​អន្តរ​សាសនា​ ជាផ្លូវ​មួយ​នៃ​សន្តិភាព

“​សកម្មភាព​អន្តរ​សាសនា​ ជាផ្លូវ​មួយ​យ៉ាង​ពិសេស​​ដើម្បី​កសាង​សន្តិភាព​ និង​សុខដុមរមនា​​នៅក្នុង​សង្គម” នេះជា​របាយការណ៍​ស្តីអំពីសកម្មភាព​​អន្តរសាសនាក្នុងភូមិភាគ​ភ្នំពេញ ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃទី​៧ មេសា ២០២០នេះ​។

យោង​តាម​របាយការណ៍ បាន​សរសេរថា សុខដុមរមនា សុខសន្តិភាព កិច្ចសន្ទនា ការ​ចែក​រំលែក​គុណតម្លៃ​នៃ​ជីវិត​ខាង​ផ្លូវវិញ្ញាណ គឺជា​បេសកកម្ម​របស់​យើង​ជា​សាសនទូត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

នៅ​ក្នុង​នោះ​ផងដែរ ព្រះសហគមន៍​កាតូលិក​ទទួល​បានបែបបទ​នៃ​ការ​សន្ទនា​ចំនួន​៤ប្រភេទគឺ កិច្ចសន្ទនាតាម​រយៈជីវិត កិច្ចសន្ទនា​តាមរយៈ​​សកម្មភា​ព កិច្ចសន្ទនានៃ​ការផ្លាស់​ប្ដូរទេវវិទ្យា និង​កិច្ចសន្ទនា​នៃការ​ផ្លាស់​ប្ដូរ​បទពិសោធ​​សាសនា។

នៅ​ក្នុង​កិច្ច​សន្ទនាតាមរយៈជីវិត​គឺ​សំដៅ​ដល់​​វិស័យ​អប់រំ​ ដែលផ្តោត​លើភាតរភាព និង​បរិយាបន្ន​អប់រំ​​ ដែល​​​មាន​សាលាមត្តេយ្យ​ចំនួន​២៧​ សាលាបឋមសិក្សា​ចំនួន២ វិទ្យាល័យចំណេះទូទៅ​១ វិទ្យាល័យ​ចំណេះ​ដឹងទូទៅនិង​បច្ចេកទេស​ចំនួន១ និង​វិទ្យាស្ថាន​ចំនួន​១ បាន​ផ្ដល់ឱកាសពិសេសដើម្បធ្វើការ និង​រៀនសូត្ររួមជាមួយគ្នា ​ទាំងពុទ្ធបរិស័ទ​ និង​គ្រីស្ត​បរិស័ទ​កាតូលិក។

ជាមួយ​គ្នានេះ ព្រះសហគមន៍​កាតូលិក​បាន​បង្កើត​ភូមិ​សុខសាន្ត ដែល​ក្នុងនោះ​មាន​មណ្ឌល​ថែរក្សា​កុមារ​ដែល​មាន​ពិការភាព​ ​មជ្ឈមណ្ឌល​សិប្បកម្មដែលមានជន​មានពិការភាព​ ​ក្រុម​គ្រួសារ​អ្នក​រស់នៅជាមួយ​មេរោគអេដស៍ ចាស់ជរា​ដែល​​​ក្រុមគ្រួសារ​បោះបង់ចោល មាន​ទាំងគ្រីស្ត​បរិស័ទ​កាតូលិក មាន​ទាំង​ពុទ្ធសាសនិក​។

ម្យ៉ាង​វិញទៀត កិច្ចសន្ទនា​តាម​រយៈសកម្មភា​ព​ ដែល​សាសនា​ធំៗ​ចំនួន​៣​តែង​ធ្វើ​រួម​គ្នា នៅ​ក្នុង​ឱកាស​បុណ្យ​ព្រះយេស៊ូ​ប្រសូតនៅ​តាម​ពន្ធនាគារនានា​ ការ​ជួប​ជុំ​ជាមួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍ ការ​ចុះសួរ​សុខ​ទុក្ខ​គ្នាទៅ​វិញ​ទៅ​មក​រវាង​ព្រះសហគមន៍​និង​វត្ត​នៃ​ព្រះពុទ្ធ​សាសនា និង​ឥស្លាម​សាសនាជាដើម ញ៉ាំង​ឲ្យ​មាន«​បទពិសោធ​​ល្អខាងស្មារតី និងក្នុងសាមគ្គី​ភាពជាក់ស្តែង»រវាង​គ្នានិង​គ្នា និង​បង្កើត​ឲ្យមាន​សន្តិភាព និង​ ​សុខដុម​រមនា​នៅក្នុង​សង្គម​កម្ពុជា​របស់​យើង​សព្វថ្ងៃ។    

