​សាលាអប់រំពិសេស ​អនុវត្តន៍​ការ​​បង្រៀន​សិស្ស​តាម​របៀប​ថ្មី

«សាលាអប់រំពិសេស» ជាកម្មវិធីមួយផ្នែករបស់ព្រះសហគមន៍កាតូលិកព្រះវិហារព្រះកុមារយេស៊ូ បឹង​ទំពុន ដើ​ម្បីជួយដល់កុមារដែលខ្សោយលើផ្នែកសតិបញ្ញា ។

សាលា​នេះ​​ជាកម្ម​វិធី​​មួយ​ផ្នែក​ ​​របស់​​ព្រះសហគមន៍​កាតូលិក ព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូបឹង​ទំពុន​ ដើម្បី​ជួយ​​ដល់​កុមារ​ដែល​ខ្សោយ​លើ​ផ្នែក​សតិ​បញ្ញា ​ឱ្យ​​មាន​សកម្មភាព​ប្រតី​ និង​ការ​គិត​ដូច​កុមារធម្មតា​​ឯទៀតៗ​ឡើង​វិញ។​

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ គឺ​កុមារ​ទាំង​នោះ​​មាន​លក្ខណៈពិសេស ​ដោយ​សិស្ស​ទាំង​អស់​​​​សុទ្ធ​តែ​ជាកុមារ​ដែល​មាន​ពិការភាព​ផ្នែក​សតិ​បញ្ញា មិន​អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិបទ​នៃការ​សិក្សា​សម័យ​កូវីដ១៩ ដែល​​សិក្សា​តាម​រយៈ​​​អនឡាញ​ (បណ្ដាញសង្គម) ដូច​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​កំណត់​នោះ​ទេ។​

អ្នក​ស្រី​ភោគ ម៉ានី នាយិកា​សាលា​អប់​រំពិសេស​ បាន​ឱ្យដឹង​ថា ការ​សិក្សា​ចំពោះ​ក្មេង​​​​អូទី​សហ្សឹ​ម​​ក្នុង​សម័យ​កូ​វីដនេះជា​រឿង​ថ្មី​ ដោយសារការសិក្សា​​ពី​ចម្ងាយ​តាម​រយៈ​បណ្ដាញ​សង្គម​​​ ​ជារឿង​មួយ​ដែល​កុមារ​អូទីសហ្សឹម​មិន​អាច​ធ្វើ​បាន​ទេ។

អ្នក​ស្រីថ្លែង​ថា ៖ «​សាលា​យើង​ធ្វើ​ការ​បង្រៀន​​តាម​រយៈ​អាណាព្យាបាល​កុមារ​ ដោយ​ផ្ញើឯក​សា​រ​ និង​វីដេអូ​លំហាត់​ខ្លះៗ​​​ដែល​ពួក​គាត់​អាច​ធ្វើ​ជាមួយ​កូនៗ​បាន​»។

តាម​ការ​ឱ្យ​ដឹង​បន្ថែម​ អ្នក​ស្រី​ម៉ានី​ បញ្ជាក់​ថា សម្រាប់​ការ​សិក្សា​របស់​កុ​មារ​អូទីសហ្សឹម​ មិន​មាន​ការ​ប្រឡងប្រចាំ​ខែ ឬ​ឆមាស​ដូច​កុមារ​ធម្មតា​​នោះទេ គឺ​សាលា​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រីក​ចម្រើន​របស់​កុមារ​ទៅវិញ​ ទោះ​បីជា​កុមារ​ដែល​រៀន​នៅ​កម្រិត​ខ្ពស់​អាច​និយាយ​បាន និង​មាន​​អកប្បកិរិយាល្អ​យ៉ាង​ណាក៏​ដោយ។​

ងាក​មក​មើល​សម្ភារៈ​ក្នុង​ការ​បង្រៀន​កុមារ​អូទីសហ្សឹម​នេះ​វិញ អ្នក​ស្រី​នាយិកាបញ្ជាក់​ថា៖ «ការ​​បង្រៀន​នេះ​គឺ​ព្យាយាម​ធ្វើ​អ្វី​ៗ​ដែល​ឪពុក​ម្ដាយ​អាច​មាន​នៅ​ផ្ទះ​ ដើម្បី​ងាយ​ស្រួល​ដល់​ពួក​គាត់​ ​ហើយ​ភាគ​ច្រើន​ការ​រៀន​គឺ​តាម​រយៈ​ការលេង​ល្បែង​នីមួយៗ​អាច​ជួយ​ពង្រឹង​ទៅ​ផ្នែក​ផ្សេ​ងៗសម្រាប់​កុមារ ដូចជា​ចលនា​ដៃ ភ្នែក … ជាដើម»។

ដោយ​ឡែក​ចំពោះ​អាណាព្យាបាល​វិញ ទោះ​បីជា​​ត្រូវ​បង្រៀន​កូន​ដោយ​ផ្ទាល់​នៅ​ផ្ទះ​ក៏​ដោយ ប៉ុន្តែ​ពួក​គាត់​យល់​ថា​​តម្លៃ​សិក្សា​របស់​កូនៗ​របស់​ពួកគាត់​​​មាន​កម្រិត​ទាប​ ដូច្នេះ​អា​ណាព្យាបា​ល​​ទាំងអស់​នៅ​តែ​បន្ត​​បង់​ថ្លៃ​សិក្សា​ពេញដដែល។​

សាលាអប់រំពិសេសបានចាប់ផ្ដើមដំណើរ កាលពីខែមិថុនា ឆ្នាំ២០១៧ ដោយ​បែងបែកកុ​មារអូ​ទី​​សហ្សឹម​ជា​៥​កម្រិតខុសៗគ្នា។ បច្ចុប្បន្នសាលានេះមានកុមារីចំនួន ១៦នាក់ ក្នុងចំណោម​សិស្ស​សរុ​បចំនួន១០០​នាក់ ​និងមានកុមារ៧នាក់ផ្សេងទៀតដែលអាច​ឡើងថ្នាក់​បន្តរៀននៅ​សាលា​រដ្ឋ​បាន ប៉ុន្តែក៏ត្រូវតែរៀន​បន្ថែ​មនៅសាលាអប់រំពិសេសមួយវេនផងដែរ ។

សាលាអប់រំពិសេសនេះ មានទីតាំងជាប់នឹងរបងព្រះវិហារកាតូលិកបឹងទំពុន ផ្លូវ១០BT ភូមិសន្សំកុសល សង្កា​ត់បឹង​ទំ​ពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕​

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email