ព័ត៌មាន

លោកអភិបាលរំឭកគ្រីស្តបរិស័ទអនុវត្តមេត្តាករុណា កុំចាំថ្ងៃចុងក្រោយ
នៅអាទិត្យចុងក្រោយនៃរដូវធម្មតាលោកអូលីវីយ៉េ ជ្មីតហស្លេអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ រំឭកគ្រីស្តបរិស័ទឱ្យធ្វើកិច្ចមេត្តាករុណាជាប្រចាំថ្ងៃដោយនឹកគិតអំពីព្រះយេស៊ូការកាត់ក្ដីចុងក្រោយ។ លោកអភិបាលមានប្រសាសន៍នៅថ្ងៃទី២៦ខែវិច្ឆិកានៅព្រះវិហារសន្តសិលានិងសន្តប៉ូលនារាជធានីភ្នំពេញថា នៅពេលយើងនឹកឃើញព្រះយេស៊ូនៅលើឈើឆ្កាង យើងដឹងថាជីវិតរបស់យើងមិនទៀងទាត់ទេ។ ដូច្នេះលោកអភិបាលសូមឱ្យគ្រីស្តបរិស័ទចេះស្វែងរកវត្តមានរបស់ព្រះជាម្ចាស់មិនមែនតែនៅក្នុងដួងចិត្ត ដោយអធិដ្ឋាន និងអភិបូជាតែប៉ុណ្ណោះទេ។ លោកថា «នេះមិនទាន់ល្មមសម្រាប់ស្រលាញ់ព្រះជាម្ចាស់នោះទេគឺត្រូវអនុវត្តដោយចេះស្រឡាញ់យ៉ាងសកម្ម»។ ទំនាក់ទំនងរបស់យើងក្នុងបងប្អូនឯទៀតៗពិសេសអ្នកដែលតូចតាចគឺផ្ដល់អាហារ ផ្ដល់ទឹក ចែកទាន ស្វាគមន៍ជនបរទេស ឱ្យសម្លៀកបំពាក់ សួរសុខទុក្ខអ្នកជាប់ឃុំ និងរៀបចំពិធីបុណ្យសព។ និងមានកិច្ចការខាងផ្លូវវិញ្ញាណចំនួន៧ទៀត ដែលនឹងគ្រីស្តបរិស័ទរួមមានជួយមនុស្សសង្ស័យនៃជំនឿនិងគោលដៅនៃជីវិតផ្ទាល់ខ្លួន អប់រំណែនាំមនុស្សខ្វះចំណេះដឹង និយាយណែនាំអ្នកមានបាបកែប្រែចិត្តគំនិត លួងលោមមនុស្សរងទុក្ខលំបាក លើកលែងទោសជានិច្ច តស៊ូជាមួយមនុស្សដែលរំខានយើង

យុវជនប្រមាណជា១០០នាក់ចូលរួមឈ្វេងយល់អំពីការត្រាស់ហៅ
កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ យុវជនប្រមាណជា១០០នាក់ដែលមកពី៩មណ្ឌលសកម្មភាពក្នុងភូមិភាគភ្នំពេញ បានចូលរួម កម្មវិធីបោះជំរុំសម្រាប់ការត្រាស់ហៅដែលរៀបចំឡើងដោយ គណៈកម្មការដើម្បីការត្រាស់ហៅ ក្រោមប្រធានបទ «ពេលវេលានៅជាមួយព្រះយេស៊ូ» នៅរមណីយដ្ឋាន ឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ស្ថិតនៅក្នុងខេត្តកែប។ កម្មវិធីនេះមានការអញ្ជើញចូលរួមដោយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកបូជាចារ្យជាច្រើនអង្គ ក្រុមបព្វជិត-ជិតា ជាច្រើនផងដែរ។ បើតាមប្រសាសន៍របស់លោកបូជាចារ្យ វី សំណាង ជាគណៈកម្មការកម្មវិធីការត្រាស់ហៅនេះបានឱ្យដឹងថា ទិសដៅសំខាន់នៃកិច្ចបោះជំរំនេះ

