អភិបូជា​អាទិត្យ​ទី​២​នៃ​រដូវ​អប់រំ​ពិសេស

ធ្វើ​នៅ​ព្រះសហគមន៍​ត្រពាំងក្រញូង

ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២២

“ថ្ម​ដ៏​មាន​ជីវិត”

អត្ថបទ​ទី១៖ កំណើត​ពិភព​លោក ១៥,៥-១២.១៧-១៨ យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ កណ ១៥,១៨ អត្ថបទ​ទី២៖ ភីលីព ៣,១៧-៤,១ បង‌ប្អូន​ជា​អំណរ​សប្បាយ និង​ជា​កិត្តិយស​របស់​ខ្ញុំ។ ភីល ៤,១ ដំណឹងល្អ៖ លូកា ៩,២៨ខ-៣៦ ព្រះ‌អង្គ​នេះ​ជា​បុត្រ​ដែល​យើង​បាន​ជ្រើស‌រើស ចូរ​ស្ដាប់​ព្រះ‌អង្គ​ចុះ។ លក ៩,៣៥

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ដែល​យើង​បាន​ស្តាប់​អត្ថបទ​ទី​១ ព្រះជាម្ចាស់​កំពុង​ប្រគល់​ទឹក​ដី​មួយ​ឱ្យ​លោក​អប្រាហាំ នៅ​ពេល​នោះ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា “យើង​នឹង​ប្រគល់​ស្រុក​នេះ​ឱ្យ​ពូជ​ពង្ស​អ្នក”។ ពេល​យើង​ស្តាប់​ព្រះបន្ទូល​នេះ យើង​អាច​នឹក​ឃើញ​ព្រះសហគមន៍​របស់​យើង តាម​កន្លែង​នីមួយៗ​ក្នុង​ខេត្ត​តាកែវ។ បី​ដូច​ជា ព្រះជាម្ចាស់​បាន​ប្រគល់​ទាំង​ខេត្ត​តាកែវ ទាំង​ប៉ុន្មាន​ភូមិ ដែល​យើង​កំពុង​ផ្សព្វផ្សាយ​ដំណឹង​ល្អ និង​កំពុង​រស់​នៅ​ជា​ពិសេស​ជីវិត​ជា​គ្រីស្ត​បរិស័ទ។

នៅ​ត្រពាំង​ក្រញូង​នេះ ព្រះជាម្ចាស់​បាន​ប្រគល់​កន្លែង​មួយ ដើម្បី​ឱ្យ​យើង​មាន​វត្តមាន ដើម្បី​អធិដ្ឋាន ដើម្បី​ជួប​ជុំ​គ្នា ដើម្បី​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ។ ទី​កន្លែង​ក៏​សំខាន់​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​យើង បង​ប្អូន​ដែល​បាន​ធ្វើ​ជំហាន​ទី​២​ក៏​បាន​ស្តាប់​ដែរ “យើង​ជា​ថ្ម​ដ៏​មាន​ជីវិត”។ យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជា​យុវជន យើង​ជា​កូន​ក្មេង យើង​ជា​ថ្ម​ដ៏​មាន​ជីវិត។ អ្វី​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ មិន​មែន​តែ​ជា​ទឹក​ដី​មួយ យើង​ទទួល​សេចក្តី​ក្លាហាន យើង​ទទួល​កម្លាំង យើង​ទទួល​សុភមង្គល​។ ដូច​យើង​បាន​ស្មូត្រ​អំបាញ់​មិញ “ចូរ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ព្រះអង្គ​ជា​ព្រះ​ដ៏​ថ្កើន​ថ្កាន ចូរ​មាន​កម្លាំង​ចិត្ត​ក្លាហាន នោះ​អ្នក​នឹង​មាន​សុខ​មង្គល”។ នេះ​ជា​សេចក្តី​សង្ឃឹម​របស់​យើង ព្រះជាម្ចាស់​បាន​ណែនាំ​ឱ្យ​យើង​មាន​ចិត្ត​ក្លាហាន និង​ណែនាំ​ឱ្យ​យើង​មាន​សុភមង្គល។ ហេតុ​នេះ​ហើយ នៅ​ពេល​យើង​រស់​នៅ​ក្នុង​ភូមិ​ដ៏​តូច​នេះ ទោះ​បី​យើង​មាន​គ្នា​តិច​ក៏​ដោយ​យើង​ដឹង​ថា យើង​មាន​ព្រះជាម្ចាស់​ដែល​គង់​នៅ។

ព្រះជាម្ចាស់ បាន​ណែនាំ​ឱ្យ​យើង​រស់​នៅ​តាម​គំរូ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ “ចូរ​យក​តម្រាប់​តាម​ខ្ញុំ ចូរ​សំលឹង​មើល​អស់​អ្នក​ដែល​រស់​នៅ​ស្រប​តាម​គំរូ ដែល​យើង​បាន​ដាក់​ឱ្យ​បង​ប្អូន​ឃើញ​នោះ”។ គំរូ​របស់​យើង យើង​មាន​គ្រីស្ត​បរិស័ទ​ពី​ដើម គ្រីស្ត​បរិស័ទ​ដែល​បាន​ចាប់​ផ្តើម​បង្កើត​ព្រះសហគមន៍ គំរូ​របស់​យើង​គឺ​ព្រះជាម្ចាស់​ផ្ទាល់។ ព្រះយេស៊ូ​ដែល​យើង​បាន​ស្តាប់​នៅ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ព្រះយេស៊ូ “អ្នក​នោះ​ជា​បុត្រ​ដែល​យើង​បាន​ជ្រើស​រើស ចូរ​ស្តាប់​ព្រះអង្គ​ចុះ”។ គំរូ​របស់​យើង​គឺ​ព្រះយេស៊ូ​ផ្ទាល់ គំរូ​របស់​យើង​គឺ​របៀប​ដែល​ព្រះយេស៊ូ​ស្រឡាញ់​យើង ជា​របៀប​ដែល​ព្រះយេស៊ូ​ថែរក្សា​យើង ជា​របៀប​ដែល​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត។

