ព័ត៌មាន

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង
គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹងភ្ញៀវជាតិនិងអន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និងលោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេសថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យឆ្លងព្រះវិហារកាលថ្ងៃទី០២

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន
វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម
លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU)

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ
ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ
ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ អាជ្ញាធរដែនដី ភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។

មរណសាក្សីជាគ្រឹះ ជាកម្លាំង និងជាសក្ខីកម្មនៃសន្តិភាពសម្រាប់យើង
បន្ទាប់ពីបានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោកអភិបាលយ៉ូសែប ឆ្មារ សាឡាស់ និងសហការីចំនួន១១រូប (បូជាចារ្យ បព្វជិត-ជិតា និងគ្រហស្ថ) លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើជាអធិបតីក្នុងពិធីថ្វាយអភិបូជារួមជាមួយលោកអភិបាលសិលា សួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ ដើម្បីអរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរព្រះវិញ្ញាណដ៏វិសុទ្ធ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់គ្រីស្តបរិស័ទប្រមាណ៣០០នាក់ ដែលមកពីតំបន់នានាក្នុងភូមិភាគភ្នំពេញ

លោកអភិបាល អូលីវីយ៉េ អញ្ជើញសួរសុខទុក្ខ និងថ្វាយអភិបូជានៅព្រះសហគមន៍កោះនរា
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកអភិបាល អូលីវីយ៉េ ស៊្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញសួរសុខទុក្ខគ្រីស្តបរិស័ទ និងថ្វាយអភិបូជាយ៉ាងឱឡារិក នៅព្រះសហគមន៍កាតូលិក “ព្រះបេះដូងព្រះយេស៊ូ” កោះនរា។ ក្នុងឱកាសនោះ លោកអភិបាលបានផ្តល់ការអប់រំនិងការណែនាំយ៉ាងជ្រាលជ្រៅអំពីការរស់នៅក្នុងរដូវអប់រំពិសេស ឆ្ពោះទៅរកការផ្លាស់ប្តូរជីវិតថ្មី។ ក្នុងធម្មទេសនា លោកអភិបាលបានរំលឹកអំពីដំណើររបស់ព្រះយេស៊ូក្នុងវាលរហោស្ថានរយៈពេល ៤០ថ្ងៃ ដែលព្រះអង្គបានតមអាហារ និងរងការល្បួងពីមាសាតាំង។ លោកបានលើកឡើងថា មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន អាហារ ទ្រព្យសម្បត្តិ

អភិបាលកាតូលិកភ្នំពេញអំពាវនាវឲ្យពិភពលោកបញ្ឈប់ភាព “ស្ងៀមស្ងាត់” ចំពោះទុក្ខវេទនាមនុស្សស្លូតត្រង់
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានចេញលិខិតមួយផ្ញើទៅកាន់មនុស្សទាំងអស់ ដោយលើកឡើងយ៉ាងខ្លាំងអំពីការរីករាលដាលនៃអំពើហិង្សា សង្គ្រាម និងការរងទុក្ខរបស់ប្រជាជនស្លូតត្រង់ ខណៈដែលពិភពលោក និងស្ថាប័នអន្តរជាតិកំពុងនៅ “ស្ងៀមស្ងាត់”។ លិខិតនេះចាប់ផ្តើមដោយពាក្យដ៏មានឥទ្ធិពលខ្លាំងមួយគត់គឺ «ស្ងៀមស្ងាត់?» មុននឹងនាំទៅកាន់ការពិចារណាអំពីបុណ្យព្រះយេស៊ូប្រសូតជាមនុស្ស ឬបុណ្យណូអែល និងអត្ថន័យជ្រាលជ្រៅរបស់ពិធីបុណ្យនេះ។ លោកបានបញ្ជាក់ថា បុណ្យណូអែលជាការបំផ្លាញទស្សនៈរបស់មនុស្សដែលជឿថា អំណាចជារបស់អ្នកខ្លាំង និងជីវិតគ្មានតម្លៃសម្រាប់អ្នកទន់ខ្សោយ តែព្រះជាម្ចាស់បង្កើតអត្ថន័យថ្មី ដោយ“បានប្រសូតមកជាមនុស្ស ជាទារកដែលទន់ខ្សោយ និងគ្មានអ្វីការពារខ្លួនឡើយ”

ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ នាថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២៥ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត ដោយលោកកាឌីកាល់ អគ្គបូជាចារ្យរ៉ូឡេនដេស ម៉ាករីកាស។
លោកកាល់ឌីណាល់ បានរំលឹកផងដែរថា ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។ លោកបានបន្តទៀតថា ឆ្នាំនៃមហាករុណទិគុណនៃក្តីសង្ឃឹម ដែលបានប្រកាសបេីកដោយសម្តេចប៉ាបហ្រ្វង់ស៉ីស្កូ ហេីយបានបន្តដោយសម្តេចប៉ាបឡអូទី១៤ ជាសញ្ញាសម្គាល់ដែលបង្ហាញថាព្រះសហគមន៍នៅតែរស់រវេីក ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ប្រជារាស្រ្តព្រះអង្គឡេីយ។ មិនតែប៉ុណ្ណោះវាពេលវេលាដែលព្រះសហគមន៍ប្រកាសថាព្រះជាម្ចាស់នៅជិតបង្កេីយហេីយ ហេីយសន្តិភាពអាចធ្វេីទៅបានហេីយសេចក្តីមេត្តាករុណាខ្លាំងជាងអំពេីបាប។ ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ នាថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២៥ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត ដោយលោកកាឌីកាល់ អគ្គបូជាចារ្យរ៉ូឡេនដេស ម៉ាករីកាស។ លោកកាល់ឌីណាល់ បានរំលឹកផងដែរថា ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។

សម្តេចប៉ាប ឡេអូ ១៤ អធិដ្ឋាន សូមឱ្យកម្ពុជា និងថៃ ខិតខំរកផ្លូវ ដើម្បីសន្តិភាព និងការផ្សះផ្សា បុរីវ៉ាទីកង់
ក្នុងឱកាសពិធីប្រទានព្រះពរ ដល់ទីក្រុងរ៉ូម និងពិភពលោកទាំងមូល “Urbi et Orbi” ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ចេញពីវិសាលវិហារ Saint Peter’s Basilica សម្តេចប៉ាបឡេអូ ១៤ បានលើកឡើងជាពិសេសពីទំនាក់ទំនងរវាងកម្ពុជា និងថៃ។ សម្តេចប៉ាប បានមានបន្ទូលអធិដ្ឋានថា៖ «យើងសូមទូលអង្វរព្រះអម្ចាស់ សូមឱ្យចំណងមិត្តភាពដ៏យូរលង់រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជាត្រូវបានស្តារឡើងវិញ ហើយសូមឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងឆ្ពោះទៅរកការផ្សះផ្សា និងសន្តិភាព។» គួរបញ្ជាក់ថា ប្រទានព្រះពរ

ព្រះសហគមន៍ត្រែងត្រយឹង សម្ពោធអគារសកម្មភាពថ្មី ក្រោមអធិបតីភាពលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អមដោយលោកសិលា សួនហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍ភូមិភាគភ្នំពេញ ជាមួយលោកបូជាចារ្យជាច្រើនអង្គ នាថ្ងៃទី១៣ ខែធ្នូ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីសម្រួលដល់កិច្ចការងារសកម្មភាពព្រះវិហារសន្តម៉ាតាំង នៃព្រះសហគមន៍នេះ។
ក្នុងបរិបទសង្គ្រាមរវាងកម្ពុជានិងថៃ លោកអភិបាល អូលីវីយ៉េបានជំរុញអោយគ្រីស្តបរិស័ទ អធិដ្ឋាន និងបន្តសកម្មភាពមេត្តាករុណា។ លោកថា យើងជាគ្រីស្តបរិស័ទ យើងមានអំណាចមួយគឺអធិដ្ឋាន។ អធិដ្ឋានដើម្បីអោយសុខសន្តិភាពយាងមក «មិនថ្ងៃស្អែក មិនខាងស្អែក តែថ្ងៃនេះ»។ យើងអធិដ្ឋានជាមួយព្រះនាងម៉ារី ដែលជាក្សត្រីនៃសន្តិភាព «ដើម្បីបិទសំឡេងអាវុធ»។ លោកបន្ថែមថា «សង្គ្រាម គឺបំផ្លាញ មិនរកឃើញអ្វីទេ បំផ្លាញអ្វីទាំងអស់ ជីវិត អាគារ សមទ្ធផល និងសន្តិភាព ដែលយើងខិតខំកសាងច្រើនឆ្នាំ។»

ពិធីប្រគល់ និងទទួល ជំនួយថវិការ នៅមណ្ឌលសុខសាន្ត
តាកែវ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី Miwako Fujiwara (មិវ៉ាកុ ហ្វូជីវ៉ាកុ) ដែលជាប្រធានក្រុមតន្ត្រី MUSICA FELIC បានអញ្ជើញមកប្រគល់ជូននូវថវិកាចំនួន ៤,៣០០ ដុល្លារសហរដ្ឋអាមេរិក ដល់ មណ្ឌលសុខសាន្ត (ដែលជាមណ្ឌលទទួលស្វាគមន៍ និងថែទាំជនមានពិការភាព)។ ពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េ (Bishop Olivier Schmitthaeusler) អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