មុខងារនិងតំបន់ថ្មីក្នុងភូមិភាគភ្នំពេញ
លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រកាសផ្លាស់ប្តូរមុខងាររបស់លោកបូជាចារ្យក្នុងភូមិភាគ បង្កើតមណ្ឌលសកម្មភាពថ្មី និងថ្នាក់ត្រៀមសម្រាប់និស្សិតទេវវិទ្យាល័យក្នុងភូមិភាគភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅព្រះវិហារមាតានៃសន្តិភាពអរិយក្សត្រ ខេត្តកណ្តាល។ ការផ្លាស់ប្តូរនេះនឹងចាប់ផ្តើមឡើងនៅដើមឆ្នាំ២០២៤ខាងមុខនេះ ដោយរួមមាននៅមណ្ឌលសកម្មភាពមេគង្គ ត្រូវផ្លាស់ទៅលោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ ទទួលខុសត្រូវ និង លោកបូជាចារ្យអាប្រាហាំ ឃុន។ រីឯមណ្ឌលសកម្មភាពកំពត-កែប ទទួលខុសត្រូវដោយលោកបូជាចារ្យ ដានីញ៉ែល យ៉ុននិងបូជាចារ្យ ថៃ រតនៈ(ប៊ុន

លោកអភិបាលដាស់តឿនគ្រីស្តបរិស័ទអំពីតួនាទីរបស់ខ្លួន
លោកអភិបាលដាស់តឿនគ្រីស្តបរិស័ទអំពីតួនាទីរបស់ខ្លួន នៅព្រះវិហារព្រះបេះដូងព្រះយេស៊ូកោះនរា នារាជធានីភ្នំពេញនាថ្ងៃទី១៩ ខែវិច្ឆិកា លោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និយាយទៅកាន់គ្រីស្តបរិស័ទអំពីតួនាទីដែលគ្រីស្តបរិស័ទត្រូវធ្វើជាបុត្រធីតារបស់ព្រះបិតា ដែលមានព្រះយេស៊ូជាស្ពាន។ លោកមានប្រសាសន៍ថា «ព្រះជាម្ចាស់ចង់ឲ្យយើងដាក់ខ្លួនតែមិនប្រាថ្នាឱ្យយើងលាក់ខ្លួននោះឡើយ គឺត្រូវបំពេញតាមតួនាទីរបស់យើងដោយខិតខំបំពេញនិងស្មោះត្រង់។» លោកអភិបាលបានជំរុញឲ្យគ្រីស្តបរិស័ទរិះគិតអំពីអ្នកក្រីក្រ ស្ត្រីមេម៉ាយ យុវជនដែលកំពុងស្វែងរកការងារ និងយុវជនដែលកំពុងធ្វើការនៅកាស៊ីណូ និងអស់អ្នកដែលរងទុក្ខលំបាកនានានិងដោយសារសង្គ្រាម និងជំរុញឲ្យឪពុកម្តាយយកចិត្តទុកដាក់ឲ្យកូនទទួលបានការអប់រំនៅសាលារៀន។ «ការសិក្សាអប់រំចំណេះទូទៅសម្រាប់កូនក្មេងនិងយុវជន គឺសំខាន់គឺអាចនាំអោយគេមានអនាគតភ្លឺស្វាង» លោកបន្តថា ការសិក្សាជាសកម្មភាពដែលជាមេត្តាករុណារបស់ព្រះជាម្ចាស់ «សូមឲ្យផុសឡើងដូចផ្កាឈូក»។ ព្រះជាម្ចាស់ចង់ឲ្យយើងចូលរួមទៅតាមអំណោយទានដែលព្រះអង្គផ្ដល់ឲ្យ

គ្រីស្តបរិស័ទកាតូលិកចូលរួមប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិលើកទី៤
បេក្ខជន២០រូបមកពីបណ្តាខេត្តនានានៃប្រទេសកម្ពុជា ដែលសុទ្ធសឹងជាសហគ្រិនជនជាតិកម្ពុជាខ្នាតតូចនិងធម្យម បានចូលរួមប្រកួតប្រជែងគ្នាដើម្បីយកពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា នាទីក្រុងភ្នំពេញកាលពីថ្ងៃទី១៥ ខែវិច្ឆិកាម្សិលមិញនេះ។ ពានរង្វាន់សហគ្រិនថ្នាក់ជាតិនេះ បានបង្កើតឡើងក្នុងឆ្នាំ២០២០ និងធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទីសំខាន់ៗរបស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និងពង្រឹងនិងពង្រីកភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន និងទំនួលខុសត្រូវសង្គមតាមរយៈការកសាងអនាគតសហគ្រិននៅកម្ពុជា។ ការប្រកួតនេះមាន២ដំណាក់កាល គឺដំបូង បេក្ខជនទាំងអស់ត្រូវធ្វើបទបង្ហាញអំពីសហគ្រាសរបស់ខ្លួនចំនួន៨នាទី ដោយមានគណៈកម្មការដាក់ពិន្ទុជូន ដើម្បីជម្រុះយកចំនួន១០នាក់។ ដំណាក់កាលទី២ គឺបេក្ខជនជាប់លំដាប់ទាំង១០ ត្រូវឆ្លើយនឹងសំណួរមួយចំនួនរបស់គណៈកម្មការដាក់ពិន្ទុ។ កម្មវិធីប្រកួតប្រជែងឆ្នាំទី៤នេះ មានការចូលរួមពីសហគ្រិនគ្រប់ស្រទាប់វិស័យ គឺមានទាំងការកែច្នៃចំណីអាហារ

