ព័ត៏មាន

ព័ត៌មាន

បេក្ខជន ២៤ នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារក្សត្រីនៃសន្តិភាព

បេក្ខជន ២៤ នាក់នៃព្រះសហគមន៍អរិយក្សត្រ ទទួលអគ្គសញ្ញាលាបថ្ងាស ដែល​ជា​ការទទួល​​ព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដើម្បីធ្វើជាគ្រីស្តបរិស័ទដ៏ពេញលក្ខណៈ នៅ​ព្រះវិហារ​ក្សត្រី​នៃ​​សន្តិភាព ក្រោមអធិបតីភាព​លោកអភិបាល​ព្រះសហគមកាតូលិក​ភូមិភាគ​ភ្នំពេញអូលីវីយ៉េ ជ្មីត​អ៊ីស្លេរ ក្នុងភូមិអារីយក្សត្រ នេះព្រឹកថ្ងៃទី ៥ កុម្ភៈ ២០២៣ ដោយ​មាន​គ្រីស្ត​បរិស័ទ​ចូលរួម​ជា​ច្រើន​កុះករផងដែរ។ ក្នុងធម្មទេសនានៃអគ្គសញ្ញាលាបថ្ងាស២៤នាក់នេះផងដែរលោកអភិបាលបានមានប្រសាសន៍ថា​ ខ្ញុំដៅអគ្គសញ្ញាលាបថ្ងាស​​ដោយ​​ព្រះវិញ្ញាណដ៏វិសុទ្ធ ​ដែលជា​ព្រះអំណោយ​ទាន​របស់ព្រះជាម្ចាស់ គឺ​​​ចូលទៅ​​ក្នុងអត្តសញ្ញាណថ្មី​របស់​​​យើង ដែល​មិនមែន​ត្រឹមតែ​ជា​ប្រជាជន​ដែល​រស់​នៅ​ប្រទេសកម្ពុជា ប៉ុន្តែ​​​យើង​គឺជា​ប្រជាជន​របស់​ព្រះ​ជាម្ចាស់​ផ្ទាល់​ ដោយ​មាន​ព្រះយេស៊ូ​ជា​សិរិសា​​ដែល​ណែនាំ​ឱ្យ​រស់នៅ​​ជាគ្រីស្ត​បរិស័ទ​នៅក្នុងព្រះសហគមន៍ និង​ជាគ្រីស្តស័ទ​នៅក្នុង​សង្គម​។ លោក​អភិបាល​មាន​ប្រសាសន៍​ទៀតថា «ខ្ញុំដៅព្រះវិញ្ញាណដ៏វិសុទ្ធដល់បងប្អូន

ជនមានពិការភាព​ទទួល​អំណរសប្បាយ​ក្នុងឱកាស​បុណ្យព្រះយេស៊ូប្រសូត

ក្នុងអំឡុងពេល​រដូវ​បុណ្យព្រះយេស៊ូប្រសូត្រ ព្រះវិហារ​សន្ត​​យ៉ូសែបផ្សារតូច​បានចែករំលែក​អំណរសប្បាយ​ជូន​ ជនមាន​ពិការភាព​ប្រមាណជា៨០នាក់ មកទទួល​ទាន​អាហារ​រួម​គ្នា ​ទទួល​គ្រឿង​ឧបភោគមួយ​ចំនួន ឈ្វេងយល់​អំពី​អត្ថន័យនៃ​បុណ្យព្រះយេស៊ូប្រសូត  និង​ចូលរួម​ប្រឡង​ទស្សទាយ​បទចម្រៀង​យក​រង្វាន់​អនុស្សាវរីយ៍​ជាដើម។ កម្មវិធីនេះ​អញ្ជើញចូលរួម​ជា​អធិបតី​ភាព​ដោយ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ប្រធាន​មណ្ឌល​សកម្មភាព​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ខាង​ជើង លោកឧបដ្ឋាកប៊ុនលី និងគណៈកម្មការក្នុង​ព្រះសហគមន៍ព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច ជា​តំបន់​​ភាគ​ខាង​ជើង​នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមករា។ មានមតិសំណេះសំណាលជាមួយជន​មាន​ពិការភាព​ លោកបូជាចារ្យ រឿង ឆ័ត្រសិរី មានប្រសាសន៍ថា​ដើម្បីអបអរសាទរបុណ្យ​ព្រះយេស៊ូ​ប្រសូត្រ ព្រះសហគមន៍តែងតែនឹកឃើញដល់បងប្អូនដែលជួបការលំបាក មានការខ្វះខាត និងជាពិសេស​នៅថ្ងៃនេះ

