មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។

ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ បាត់ដំបង និង​កំពង់ចាម នាថ្ងៃទី​១៨ ខែ​មីនា​កន្លងទៅនេះ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍ថា នេះ​ជា​ពេលដ៏មានអត្ថន័យបំផុតសម្រាប់សហគមន៍ បន្ទាប់ពីបានខិតខំប្រមូលចងក្រងប្រវត្តិសាស្ត្រនៃសេចក្តីស្រឡាញ់ និងការលះបង់។

បេក្ខភាព​មរណសាក្សីទាំង​១២​រូប គឺ​បាន​បូជាជីវិតក្នុងអំឡុងពេលដ៏ខ្មៅងងឹតនៃប្រវត្តិសាស្ត្រកម្ពុជា នៅចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៩០។ លោកអភិបាល​បន្ថែម​ថា «ការតស៊ូរបស់​ពួកគាត់​ បាន​បង្កើត​ផល​ផ្លែ​ និងជា​កម្លាំង​សម្រាប់ជំនាន់ថ្មីៗ ដើម្បីឱ្យព្រះសហគមន៍របស់យើងបន្តរស់នៅលើមូលដ្ឋានគ្រឹះរបស់​ក្រុមគ្រីស្តទូត។»

នៅក្នុងពិធីនេះ ក៏មានវត្តមានយ៉ាងពិសេសពីសំណាក់សាក្សីរស់ដែលធ្លាប់ស្គាល់មរណសាក្សីដោយផ្ទាល់ពី​ភូមិភាគទាំងបី។ លោកអភិបាលអូលីវីយ៉េ បានរំឮកថា៖ «យើងកំពុងនិយាយអំពីប្រវត្តិសាស្ត្រថ្មីៗកាលពី ៥០ ឆ្នាំមុន។ ព្រះសហគមន៍របស់យើងជានៅក្មេងខ្ចី ដែលបានចាប់ផ្តើមប្រមូលផ្តុំគ្នាឡើងវិញនៅឆ្នាំ៩០ ក្រោយពេលលោកអេមីល និងលោកអ៊ីវ បានត្រឡប់មកវិញ»។

ទោះបីជាមានភាពរីករាយក្នុងការបញ្ចប់សំណុំរឿងមរណសាក្សីក៏ដោយ ក៏លោកអភិបាលបានបង្ហាញនូវអារម្មណ៍ក្តុកក្តួលចំពោះការត្រៀមបិទអារាមកាមែល (បងស្រីសម្ងាត់) នាពេលឆាប់ៗខាងមុខ ដែលជាសញ្ញានៃការផ្លាស់ប្តូរ និងការលាគ្នា។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ក្នុងជីវិតគ្រីស្តបរិស័ទ ព្រះជាម្ចាស់តែងមានសញ្ញា និងព្រះបន្ទូលផ្សេងៗគ្នា ដើម្បីនាំផ្លូវយើងឱ្យឈានទៅមុខជានិច្ច។

ការបញ្ចប់ការស៊ើបអង្កេតរយៈ​ពេល​ជាង​១០ឆ្នាំ​នេះ មិនត្រឹមតែជារឿងរ៉ាវអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែវាជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់អនាគតនៃសហគមន៍កាតូលិកកម្ពុជា។ ឯកសារទាំងនេះ​ នឹងត្រូវបញ្ជូនទៅកាន់បុរីវ៉ាទីកង់ ដើម្បីពិនិត្យ និងទទួលស្គាល់ជាផ្លូវការនូវភាពជា “មរណសាក្សី” នៃអ្នកបម្រើព្រះជាម្ចាស់ទាំងនោះ ដែលជាមោទនភាពដ៏ធំធេងសម្រាប់ព្រះសហគមន៍កម្ពុជាទាំងមូល។

លោក​អភិបាល​រំលឹកថា នេះ​ជាពេល​វេលា​ដែលយើងត្រូវ​អរព្រះគុណព្រះជាម្ចាស់​ និងបន្តធ្វើដំណើរនៅលើទឹកដីកម្ពុជា​ «ដើម្បីផ្តល់សក្ខីភាពដែលយើងបានទទួលពីមរណសាក្សីថា ព្រះជាម្ចាស់ស្រឡាញ់យើង ព្រះជាម្ចាស់ជាព្រះអម្ចាស់នៃសន្តិភាព និងព្រះជាម្ចាស់គឺជាជីវិតអស់កល្បជានិច្ច»៕

ស៊ីអេសស៊ី

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email