ក្រីក្រ​ដែល​សុខ​ចិត្ត​លះ​បង់​ចោល

អភិបូជា​សំណាក់​ធម៌​បព្វ​ជិត​បព្វ​ជិតា

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និងសន្តប៉ូល ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២២

អត្ថបទ​ទី១៖ យ៉ាកុប ៥,១៣-២០
ពាក្យ​អធិស្ឋាន​ដែល​ផុស​ចេញ​មក​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ជំងឺ​នោះ។ យក ៥,១៥
ដំណឹងល្អ៖ ម៉ាកុស ១០,១៣-១៦
អ្នក​ណា​មិន​ព្រម​ទទួល​ព្រះ‌រាជ្យ​ព្រះ‌ជា‌ម្ចាស់ ដូច​ក្មេង​តូច​មួយ​ទទួល​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌អង្គ​ឡើយ។ មក ១០,១៥

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ យើង​ជួប​ជុំ​គ្នា​ជា​មួយ​លោក​ឪពុក បង​ស្រី​បង​ប្រុស ដែល​ជា​ប្រធាន​នៅ​ក្នុង​ក្រុម​បព្វ​ជិត​បព្វជីតា​នីមួយៗ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ។ នៅ​ពេល​យើង​ឃើញ​ក្រុម​របស់​យើង​ដែល​មាន​ច្រើន នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​យើង​ជិត​៣០​ក្រុម។ នៅ​ពេល​ខ្ញុំ​អង្គុយ​អំបាញ់​មិញ ខ្ញុំ​បាន​មើល​បង​ប្អូន​និង​ចាប់​អារម្មណ៍​ដែរ ដោយ​សារ​យើង​មក​ពី​ប៉ុន្មាន​ប្រទេស។ នៅ​ទី​នេះ​យើង​ជា​តំណាង​នៃ​ទ្វីប​អាស៊ី មាន​ខ្មែរ មាន​វៀតណាម មាន​ថៃ មាន​ជប៉ុន មាន​កូរ៉េ មាន​ហ្វីលីពីន មាន​ឥណ្ឌា មាន​ខ្លះ​មក​ពី​អាមេរិក​ខាង​ត្បូង​ដែរ។ ដូច្នេះ ពេល​យើង​ឃើញ​គ្រួសារ​មួយ​យ៉ាង​ពិសេស ដែល​មក​ពី​ប្រទេស​ផ្សេងៗ​ពី​គ្នា ដែល​មាន​របៀប​និង​បេសកកម្ម​ផ្សេង​ពី​គ្នា។ ប៉ុន្តែ ពេល​យើង​មក​ថ្វាយ​អភិបូជា​នេះ​យើង​យល់​ថា អ្វីៗ​ទាំង​អស់​ដែល​ណែនាំ​ឲ្យ​យើង​ជា​មនុស្ស​ខុសៗ​គ្នា ទៅ​ជា​ទ្រព្យ​សម្បត្តិ​ដល់​កំពូល។ យើង​ដឹង​ថា នៅ​ក្នុង​ព្រះយេស៊ូ​តាម​ពិត​យើង​ជា​ក្រុម​គ្រួសា​តែ​មួយ។

ថ្ងៃ​នេះ ព្រះយេស៊ូ​ដឹក​នាំ​យើង​មែន​ទែន ដើម្បី​ឲ្យ​យើង​មាន​ផ្លូវ​តែ​មួយ ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា និង​ដើម្បី​បំពេញ​បេសកកម្ម​របស់​យើង ដែល​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ អ្នក​កសាង​ព្រះរាជ​របស់​ព្រះជាម្ចាស់ នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា។ នៅ​ក្នុង​អត្ថបទ​ទី​១ យើង​បាន​ស្ដាប់​មួយ​ចំណុច​ដ៏​សំខាន់ “ដូច្នេះសូមបងប្អូនលន់តួបាបឲ្យគ្នាទៅវិញទៅមក ព្រមទាំងអធិដ្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យបានជាសះស្បើយផង”។ យើង​ជិត​ចូល​នៅ​ក្នុង​រដូវ​៤០​ថ្ងៃ ជា​ពេល​វេលា​ដើម្បី​មើល​ឃើញ​ដល់​ជម្ងឺ​នានា​របស់​យើង ជា​ពិសេស​តាម​ផ្លូវ​វិញ្ញាណ តាម​ផ្លូវ​ចិត្ត។ ជា​ពេល​វេលា​ដើម្បី​កែប្រែ​ចិត្ត​គំនិត ជា​ពេល​វេលា​ដើម្បី​ឲ្យ​យើង​ដឹង​ថា យើង​ត្រូវ​តែ​អធិដ្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​គិត​ថា នៅ​ពេល​លោក​យ៉ាកុប​ដាស់​តឿន​យើង ទី​១​ឲ្យ​យើង​លើក​លែង​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទី​២​ឲ្យ​យើង​អធិដ្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ទី​៣​ឲ្យ​យើង​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​ជា​ផ្លូវ​តែ​មួយ ដើម្បី​ណែនាំ​ឲ្យ​យើង​ចូល​គ្នា ជា​ក្រុម​គ្រួសា​តែ​មួយ​នៅ​ក្នុង​ព្រះយេស៊ូ​ពិត​មែន។

