ព័ត៌មាន

លោកអភិបាលអូលីវីយ៉េ ៖ ក្នុងបរិបទមេរោគកូវីដ១៩ គ្រីស្តបរិស័ទម្នាក់ៗត្រូវដើរនាទីជាសង្គហៈ
លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានកោះហៅប្រជុំបន្ទាន់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ZOOM ក្នុងនោះរួមមាន លោកបូជាចារ្យ ទទួលខុសព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាព ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង និងភ្នំពេញថ្មី និង អង្គការការីតាសកម្ពុជា ព្រមទាំងការិយាល័យមួយចំនួនមាន សុខភាព យុវជន និងការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា រួមទាំងគណៈកម្មការស្វាគមន៍ភ្នំពេញថ្មី។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងរិះគិតបន្ទាន់ ដើម្បីឆ្លើយតបចំពោះសេចក្តីត្រូវការរបស់ បងប្អូន ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ

អន្តរសាសនា ជាផ្លូវមួយនៃសន្តិភាព
“សកម្មភាពអន្តរសាសនា ជាផ្លូវមួយយ៉ាងពិសេសដើម្បីកសាងសន្តិភាព និងសុខដុមរមនានៅក្នុងសង្គម” នេះជារបាយការណ៍ស្តីអំពីសកម្មភាពអន្តរសាសនាក្នុងភូមិភាគភ្នំពេញ ដែលបានចេញផ្សាយនាថ្ងៃទី៧ មេសា ២០២០នេះ។ យោងតាមរបាយការណ៍ បានសរសេរថា សុខដុមរមនា សុខសន្តិភាព កិច្ចសន្ទនា ការចែករំលែកគុណតម្លៃនៃជីវិតខាងផ្លូវវិញ្ញាណ គឺជាបេសកកម្មរបស់យើងជាសាសនទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងនោះផងដែរ ព្រះសហគមន៍កាតូលិកទទួលបានបែបបទនៃការសន្ទនាចំនួន៤ប្រភេទគឺ កិច្ចសន្ទនាតាមរយៈជីវិត កិច្ចសន្ទនាតាមរយៈសកម្មភាព កិច្ចសន្ទនានៃការផ្លាស់ប្ដូរទេវវិទ្យា និងកិច្ចសន្ទនានៃការផ្លាស់ប្ដូរបទពិសោធសាសនា។ នៅក្នុងកិច្ចសន្ទនាតាមរយៈជីវិតគឺសំដៅដល់វិស័យអប់រំ ដែលផ្តោតលើភាតរភាព និងបរិយាបន្នអប់រំ ដែលមានសាលាមត្តេយ្យចំនួន២៧ សាលាបឋមសិក្សាចំនួន២

គ្រួសារធ្វើចត្តាឡីស័ក ទទួលគ្រឿងឧបភោគពីព្រះសហគមន៍
តំណាងគ្រីស្តបរិស័ទព្រះសហគមន៍ចំការទៀង ព្រះវិហារសន្តីម៉ារីញញឹម ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ដឹកនាំដោយលោកអភិបាល អូលីវីយ៉េ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារដែលកំពុងជាប់ចត្តាឡីស័ក ចំនួន ៦គ្រួសារ ដែលស្ថិតនៅក្នុងភូមិត្រពាំងព្រីង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ។ នៅក្នុងកិច្ចចុះសួរសុខទុក្ខនេះ លោកអភិបាល អូលីវីយ៉េក៏បានផ្ដល់អនុសាសន៍ដើម្បីលើកទឹកចិត្ត និងណែនាំអំពីរបៀបរក្សាអនាម័យ ការថែទាំសុខភាព និងជូនពរដល់គ្រួសារជាប់ចត្តាឡីស័កទាំងអស់

លោកអភិបាលអូលីវីយ៉េអំពាវនាវឱ្យគ្រីស្តបរិស័ទសូត្រផ្គាំព្រះមាលា
លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ បានអំពាវនាវឱ្យគ្រីស្តបរិស័ទនៅភូមិភាគភ្នំពេញទាំងមូលរួបរួមគ្នាអធិដ្ឋានផ្គាំព្រះមាលា ជាមួយក្រុមគ្រួសារសាឡេស៊ានដុនបូស្កូ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីអធិដ្ឋានសម្រាប់ប្រទេសភូមាដែលកំពុងរងទុក្ខលំបាកយ៉ាងខ្លាំង។ លោកអភិបាលថា ការអធិដ្ឋានដោយទូលអង្វរព្រះជាម្ចាស់បំភ្លឺអ្នកដឹកនាំប្រទេសភូមា អាចរកឃើញសេចក្ដីសុខសាន្តដ៏ពិតប្រាកដ។ នៅក្នុងសេចក្ដីអំពាវនាវនេះដែរ លោកអូលីវីយ៉េបានណែនាំថា ៖ «យើងអធិដ្ឋានសម្រាប់ព្រះសហគមន៍នៅប្រទេសភូមាដែលខិតខំធ្វើដំណើររួមជាមួយប្រជាជន ឱ្យប្រជាជនមានជីវិតហើយជាជីវិតដ៏បរិបូរណ៌ដែលបានមកពីព្រះយេស៊ូផ្ទាល់»។ នៅក្នុងឱកាសស្នើឱ្យគ្រីស្តបរិស័ទអធិដ្ឋានផ្គាំព្រះមាលានេះដែរ យុវជន សាខន ស៊ីម៉ូន បាននិយាយថា ការអធិដ្ឋានផ្គាំព្រះមាលា គឺជាវិធីមួយដែលលោកចូលចិត្ត ព្រោះការធិដ្ឋានតាមរបៀបនេះនឹងជួយសម្រួលក៏ដូចជាជួយផ្សះផ្សារផ្លូវចិត្ត។ លោក ស៊ីម៉ូនបន្តថា