ព្រះសហគមន៍​មណ្ឌលសកម្មភាព​ទន្លេបាសាក់​ប្រកាសដំណឹងល្អតាម​រយៈ​ការលេងកីឡា

ព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេបាសាក់ រៀបចំប្រកួតកីឡាបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូត​និង​ពញ្ញាក់​អារម្មណ៍​យុវជន​ឱ្យ​ចាប់​អារម្មណ៍​ជាមួយ​ព្រះសហគមន៍​ ក៏​ដូចជា​របៀប​នៃ​ការប្រកាស​ដំណឹងល្អ​របស់​ព្រះសហគមន៍​តាមរយ:​អំណរសប្បាយ ដោយ​មានកីឡាករ​មកពី​ព្រះសហគមន៍​ចំនួន៨​ក្នុង​ភូមិភាគ​ភ្នំពេញ​សរុប១៦០នាក់ចូល​រួម​ប្រកួត​។ កម្មវិធីកីឡានេះ  ធ្វើឡើងនៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដែល​ដឹកនាំ​ដោយ លោកបូជាចារ្យទទួល​ខុសត្រូវ​មណ្ឌល​សកម្មភាព​ទន្លេបាសាក់​ សិលា សុខ ណា នា​ថ្ងៃទី​២៩​និង​៣១ ធ្នូ ២០២២។​ តាមប្រសាសន៍របស់លោកបូជាចារ្យ សុខ ណា បានឱ្យដឹងថា ការប្រកួត​កីឡា​នេះ​ជា​ឱកាស​ឱ្យ​យុវជន​មានអំណរសប្បាយក្នុងការលេងកីឡាដោយចេះសហការជាក្រុម ក៏​ដូច​ជា​ចាប់អារម្មណ៍លើព្រះសហគមន៍ផ្ទាល់ខ្លួនផងដែរ។

ព្រះសហគមន៍​ភូមិភាគភ្នំពេញ​គោរពវិញ្ញាណក្ខន្ធ​អតីតសម្តេចប៉ាប

​ក្នុងពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​សម្តេចប៉ាប​បេណេឌិក​ទី​១៦ និង​បុណ្យគោរព​ព្រះនាង​ម៉ារីជាមាតានៃ​ព្រះសហគមន៍​កាលពីថ្ងៃទី​២ ខែ​ធ្នូ​កន្លងទៅ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ​មាន​ប្រសាសន៍​​ថា យប់​នេះ​ឱ្យ​យើង​ស្តាប់​ម្តង​ទៀត​អំពី​ការ​អប់​រំ​របស់​សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦ ដែល​បាន​ជម្រុញ​យើង​ ដើម្បី​ឱ្យ​យើង​បន្ត​បេសកកម្ម​របស់​ព្រះជាម្ចាស់។ ថ្លែង​ក្នុងធម្មទេសនា នៅ​ព្រះវិហារ​ក្សត្រីនៃ​សន្តិភាព​អរិយក្សត្រ​ ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល​ ដែលមាន​អង្គទូតពីប្រទេស​អាល្លឺម៉ង់និង​បារាំង ​រដ្ឋលេខាធិការនៃ​ក្រសួងធម្មការ​និង​សាសនា​ចូលរួម និង​គ្រីស្ត​បរិស័ទ​ចាស់ក្មេង​យ៉ាង​ច្រើន​កុះករ​​ផង លោកអភិបាល​បាន​លើក​ឡើង​ថា ក្នុង​កិច្ច​ជំរុញ​នោះ មាន​៥​ចំណុចសំខាន់ៗ ដែលអតីតសម្តេចប៉ាប​បាន​ផ្តល់​ជា​ទិសដៅ​សម្រាប់​គ្រីស្ត​បរិស័ទ​រស់នៅ​ក្នុងសង្គម​និង​មាន​ជំនឿ​រឹងមាំ។ «ទី​១ ព្រះជាម្ចាស់​ជា​សេចក្តី​ស្រឡាញ់ ទី២ជំនឿ​​បំភ្លឺ​ជីវិត​របស់​យើង

