សុបិន្តរបស់ព្រះសហគមន៍កំពតលេចចេញជារូបរាង
ទោះបីជា មាន ភ្លៀង ធ្លាក់ក៏ក្បួន ដង្ហែដោយមាន ព្រះឈើឆ្កាង ព្រះគម្ពីរ ទៀន ផ្កាភ្ញី អមដោយស្នូរចម្រៀងលើកតម្កើងព្រះជាម្ចាស់ឥតដាច់ ដោយមានតំណាងគ្រីស្តបរិស័ទ អស់លោកបូជាចារ្យ និង លោក អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីត ហស្លេហែជុំវិញ ព្រះវិហារថ្មី ចំនួន៣ជុំ នាព្រឹក ថ្ងៃ ទី ៤ មិថុនា ២០២២ ដើម្បី ប្រសិទ្ធីព្រះវិហារថ្មីនេះ ទៅជាព្រះដំណាក់របស់ព្រះជាម្ចាស់។ ពិធីនេះប្រព្រឹត្តទៅ នៅភូមិសុវណ្ណសាគរ ស្រុកកំពង់បាយ ក្រុងកំពត និង មានតំណាងគ្រីស្តបរិស័ទមកពី ព្រះសហគមន៍នានាក្នុងភូមិភាគភ្នំពេញ ចូលរួមអបអរសាទរ យ៉ាងច្រើនកុះករ។ នាក់ កញ្ញា ជាគ្រីស្តបរិស័ទនៅមណ្ឌលសកម្មភាពកំពត រៀបរាប់ថា «នៅពេល ដែល បាន ឃើញ ព្រះវិហារថ្មី ខ្ញុំមាន អារម្មណ៍ សប្បាយរីករាយ រំភើប ដោយសារ យើងមានកន្លែងអភិបូជាស្អាត និងមានន្លែងសម្រាប់អធិដ្ឋាន …