថាន ដែលបានបង្កើតក្នុងឆ្នាំ ២០១២ ។

យោង​តាម​កម្មវិធី​សិក្សា​លម្អិត​អក្ខរកម្ម​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ចេញផ្សាយ​នៅ​ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ រក​ឃើញ​ថា​ រាជរដ្ឋាភិបាល​បាន​ស​ម្រ​ច​ការ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​កុមារ​អាយុ​ ៦​ ឆ្នាំ​ នៅ​កម្រិត​បឋម​សិក្សា​ស្ទើរ​១០០​ភាគរយ​ ក្នុង​រយៈ​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ប៉ុន្តែ​គុណភាព​សិក្សា​របស់​សិស្សានុសិស្ស​នៅ​មាន​កម្រិត​ទាប​នៅឡើយ​៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email