សន្តីតេរេសាជួយគ្រីស្តបរិស័ទរកឃើញអំណរសប្បាយពេញលក្ខណៈ
លោកអភិបាលព្រះសហគមន៍ណែនាំគ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ប្រណិប័តន៍ជំនឿតាមសន្តីតេរេសានៃព្រះកុមារយេស៊ូ។ ក្នុងបុណ្យខួប១៥០ឆ្នាំនៃកំណើតរបស់សន្តីតេរេសានៃព្រះកុមារយេស៊ូ លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ មានប្រសាសន៍នៅព្រះវិហារសន្តសិលានិងសន្តប៉ូលនៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែតុលា ដោយឲ្យគ្រីស្តបរិស័ទរិះគិតអំពីរបៀបដែលសន្តីតេរេសាបានបង្ហាញអំពីព្រះយេស៊ូ គឺព្រះអង្គមិនសុំឱ្យយើងធ្វើសេចក្ដីអស្ចារ្យបំផុត ប៉ុន្តែសូមឱ្យយើងលះបង់ដើម្បីស្រឡាញ់ និងដឹងគុណព្រះជាម្ចាស់ដែលស្រឡាញ់ បង្កើត និងធ្វើដំណើរជាមួយយើងប្រចាំថ្ងៃ។ លោកអភិបាល ណែនាំឲ្យគ្រីស្តបរិស័ទចេះបង្ហាញអំណរសប្បាយដ៏ពេញលក្ខណៈគឺ ទទួលស្គាល់វត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងផ្ទាល់ នៅពេលចូលអភិបូជាប្រចាំថ្ងៃ ទទួលព្រះកាយព្រះគ្រីស្តឲ្យយើងពោរពេញដោយអំណរសប្បាយ និងពេញដោយកម្លាំងនិងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ លោកអភិបាលបានជំរុញឲ្យគ្រីស្តបរិស័ទរិះគិតអំពីការទទួលព្រះកាយ ដូចសន្តីតេរេសា ដោយយល់ថា ព្រះយេស៊ូគ្រីស្តផ្ទាល់កំពុងតែឱបនឹងថើប ហើយឲ្យយើងពោរពេញទៅដោយអំណរសប្បាយនិងសេចក្ដីសុខ។

លោកអភិបាលអូលីវីយ៉េ លើកពីគំរូ៦ចំណុចរបស់សន្តហ្វ្រង់ស៊ីស្កូអាស៊ីស៊ី
ក្នុងឱកាសបុណ្យរំលឹកសន្តហ្វ្រង់ស៊ីស្កូអាស៊ីស៊ីកាលពីថ្ងៃទី៤ ខែតុលានេះលោកអភិបាលបានដាស់តឿនឱ្យពិចារណាអំពី គម្រោងការរបស់ព្រះយេស៊ូដែលមានសម្រាប់ជីវិតគ្រីស្តបរិស័ទ តាមរយៈបទពិសោធជីវិតនៃជំនឿរបស់សន្តហ្វ្រង់ស៊ីស្កូ។ សន្តហ្រ្វង់ស៊ីស្កូ មានវត្តមាននៅក្នុងពិភពលោកនេះក្នុងឆ្នាំ១២០០ ត្រូវនឹង ៨០០ឆ្នាំមុនគឺ លោកមានទស្សនៈបង្កើតពិភពថ្មីតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយណែនាំឱ្យមនុស្សមានរបៀបរស់នៅថ្មីក្នុងសង្គម ដើម្បីទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ដែលជិតមកដល់។ ថ្លែងក្នុងធម្មទេសនា នៅព្រះវិហារសន្តយ៉ូសែប ទួលក្រសាំង លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ណែនាំឲ្យគ្រីស្តបរិស័ទ យកគំរូសន្តហ្វ្រង់ស៊ីស្កូចំនួន៦ចំណុចសំខាន់ៗគឺ ទី១ ត្រូវចេះស្តាប់ព្រះយេស៊ូដោយអធិដ្ឋាននៅមុខឈើឆ្កាងព្រះយេស៊ូដែលអាចរកឃើញវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្លួន។ ទី២ ត្រូវដាក់ចិត្តជាអ្នកក្រខ្សត់ទើបមានសុភមង្គល ដូចសន្តហ្វ្រង់ស៊ីស្កូ ដែលយកភាពក្រីក្រធ្វើជាប្រពន្ធ រស់នៅជាមួយមនុស្សដែលគាត់ជួបនៅតាមផ្លូវ។

