ព្រះវិហារសន្តយ៉ូសែបនិងជើងជួងព្រះនាងម៉ារី សំប៉ាន ត្រូវបានសម្ពោធជាផ្លូវការណ៍

សំឡេង​ចម្រៀង​លើក​តម្កើង​ព្រះជាម្ចាស់​បាន​លាន់ឮ​ឡើង​ ដោយ​មាន​មនុស្ស​ជា​ច្រើន​ដើរ​ប្រទ​ក្សិណបីជុំ​នៅ​ជុំ​វិញ​ព្រះវិហារ​ថ្មីមួយ ដែលមានបណ្ដោយ២២ម៉ែត្រ និងទទឹង៩ម៉ែត្រ។

«វិហារនេះមិនមែនជាកន្លែងធម្មតា តែជាព្រះដំណាក់ព្រះជាម្ចាស់។» នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មិតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ក្នុងពិធី​សម្ពោធ​ព្រះវិហារ​សន្ត​យ៉ូសែប និង​ជើង​ជួងព្រះនាងម៉ារី នៅ​ព្រះសហគមន៍សំប៉ាន ក្នុង​ខេត្តកណ្តាល។

លោកអភិបាលមានប្រសាសន៍នៅក្នុងធម្មទេសនាថា ថ្ងៃនេះ ជាពេលវេលាមួយពិសេសសម្រាប់ព្រះសហគមន៍ភូមិភាគភ្នំពេញទាំងមូល ជាសេចក្ដីស្រឡាញ់សម្រាប់ព្រះសហគមន៍ សម្រាប់ព្រះជាម្ចាស់។

លោកអភិបាល​បន្ថែមថា ពិធីឆ្លងព្រះវិហារថ្មី យើងបានដើរ៣ជុំដើម្បីយល់ថា «ជាកន្លែងមួយពិសេស ជាកន្លែងសក្ការ: ចេញពីជីវិតលោកីយ៍ចូលមកកន្លែងសក្ការ: ជាកន្លែងដែលមានវត្តមានព្រះជាម្ចាស់»។

តាមការ​ឲ្យ​ដឹងពី​លោក ដេវ ទៀង ព្រះវិហារនេះសាងសង់នៅថ្ងៃ២២ កក្កដា ២០២០ និងបញ្ចប់នៅថ្ងៃ២២ កក្កដា ២០២១។ ព្រះវិហារថ្មីនេះកសាងឡើងដោយមានការចូលរួមសហការពីសំណាក់គ្រីស្តបរិស័ទដោយរៃអង្គាសថវិកាគ្នាទាំងក្នុងនិងក្រៅប្រទេស។

លោក​ដេវ ទៀង​ឲ្យ​ដឹងថា «ខ្ញុំសប្បាយដោយមានព្រះវិហារថ្មី និងពេលធ្វើព្រះវិហារនេះគឺយើងវេទនា ព្រោះយើងធ្វើក្នុងពេលមានជំងឺកូវីដ១៩ តែយើងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ ពឹងផ្អែក និងទុកចិត្តលើព្រះជាម្ចាស់ទាំងស្រុង។»

ព្រះវិហារ​ថ្មីនេះ មានឈ្មោះ​ជា​ផ្លូវការ​ថា ព្រះវិហារ​សន្ត​យ៉ូសែប រីឯជើងជួងដែលមានកម្ពស់១៨ម៉ែត្រ ​ ត្រូវ​បាន​ដាក់​ឈ្មោះថា ជើងជួងព្រះនាងម៉ារី ស្ថិតនៅ​ក្នុង​ ស្រុក​កោះធំ ខេត្ត​កណ្តាល ចម្ងាយ​ប្រមាណ៦០គីឡូម៉ែត្រពី​រាជធានីភ្នំពេញ ដែលត្រូវ​ដាក់​សម្ពោធជាផ្លូវការ​នាថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២២នេះ ដោយ​លោកអភិបាល​អូលីវីយ៉េ។

ព្រះវិហារ​សន្ត​យ៉ូសែបនៃ​ព្រះសហគមន៍សំប៉ាន ស្ថិតនៅក្នុង​មណ្ឌល​សកម្មភាព​ទន្លេបាសាក់ ដែលមាន​លោក​បូជាចារ្យ​សិលា ឡេវ៉ាន់ទីន ទទួល​ខុស​ត្រូវ។ លោកមានប្រសាសន៍ថា ​ ថ្ងៃនេះជាថ្ងៃរីករាយនិងសំខាន់បំផុតនៅព្រះសហគមន៍សំប៉ាន យើងចាប់ផ្ដើមធ្វើក្នុងសម័យកូវីដ១៩ ដោយគ្មានសង្ឃឹមថានឹងអាចបញ្ចប់ការកសាងបានទេ។ ប៉ុន្តែ​ទោះជាយ៉ាងណា​ក្តី ព្រះជាម្ចាស់​បានបង្ហើយ​កិច្ច​ការងារនេះ។