គ្រួសារកម្មករកាត់ដេរទទួលសេចក្តីសង្ឃឹមពីគ្រួសារពន្លឺមិត្តភាព

គ្រួសារពន្លឺមិត្តភាព បានរៀបចំពិធីជួបជុំកម្មករកម្មការិនីរោងចក្រកាត់ដេរជាច្រើននាក់ ដើម្បីអបអរសាទរបុណ្យគោរពព្រះនាងម៉ារីគ្មានជំពាក់បាបកម្ម ដោយមានរិះគិតអំពី ដើម្បីកសាងអនាគតថ្មី យើងត្រូវព្រមធ្វើដំណើរលើផ្លូវជីវិត ដែលប្រកបដោយសេចក្តីសុខក្នុងចិត្ត និងមានការជឿជាក់ក្នុងចិត្ត។ កម្មវិធីនេះ ធ្វើឡើងនៅផ្ទះគ្រួសារពន្លឺមិត្តភាព ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកស្រី ស៊ីលវី នាយិការនៃគ្រួសារពន្លឺមិត្តភាព។ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ

ព្រះយេស៊ូប្រសូត​ផ្តល់​អំណរគ្រួសារ​ក្រីក្រ​ក្នុងខេត្ត​កោះ​កុង​

ដើម្បីចូលរួម​អំណរសប្បាយ​ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត​ ព្រះវិហារ​សន្ត​ម៉ាថាយនៃ​ព្រះសហគមន៍កោះកុង​ កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកម្មវិធីជប់​លៀង​​មួយ​សម្រាប់គ្រួសារក្រីក្រដែលមានជំងឺ​ប្រចាំកាយ ចំនួន២៥គ្រួសារ ​​ដោយមាន​ការចែកអំណោយនិង​ពិសារអាហារសាមគ្គីរួមជាមួយគ្រីស្តបរិស័ទ​ឯទៀតៗប្រមាណ​ជាង១០០នាក់។ ថ្លែងទៅកាន់​អ្នក​ចូលរួម​ លោកអភិបាលអូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​​​មានប្រសាសន៍ថា កម្មវិធីនេះ ជាឱកាសមួយដែលយើងបានបង្ហាញថា យើងជាគ្រួសារ​មួយយ៉ាងពិសេស និងអរគុណដល់គណៈកម្មានៅព្រះសហគមន៍កោះកុងដែលបានអញ្ជើញបងប្អូនមក​ពី​ទីឆ្ងាយជិត​ដើម្បីចូលរួមថ្ងៃនៃអំណរសប្បាយនៃបុណ្យព្រះយេស៊ូប្រសូត្រ។ លោកអភិបាលបានបន្តថា បុណ្យព្រះយេស៊ូប្រសូត្រគឺជាពន្លឺមួយ ណែនាំឱ្យយើងមាន​សេចក្ដីសុខទាំងអស់គ្នា។ លោក​អភិបាល​បាន​ជូន​ពរ ដល់គ្រួសារ​ទាំង​២៥​​ទាំង​អស់​ ឲ្យមានសុខភាពល្អ មានកម្លាំងកាយ កម្លាំងចិត្ត​តស៊ូ។ លោក​បញ្ជាក់ថា