ជំទង់ភូមិភាគភ្នំពេញឈ្វេងយល់ពីអាហារនិងប្រកួតស្នាដៃអាហារ
ក្រុមជំទង់ចំនួន១៧០នាក់ ក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ បានចូលរួមសិក្សានិងប្រឡងប្រជែងគ្នា បង្កើតស្នាដៃធ្វើម្ហូបអាហារ កាលពីថ្ងៃទី ២៩ ដល់ថ្ងៃ ទី១ ខែតុលា នៅមជ្ឈមណ្ឌលភូមិភាគភ្នំពេញ នារាជធានីភ្នំពេញ។ លោកស៊ាន់ សារឿន ជាប្រធានការិយាល័យកុមារជំទង់និងយុវជននៃភូមិភាគភ្នំពេញ ដែលបានរៀបចំកម្មវិធីនេះឡើងបានឱ្យដឹងថា កម្មវិធីនេះរៀបចំឡើងរវាង៣ឆ្នាំម្តង ដែលមានប្រធានបទបីសំខាន់ៗវិលជុំ គឺស្នាដៃខ្ញុំ ទេពកោសល្យរបស់ជំទង់ និង ជំទង់ចូលរួមក្នុងបរិស្ថាន។ ក្នុងឆ្នាំនេះ មានប្រធានបទគឺ ស្នាដៃម្ហូបខ្ញុំ ដែលឱ្យជំទង់ទាំងអស់ចាប់អារម្មណ៍ពីសមត្ថភាព

ជំទង់ភូមិភាគភ្នំពេញឈ្វេងយល់ពីអាហារនិងប្រកួតស្នាដៃអាហារ
ក្រុមជំទង់ចំនួន១៧០នាក់ ក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ បានចូលរួមសិក្សានិងប្រឡងប្រជែងគ្នា បង្កើតស្នាដៃធ្វើម្ហូបអាហារ កាលពីថ្ងៃទី ២៩ ដល់ថ្ងៃ ទី១ ខែតុលា នៅមជ្ឈមណ្ឌលភូមិភាគភ្នំពេញ នារាជធានីភ្នំពេញ។ លោកស៊ាន់ សារឿន ជាប្រធានការិយាល័យកុមារជំទង់និងយុវជននៃភូមិភាគភ្នំពេញ ដែលបានរៀបចំកម្មវិធីនេះឡើងបានឱ្យដឹងថា កម្មវិធីនេះរៀបចំឡើងរវាង៣ឆ្នាំម្តង ដែលមានប្រធានបទបីសំខាន់ៗវិលជុំ គឺស្នាដៃខ្ញុំ ទេពកោសល្យរបស់ជំទង់ និង ជំទង់ចូលរួមក្នុងបរិស្ថាន។ ក្នុងឆ្នាំនេះ មានប្រធានបទគឺ ស្នាដៃម្ហូបខ្ញុំ ដែលឱ្យជំទង់ទាំងអស់ចាប់អារម្មណ៍ពីសមត្ថភាព