ដូច្នេះ យើង​មក​ពី​វប្បធម៌​ផ្សេង​គ្នា យើង​មក​ពី​ក្រុម​បព្វ​ជិត​បព្វ​ជិតា​ផ្សេង​គ្នា ប៉ុន្តែ​នៅ​ក្នុង​ព្រះគ្រីស្ត​ពិត​ប្រាកដ​មែន​យើង​ជា​អង្គ​តែ​មួយ ធ្លុង​តែ​មួយ​ដ៏​ពិត​ប្រាកដ។ ប៉ុន្តែ នៅ​ពេល​យើង​មើល​ព្រះយេស៊ូ​របៀប​ដែល​ព្រះយេស៊ូ​អប់រំ​យើង​ថ្ងៃ​នេះ គឺ​ណែនាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ចូល​នៅ​ក្នុង​នេះ “មានតែអ្នកដែលមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់បាន”។ សម្រាប់​បង​ស្រី​មួយ​ចំនួន​អត្ថបទ​នេះ ជា​មូល​ដ្ឋាន​នៃ​ផ្លូវ​វិញ្ញាណ​ដែល​អ្នក​បង្កើត​ក្រុម​បាន​ជ្រើស​រើស។ សម្រាប់​យើង គឺ​ជា​មូល​ដ្ឋាន​មួយ​សំខាន់​ណាស់​ដើម្បី​ណែនាំ​ឲ្យ​យើង​អាច​ទៅ​មុខ នៅ​ក្នុង​បេសកកម្ម​របស់​យើង និង​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ។ ដោយ​ដឹង​ថា យើង​មាន​ព្រះបិតា​ដែល​ស្រឡាញ់​យើង និង​ណែនាំ​ឲ្យ​យើង​មាន​ចិត្ត​គំនិត​ដូច​កូន​ក្មេង។ មាន​ន័យ​ថា យើង​ទី​ពឹង​ទៅ​លើ​ព្រះបិតា យើង​ទី​ពឹង​ទៅ​លើ​ឧបការ​គុណ​របស់​ព្រះជាម្ចាស់ មិន​មែន​យើង​ដែល​សម្រេច​ចិត្ត មិន​មែន​យើង​ដែល​ចង់​ធ្វើ​នេះ ធ្វើ​នោះ។ ប៉ុន្តែ យើង​ទទួល​បេសកកម្ម​ពី​ព្រះបិតា ដូច​កូន​ក្មេង​ម្នាក់​ទី​ពឹង​លើ​ឪពុក​ម្ដាយ ចង់​មាន​ម្ហូប​អាហារ​ឪពុក​ម្ដាយ​ត្រូវ​ការ​ឲ្យ ចង់​ទៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ពេល​នៅ​តូច បើ​គ្មាន​ឪពុក​ម្ដាយ​មិន​អាច​ទៅ​ណា​បាន​ទេ។ ដូច្នេះ នៅ​ពេល​យើង​ចូល​នៅ​ក្នុង​របៀប​ព្រះយេស៊ូ​ដែល​អប់រំ​យើង យើង​ដឹង​ថា​នៅ​ក្នុង​ផ្លូវ​វិញ្ញាណ​ពិត​មែន​យើង​ជា​ក្រុម​តែ​មួយ យើង​ជា​ព្រះសហគមន៍​តែ​មួយ។ យើង​ជា​បង​ប្អូន​គ្នា​ដ៏​ពិត​ប្រាកដ​ដែល​ខិត​ខំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កែ​ប្រែ​ចិត្ត​គំនិត​ដើម្បី​មាន​ចិត្ត​ដូច​ក្មេងៗ​ដែល​ព្រះយេស៊ូ​ចេះ​តែ​ស្វាគមន៍ ចេះ​តែ​អាណិត ចេះ​តែ​ដឹក​នាំ ចេះ​តែ​អប់រំ ចេះ​តែ​លើក​ទឹក​ចិត្ត។ នេះ​ជា​ជីវិត​របស់​យើង​ជា​បព្វ​ជិត​បព្វ​ជិតា ជា​អ្នក​បួស ដែល​ប្រកាស​ដំណឹង​ល្អ​នៅ​ប្រទេស​កម្ពុជា។ ដូច្នេះ យើង​នឹក​ឃើញ​របៀប​ដែល​យើង​រស់​នៅ ដើម្បី​អធិដ្ឋាន ដើម្បី​ស្រឡាញ់ ដើម្បី​ចែក​រំលែក។

