អភិបូជាអាទិត្យទី២នៃរដូវអប់រំពិសេស
ធ្វើនៅព្រះសហគមន៍ត្រពាំងក្រញូង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ “ថ្មដ៏មានជីវិត” អត្ថបទទី១៖ កំណើតពិភពលោក ១៥,៥-១២.១៧-១៨ យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក។ កណ ១៥,១៨ អត្ថបទទី២៖ ភីលីព ៣,១៧-៤,១ បងប្អូនជាអំណរសប្បាយ និងជាកិត្តិយសរបស់ខ្ញុំ។ ភីល ៤,១ ដំណឹងល្អ៖ លូកា ៩,២៨ខ-៣៦ ព្រះអង្គនេះជាបុត្រដែលយើងបានជ្រើសរើស ចូរស្ដាប់ព្រះអង្គចុះ។ លក ៩,៣៥ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដែលយើងបានស្តាប់អត្ថបទទី១ ព្រះជាម្ចាស់កំពុងប្រគល់ទឹកដីមួយឱ្យលោកអប្រាហាំ នៅពេលនោះព្រះជាម្ចាស់មានព្រះបន្ទូលថា “យើងនឹងប្រគល់ស្រុកនេះឱ្យពូជពង្សអ្នក”។ ពេលយើងស្តាប់ព្រះបន្ទូលនេះ យើងអាចនឹកឃើញព្រះសហគមន៍របស់យើង តាមកន្លែងនីមួយៗក្នុងខេត្តតាកែវ។ បីដូចជា ព្រះជាម្ចាស់បានប្រគល់ទាំងខេត្តតាកែវ ទាំងប៉ុន្មានភូមិ ដែលយើងកំពុងផ្សព្វផ្សាយដំណឹងល្អ និងកំពុងរស់នៅជាពិសេសជីវិតជាគ្រីស្តបរិស័ទ។ នៅត្រពាំងក្រញូងនេះ ព្រះជាម្ចាស់បានប្រគល់កន្លែងមួយ ដើម្បីឱ្យយើងមានវត្តមាន ដើម្បីអធិដ្ឋាន ដើម្បីជួបជុំគ្នា ដើម្បីរស់នៅជាគ្រីស្តបរិស័ទ។ ទីកន្លែងក៏សំខាន់ដែរ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺយើង បងប្អូនដែលបានធ្វើជំហានទី២ក៏បានស្តាប់ដែរ “យើងជាថ្មដ៏មានជីវិត”។ យើងជាគ្រីស្តបរិស័ទ យើងជាយុវជន យើងជាកូនក្មេង យើងជាថ្មដ៏មានជីវិត។ អ្វីដែលយើងទទួលពីព្រះជាម្ចាស់ មិនមែនតែជាទឹកដីមួយ …