របាយការណ៍​ដដែល​នោះ បន្ថែម​ទៀតថា ក្នុងនោះ​ដែរ លោក​អភិបាលអូលីវីយ៉េ បាន​បង្កើត​ឱ្យមាន​សិក្ខាសាលាស្រាវជ្រាវ​​មួយ​ចំនួន អំពី​សង្គម បរិស្ថាន និង​គ្រួសារ​ ​ដែលមាន​ការ​ចូលរួម​ពីគ្រីស្ត​សាសនា ពុទ្ធសាសនានិង​ឥស្លាម​សាសនា ដើម្បី​ឱ្យ​មានការឆ្លុះបញ្ចាំង និង​ឈ្វេង​​យល់ឱ្យ​បានស៊ីជម្រៅអំពីទស្សនៈ​របស់​សាសនានីមួយៗទាក់​ទង​នឹង​បរិបទ​សង្គម ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​រួមក្នុ​ងសង្គមបច្ចុប្បន្ន។  

ចំណុច​ចុង​ក្រោយ​នៃ​របាយការណ៍ ស្តីអំពីកិច្ចសន្ទនាតាម​រយៈការ​ផ្លាស់​ប្ដូរ​បទពិសោធ​​សាសនា​ បាន​លំអិត​នូវ​សកម្មភាព​នានា​មួ​យ​ចំនួន​ដែល​ព្រះសហគមន៍​បាន​ចូលរួមជា​មួយ​ពុទ្ធសាសនា​ ដោយ​រួមមាន​ទស្សនកិច្ច​របស់​បូជាចារ្យ​នៅតាម​វត្ត​អារាមក្នុ​ងឱកាស​បុណ្យ​វិសាខបូជា បុណ្យ​ផ្កា បុណ្យ​ចូល​ឆ្នាំ​ជាដើម។

ជា​មួយ​កិច្ច​សន្ទនា​ជិត​ស្និទ្ធ​នេះ លោក​អភិបាល​អូលីវីយេ បាន​ទទួល​មេដាយ​ មាសស្ថាបនាជាតិពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

យោង​តាម​របាយការណ៍​ដដែល​​បង្ហាញ​ថា ព្រះសហគមន៍កាតូលិក​បាន​ចូលរួម​ក្នុង​​​ក្រុមប្រឹក្សា​អន្តរសាសនា​កម្ពុជា​ (C​.I.C) ​មាន​កិច្ច​ប្រជុំ​​ប្រចាំ​ឆ្នាំ​ នៅ​ក្រសួង​ធម្មការ និងសាសនា ដើម្បី​ពិភាក្សា​អំពី​ការ​​ថែរក្សា​សុខដុមរមនា​ និង​សុខសន្តិភាព សាសនានៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ដោយ​មាន​​ លោក​ឪពុក​ អ៊ុន​ សុន​ ជា​បូជាចារ្យ​នៃ​ព្រះសហគមន៍​​កាតូលិក លោក​ព្រឹទ្ធាចារ្យ ដួង សាវង់ ដែលមាន​បន្ទុក​ទទួល​ខុស​ត្រូវ​ការិយាល័យ​​អប់រំជំនឿបាន​ចូលរួម​។

តាម​ប្រសាសន៍​របស់​លោក​ ដួង សាវង់ អ្នក​ទទួល​បន្ទុក​ទំនាក់ទំនង​អន្តរសាសនា​ក្នុង​នាមព្រះសហគមន៍​កាតូលិក បាន​មាន​ប្រសាសន៍ថា អន្តរសាសនា​មាន​តួនាទី​ និង​សារៈសំខាន់​​​​នៅ​ក្នុង​សង្គមកម្ពុជា ក៏​ដូចជានៅក្នុង​ពិភពលោក ក្នុង​ការ​រស់​នៅជាមួយ​គ្នា​ប្រកប​ដោយ​សុខដុមរមនា ។

លោក​ដួង​សាវង់ បញ្ជាក់​ទៀត​ថា កិច្ច​ការ​កន្លង​យើង​បាន​សង្កេត​ឃើញ​ថា «សាសនា​​ទាំងអស់​នៅ​កម្ពុជា ​បាន​យក​ចិត្ត​ទុក​ដាក់​យល់​ចិត្ត​គ្នា​ដោយ​យល់​ពី​ទស្សនៈគ្នា​ទៅ​វិញ​ទៅ​មក ជាពិសេស​ ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​​ ​តែង​តែព្យាយាមបង្ហាញ​សកម្មភាព​​ ដោយ​បញ្ជ្រាប​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​នៅក្នុង​បរិបទកូវីដ១៩នេះ»។

លោក​បន្ថែម​ថា ការ​ចូលរួម​ក្នុង​សង្គម ដូចជា​ប្រគេន និងជូន​អាល់​កុល ម៉ាស់ និង​សម្ភារ​អនាម័យ​​ដល់​សាសនានីមួយៗ​នៅកម្ពុជា ​សកម្មភាព​​នៅ​តាម​ពន្ធនាគារ គ្រួសារ​អ្នក​ជំងឺអេដស៍​ និង​ភូមិសុខសាន្ត​ គឺដើម្បី​សាបព្រោះ​វប្បធម៌សន្ទនា និងឱ្យយើង​ទាំងអស់​គ្នា​ចេះ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក៕

អត្ថបទ​៖ ដាលីស​ ​

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email