សាលាអប់រំពិសេស អនុវត្តន៍ការបង្រៀនសិស្សតាមរបៀបថ្មី
«សាលាអប់រំពិសេស» ជាកម្មវិធីមួយផ្នែករបស់ព្រះសហគមន៍កាតូលិកព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុន ដើម្បីជួយដល់កុមារដែលខ្សោយលើផ្នែកសតិបញ្ញា ។ សាលានេះជាកម្មវិធីមួយផ្នែក របស់ព្រះសហគមន៍កាតូលិក ព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ដើម្បីជួយដល់កុមារដែលខ្សោយលើផ្នែកសតិបញ្ញា ឱ្យមានសកម្មភាពប្រតី និងការគិតដូចកុមារធម្មតាឯទៀតៗឡើងវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺកុមារទាំងនោះមានលក្ខណៈពិសេស ដោយសិស្សទាំងអស់សុទ្ធតែជាកុមារដែលមានពិការភាពផ្នែកសតិបញ្ញា មិនអាចសម្របខ្លួនទៅនឹងបរិបទនៃការសិក្សាសម័យកូវីដ១៩ ដែលសិក្សាតាមរយៈអនឡាញ (បណ្ដាញសង្គម) ដូចក្រសួងអប់រំ យុវជន និងកីឡាបានកំណត់នោះទេ។ អ្នកស្រីភោគ ម៉ានី នាយិកាសាលាអប់រំពិសេស បានឱ្យដឹងថា ការសិក្សាចំពោះក្មេងអូទីសហ្សឹមក្នុងសម័យកូវីដនេះជារឿងថ្មី

វិបត្តិកូវីដ ពិធីបុណ្យហែស្លឹកឆ្នាំនេះ បា្ររព្ធដោយភាពស្ងប់ស្ងាត់
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំនេះ ព្រះសហគមន៍កាតូលិកកម្ពុជា បានប្រារព្ធពិធីបុណ្យហែស្លឹកមានលក្ខណៈ ខុសប្លែកជាងបណ្តាឆ្នាំមុនៗ ដោយពិធីនេះមានគ្រីស្តបរិស័ទចូលរួមតិចតួចបំផុត មិនដូចរាល់ឆ្នាំ ដែលអាចប្រារព្ធយ៉ាងឱឡារិក ក៏ព្រោះតែកម្ពុជាកំពុងរងការរាតត្បាតយ៉ាងខ្លាំងនូវជំងឺកូវីដ១៩ ក្នុងសហគមន៍។ តាមប្រសាសន៍ណែនាំរបស់លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញដែលបានថ្លែងនៅក្នុងធម្មទេសនាថា រដូវ៤០ថ្ងៃដែលព្រះសហគមន៍អញ្ជើញឱ្យធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទទួលមរណភាពនៅក្រុងយេរូសាឡឹម។ លោកថា ៖«ខ្ញុំស្ដាយ ដោយសារឆ្នាំនេះយើងបានរៀបចំ សម្ដែងអំពីរឿងនេះអស់ពីសមត្ថភាព ប៉ុន្តែដោយសារកូវីដ១៩ យើងសម្ដែងមិនបាន។ នៅពេលយើងឃើញផ្ទាល់ភ្នែក យើងឈឺចិត្តណាស់ ឈឺក្នុងដួងចិត្តរបស់យើងមែនទែន។ ប្រហែលយើងបានគិតថា

