សុបិន្ត​របស់​ព្រះសហគមន៍កំពត​លេច​ចេញ​ជា​រូបរាង

ទោះបីជា មាន ភ្លៀង ធ្លាក់ក៏ក្បួន ដង្ហែដោយមាន ព្រះឈើឆ្កាង ព្រះគម្ពីរ ទៀន ផ្កាភ្ញី អមដោយស្នូរចម្រៀងលើកតម្កើងព្រះជាម្ចាស់​ឥតដាច់ ដោយមានតំណាងគ្រីស្តបរិស័ទ អស់លោកបូជាចារ្យ និង លោក អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ  អូលីវីយ៉េ ជ្មីត ហស្លេហែជុំវិញ ព្រះវិហារថ្មី ចំនួន៣ជុំ  នាព្រឹក ថ្ងៃ ទី ៤ មិថុនា ២០២២  ដើម្បី ប្រសិទ្ធីព្រះវិហារថ្មីនេះ ទៅជាព្រះដំណាក់របស់ព្រះជាម្ចាស់។

ពិធីនេះប្រព្រឹត្តទៅ នៅភូមិសុវណ្ណសាគរ ស្រុកកំពង់បាយ ក្រុងកំពត និង មានតំណាងគ្រីស្តបរិស័ទមកពី ព្រះសហគមន៍នានាក្នុងភូមិភាគភ្នំពេញ ចូលរួមអបអរសាទរ យ៉ាងច្រើនកុះករ។

នាក់ កញ្ញា ជាគ្រីស្ត​បរិស័ទ​នៅមណ្ឌលសកម្មភាព​កំពត រៀបរាប់ថា «នៅពេល ដែល បាន ឃើញ ព្រះវិហារថ្មី ខ្ញុំមាន អារម្មណ៍ សប្បាយរីករាយ រំភើប ដោយសារ យើងមានកន្លែងអភិបូជាស្អាត និងមានន្លែងសម្រាប់អធិដ្ឋាន ហើយព្រះវិហារនេះ សាងសង់ដោយមានរចនាគួរឱ្យទាក់ទាញ។»

កញ្ញា​បាន​ឲ្យ​ដឹងទៀតថា​ ការ​រៀបចំ​តាក់​តែ​ង​របស់​ព្រះ​វិហារ​នេះ បាន​ធ្វើ​ឲ្យនាង​មានអារម្មណ៍ជិត​ស្និទ្ធនឹងព្រះជាម្ចាស់។   «កាលពីមុន ព្រះវិហារចាស់ តូចចង្អៀត ទ្រុឌទ្រោម ពិបាក។ ប៉ុន្តែព្រះវិហារ ថ្មី នេះ ធ្វើឱ្យ យើង អាច ចួបជុំគ្នាបានច្រើន និង មានភាពកក់ក្ដៅ នៅពេលយើងអធិដ្ឋានមានអារម្មណ៍ថារឹងមាំជាថ្មី។» នាក់​កញ្ញា​បន្ថែម។

ព្រះវិហារ​ថ្មី​នេះ មាន​ឈ្មោះ​ថា សន្ត​អូគូស្តាំង ដែលមាន​ទំហំ​បណ្ដោយ១៧ម៉ែត្រ និង ទទឹង១៧ម៉ែត្រ។

លោកបូជាចារ្យ ទទួលខុសត្រូវ ព្រះវិហារ សន្តអូគូស្តាំង លោក​តាវ៉ូឡា យ៉ាំងលូកា មានប្រសាសន៍ថា ព្រះវិហារ​ថ្មីនេះជាសុបិន្តរបស់ព្រះសហគមន៍កំពត។