ក្នុងពិធី​នោះ លោកអភិបាលអូលីវីយ៉េ បានប្រោសទឹកព្រះពរលើគ្រីស្តបរិស័ទ ដើម្បីរំឭកដល់អគ្គសញ្ញាជ្រមុជទឹក ដោយទឹកនាំឱ្យគ្រីស្តបរិស័ទទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូគ្រីស្ត និងប្រោសទឹកលើជញ្ជាំងព្រះវិហារ ព្រមទាំងលើអាសនៈ ជាសញ្ញាលាងជម្រះឱ្យស្អាតបរិសុទ្ធក្លាយជាព្រះដំណាក់របស់ព្រះជាម្ចាស់។

លោកអភិបាល​ក៏​បាន​លាប​ប្រេងគ្រីស្មាលើ​តុ​អាសនៈ និង​តាម​ជញ្ជាំង​នានា​ផងដែរ ជាសញ្ញាមួយដែលបានភ្ជាប់ និងចូលរួមជាមួយព្រះជាម្ចាស់ផ្ទាល់។

លោកអភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍ថា «គ្រប់ពេលវេលាដែលយើងចូលវិហារនេះដើម្បីអធិដ្ឋាន យើងដឹងថាព្រះជាម្ចាស់មានឫទ្ធានុភាពដោយចេញពីជំនឿ និងពាក្យអធិដ្ឋាន។ ព្រះវិហារនៅកណ្ដាលភូមិនេះ (គឺ)ដើម្បីឱ្យដឹងថាមានវត្តមានព្រះជាម្ចាស់។»

ក្នុងពិធីនោះដែរ លោកអភិបាល​បាន​ទូលអង្វរ​ព្រះជាម្ចាស់ សូមប្រសិទ្ធិពរព្រះវិហារនេះឱ្យបានបរិសុទ្ធ និងឱ្យមានសេចក្ដីស្រឡាញ់បរិបូណ៌ មានចិត្តសង្ឃឹម និងប្រោសប្រណីដល់អ្នកកម្សត់ទុគ៌ត។ ​​ ហើយ​បាន​ប្រាប់​គ្រីស្ត​បរិស័ទ​ទាំងអស់ឲ្យ អធិដ្ឋាន ស្ដាប់ព្រះបន្ទូល ប្រារព្ធអគ្គសញ្ញានានានៅ​វិហារ​នេះ ដែលជាព្រះដំណាក់របស់​ព្រះជាម្ចាស់​ដែលគង់នៅ។

លោកអភិបាលព្រះសហគមន៍ប្រគល់ទៀនដែលកំពុងឆេះទៅលោកបូជាចារ្យទទួលមណ្ឌលសកម្មភាព និងលោកបូជាចារ្យទទួលខុសត្រូព្រះសហគមន៍ ដើម្បីអុជបំភ្លឺទៀនជញ្ជាំងព្រះវិហារ ដោយប្រកាសថា «សូមពន្លឺនៃព្រះគ្រីស្តរះនៅលើជញ្ជាំងព្រះវិហារ និងទៅបំភ្លឺប្រជាជាតិទាំងឡាយនៅលើផែនដីនេះ។»

ព្រះសគមន៍នៅសំប៉ាន កកើតឡើងមុនឆ្នាំ១៩៧០ ក្រោយមក ដោយសារសង្គ្រាមគ្រីស្តបរិស័ទបានភៀសខ្លួនទៅប្រទេសវៀតណាម និងត្រឡប់ចូលមកកម្ពុជាក្នុងឆ្នាំ១៩៩០។

បច្ចុប្បន្នព្រះសហគមន៍សំប៉ានមានគ្រីស្តបរិស័ទ៦៤គ្រួសារ គឺប្រមាណជា២០០នាក់ និងមានសកម្មភាព ប្រកាសដំណឹងល្អដោយអប់រំជំនឿ សកម្មភាពមេត្តាករុណា និងផ្នែកអប់រំ​ចំណេះទូទៅ​ មាន សាលាមត្តេយ្យ និងសាលាបឋមសិក្សាពីថ្នាក់ទី១ដល់ទី២។

ថវិកា​សាងសង់​ព្រះវិហារ​ និង​ជើង​ជួងនេះ គឺ​បាន​មក​ពី​ការ​រៃអង្គាស​ប្រាក់​ក្នុងព្រះសហគមន៍ដូចជា សំប៉ាន ជ្រៃធំ កោះទាវ ស្អាង ទួលក្រសាំង បឹងឈូក តួតាំង ពោធិ៍ចិនតុង ចំប៉ា រួម​និង​ការ​បរិចាគ​ពី​លោកបូជាចារ្យក្នុងនិង​ក្រៅ​ប្រទេស និងព្រះសហគមន៍មួយចំនួនពីប្រទេសវៀតណាម។ ថវិកាដែលប្រមូលបានមានចំនួន៤៩.៥១១ដុល្លារ​អាមេរិក រីឯការសាងសង់ចំណាយអស់ទឹកប្រាក់៥១.០១១ដុល្លារ​អាមេរិក នៅខ្វះ១៥០០ដុល្លារអាមេរិកទៀត៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email