ព្រះសហគមន៍យកស្វាយ២តោនទៅពន្ធនាគារ
ខណៈដែលស្វាយទុំកំពុងធ្លាក់ថ្លៃ ដោយសារគ្មានទីផ្សារនាំចេញ ព្រោះតែការរីករាលដាលនៃកូវីដ១៩ លោកបូជាចារ្យអ៊ុន សុន បានប្រមូលកសិផលនេះ ចំនួន២តោន ដើម្បីចែកជូនទៅដល់អ្នកជាប់ក្នុងពន្ធនាគារនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ កម្មវិធីនេះផងដែរ មានការចូលរួម ពីលោកប្រធានពន្ធធានាគារ សហការីរបស់លោក និង លោកបូជាជាចារ្យ អ៊ុន សុន ព្រមទាំងគ្រីស្តបរិស័ទ មកពីព្រះសហគមន៍កាតូលិកសន្តមីកាអែលក្រុងព្រះសីហនុ។ លោកប្រធានពន្ធធានាគា បានថ្លែងអំណរគុណ ដល់ព្រះសហគមន៍ ដែលតែងតែយកចិត្តទុកដាក់

ព្រះសហគមន៍កាតូលិកកម្ពុជានៅតែចងចាំលោកអភិបាលអ៊ីវរ៉ាមូស
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះបានជូនសៀវភៅដល់បងប្អូនគ្រីស្តបរិស័ទទាំងអស់តាមរយៈបណ្ដាញសង្គម ស្ដីអំពី អនុស្សាវរីយ៍បុណ្យសពលោកអភិបាលអ៊ីវរ៉ាមូស ដែលត្រូវបានព្រះជាម្ចាស់ត្រាស់ហៅ ឱ្យចូលរួមនៅក្នុងជីវិតអស់កល្បជានិច្ចដោយសុខសាន្ត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ដោយសារជំងឺកូវីដ១៩ ។ នៅក្នុងសៀវភៅនេះលោកអភិបាលអូលីវីយ៉េ បានប្រមូលនូវគ្រប់សាររំលែកមរណទុក្ខ សក្ខីភាព និងធម្មទេសនាទាំងឡាយនៅក្នុងកម្មវិធីបុណ្យសព ដោយមានអត្ថបទខ្លះជាភាសាខ្មែរ ខ្លះជាភាសាបារាំង និងខ្លះជាភាសាអង់គ្លេស។ ក្រៅពីសារលិខិតទាំងនេះ លោកបានដាក់បញ្ចូលនូវរូបភាពស្រស់ស្អាតជាច្រើន។ ជាពិសេសលោកបានផ្ញើជូនបងប្អូនគ្រីស្តបរិស័ទនូវតំណភ្ជាប់តៅកាន់វីដេអូ អំពីជីវិតរបស់លោកអភិបាលអ៊ីវរ៉ាម៉ូស (ជាភាសាខ្មែរ និងមានអក្សររត់ជាភាសាអង់គ្លេស)

លោកអភិបាល អូលីវីយ៉េ ថ្លែងអំណរគុណដល់គ្រីស្តបរិស័ទដែលបានរួមដំណើរជាមួយលោកក្នុងរយៈពេលកន្លងមក
«នៅពេលនេះខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់និងសូមអរគុណបងប្អូនទាំងអស់ដែលបានធ្វើដំណើរជាមួយខ្ញុំ រួមជាមួយគ្នានៅក្នុងភូមិភាគយើងដែលជាផ្ទះរួមរបស់យើងនៅក្នុង១១ឆ្នាំកន្លងមក» នេះជាប្រសាសន៍របស់លោកអភិបាលភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ។ លោកអភិបាលបានថ្លែងឡើងដូចនេះក្នុងធម្មទេសនារបស់លោកនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅភូមិចំការទៀង ខេត្តតាកែវ ក្នុងឱកាសអភិបូជាបើកកម្មវិធីអធិដ្ឋាន២៤ម៉ោងសម្រាប់ព្រះជាម្ចាស់ រួមនឹងអធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅលើកទី៩៩ ព្រមទាំងរំឭកខួបទី១២ឆ្នាំដែលលោកទទួលអគ្គសញ្ញាតែងតាំងជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅក្នុងអត្ថន័យនៃធម្មទេសនារបស់លោក លោកអភិបាលបានថ្លែងអំណរគុណដល់បងប្អូនគ្រីស្តបរិស័ទ លោកបូជាចារ្យ បុព្វជិត បុព្វជីតា និងអ្នកស្ម័គ្រចិត្តទាំងឡាយនៅក្នុងភូមិភាគភ្នំពេញ។ លោកបានថ្លែងថា ៖ «រួមជាមួយអ្នកដែលលើកតម្កើងព្រះជាម្ចាស់នៅក្នុងទំនុកតម្កើង ខ្ញុំសរសើរលើកតម្កើងព្រះអម្ចាស់ ដែលមានព្រះហឫទ័យសុចរិត ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមបរិសុទ្ធដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញប្រារព្ធពិធីអធិដ្ឋាន ២៤ ម៉ោងសម្រាប់ព្រះជាម្ចាស់
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានប្រារព្ធពិធីអធិដ្ឋាន២៤ម៉ោងសម្រាប់ព្រះជាម្ចាស់ ដោយបែងចែកទៅតាមកាលវិភាគនៃតំបន់និងតាមក្រុមផ្សេងៗ ដើម្បីទូលអង្វរព្រះជាម្ចាស់នៅក្នុងរដូវអប់រំពិសេស ស្របតាមការស្នើសុំរបស់សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ។ កម្មវិធីនេះដឹកនាំដោយលោកអភិបាលភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ ដែលបានធ្វើឡើងកាលពីថ្ងៃទី២០ មីនា ២០២១ ដល់ថ្ងៃទី២១ មីនា ២០២១កន្លងមកនេះ។ នៅក្នុងធម្មទេសនារបស់លោកអភិបាល អូលីវីយ៉េ ក្នុងអភិបូជាបើក២៤ម៉ោងសម្រាប់ព្រះជាម្ចាស់ ពីព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង លោកបានធ្វើការរំឭកគ្រីស្តបរិស័ទឱ្យនឹកឃើញថាព្រះយេស៊ូជានរណា? លោកក៏បានណែនាំឱ្យគ្រីស្តបរិស័ទរិះគិតបន្ថែមទៀតថា នៅក្នុង២៤ម៉ោងសម្រាប់ព្រះជាម្ចាស់ តើយើងអាចទទួលស្គាល់ព្រះយេស៊ូជានរណា? លោកអភិបាលបានបញ្ជាក់ថា៖ «នៅពេលយើងគិតពិចារណា

