និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន
វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម ដោយរួមមានទីតាំងវិទ្យាស្ថាន សាលារៀន ផ្ទះសម្បែង និងតាមទីសាធារណៈនានាក្នុងប្រទេស។ លោកនាយកវិទ្យាស្ថានសន្តប៉ូលរូបនេះបន្តថា កម្មវិធីនេះទៀតសោធ បញ្ចៀបនិស្សិតអំពី៖ • ការប្រើប្រាស់ និងការគ្រប់គ្រងសំណល់ប្លាស្ទិក៖ ផលប៉ះពាល់នៃសំណល់ប្លាស្ទិក ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការប្រើប្រាស់ផលិតផលជំនួសប្លាស្ទិក។ • ការប្រែប្រួលអាកាសធាតុ៖ កត្តានៃការកើនកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុ ការទប់ស្កាត់ និងផលវិបាកចំពោះជីវិតលើផែនដី។ ក្នុងសុន្ទរកថាបើករបស់លោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវបានលើកឡើង និងបញ្ជាក់ផងដែរថា៖ «បរិស្ថានគឺជាយើងម្នាក់ៗ ហេតុនេះយើងត្រូវតែចេះថែរក្សាបរិស្ថានរស់នៅ បរិស្ថានធម្មជាតិ និងបរិស្ថានសង្គម»។ លោកបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់វិទ្យាស្ថានសន្តប៉ូលដែលតែងតែរៀបចំទិវាបរិស្ថានជាប្រចាំឆ្នាំ។ […]
និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន Read More »


