មរណសាក្សីជាគ្រឹះ ជាកម្លាំង និងជាសក្ខីកម្មនៃសន្តិភាពសម្រាប់យើង
បន្ទាប់ពីបានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោកអភិបាលយ៉ូសែប ឆ្មារ សាឡាស់ និងសហការីចំនួន១១រូប (បូជាចារ្យ បព្វជិត-ជិតា និងគ្រហស្ថ) លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើជាអធិបតីក្នុងពិធីថ្វាយអភិបូជារួមជាមួយលោកអភិបាលសិលា សួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ ដើម្បីអរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរព្រះវិញ្ញាណដ៏វិសុទ្ធ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់គ្រីស្តបរិស័ទប្រមាណ៣០០នាក់ ដែលមកពីតំបន់នានាក្នុងភូមិភាគភ្នំពេញ បាត់ដំបង និងកំពង់ចាម នាថ្ងៃទី១៨ ខែមីនាកន្លងទៅនេះ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍ថា នេះជាពេលដ៏មានអត្ថន័យបំផុតសម្រាប់សហគមន៍ បន្ទាប់ពីបានខិតខំប្រមូលចងក្រងប្រវត្តិសាស្ត្រនៃសេចក្តីស្រឡាញ់ និងការលះបង់។ បេក្ខភាពមរណសាក្សីទាំង១២រូប គឺបានបូជាជីវិតក្នុងអំឡុងពេលដ៏ខ្មៅងងឹតនៃប្រវត្តិសាស្ត្រកម្ពុជា នៅចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៩០។ លោកអភិបាលបន្ថែមថា «ការតស៊ូរបស់ពួកគាត់ បានបង្កើតផលផ្លែ និងជាកម្លាំងសម្រាប់ជំនាន់ថ្មីៗ ដើម្បីឱ្យព្រះសហគមន៍របស់យើងបន្តរស់នៅលើមូលដ្ឋានគ្រឹះរបស់ក្រុមគ្រីស្តទូត។» នៅក្នុងពិធីនេះ ក៏មានវត្តមានយ៉ាងពិសេសពីសំណាក់សាក្សីរស់ដែលធ្លាប់ស្គាល់មរណសាក្សីដោយផ្ទាល់ពីភូមិភាគទាំងបី។ លោកអភិបាលអូលីវីយ៉េ បានរំឮកថា៖ «យើងកំពុងនិយាយអំពីប្រវត្តិសាស្ត្រថ្មីៗកាលពី ៥០ ឆ្នាំមុន។ ព្រះសហគមន៍របស់យើងជានៅក្មេងខ្ចី ដែលបានចាប់ផ្តើមប្រមូលផ្តុំគ្នាឡើងវិញនៅឆ្នាំ៩០ […]
មរណសាក្សីជាគ្រឹះ ជាកម្លាំង និងជាសក្ខីកម្មនៃសន្តិភាពសម្រាប់យើង Read More »

