ព័ត៌មាន

លោកអភិបាលប្រសិទ្ធពរលើប្រេងពិសិដ្ឋសម្រាប់អគ្គសញ្ញានៃការសង្គ្រោះរបស់ព្រះជាម្ចាស់
លោកអភិបាល និងលោកបូជាចារ្យជាង៧០អង្គ ចួបជុំគ្នារព្ធពិធីប្រសិទ្ធពរលើប្រេងពិសិដ្ឋ សម្រាប់ប្រើប្រាស់ក្នុងអគ្គសញ្ញានានារបស់ព្រះសហគមន៍កាតូលិក ដែលធ្វើឡើងនៅព្រះវិហារសន្តសិលា និងសន្តប៉ូល នារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ទាំងបីភូមិភាគ នាថ្ងៃទី ៦ មេសា ២០២២នេះ។ នៅក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជានេះ លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ថា៖ ប្រេងដែលលោកនឹងប្រសិទ្ធពរនៅក្នុងថ្ងៃនេះ គឺសម្រាប់ប្រើក្នុងអគ្គសញ្ញានានា។ លោកបន្ថែមថា «ជាប្រងនៃអគ្គសញ្ញាដែលផ្ដល់ជីវិត ជាប្រេងសម្រាប់អប់រំជំនឿ និងលាបអ្នកជំងឺដើម្បីទទួលកម្លាំងថ្មី។» លោកអភិបាល អូលីវីយ៉េ បន្ថែមថា

លោកបូជាចារ្យកាតូលិកនៅកម្ពុជា រំលឹកពាក្យសច្ចាសាជាថ្មី
ក្នុងថ្ងៃបុណ្យប្រសិទ្ធពរលើប្រេងគ្រីស្មា ដែលជាប្រេងពិសិដ្ឋរបស់ព្រះសគមន៍ ដើម្បីយកប្រារព្ធពិធីនានា លោកបូជាចារ្យនិងបព្វជិតប្រមាណជាង៧០អង្គ មកពីតំបន់នានាក្នុងប្រទេសកម្ពុជា បានរំលឹកពាក្យសច្ចាប្រណិធានឡើងវិញ កាលពីយប់ទី៦ ខែមេសាកន្លងទៅនេះ ក្រោមអធិបតីភាពរបស់លោកអភិបាលទាំងបីភូមិភាគ។ លោកបូជាចារ្យ សែ សាធ ត្រូវបានតែងតាំងជាបូជាចារ្យភូមិភាគកំពង់ចាម កាលពីឆ្នាំ២០១៦មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំនៅពេលលោកប្រកាសពាក្យសច្ចានៅចំពោះមុខលោកអភិបាលបែបនេះ គឺផ្ដល់កម្លាំង ដើម្បីឱ្យជីវិតរបស់លោកម្នាក់ៗមានភាពនឹងនរ និងយល់ថាពិតមែនព្រះជាម្ចាស់បានត្រាស់ហៅគាត់ឱ្យបំពេញមុខងារជាបូជាចារ្យរបស់ព្រះយេស៊ូគ្រីស្ត។ លោកបន្ថែមថា យើងជាសហការីរបស់លោកអភិបាល យើងដឹងថាព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យបំពេញបេសកកម្មនេះបន្តពីព្រះអង្គដែរ។ លោកសាធ បញ្ជាក់ថា «នៅពេលដែលខ្ញុំរំឭកពាក្យសច្ចា ខ្ញុំនឹកដល់បេសកកម្មដែលព្រះអង្គប្រទានឱ្យ

វិទ្យាស្ថានសន្តប៉ូល ទទួលបានជ័យលាភី «មេត្រីបរិស្ថាន» ពីក្រសួងបរិស្ថាន
វិទ្យាស្ថានសន្តប៉ូល បានទទួលជ័យលាភីវគ្គផ្តាច់ព្រ័ត្រ ពីការប្រកួតប្រជែងរកស្នាដៃនិងគំនិតប្រឌិត របស់គម្រោងអនាគតបៃតងកម្ពុជា USAID ដែលបានប្រកាសជាផ្លូវការនាល្ងាចថ្ងៃទី ០៦ ខែមេសា ក្រោមអធិបតីភាពរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី នែនស៊ី ជែ អ៊ីសលីក នាយិកាបេសកម្ម នៃទីភ្នាក់ងារជំនួយអាមេរិក USAID។ ការប្រកួតប្រជែងរកស្នាដៃនិងគំនិតច្នៃប្រឌិត បានដំណើរការពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២១ បានលើកទឹកចិត្តដល់បេក្ខជនបេក្ខនារី