លោកបូជាចារ្យថ្មីរំលឹកអំពីតួនាទីជាគ្រីស្តបរិស័ទ
លោកបូចារ្យប៉ូល វិនកាន់ និងលោកបូជាចារ្យអន់តូនី ថៃរតនៈ (ប៊ុនលី) បានថ្វាយអភិបូជាលើកដំបូងរួមជាមួយលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ នៃភូមិភាគភ្នំពេញ នៅព្រះវិហារសន្តហ្វ្រង់ស្វ័រ សាវីយ៉េ ចំប៉ា នៃមណ្ឌលសកម្មភាពមេគង្គ កាលពីថ្ងៃទី២៤ខែកញ្ញា មានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ ប៉ូល វិនកាន់ មានប្រសាសន៍ថា «នៅថ្ងៃនេះខ្ញុំមានអំណរសប្បាយដែលបានមកភូមិស្រុកកំណើតដើម្បីថ្វាយអភិបូជាជាលើកដំបូង ដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់ការត្រាស់ហៅ និងទី២អរគុណព្រះសហគមន៍ ពុកម៉ែបងប្អូនដែលតែងតែគាំទ្រតាមរយៈការអធិដ្ឋាន និងតាមមធ្យោបាយផ្សេងៗ។ នេះជាកម្លាំងនឹងជាអំណរសប្បាយសម្រាប់ខ្ញុំយ៉ាងពិតប្រាកដ»។ ក្នុងធម្មទេសនា លោកបូជាចារ្យ

លោក វី សំណាង៖ សង្គហៈ យុត្តិធម៌ និងមេត្តាករុណាត្រូវដើរទន្ទឹមគ្នា
នៅក្នុងអភិបូជាលើកដំបូង លោកបូជាចារ្យថ្មី យ៉ូហានបាទីស្ទ វី សំណាង និយាយទៅកាន់គ្រីស្តបរិស័ទថា «ការធ្វើសង្គហ: និងយុត្តិធម៌ត្រូវតែធ្វើដំណើរគ្នាជាមួយនឹងមេត្តាករុណាផងដែរ។» លោកមានប្រសាសន៍នេះនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន នារាជធានីភ្នំពេញ ក្នុងពិធីអភិបូជាលើកដំបូងរបស់លោកនាថ្ងៃទី២៤ ខែកញ្ញាកន្លងទៅ។ លោកបន្ថែមទៀតថា សូមឱ្យយើងនៅទីនេះមានចិត្តមេត្តាករុណាដូចព្រះជាម្ចាស់ ដោយគ្រប់ពេលវេលាយើងថ្លឹងថ្លែងពិចារណា ដោយឱ្យព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺនូវកិច្ចការដែលយើងធ្វើ។ នៅក្នុងឱកាសអភិបូជាលើកដំបូងនេះដែរ អ្នកស្រី ភោគ សុម៉ានី គ្រីស្តបរិស័ទនៅព្រះវិហារព្រះកុមារយេស៊ូរៀបរាប់ថា ក្នុងនាមជាគ្រីស្តបរិស័ទ យើងត្រូវទទួលពាក្យ «សមធម៌» ឱ្យបានច្រើនជាង«សមភាព»។

លោកវីសំណាង៖បូជាចារ្យជាឧបករណ៍របស់ព្រះជាម្ចាស់
នៅក្នុងអភិបូជាលើកដំបូងនៅព្រះវិហារសន្តីម៉ារី តួតាំង នៃមណ្ឌលសកម្មភាព មេគង្គដែលជាទីកន្លែងកំណើត លោកបូជាចារ្យ យ៉ូហាន បាទីស្ត វី សំណាង ឲ្យដឹងថា«ខ្លួនខ្ញុំលែងជាកម្មសិទ្ធខ្លួនខ្ញុំទៀតហើយ រាល់ពាក្យសម្ដី កាយវិការ ដៃជើងអ្វីៗទាំងអស់ជារបស់ព្រះគ្រីស្ត។» ក្នុងធម្មទេសនានារសៀលថ្ងៃទី២៤ ខែកញ្ញា លោកបូជាចារ្យថ្មី មានប្រសាសន៍ទៀតថា ដូច្នេះលោកជាឧបករណ៍របស់ព្រះជាម្ចាស់ ជាឧបករណ៍នៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ លោកបានអធិដ្ឋានសូមឲ្យអ្វីដែលលោកធ្វើ គឺដើម្បីលើកតម្កើងព្រះគ្រីស្ត និងឱ្យគ្រីស្តបរិសមើលឃើញវត្តមានព្រះអង្គក្នុងរូបកាយរបស់គាត់ជាបូជាចារ្យដែរ។ លោកបូជាចារ្យថ្មី បានថ្វាយអភិបូជាលើកដំបូងនេះអមដោយលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