លោកអភិបាលអូលីវីយ៉េ៖ ការទទួល​ស្វាគមន៍​ដ៏កក់ក្តៅ​ជា​ការ​ប្រកាស​ដំណឹងល្អ

នៅក្នុងពិធីប្រសិទ្ធពរ​លើបន្ទប់​អធិដ្ឋាន​​​សន្ត​ម៉ាថាយ​ជា​គ្រីស្ត​ទូត (Saint Mathew the apostle)និង​សាលា​មេត្តេយ្យនៅព្រះសហគមន៍​​កោះ​កុង​ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​មាន​ប្រសាសន៍ថា តួនាទី​របស់​គ្រីស្ត​បរិស័ទ​​គឺ កែ​ប្រែ​ចិត្ត​គំនិត​ផ្ទាល់​ខ្លួនដើម្បី​ប្រកាស​ដំណឹងល្អ។ លោក​អភិបាល​មាន​ប្រសាសន៍ថា «ថ្ងៃនេះយើងជួបជុំគ្នានៅក្នុងអគារថ្មីដែលជាបន្ទប់​អធិដ្ឋាន​ ជាមួយសាលាមត្តេយ្យមួយនៅក្នុងវិហារកោះកុងនៃ​សន្ត​ម៉ាថាយ គឺជាពេលវេលាមួយដើម្បីឲ្យមានកម្លាំងសាជាថ្មី នៅក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ដើម្បីឲ្យយើងរួមជាមួយព្រះយេស៊ូដែលជាពន្លឺទៅជាពន្លឺដែរ។» សន្តម៉ាថាយ​ដែល​បាន​កែ​ប្រែ​ចិត្ត​គំនិត​ទៅជាមនុស្ស​ថ្មី «ដូច្នេះខ្ញុំសង្ឃឹមថាគ្រីស្តបរិស័ទរបស់យើងនៅគ្រប់ទីកន្លែងបន្តកែប្រែចិត្តគំនិតទៅជាមនុស្សថ្មី នឹងទៅប្រកាសដំណឹងល្អដូចសន្តម៉ាថាយ​ទៅតាមសមត្ថភាពរបស់យើង។» លោក​អភិបាល​បញ្ជាក់។ លោក​ម៉ាថាយជា​គ្រីស្ត​ទូត​ម្នាក់​ក្នុង​ចំណោម​សាវ័ក​ទាំង​១២ ដែល​បាន​ដើរតាម​ព្រះយេស៊ូ​ទៅ​ប្រកាសដំណឹងល្អ ហើយ​បន្ទាប់​មក​លោក​បាន​កត់​ត្រា​នូវ​កិច្ចការ​ជាច្រើន​ដែល​ព្រះយេស៊ូ​បាន​ធ្វើ។ លោកអភិបាល​អូលីវីយ៉េ​បាន​រំលឹក​ដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​អាន​ព្រះគម្ពីរ​ដំណឹងល្អដែល​និពន្ធ​ឡើង​ដោយ​លោក​ម៉ាថាយ ដើម្បី​ប្រកាស​ដំណឹងល្អ​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់។

មេកាយឫទ្ធិ​រៀន​អំពី​ភាព​ជា​អ្នក​ដឹកនាំ​ក្រុម​តាម​សៀវភៅ​ថ្មី​

យុវជនជាមេកាយឫទ្ធិរបស់​ព្រះសហគមន៍​​កាតូលិក​១៥០នាក់​មកពីមណ្ឌលសកម្មភាពនានា​ក្នុង​ភូមិភាគ​ភ្នំពេញ​បាន​ចូល​​រួ​ម​បោះជំរំ​រិះគិត​អំពី​របៀប​ថ្មី​ដើម្បីពង្រឹងសមត្ថភាព​របស់​ខ្លួន​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ។ កម្មវិធីនេះ ធ្វើនៅរមណីយដ្ឋានឋានសួរធម្មជាតិ ភ្នំវល្លិ៍ ដែលរៀបចំឡើងដោយ​ការិយាល័យ​​យុវជន ជំទង់​និងកុមាររបស់​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។