ព្រះវិហារសន្តមីកាអែលបង្កើតសាលាមត្តេយ្យថ្មី
លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ បានសម្ពោធអាគារសិក្សាសាលាមត្តេយ្យរបស់ព្រះសហគមន៍សន្តមីកាអែល ដែលមានឈ្មោះថា មជ្ឈមណ្ឌលអប់រំកុមារ សន្តមីកាអែល នាព្រឹកថ្ងៃទី៣ មេសា ២០២២ នៅព្រះវិហារសន្តមីកាអែល ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ នៅក្នុងកម្មវិធីសម្ពោធនេះ លោកអភិបាល អូលីវីយ៉េ មានប្រសាសន៍ថា សាលាមត្តេយ្យថ្មីនេះ អាចណែនាំកូនៗឱ្យរីកចម្រើនទាំងចំណេះដឹង និងមានទំនាក់ទំនងនៅក្នុងជីវិតផ្ទាល់ខ្ខ្លួនជាកូន និងជាមិត្ត។ ក្នុងពេលជាមួយគ្នានេះដែរ លោកអភិបាល ក៏អធិដ្ឋានសូមព្រះជាម្ចាស់ប្រទានពរដល់សាលាមត្តេយ្យថ្មីនេះ ដែលជាកន្លែងមួយដែលណែនាំឱ្យកូនៗអាចរៀនដោយអំណរសប្បាយ

លោកវីលៀម ថនតុន បឺន (បៀល)បន្សល់ទុកក្តីស្រឡាញ់សម្រាប់កម្ពុជា
«ខ្ញុំនឹងចងចាំអំពើល្អគាត់នៅក្នុងបេះដូង និងក្រុមគ្រួសាររបស់យើងខ្ញុំទាំងអស់នឹងចងចាំគាត់។» នេះជាប្រសាសន៍របស់លោកលោកចាន់ សុភ័ណ្ឌ ជាកូនចិញ្ចឹមរបស់លោកបៀល បានថ្លែងនៅក្នុងពិធីបុណ្យសពនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន នារាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ លោកសុភ័ណ្ឌបន្តថា គាត់សូមអរគុណដល់ព្រះជាម្ចាស់ដែលបានប្រទានលោកបៀលមកលើភពផែនដីនេះ។ គាត់បានជួយទាំងអស់មនុស្សនៅលើពិភពលោកនេះ មិនថាកូរ៉េ ចិន ជប៉ុនឬប្រទេសផ្សេងៗ ជាពិសេសគាត់បានជួយច្រើននៅប្រទេសកម្ពុជាយើង។ រយៈពេលកន្លងមក លោកបៀលបានរស់នៅជាមួយក្រុមគ្រួសាររបស់លោក សុភ័ណ្ឌ ក្រោយពេលវិលត្រឡប់មកពីសហរដ្ឋអាមេរិក។ សុភ័ណ្ឌបន្ថែមថា «ខ្ញុំក៏មិនដឹងសងគុណគាត់យ៉ាងម៉េច មានតែការមើលថែគាត់ ហើយខ្ញុំក៏សោកស្តាយផងដែរ

ក្រុមបងស្រីតូចតាចនៃព្រះយេស៊ូ២រូបនៅកម្ពុជាវិលត្រលប់ទៅប្រទេសកូរ៉េវិញ
ក្រុម បន្ទាប់ពីមានបេសកកម្មនៅក្នុងប្រទេសកម្ពុជា ជាង១០ឆ្នាំមកនេះ ក្រុមគ្រួសារបងស្រីតូចតាច (Little Sisters of Jesus) ដែលមានសមាជិកចំនួន២រូប បានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកូរ៉េវិញ នាព្រឹកថ្ងៃទី២៩ ខែមីនា ២០២២។ ដូនជីសូហ្វីយ៉ា គីយ៉េន (Sophia Kyeng)មានប្រសាសន៍ឱ្យដឹងថា ទិសដៅសំខាន់របស់ក្រុមគ្រួសារបងស្រីតូចតាចនៃព្រះយេស៊ូមកកម្ពុជា គឺចង់ពង្រីកសមាជិក នៅតាមបណ្ដាប្រទេសក្នុងទ្វីបអាស៊ីបន្ថែមទៀត។ ក្រុមអ្នកបួសនេះ បានមកដល់កម្ពុជាក្នុងឆ្នាំ២០១១ ដោយមានបេសកកម្មដំបូងក្នុងខេត្តតាកែវ ហើយបានមកបម្រើការងារនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០១៤។ ដូនជីសូហ្វីយ៉ា