នៅ​ក្នុង​អត្ថបទ​ទី​២ “កុំ​ឱ្យ​យើង​យក​ក្រពះ​ធ្វើ​ជា​ព្រះ​របស់​យើង កុំ​ឱ្យ​យើង​យក​អ្វីៗ​ដែល​នៅ​លើ​ផែនដី​នេះ​ដើម្បី​ទី​ពឹង និង​ដើម្បី​មាន​កម្លាំង ផ្ទុយ​ទៅ​វិញ​សម្រាប់​យើង​មាតុ​ភូមិ​របស់​យើង​នៅ​ស្ថាន​បរម​សុខ ហើយ​យើង​ទន្ទឹង​រង់​ចាំ​ព្រះសង្រ្គោះ”។ នេះ​ជា​គោល​ដៅ​នៃ​ជីវិត​របស់​យើង យើង​មាន​អាគារ​តូច​ធំ​ក៏​ដោយ​មិន​សំខាន់​ទេ ប្រសិន​បើ​យើង​យក​ក្រពះ យើង​យក​សម្ភារៈ យើង​យក​លោកីយ​ជា​កម្ម​សិទ្ធិ​របស់​យើង យើង​មិន​អាច​ទៅ​មុខ​នៅ​ក្នុង​ជីវិត​បាន​ទេ។ ដោយសារ​មាតុភូមិ ស្រុក​កំណើត​របស់​យើង​គឺ​នៅ​ស្ថាន​បរម​សុខ ដូច្នេះ​អនាគត​របស់​យើង​គឺ​ទន្ទឹង​រង់​ចាំ​ព្រះសង្រ្គោះ។ រដូវ​៤០​ថ្ងៃ​នេះ គឺ​ជា​ពេល​វេលា​ដើម្បី​ឱ្យ​យើង​កែប្រែ​ចិត្ត​គំនិត ដើម្បី​ត្រៀម​ខ្លួន​ទទួល​ជីវិត​រួម​ជា​មួយ​ព្រះជាម្ចាស់ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​មនុស្ស​ថ្មី ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ថ្ម​ដ៏​មាន​ជីវិត​ដ៏​ពិត​ប្រាកដ។

ថ្ងៃ​នេះ យើង​អធិដ្ឋាន​ដើម្បី​ឱ្យ​យើង​ទៅ​ជា​មនុស្ស​សុចរិត​ដូច​លោក​អប្រាហាំ​ពី​ដើម យើង​អាច​និយាយ​ថា​នៅ​ត្រពាំង​ក្រញូង​នេះ​យើង​មាន​លោក​អប្រាហាំ​តូចៗ​ច្រើន។ យើង​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ ដើម្បី​ណែនាំ​ឱ្យ​សេចក្តី​សុខសាន្ត សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​អាច​ផុស​ឡើង​នៅ​លើ​ផែនដី​នេះ និង​ជា​ពិសេស​នៅ​កន្លែង​យើង។ យើង​អធិដ្ឋាន ដើម្បី​ឱ្យ​យើង​មើល​ឃើញ​អ្វី​ដែល​សំខាន់​នៅ​ក្នុង​ជីវិត ឱ្យ​យើង​មើល​ឃើញ​អ្វី​ដែល​ណែនាំ​ឱ្យ​យើង​មាន​សេច​ក្តី​សុខ​នៅ​ក្នុង​ជីវិត​។ ទំនាក់​ទំនង​រវាង​គ្នា​នឹង​គ្នា ការ​លើក​ទឹក​ចិត្ត​គ្នា សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​បង​ប្អូន​ដែល​កំពុង​ខ្វះ​ខាត។ ការ​លើក​ទឹក​ចិត្ត​បង​ប្អូន​ដែល​កំពុង​អស់​សង្ឃឹម នេះ​ជា​ទ្រព្យ​សម្បត្តិ​ដែល​ស្ថិត​ស្ថេរ​ជានិច្ច នឹង​ណែនាំ​ឱ្យ​យើង​រួម​រស់​នៅ​ក្នុង​សេចក្តី​សុខ​របស់​ព្រះជាម្ចាស់។ ពិត​មែន ព្រះជាម្ចាស់​ជា​កម្លាំង​របស់​យើង ពិត​មែន​ព្រះជាម្ចាស់​ណែនាំ​ឱ្យ​យើង​មាន​សុខ​មង្គល ពិត​មែន​ព្រះជាម្ចាស់​ណែនាំ​ឱ្យ​យើង​ទៅ​ជា​បុត្រា​បុត្រី​របស់​ព្រះអង្គ។ ដូច​ពី​ដើម ព្រះយេស៊ូ​ជា​បុត្រា​របស់​ព្រះជាម្ចាស់ ដូច​ពី​ដើម​លោក​អប្រាហាំ​ជា​បុត្រា​របស់​ព្រះជាម្ចាស់ យើង​ចូល​នៅ​ក្នុង​ក្រុម​គ្រួសារ​ដ៏​ធំ​ធេង គឺ​ក្រុម​គ្រួសារ​របស់​ព្រះជាម្ចាស់​ដែរ៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email