ពលរដ្ឋប្រមាណ១០០គ្រួសារក្នុងភូមិជ្រៃធំ ស្រុកកោះធំ ទទួលបានអំណយរបស់អភិបាលភូមិភាគភ្នំពេញ
អំណោយជាគ្រឿងឧបភោគបរិភោគរបស់លោកអភិបាល អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រគល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលកំពុងរស់នៅកន្លែងដែលត្រូវបានហាមចេញចូលដោយសារបារម្ភពីការប៉ះពាល់នឹងអ្នកមានវីរុសកូវីដ១៩។ ការចែកជូននូវគ្រឿងបរិភោគ តាមរយៈអង្គការការីតាសកម្ពុជា សហការជាមួយនឹងព្រះសហគមន៍ជ្រៃធំ ព្រះវិហារសន្តយ៉ូសែប ក្នុងស្រុកកោះធំ ខេត្តកណ្តាល ទៅដល់ប្រជាពលរដ្ឋចំនួនប្រមាណ១០០គ្រួសារដែលស្ថិតនៅក្នុងកន្លែងហាមឃាត់ចេញក្រៅភូមិ ដោយបញ្ហាកូវីដ ១៩ នាពេលកន្លងមកនេះ។ គ្រួសារក្រីក្រមួយគ្រួសារដែលស្ថិតនៅកន្លែងហាមឃាត់ និងបាត់បង់ការងារ៣សប្ដាហ៍មកហើយ ប្រកាសថ្លែងអំណរគុណទាំងអំណរសប្បាយ ក្រោយពេលដែល ក្រុមសង្គហៈព្រះសហគមន៍បានយកអំណោយទៅចែកជូនដល់លំនៅឋាន។ គ្រឿងឧបភោគបរិភោគដែលត្រូវបានផ្តល់ដោយលោកអភិបាលអូលីវីយ៉េមាន ទឹកត្រី អង្ករ មី ទឹកស៊ីអ៊ីវ

លោកអភិបាលភូមិភាគភ្នំពេញនឹងធ្វើការអធិដ្ឋាន២៤ម៉ោងសម្រាប់ព្រះជាម្ចាស់នៅចុងសប្តាហ៍នេះ
លោកអូលីវីយ៉េ ជ្មីតអ៊ីស្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញ គ្រប់ព្រះសហគមន៍ ការិយាល័យទាំងឡាយនៅក្នុងភូមិភាគភ្នំពេញ រួមទាំងបុព្វជិត បុព្វជីតា និងសាសនទូតទាំងអស់ ចូលរួមក្នុងការអធិដ្ឋាន២៤ម៉ោងសម្រាប់ព្រះជាម្ចាស់។ ពិធីអធិដ្ឋាននេះ នឹងប្រារព្ធនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ខាងមុខ ចាប់ផ្តើមវេលាម៉ោង ១២ថ្ងៃត្រង់ និងបិទបញ្ចប់នៅថ្ងៃទី២១ ខែមីនា វេលាម៉ោង១២ថ្ងៃត្រង់។ នៅក្នុងពិធីនេះ ក៏បញ្ចូលកម្មវិធីការអធិដ្ឋានសម្រាប់ការត្រាស់ហៅពេញមួយយប់លើកទី៩៩ផងដែរ។ ក្នុងលិខិត ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