លោកអូលីវីយ៉េ៖ជំនឿរបស់យើងត្រូវយកចិត្តទុកដាក់លើតួនាទីរបស់យើងផ្ទាល់ខ្លួន
ថ្លែងនៅក្នុងពិធីបុណ្យឱឡារិកគោរពសន្តយ៉ូសែប ដែលជាឧបការីព្រះសហគមន៍នៅសែនសុខនៃព្រះវិហារសន្តយ៉ូសែប ក្នុងខណ្ឌសែនសុខ រាជធានីភ្នពេញ លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ មានប្រសាសន៍ថា ថ្ងៃនេះព្រះសហគមន៍ឱ្យយើងគោរពសន្តយ៉ូសែប ដែលជាគំរូសម្រាប់យើងទាំងអស់គ្នា ដោយសន្តយ៉ូសែប ជាមនុស្សសុចរិត។ តាំងពីដើមរៀងមកបានដើរតាមព្រះជាម្ចាស់។ ពិធិបុណ្យគោរពនេះ បានធ្វើឡើងនៅរៀងរាល់ថ្ងៃទី១៩ មីនា ជារៀងរាល់ឆ្នាំ តាមប្រតិទិនរបស់ព្រះសហគមន៍កាតូលិកសកល។ លោកយ៉ូសែប គឺជាបិតារបស់ព្រះយេស៊ូ ត្រូវជាស្វាមីរបស់ព្រះនាងម៉ារី។ នៅលើរូបសំណាករបស់លោកយ៉ូសែប មានផ្កាលីលីពណ៌ស ជាតំណាង សុចរិតរបស់លោក។

លោកអភិបាលអូលីវីយ៉េ ទទួលមេដាយស្ថាបនាជាតិ
ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានបំពាក់មេដាយស្ថាបនាជាតិជូនដល់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញដែលបានជួយកសាងនិងឧត្ថម្ភសម្ភារមួយចំនួនដល់វិទ្យាល័យសម្ដេចក្រុមព្រះ និងព្រះអង្គម្ចាស់ក្សត្រិយនរោត្ដម ម៉ារីរណឫទ្ធិ អង្គរនាប ស្ថិតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ២៤ មីនា ២០២២។ ថ្លែងនៅក្នុងអង្គពិធី ក្នុងទីតាំងរបស់សាលាវិទ្យាល័យ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ថ្លែងកោតសរសើរលោកអភិបាលព្រះសហគមន៍អូលីវីយ៉េ ដែលបានជួយអភិវឌ្ឍច្រើននៅក្នុងខេត្តតាកែវនេះ។ ឯកឧត្តម

កាតូលិកភូមិភាគភ្នំពេញ ទូលសូមសន្តិភាពសម្រាប់ពិភពលោកតាមរយៈព្រះនាងម៉ារី
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដឹកនាំដោយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ ទូលអង្វរព្រះជាម្ចាស់តាមរយៈព្រះនាងម៉ារីសម្រាប់សុខសន្តិភាពប្រទេសអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងពិភពលោកទាំងមូល ដោយសូត្រផ្គាំ(អធិដ្ឋានតាមមាលា) រួមជាមួយសម្ដេចប៉ាបហ្វ្រង់ស៊ីស្កូក្នុងថ្ងៃបុណ្យទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូដល់ព្រះនាងម៉ារី នារសៀលថ្ងៃទី២៥ មីនា ២០២២។ នៅក្នុងការណែនាំពិធីសូត្រផ្គាំដែលធ្វើឡើងនៅព្រះវិហារព្រះមាតានៃសន្តិភាព អរិយក្សត្រ ក្នុងខេត្តកណ្តាល លោកអភិបាលមានប្រសាសន៍ថា ថ្ងៃនេះ សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ អញ្ជើញព្រះសហគមន៍នីមួយៗក្នុងពិភពលោក ចួបជុំគ្នានៅវិសាលវិហារឬកន្លែងដែលគោរពព្រះនាងម៉ារី ដើម្បីអធិដ្ឋានសូមសុខសន្តិភាពនៅក្នុងពិភពលោក និងដើម្បីថ្វាយប្រទេសអ៊ុយក្រែន និងរុស្ស៊ីក៏ដូចជាប្រទេសនានាក្នុងពិភពលោកដែលកំពុងមានសង្គ្រាម ទៅក្នុងព្រះបេះដូងដ៏និមលរបស់ព្រះនាងម៉ារី ដែលជាម្ចាស់ក្សត្រីយ៍នៃសន្តិភាព។ក្រោយបញ្ចប់ពិធីសូត្រផ្គាំ