លោក បានរំឭកថា កាលពី ឆ្នាំ ២០០៩ ខណៈពេល​លោក​មក​ដល់​កំពត គឺមាន​តែ​បន្ទប់​អធិដ្ឋានមួយស្អាត  ប៉ុន្តែ ជាសំយ៉ាបផ្ទះ ដែលលោកអភិបាលអូលីវីយ៉េ  និង លោក ឪពុក លី បានរៀបចំ។ ហើយ​ពេលនេះ ព្រះសហគមន៍ របស់​យើង​ក៏​បាន​លូត​លាស់ ដោយ​ពេល​យើង​ថ្វាយអ​ភិបូជា នៅ​ថ្ងៃ​អាទិត្យ មានបងប្អូនមួយចំនួន​អង្គុយ នៅ​ខាង ក្រៅ នៅ​តាម​សួន ដែល​នាំ​ឱ្យ​យើង​ចិញ្ចឹម​គំនិត​ថា  «ត្រូវតែរៀបចំឱ្យមានព្រះវិហារមួយ។»

លោកបន្តថា «ខ្ញុំ​ជឿ និង​សង្ឃឹម​ថា កន្លែង​នេះ  និង​សកម្មភាព ដែលយើងមានជាប្រចាំនឹងជួយឱ្យព្រះសហគមន៍ របស់យើងរីកចម្រើន ជាពិសេសមានភាពជិតស្និទ្ធជាមួយព្រះយេស៊ូ ដោយមានកន្លែងសមរម្យដើម្បីអធិដ្ឋាន  ស្ដាប់ព្រះបន្ទូល ព្រះជាម្ចាស់។»

លោក បូជាចារ្យ ក៏សង្ឃឹមថាព្រះវិហារថ្មីនេះ នឹងផ្ដល់កម្លាំងចិត្តឱ្យ ព្រះសហគមន៍ កំពត ទោះបីព្រះវិហារតូច ព្រះសហគមន៍តូច ប៉ុន្តែ យើងនៅតែរឹងមាំ ដោយមានឆន្ទៈបន្តទៅមុខដើម្បីប្រកាសដំណឹងល្អ។ 

ពិធីឆ្លងព្រះវិហារថ្មីនេះ ចាប់ផ្ដើមដោយមេជាងប្រគល់កូនសោរទៅលោកអភិបាល   ហើយ​លោក​អភិបាលជូន​ទៅ​លោកបូជាចារ្យយ៉ាំង​លូកា បើកទ្វារដើម្បីនាំគ្រីស្តបរិស័ទ ចូលក្នុងព្រះដំណាក់​ព្រះជាម្ចាស់។

លោកអភិបាលអូលីវីយ៉េ បាន​ប្រោះទឹក​ព្រះពរ លាប​ប្រេង​លើ​អាសនៈ បញ្ចុះ​ធាតុ​របស់​សន្ត​អូគូស្តាំង​កាលពី៧០០ឆ្នាំមុន និង​លាប​ប្រេង​លើ​ជញ្ជាំង​ព្រះវិហារ​។

ថ្លែង​នៅ​ក្នុង​ធម្មទេសនា លោកអភិបាល​បានរំលឹក​ថា ក្នុងឆ្នាំ​២០០១ លោក​នៅជាបូជាចារ្យ ហើយ​បាន​បំពេញ​បេសកកម្មនៅ​ក្នុង​តំបន់​កំពត​ជាមួយលោកបូជាចារ្យ​សួនហង្សលី ដោយ​ធ្វើ​កិច្ច​ការ​មេត្តាករុណា​ ដើម្បី​ប្រកាស​ដំណឹងល្អ។

លោកអភិបាល​បាន​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​របស់​សន្ត​ប៉ូល​ដែល​ខិត​ខំ ប្រកាស​ដំណឹងល្អ​រហូត​ដល់​ចុង​ក្រោយនៃ​ជីវិត​របស់​លោក​។

