ព័ត៌មាន

លោកអភិបាលអូលីវីយេ ស្នើឲ្យក្រុមបព្វជិតបព្វជីតារួមគ្នាបង្កើតក្រុមបព្វជិតបព្វជីតាខ្មែរ
ភ្នំពេញ៖ ថ្លែងនៅក្នុងធម្មទេសនានៃអភិបូជា សម្រាប់ក្រុមបព្វជិត បព្វជីតា ដែលបម្រើព្រះសហគមន៍នានា ក្នុងភូមិភាគភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នៃមណ្ឌលសកម្មភាពភ្នំពេញថ្មី លោកអភិបាល អូលីវីយេ ជ្មីតអីស្ល៊ែរ បានទទូចស្នើដល់ក្រុមបព្វជិត បព្វជីតាទាំងអស់ ដើម្បីរិះគិតធ្វើយ៉ាងណា ឲ្យមានក្រុមដូនជីខ្មែរមួយក្រុម សម្រាប់បម្រើព្រះសហគមន៍ នៅភូមិភាគភ្នំពេញផ្ទាល់។ លោកអភិបាលបញ្ជាក់ថា យើងត្រូវភ្ញាក់ស្មារតីរស់នៅក្នុងការត្រាស់ហៅ ដោយកុំគិតតែប្រយោជន៍ ក្រុមគ្រួសារផ្ទាល់ខ្លួន តែធ្វើយ៉ាងណា

យុវជនកាតូលិកនៅកម្ពុជាចេញដំណើរទៅចូលរួមទិវាយុវជនពិភពលោក២០១៩
ភ្នំពេញ៖ យុវជន រួមជាមួយលោកបូជាចារ្យ ចំនួន១៣ នាក់ ជាតំណាងយុវជនកាតូលិកនៅកម្ពុជា បានចាកចេញពីកម្ពុជាហើយ កាលពីរសៀលថ្ងៃទី ១៥ ដើម្បីទៅចូលរួមទិវាយុវជនពិភពលោក២០១៩ នៅសាធារណៈរដ្ឋ ប៉ាណាម៉ា។ ដំណើរទៅកាន់ទឹកដីអាមេរិកកណ្តាលនេះ ដឹកនាំដោយលោកបូជាចារ្យ អាឌ្រីយ៉ាន បេនីតេស ជាបូជាចារ្យទទួលបន្ទុកកម្មវិធីយុវជនកាតូលិកនៅកម្ពុជា។

អធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅលើកទី៧៨
ព្រះវិហារព្រះកុមារយេស៊ូ បឹងទំពន់ បានរៀបចំការអធិដ្ឋានពេញមួយយប់លើកទី៧៨ ស្របតាមការណែនាំរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដើម្បីឲ្យមានយុវជន យុវនារីនៅកម្ពុជាឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ដោយថ្វាយខ្លួនជាបព្វជិត បព្វជិតា បម្រើព្រះសហគមន៍ និងបម្រើបងប្អូនឯទៀតៗ។ ពិធីអធិដ្ឋានពេញមួយយប់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអភិបាល ព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ ដោយមានលោកបូជាចារ្យ និងក្រុមសាសនទូតផ្សេងៗ រួមជាមួយគ្រីស្តបរិស័ទបានចូលរួមជាច្រើនកុះករ នាល្ងាចថ្ងៃទី៣ មករា ២០១៩ នៅសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនេះដែរលោកអភិបាល

តំណាងសាសនាធំៗនៅក្នុងខេត្តព្រះសីហនុចូលរួមសួរសុខទុក្ខបងប្អូនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ
ព្រះសហគមន៍កាតូលិកនៅខេត្តព្រះសីហនុ ដែលមានលោកបូជាចារ្យអ៊ុន សុន ជាអ្នកទទួលខុសត្រូវ បានរៀបចំដំណើរសួរសុខទុក្ខបងប្អូនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ នាព្រឹកថ្ងៃទៅ១៨ ខែមករា ឆ្នាំ២០១៨នេះ ដោយមានតំណាងសាសនាធំៗនៅក្នុងខេត្តព្រះសីហនុចូលរួមមានដូចជា ព្រះពុទ្ធសាសនាថេរវាទ ព្រះសហគមន៍កាតូលិក ក្រុមជំនុំ ព្រះពុទ្ធសាសនាមហាយាន និងឥស្លាមសាសនា។ ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាពរបស់លោក អូលីវីយេ ជ្មីតអីស្ល៊ែរអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រះធម្មធម៌ចាន់ សុវណ្ណ មេគណខេត្តព្រះសីហនុ លោកឧត្តមអគារនុរក្សថ្នាក់លេខពីរ សំ សុផល ប្រធានមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ។
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
