ព្រះសហគមន៍កាតូលិកចូលរួមកាត់បន្ថយអក្ខរភាពនៅកម្ពុជា
នៅព្រឹកថ្ងៃទី១១ កញ្ញា ក្រសួងធម្មការនិងសាសនាបានរៀបចចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយទិវាអក្ខរកម្មជាតិ ៨ កញ្ញា ដែលមានតំណាងសាសនាធំៗទាំងបីនៅកម្ពុជាមានពុទ្ធសាសនា អ៊ីស្លាមសាសនា និងគ្រីស្តសាសនាចូលរួមប្រមាណ២០០នាក់ ធ្វើឡើងនៅទីតាំងរបស់ក្រសួងផ្ទាល់។ ឯកផ្លោក ផន រដ្ឋលេខាធិការប្រចាំក្រសួងធម្មការនិងសាសនា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា វិស័យអក្ខរភាព មានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍចំណេះដឹង អភិវឌ្ឍន៍គំនិត ដែលវាមាននាទីយ៉ាងសំខាន់អាចអោយយើងស្វែងរកជំនាញមួយមក ប្រកបរបរចិញ្ចឹមជិវិត អោយមានជីវិតល្អប្រសើរ សេចក្តីថ្លៃថ្នូរ និងរស់នៅប្រកបដោយសីលធម៌នៅក្នុងសហគមន៍ និងសង្គម។ លោកបូជាចារ្យ សួន ហ្សងលី តំណាងពេញសិទ្ធិ របស់លោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានផ្តល់បទសម្ភាសន៍ដល់អ្នកនាំសារ កាលពីព្រឹកមិញថា ព្រះហគមន៍កាតូលិកនៅកម្ពុជា បានដើរតួរសំខាន់ណាស់ ក្នុងការអភិវឌ្ឍការកាត់បន្ថយអក្ខរភាពនៅកម្ពុជា។ លោកបានលើកឡើងថា យោងតាមក្រសួងនៃបុរីវ៉ាទីកង់បានផ្តោតសំខាន់អោយព្រះសហគមន៍ជាអ្នកបំពេញបេសកកម្មយកចិត្តទុកដាក់ លើការអប់រំ ដល់បងប្អូននៅសហគមន៍របស់យើង។ ព្រោះការអប់រំសំខាន់ណាស់ វាមិនត្រឹមតែអោយពួកគាត់ចេះត្រឹមអាន និងសរសេរប៉ុណ្ណោះទេ តែវាថែមទាំងជួយអោយពួកគាត់ អាចបង្កើនសមត្ថភាពគិត ចេះវិភាគខុសត្រូវ ដើម្បីចាប់យកជំនាញណាមួយសម្រាប់ជីវិត។ លោកបានបន្ថែមទៀតថា ក្រោយពេលសង្គ្រាមបានបញ្ចប់ ព្រះសហគមន៍នៅកម្ពុជាបានយកចិត្តទុកដាក់ទៅលើអក្ខរភាពរបស់ប្រជាជនណាស់។ លោកបូជាចារ្យបន្ថែមថា …
ព្រះសហគមន៍កាតូលិកចូលរួមកាត់បន្ថយអក្ខរភាពនៅកម្ពុជា Read More »