​ព្រះសហគមន៍ចែកទាន​និង​អញ្ជើញអ្នកក្រីក្រ​ហូបអាហារ

ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន នារាជធានីភ្នំពេញ​បាន​ចែក​ទាន​និង​អញ្ជើញ​អ្នកក្រីក្រចំនួន​២០០គ្រួសារ​ពិសារ​អាហារ​ជុំ​គ្នា។​ «ខ្ញុំពិតជារំភើបខ្លាំង មិនដឹងរកពាក្យអ្វីមកនិយាយ។ ខ្ញុំក្ដុកក្ដួលខ្លាំង ព្រោះខ្ញុំជាគ្រួសារដែលមានជីវភាពលំបាក។ ខ្ញុំមានតែពាក្យថា អរគុណខ្លាំងណាស់ចំពោះព្រះសហគមន៍ដែលបានចែកទាននេះមកកាន់គ្រួសារក្រីក្រដូចជាខ្ញុំ។» នេះ​សម្តី​របស់​​អ្នកស្រី​ សាម សុខា អាយុ៤២ឆ្នាំ ដែល​បាន​រៀបរាប់ទាំងទឹកភ្នែក ក្នុងកម្មវិធី​ផ្តល់​ទាន​របស់​ព្រះសហគមន៍​កាតូលិក​ជូន​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​អំឡុង​ពេល​បុណ្យព្រះយេស៊ូ​ប្រសូត​ក្នុង​ឆ្នាំនេះ។ អ្នកស្រី​សុខា បន្ថែមថា «ថ្ងៃនេះខ្ញុំបានមកចូលរួមហូបអាហារដ៏ឆ្ងាញ់ ដូចអាហារនៅរោងការដែលរូបខ្ញុំរួមទាំងបងប្អូនទាំងអស់មិនមានលទ្ធភាពអាចហូបបាន។»​ អ្នកស្រី​សុខា​ ជា​អ្នកទទួល​អំណោយ​ម្នាក់​ក្នុង​ចំណោម​២០០គ្រួសារ​ដែល​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន​ ស្ថិត​ក្នុងរាជធានីភ្នំពេញ​បាន​ចែក​ទានក្នុង​ឱកាស​បុណ្យព្រះយេស៊ូប្រសូត ​កាលពី​ថ្ងៃទី​១១ខែធ្នូ កន្លងទៅ​ ដោយ​មាន​ទាំង​អាហារ​ជប់លៀង​មួយពេល​ផងដែរ​។ អ្នកស្រី​

សម្តែង​សិល្បៈដើម្បីប្រកាសដំណឹងល្អ​

កុមារ​​និង​យុវជន​ជាង​១០០នាក់​​មក​ពី​មណ្ឌល​សកម្មភាព​ចំនួន​៨​ក្នុងភូមិភាគ​ភ្នំពេញបាន​រួម​គ្នា​ហាត់​របាំ​និង​ហាត់​សម្តែង​រឿង​ព្រះយេស៊ូ​ប្រសូត​ដែល​ធ្វើ​នៅ​ព្រះវិហារ​សន្តីម៉ារីញញឹម​ចំការទៀង​ ដែល​រៀបចំឡើងដោយ​ការិយាល័យសិល្បៈរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ «សិល្បៈផ្នែករបាំ គឺខ្ញុំស្រលាញ់ខ្លាំង​ណាស់​ហើយនៅពេលដែលព្រះសហគមន៍បានបង្កើតកម្មវិធីនេះ​ឡើងទោះបីជា​រវល់​យ៉ាងណាក៏ខ្ញុំត្រូវតែមកចូលរួមអោយបានដែរ»។ នេះ​ជាការអះអាង​របស់​​យុវតី អាង សូលីតា មានអាយុ១៤ឆ្នាំ មកពី​ព្រះវិហារ​​សន្តីម៉ារីញញឹមចំការទៀង។ សូលីតា បន្តថា ការហាត់របាំគឺជាការលើកតម្កើងវប្បធម៌ខ្មែរ ទោះបីជាមានការលំបាក​ក្នុង​ការ​កាច់​ក្បាច់បាតក៏ដោយ ប៉ុន្តែនាងមានការតាំងចិត្តខ្ពស់ចំពោះការហាត់របាំនេះ។ ទន្ទឹមនឹងនេះ យុវតី​ វ៉ាន់ សុខនី អាយុ១៥ឆ្នាំ មកពីព្រះសហគមន៍សន្ត​យ៉ូសែប​ផ្សារតូច បាននិយាយថា នេះជា​លើក​ទី​២​ហើយ​ដែល​នាង​បាន​ចូលរួម​ហាត់​របាំ​​ជា​លក្ខណៈភូមិភាគ​។ សុខនី​បន្ថែម​ថា «ខ្ញុំទទួលបានបទពិសោធន៍ថ្មីៗជាច្រើនដូចជាបានជួប​មិត្តភក្តិថ្មីៗ ជួបលោកគ្រូអ្នកគ្រូដែលមានបទពិសោធខ្ពស់​ក្នុងបង្ហាត់បង្រៀន

លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ

ក្នុងអាទិត្យទី២​នៃ​រដូវរង់ចាំ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ រំលឹក​ដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើការរួប​រួម​គ្នាជា​ធ្លុង​តែ​មួយ​ក្នុងព្រះសហគមន៍។ លោក​មានប្រសាសន៍ថា ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​គឺ​បងប្អូន​ចេះ​ទទួល​ស្វាគមន៍​គ្នា​ដោយ​រាក់ទាក់ ដូច​ព្រះគ្រីស្ត​ទទួល​បងប្អូនដែរ។ ទោះបីនៅ​សង្គម​ខាង​ក្រៅ ការ​សហការគ្នា​បាន​បាត់បង់​ខ្លះ​ក៏ដោយ តែ​ព្រះសហគមន៍​ត្រូវ​តែ​បន្ត​ ជា​គ្រួសារ​មួយ​ដែល​ចេះ​ជួយ​គ្នាទៅវិញ​ទៅមក​ ដែលចេះ​រាក់ទាក់​គ្នាទៅវិញទៅមក​ ដើម្បី​បង្កើត​គ្រួសារតែ​មួយ​ដែលជា​ធ្លុងតែ​មួយ ចិត្ត​គំនិត​តែ​មួយ ចិត្ត​ថ្លើម​តែ​មួយ​ សំឡេង​តែមួយ។ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យទី​៤ខែ​ធ្នូ​កន្លងទៅ លោក​អភិបាល​បានរំលឹក​ថា នៅក្នុងភូមិភាគ​ភ្នំពេញ​មាន​សាសនទូត​ពី​ប្រទេស​ផ្សេងៗ​ជា​ច្រើនមក​បម្រើ ប៉ុន្តែ​នៅក្នុង​ព្រះសហគមន៍​​ដោយសារ​យើង​មាន​ព្រះគ្រីស្ត​ជា​សិរិសា «យើង​ធ្វើ​ដំណើរ​ជាមួយគ្នា​ ដោយ​ចិត្ត​គំនិត​តែ​មួយ ដោយ​សំឡេង​តែ​មួយ​ ដើម្បីបម្រើ​ព្រះសហគមន៍​របស់​យើង។» ការ​ចូលរួម​ជាមួយ​គ្នា​ក្នុង​កិច្ច​ការ​មួយ​រួម​

លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ

ក្នុងអាទិត្យទី២​នៃ​រដូវរង់ចាំ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ រំលឹក​ដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើការរួប​រួម​គ្នាជា​ធ្លុង​តែ​មួយ​ក្នុងព្រះសហគមន៍។ លោក​មានប្រសាសន៍ថា ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​គឺ​បងប្អូន​ចេះ​ទទួល​ស្វាគមន៍​គ្នា​ដោយ​រាក់ទាក់ ដូច​ព្រះគ្រីស្ត​ទទួល​បងប្អូនដែរ។ ទោះបីនៅ​សង្គម​ខាង​ក្រៅ ការ​សហការគ្នា​បាន​បាត់បង់​ខ្លះ​ក៏ដោយ តែ​ព្រះសហគមន៍​ត្រូវ​តែ​បន្ត​ ជា​គ្រួសារ​មួយ​ដែល​ចេះ​ជួយ​គ្នាទៅវិញ​ទៅមក​ ដែលចេះ​រាក់ទាក់​គ្នាទៅវិញទៅមក​ ដើម្បី​បង្កើត​គ្រួសារតែ​មួយ​ដែលជា​ធ្លុងតែ​មួយ ចិត្ត​គំនិត​តែ​មួយ ចិត្ត​ថ្លើម​តែ​មួយ​ សំឡេង​តែមួយ។ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យទី​៤ខែ​ធ្នូ​កន្លងទៅ លោក​អភិបាល​បានរំលឹក​ថា នៅក្នុងភូមិភាគ​ភ្នំពេញ​មាន​សាសនទូត​ពី​ប្រទេស​ផ្សេងៗ​ជា​ច្រើនមក​បម្រើ ប៉ុន្តែ​នៅក្នុង​ព្រះសហគមន៍​​ដោយសារ​យើង​មាន​ព្រះគ្រីស្ត​ជា​សិរិសា «យើង​ធ្វើ​ដំណើរ​ជាមួយគ្នា​ ដោយ​ចិត្ត​គំនិត​តែ​មួយ ដោយ​សំឡេង​តែ​មួយ​ ដើម្បីបម្រើ​ព្រះសហគមន៍​របស់​យើង។» ការ​ចូលរួម​ជាមួយ​គ្នា​ក្នុង​កិច្ច​ការ​មួយ​រួម​

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email