រដ្ឋាភិបាលឥណ្ឌា ចុះអនុស្សរណយោគយល់ជាមួយអង្គការការីតាសកម្ពុជា
រដ្ឋាភិបាលនៃសារធារណរដ្ឋឥណ្ឌា និងអង្គការការីតាសកម្ពុជា បានចុះអនុស្សរណៈ យោគយល់គ្នា សម្រាប់កុមារកំព្រា កុមារងាយរងគ្រោះ តាមរយៈសេវាគ្លីនិកចល័តនៅកម្ពុជានៅឯមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ កម្មវិធីចុះអនុស្សរណៈនេះ ធ្វើឡើងដោយមានលោកគីម រតនា នាយកប្រតិបត្តិនៃអង្គការការីតាសកម្ពុជា និងលោកជំទាវបណ្ឌិត ឌីវីយ៉ានី ខប្រាហ្គេដ (Dr. Devyani Khobragade) ឯកអគ្គរាជទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងមានតំណាងពីក្រសួងសុខាភិបាលនិងមន្ត្រីខេត្តកណ្តាលចូលរួមផងដែរ។ ថ្លែងក្នុងឱកាសនោះ លោក

លោកអភិបាល៖តំបន់ខាងកើតទន្លេមេគង្គជាកន្លែងមរណសាក្សីនិងទីសក្ការៈ
គ្រីស្តបរិស័ទជាច្រើនកុះករ បាននាំគ្នាប្រារព្ធខួប៧៦ឆ្នាំនៃមរណភាពរបស់លោកបូជាចារ្យ ទ្រឿង ប៊ូយៀប ក្រោមអធិបតីភាព លោកអូលីវីយ៉េ ជ្មីតហស្លេអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ នាថ្ងៃ ១២ មីនា ២០២២ នៅព្រះវិហារព្រះបេះដូងព្រះយេស៊ូ នៃមណ្ឌលសកម្មភាពទន្លេមេគង្គ ស្ថិតក្នុងខេត្តកណ្ដាល។ ក្នុងធម្មទេសនានាឱកាសនេះ លោកអភិបាលអូលីវីយ៉េបានមានប្រសាសន៍ថា ទឹកដីផ្លូវត្រី ជាតំបន់មួយដែលជាប្រវត្តិសាស្ត្ររបស់ព្រះសហគមន៍ ដែលមានគ្រីស្តបរិស័ទពីដើមបានសាបព្រោះនៅលើទឹកដីនេះ ដើម្បីណែនាំឱ្យជីវិតបានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចមានផ្លែដ៏ពិតប្រាកដ។ លោកអភិបាលព្រះសហគមន៍រំឭកថា ព្រះសហគមន៍តំបន់ខាងកើតទន្លេមេគង្គ ជាទឹកដីនៃមរណសាក្សី ដែលនៅផ្លូវត្រី

លោកអភិបាល អូលីវីយ៉េ ជ្មិតហស្លេរ ទទួលបានមេដាយថ្នាក់ «ជាតូបការ» ក្នុងការជួយអភិវឌ្ឍវិស័យជាច្រើនក្នុងខេត្តតាកែវ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបំពាក់មេដាយថ្នាក់ «ជាតូបការ» ជូនលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញលោក អូលីវីយ៉េជ្មិតហស្លេរ ដើម្បីតបស្នងទៅនឹងកិច្ចការដែលលោកបានជួយអភិវឌ្ឍស្ទើរគ្រប់វិស័យទាំងអស់នៅក្នុងខេត្តតាកែវ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នាវិទ្យាស្ថានសន្តប៉ូល ក្នុងភូមិអង្គគគី ស្រុកត្រាំកក់។ ថ្លែងប្រាប់សារព័ត៌មាន លោក អូលីវីយ៉េ បានឱ្យដឹងថា នេះជាមេដាយជាតូបការ ហើយនេះជាអ្វីដែលជាសមិទ្ធិផលក្នុងការប្រមូលនូវគ្រប់ស្នាដៃក្នុងព្រះសហគមន៍ តាំងពីឆ្នាំ ២០១០ រហូតដល់
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
