ក្រីក្រដែលសុខចិត្តលះបង់ចោល
អភិបូជាសំណាក់ធម៌បព្វជិតបព្វជិតា ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ អត្ថបទទី១៖ យ៉ាកុប ៥,១៣-២០ពាក្យអធិស្ឋានដែលផុសចេញមកពីជំនឿ នឹងសង្គ្រោះអ្នកជំងឺនោះ។ យក ៥,១៥ដំណឹងល្អ៖ ម៉ាកុស ១០,១៣-១៦អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ ដូចក្មេងតូចមួយទទួលទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះអង្គឡើយ។ មក ១០,១៥ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងជួបជុំគ្នាជាមួយលោកឪពុក បងស្រីបងប្រុស ដែលជាប្រធាននៅក្នុងក្រុមបព្វជិតបព្វជីតានីមួយៗនៅក្នុងភូមិភាគភ្នំពេញ។ នៅពេលយើងឃើញក្រុមរបស់យើងដែលមានច្រើន នៅក្នុងភូមិភាគភ្នំពេញយើងជិត៣០ក្រុម។ នៅពេលខ្ញុំអង្គុយអំបាញ់មិញ ខ្ញុំបានមើលបងប្អូននិងចាប់អារម្មណ៍ដែរ ដោយសារយើងមកពីប៉ុន្មានប្រទេស។ នៅទីនេះយើងជាតំណាងនៃទ្វីបអាស៊ី មានខ្មែរ មានវៀតណាម មានថៃ មានជប៉ុន មានកូរ៉េ មានហ្វីលីពីន មានឥណ្ឌា មានខ្លះមកពីអាមេរិកខាងត្បូងដែរ។ ដូច្នេះ ពេលយើងឃើញគ្រួសារមួយយ៉ាងពិសេស ដែលមកពីប្រទេសផ្សេងៗពីគ្នា ដែលមានរបៀបនិងបេសកកម្មផ្សេងពីគ្នា។ ប៉ុន្តែ ពេលយើងមកថ្វាយអភិបូជានេះយើងយល់ថា អ្វីៗទាំងអស់ដែលណែនាំឲ្យយើងជាមនុស្សខុសៗគ្នា ទៅជាទ្រព្យសម្បត្តិដល់កំពូល។ យើងដឹងថា នៅក្នុងព្រះយេស៊ូតាមពិតយើងជាក្រុមគ្រួសាតែមួយ។ ថ្ងៃនេះ ព្រះយេស៊ូដឹកនាំយើងមែនទែន ដើម្បីឲ្យយើងមានផ្លូវតែមួយ ដើម្បីធ្វើដំណើររួមជាមួយគ្នា និងដើម្បីបំពេញបេសកកម្មរបស់យើង ដែលជាអ្នកប្រកាសដំណឹងល្អ អ្នកកសាងព្រះរាជរបស់ព្រះជាម្ចាស់ …