សាលាអប់រំពិសេស អនុវត្តន៍ការបង្រៀនសិស្សតាមរបៀបថ្មី
«សាលាអប់រំពិសេស» ជាកម្មវិធីមួយផ្នែករបស់ព្រះសហគមន៍កាតូលិកព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុន ដើម្បីជួយដល់កុមារដែលខ្សោយលើផ្នែកសតិបញ្ញា ។ សាលានេះជាកម្មវិធីមួយផ្នែក របស់ព្រះសហគមន៍កាតូលិក ព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ដើម្បីជួយដល់កុមារដែលខ្សោយលើផ្នែកសតិបញ្ញា ឱ្យមានសកម្មភាពប្រតី និងការគិតដូចកុមារធម្មតាឯទៀតៗឡើងវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺកុមារទាំងនោះមានលក្ខណៈពិសេស ដោយសិស្សទាំងអស់សុទ្ធតែជាកុមារដែលមានពិការភាពផ្នែកសតិបញ្ញា មិនអាចសម្របខ្លួនទៅនឹងបរិបទនៃការសិក្សាសម័យកូវីដ១៩ ដែលសិក្សាតាមរយៈអនឡាញ (បណ្ដាញសង្គម) ដូចក្រសួងអប់រំ យុវជន និងកីឡាបានកំណត់នោះទេ។ អ្នកស្រីភោគ ម៉ានី នាយិកាសាលាអប់រំពិសេស បានឱ្យដឹងថា ការសិក្សាចំពោះក្មេងអូទីសហ្សឹមក្នុងសម័យកូវីដនេះជារឿងថ្មី ដោយសារការសិក្សាពីចម្ងាយតាមរយៈបណ្ដាញសង្គម ជារឿងមួយដែលកុមារអូទីសហ្សឹមមិនអាចធ្វើបានទេ។ អ្នកស្រីថ្លែងថា ៖ «សាលាយើងធ្វើការបង្រៀនតាមរយៈអាណាព្យាបាលកុមារ ដោយផ្ញើឯកសារ និងវីដេអូលំហាត់ខ្លះៗដែលពួកគាត់អាចធ្វើជាមួយកូនៗបាន»។ តាមការឱ្យដឹងបន្ថែម អ្នកស្រីម៉ានី បញ្ជាក់ថា សម្រាប់ការសិក្សារបស់កុមារអូទីសហ្សឹម មិនមានការប្រឡងប្រចាំខែ ឬឆមាសដូចកុមារធម្មតានោះទេ គឺសាលាផ្ដោតសំខាន់ទៅលើការរីកចម្រើនរបស់កុមារទៅវិញ ទោះបីជាកុមារដែលរៀននៅកម្រិតខ្ពស់អាចនិយាយបាន និងមានអកប្បកិរិយាល្អយ៉ាងណាក៏ដោយ។ ងាកមកមើលសម្ភារៈក្នុងការបង្រៀនកុមារអូទីសហ្សឹមនេះវិញ អ្នកស្រីនាយិកាបញ្ជាក់ថា៖ «ការបង្រៀននេះគឺព្យាយាមធ្វើអ្វីៗដែលឪពុកម្ដាយអាចមាននៅផ្ទះ ដើម្បីងាយស្រួលដល់ពួកគាត់ ហើយភាគច្រើនការរៀនគឺតាមរយៈការលេងល្បែងនីមួយៗអាចជួយពង្រឹងទៅផ្នែកផ្សេងៗសម្រាប់កុមារ ដូចជាចលនាដៃ ភ្នែក … ជាដើម»។ ដោយឡែកចំពោះអាណាព្យាបាលវិញ ទោះបីជាត្រូវបង្រៀនកូនដោយផ្ទាល់នៅផ្ទះក៏ដោយ ប៉ុន្តែពួកគាត់យល់ថាតម្លៃសិក្សារបស់កូនៗរបស់ពួកគាត់មានកម្រិតទាប ដូច្នេះអាណាព្យាបាលទាំងអស់នៅតែបន្តបង់ថ្លៃសិក្សាពេញដដែល។ សាលាអប់រំពិសេសបានចាប់ផ្ដើមដំណើរ …
សាលាអប់រំពិសេស អនុវត្តន៍ការបង្រៀនសិស្សតាមរបៀបថ្មី Read More »