លោក​លើក​ឡើង​ថា ត្រូវ​​ស្វាគមន៍មនុស្សដែលមករក​យើង ហើយ​យើង​ផ្ទាល់​ខ្លួន​ដែល​ជា​គ្រីស្ត​បរិស័ទ ត្រូវ​តែ​មាន​ សេចក្ដីសុខសាន្ត សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់ ការចេះយល់ចិត្តគ្នា ការចេះបង្កើតទឹកសន្តិភាព ការចេះបង្កើតសុខដុមរមនា។ ជាមួយគ្នានេះ ការប្រកាសព្រះរាជ្យព្រះជាម្ចាស់មិនមែនបង្ខំ ប៉ុន្តែផ្ដល់សាក្ខីភាពអំពីជីវិតដែលព្រះជាម្ចាស់ទាននិងដោយយកចិត្តទុកដាក់អប់រំខ្លួន​ ដូចសន្តប៉ូល​ដែល​មានចិត្តអង់អាច។

លោក​ក៏បាន​ក្រើន​រំឭក​គ្រីស្ត​បរិស័ទទៀត​​ថា យើងត្រូវចេញពីកន្លែងផ្ទាល់​ខ្លួន​ដើម្បីទៅដល់កន្លែងដែលបងប្អូនមានសេចក្ដីត្រូវការ និងមានទុក្ខលំបាក ហើយបន្តសក្ខីភាពរបស់យើងជាមួយបងប្អូន ដើម្បីនាំគេ​ឱ្យ​មានជីវិតពេញ​បរិបូរណ៍។

នៅក្នុង​ពិធី​ឆ្លងនេះ លោកមាន​ប្រសាសន៍​ទៀត​ថា «ពិតមែនព្រះដំណាក់របស់ព្រះជាម្ចាស់ផ្ទះដោយសក្ការៈរបស់ព្រះជាម្ចាស់មិនមែនត្រឹមតែព្រះវិហារទេ ប៉ុន្តែនៅក្នុងដួងចិត្តរបស់យើង ជាយើង​ដែល​ជាវត្តមាន​របស់​ព្រះជាម្ចាស់។»

ព្រះសហគន៍​កាតូលិក​កំពត កកើត​ឡើង​ក្នុង​ខែកុម្ភៈ ឆ្នាំ២០០២ ដោយ​ មាន​បេសកកម្ម​ស្វែងរក​គ្រីស្ត​បរិស័ទពីដើម មុន​សម័យ​ប៉ុលពត។ ​ឆ្នាំ​២០០៣ ព្រះសហគមន៍​បានទិញ​ផ្ទះមួយ​ រួច​​បង្កើត​ឱ្យ​មាន​មណ្ឌលសិស្ស​​អូគូស្តាំង បង្កើត​ឱ្យ​មាន​ក្រុម​មេត្តាករុណា និង​អប់រំជំនឿ​ មជ្ឈមណ្ឌល​វប្បធម៌និង​​ភាសាបរទេស និង​សាលាមត្តេយ្យ​ ដោយ​មាន​គ្រឹះ​នៃ​សាសនទូត​ព្រះសហគមន៍​កាតូលិក​បាន​ណែនាំ​ជា​ច្រើន​ជំនាន់​។ រីឯ​​​ព្រះវិហារ​សន្ត​អូគូស្តាំង ដែល​បានជួសជុល​កែលម្អពង្រីក​បន្ថែម​នេះ​​ បាន​កែ​ប្រែ​ពី​ផ្ទះ​របស់​ពុទ្ធសានិក​មកជាផ្ទះ​ដែល​មាន​បន្ទប់​អធិដ្ឋានរបស់ព្រះ​សហគមន៍​កាតូលិក​ និង​បន្តកែលម្អពង្រីក​ជាព្រះវិហារ​ក្នុង​បរិបទ​កូវីដ១៩​កន្លងទៅ ដោយ​បញ្ចប់​កិច្ចការ​សំណង់​កាលពី​ដើម​ឆ្នាំ២០២២នេះ​៕

ដោយ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email