វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU) ក្រោមប្រធានបទ «Global capacity building workshop on AI and digital transformation human resource development for an AI driven world». នាយកសាលារូបនេះបន្ថែមថា ក្រោយឆ្លងកាត់វគ្គបណ្ទុះបណ្តាលរយៈពេល៣ថ្ងៃនេះ គាត់បានឃើញថាប្រទេសកូរ៉េ បានប្រើបច្ចេកវិទ្យា ឌីជីថល និង A.I នេះយ៉ាងទំលំទូលាយ ដែលបានសម្រួលដល់ការងារប្រចាំថ្ងៃរបស់ប្រជាជនកូរ៉េយ៉ាងល្អប្រសើរ។ បច្ចេកវិទ្យា ឌីជីថល និងA.I មិនត្រឹមតែឆ្លើយតបចំពោះជីវភាពរស់នៅប្រចាំថ្ងៃនោះទេ ប៉ុន្តែ វាបានចូលរួមយ៉ាងសកម្ម ហើយជំរុញឲ្យវិស្ស័យផ្សេងទៀតមានការរីកចំរើនខ្លាំងខ្លា។ លោកសំអាតបន្តថា កាន់តែពិសេសជាងនេះទៅទៀតនោះ សម្រាប់សិស្ស និស្សិត ដែលគាត់មានចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យានេះ អាចជួយសម្រួលដល់ការរៀនសូត្រ ស្វែងរកឯកសារសិក្សាបន្ថែមកាន់តែទូលំទូលាយ និងអោយសិស្សអាចមានឱកាសស្វែងរកការងារបានល្អៗ និងមានប្រាក់ខែខ្ពស់ផងដែរ។ លោករំពឹងថា  ថ្ងៃអនាគតកូនសិស្សសន្តហ្វ្រង់ស្វ័រ នឹងទទួលបានផលផ្លែ ជាវិជ្ជមានពីបច្ចេកវិទ្យា ឌីជីថល និងអេអាយនេះសម្រាប់ប្រើប្រាស់ក្នុងអាជីពការងាររៀងៗខ្លួន។ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជន សន្តហ្វ្រង់ស្វ័រ ជាសាលារបស់ព្រះសហគមន៍កាតូលិក បង្កើតឡើងក្នុងឆ្នាំ២០១៥ មានបង្រៀនមុខជំនាញចំនួនពីរ គឺផ្នែកក្សេត្រសាស្រ្ត និងផ្នែកទេសចរណ៍ ហើយនៅក្នុងឆ្នាំសិក្សា២០២៦-២០២៧ ខាងមុខនេះ និងបន្ថែមមួយជំនាញមួយទៀតគឺ Digital Art and A.I។  សាលានេះស្ថិតនៅក្នុងភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ៕
ដោយ ឆាក លាំង

Facebook
Twitter
LinkedIn

អត្ថបទថ្មី

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

Subscribe to our newsletter

Don't miss new updates on your email