និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម ដោយរួមមានទីតាំងវិទ្យាស្ថាន សាលារៀន ផ្ទះសម្បែង និងតាមទីសាធារណៈនានាក្នុងប្រទេស។ លោកនាយកវិទ្យាស្ថានសន្តប៉ូលរូបនេះបន្តថា  កម្មវិធីនេះទៀតសោធ បញ្ចៀបនិស្សិតអំពី៖ • ការប្រើប្រាស់ និងការគ្រប់គ្រងសំណល់ប្លាស្ទិក៖ ផលប៉ះពាល់នៃសំណល់ប្លាស្ទិក ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការប្រើប្រាស់ផលិតផលជំនួសប្លាស្ទិក។ • ការប្រែប្រួលអាកាសធាតុ៖ កត្តានៃការកើនកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុ ការទប់ស្កាត់ និងផលវិបាកចំពោះជីវិតលើផែនដី។ ក្នុងសុន្ទរកថាបើករបស់លោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវបានលើកឡើង និងបញ្ជាក់ផងដែរថា៖ «បរិស្ថានគឺជាយើងម្នាក់ៗ ហេតុនេះយើងត្រូវតែចេះថែរក្សាបរិស្ថានរស់នៅ បរិស្ថានធម្មជាតិ និងបរិស្ថានសង្គម»។ លោកបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់វិទ្យាស្ថានសន្តប៉ូលដែលតែងតែរៀបចំទិវាបរិស្ថានជាប្រចាំឆ្នាំ។ ក្រោយបញ្ចប់សិក្ខាសាលា និស្សិត និងបុគ្គលិកទាំងអស់ រួមជាមួយមន្ត្រីមន្ទីរបរិស្ថានខេត្តតាកែវបាន ធ្វើការសម្អាតបរិស្ថានរួមគ្នាផងដែរ។ ទាក់ទងជាមួយបញ្ហាបរិស្ថាននេះផងដែរ ប្រមុខដឹកនាំជាន់ខ្ពស់របស់ព្រះសហគមន៍កាតូលិក គឺសម្តេចប៉ាបឡេអីទី១៤ ទ្រង់បានយកព្រះទ័យទុកដាក់ជាខ្លាំង ដោយព្រះអង្គបានជំរុញឲ្យមនុស្សនៅក្នុងពិភពលោក បន្តខំខិតចូលរួមថែរក្សាបរិស្ថាននៅជុំវិញខ្លួនឲ្យបានខ្លាំងខ្លា។ សម្តេចប៉ាបបន្តថា អ្វីៗទាំងអស់ដែលមាននៅលើពិភពលោកនេះ ជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ហេតុនេះយើងគ្រប់គ្នាត្រូវចូលរួមថែរក្សាឲ្យបានល្អ និងគង់វង្ស ជាពិសេសត្រូវកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកចាប់ពីខ្លួនយើងម្នាក់។ លោក ផុន សុផល បានបញ្ជាក់បន្ថែមថា វិទ្យាស្ថានសន្តប៉ូលយើង ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សកម្រិតឧត្តមសិក្សារបស់ព្រះសហគន៍កាតូលិកតែមួយគត់ក្នុងខេត្តតាកែវ បានរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះចំណេះដឹងដល់យុវជនក្រីក្រក្នុងតំបន់ និងមកពីតំបន់ឆ្ងាយៗ ឲ្យមានចំណេះជំនាញច្បាស់លាស់ដើម្បីបំពេញការងារហើយទទួលបានប្រាក់ខែរសមរម្យ និងបានចូលរួមអភិវឌ្ឍន៍សង្គមជាតិផងដែរ។ លោកបន្តថា និស្សិតសន្តប៉ូល ក៏ទទួលបាននូវបំណិនជីវិត ស្គាល់ពីតំលៃនៃការចូលរួមថែរក្សាបរិស្ថាន ស្រឡាញ់ធម្មជាតិ និងបានយល់ច្បាស់ពីផលប៉ះពាល់នេះនៃការប្រើប្រាស់ផ្លាស្ទិក៕ វិទ្យាស្ថានសន្តប៉ូលជាស្ថាប័នអប់រំរបស់ព្រះសហគមន៍កាតូលិក មានទីតាំងស្ថិតនៅក្នុងស្រុក អង្គតាសោម ក្នុងខេត្តតាកែវ៕

ដោយ ឆាក លាំង

Facebook
Twitter
LinkedIn

អត្ថបទថ្មី

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

Subscribe to our newsletter

Don't miss new updates on your email