ថ្ងៃ​នេះ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ម៉ារីវី សម្រាប់​ម៉ារីអង់ ដែល​ទាំង​ពីរ​មាន​ម៉ារី​នៅ​ជា​មួយ ដើម្បី​ណែនាំ​ឲ្យ​យើង​នឹក​ឃើញ​ដល់​ពាក្យ​សច្ចា​របស់​យើង ដែល​សុខ​ចិត្ត​លះ​ចង់​ចោល​ដើម្បី​រស់​នៅ​ជា​មួយ​ព្រះយេស៊ូ នៅ​ក្នុង​ព្រហ្មចារិនី​ភាព នៅ​ក្នុង​ការ​ស្ដាប់​បង្គាប់ និង​នៅ​ក្នុង​របៀប​រស់​នៅ​ជា​អ្នក​ក្រីក្រ។ មាន​ន័យ​ថា មិន​មែន​អ្នក​ក្រីក្រ​ដោយសារ​យើង​អត់​មាន​អ្វី​សោះ តាម​ពិត​យើង​មាន​ច្រើន​ណាស់។ ពេល​យើង​ឈឺ​យើង​មាន​មន្ទីរ​ពេទ្យ ពេល​យើង​អស់​កម្លាំង​ក៏​យើង​ទៅ​លេង​ប្រទេស​យើង​បាន នៅ​ពេល​យើង​មាន​បញ្ហា​មួយ​ដែល​កើត​ឡើង​ក្រុម​គ្រួសារ​របស់​យើង​ក៏​ជួយ​ឧបត្ថម្ភ​ដែរ។ ដូច្នេះ ភាព​ក្រីក្រ​របស់​យើង​ក៏​មិន​មែន​ក្រីក្រ​ដែល​អត់​មាន​អ្វី​សោះ ប៉ុន្តែ​ភាព​ក្រីក្រ​របស់​យើង​ជា​របៀប​ពិសេស ជា​ភាព​ក្រីក្រ​ដែល​សុខ​ចិត្ត​លះ​បង់​ចោល​មែន។ លោកីយ៍​មិន​យល់​ទេ ពេល​យើង​ប្រើ​ពាក្យ​នេះ ប៉ុន្តែ​យើង​លះ​បង់​ចោល​ដើម្បី​ទី​ពឹង​ទៅ​លើ​ព្រះជាម្ចាស់ ដើម្បី​ទី​ពឹង​ទៅ​លើ​ឧបការ​គុណ​របស់​ព្រះអង្គ ដើម្បី​ទី​ពឹង​ទៅ​លើ​ព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះជាម្ចាស់​ជានិច្ច។

ដូច្នេះ ថ្ងៃ​នេះ​យើង​អរ​ព្រះគុណ​ព្រះអង្គ យើង​ឃើញ​បងប្រុស ហ្រ្វង់​ស៊ីស ដែល​ពោរពេញ​ដោយ​អំណរ​សប្បាយ​ដែល​មក​ពី​ព្រះជាម្ចាស់ លោកអភិបាល អ៊ីវ ក៏​ដូច​គ្នា​ដែរ។ លោក​អភិបាល អ៊ីវ អ្នក​ណា​ក៏​ស្គាល់​ស្នាម​ញញឹម​របស​គាត់ អ្នក​ណា​ក៏​ស្គាល់​របៀប​ដែល​គាត់​សើច។ ណែនាំ​ឲ្យ​យើង​យល់​ថា ពេល​យើង​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់ ដូច​កូន​ក្មេង​ម្នាក់​យើង​ទទួល​អំណរ​សប្បាយ។ អំណរ​សប្បាយ​យ៉ាង​ពិសេស ដោយសារ​ជា​អំណរ​សប្បាយ​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ នេះ​ជា​លក្ខណៈ​របស់​យើង​ជា​បុព្វ​ជិត​បុព្វ​ជិតា ជា​គ្រីស្ត​បរិស័ទ ដែល​បាន​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះជាម្ចាស់។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email