ព័ត៏មាន

ព័ត៌មាន

អភិបាលភូមិភាគភ្នំពេញ តែងតែគិតគូរនិងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្វះខាតក្នុងវិធានការបិទខ្ទប់

អភិបាលភូមិភាគភ្នំពេញ លោកអូលីវីយ៉េ បានរៀបចំបន្លែ ស៊ុត អង្ករ និងសាច់ សម្រាប់ផ្ញើជូននិងចែកទៅដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងតែមានការពិបាកនិងជួបនូវការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ អំឡុងពេលនៃការបិទខ្ទប់ដើម្បីបង្ការនូវការរីករាលដាលនៃវីរុសកូវីដ១៩។ លោកអភិបាលទទួលបានពីកសិដ្ឋានភ្នំវល្លិ៍ ដូចជាជ្រូកចំនួន៥ក្បាល បន្លែធម្មជាតិចម្រុះចំនួន១២០គីឡូក្រាម និងអំពៅទទួលបានពីកសិដ្ឋានសន្តហ្វ្រង់ស្វ័រចំណេះទូទៅ ពងមាន់ចំនួន៨០០គ្រាប់ដែលទទួលបានពីកសិដ្ឋានសន្តហ្វ្រង់ស្វ័របច្ចេកទេស ពីព្រះសហគមន៍ព្រៃកប្បាស រួមនឹងការផ្តល់ជូនពរព្រះសហគមន៍តាកែវដែលមានបន្លែ ពងទាជាច្រើនរយគ្រាប់ផងដែរ។ លោកអូលីវីយ៉េ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណដល់កសិដ្ឋានរបស់យើងទាំងអស់ដែលបន្តធ្វើការ បន្តដាំ និងចិញ្ចឹមសត្វដើម្បីជួយដល់បងប្អូនយើងដែលកំពុងជួបនូវទុក្ខលំបាក។ យើងសូមចែកដល់ពួកគាត់ដោយអំណរសប្បាយ ដែលជាសញ្ញានៃព្រះសហគមន៍របស់យើង បង្ហាញពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់នៅក្នុងគ្រួសារតែមួយ»។លោកអភិបាលក៏បានទិញស្រូវស្តុកទុក

លោកអូលីវីយ៉េ​ ៖ «​ច្បាប់​ដែល​យើង​​មាននៅ​ក្នុង​ប្រទេស​នីមួយៗ​ ​មិនមែន​ដើម្បី​ធ្វើបាប​ប្រជា​រា​ស្រ្តទេ​ ​ច្បាប់​នីមួយៗ​​​ដើម្បី​ឱ្យ​ប្រជារាស្ត្រ​​រស់នៅ​ក្នុង​សេចក្តី​សុខ»

រហូតដល់​សព្វថ្ងៃ​ ​រដ្ឋាភិបាល​ត្រូវ​ការប្រើអំណាច​យ៉ាង​ខ្លាំង​ ​ដើម្បី​ឱ្យ​ប្រជាជន​យល់​ ​ដើម្បី​ឱ្យ​ប្រជា​​ជន​យកចិត្តទុកដាក់​ ហើយ​ការ​ទទួល​បាន​ជោគជ័យលើវីរុសកូវីដ១៩​នេះ​មិន​មែន​អាស្រ័យ​លើក្រសួងសុខាភិបាល​ ឬរដ្ឋាភិបាល ឬអាជ្ញាធរ​ ​ប៉ុន្តែគឺ​លើ​​បុគ្គល​ម្នាក់ៗ​ដែល​​ត្រូវតែ​យកចិត្តទុកដាក់​។​ នេះជាការ​ថ្លែងឡើង​របស់ លោកអភិបាល ​អូ​លី​វី​យ៉េ ​ជី​ត​ហ​រ​ស្លេ ​អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​។ លោក​បានលើកឡើងដូចនេះ​ក្នុង​អភិបូជា​ស​ប្តាហ៍ទីបី​នៃ​រដូវ​បុណ្យ​ចម្លង​ ​ពី​ព្រះ​សហគមន៍​សន្តី​ម៉ា​រី​ញញឹម​ ​ចំការ​ទៀង​ថ្ងៃ​ទី​១​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១ «​គ្រី​ស្ត​បរិស័ទ​ម្នាក់​ជា​សង្គហៈ​មួយ​រូប​»។លោកអភិបាល អូលីវីយ៉េ​ថ្លែងថា ​ដូច​យើង​បាន​ស្តាប់​អត្ថបទ​ទីពីរ​ ​តាមរយៈ​សន្ត​យ៉ូ​ហាន​ព្រះ​យេស៊ូ​បាន​រំលឹក​អំពី​ធម្ម​វិ​ន័យ​ ​ធម្ម​វិ​ន័យ​ ​របស់​ព្រះអង្គ​គឺ​ឱ្យ​យើង​ធ្វើ​ដូចម្តេច​ដើម្បី​រស់នៅ​ក្នុង​ធម្ម​វិ​ន័យ​នេះ​។ លោកថា៖ «​មានន័យ​ថា​ យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅមក​ដូច​ព្រះ​យេស៊ូ​បាន​ស្រឡាញ់​យើង​។ ​ប្រសិនបើ​មាន​អ្នកណា​ពោលថា​ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ​ ​តែ​មិន​កាន់​តាម​ធម្ម​វិ​ន័យ​របស់​ព្រះអង្គ​ ​អ្នកនោះ​និយាយ​កុហក​ ​ហើយ​សេចក្តីពិត​មិន​ស្ថិតនៅ​​ក្នុង​ខ្លួន​គេ​ទេ​»​។​  លោកថា ​ព្រះ​យេស៊ូ​មិន​ប្រើអំណាច​​ដើម្បី​ឱ្យ​យើង​ដើរតាម​ធម្ម​វិ​ន័យ​របស់​ព្រះអង្គ​ ​ប៉ុន្តែ​​ព្រះ​យេស៊ូ​ដូចជា​មាន​របៀប​មួយ​ដែរ​ ​ដើម្បី​ឱ្យ​យើង​ភ្ញាក់ស្មារតី​។ ​ប្រសិនបើ​យើង​មិន​ដើរតាម​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​ ​យើង​ត្រូវតែ​ស្ថិតនៅ​ក្នុង​ទុក្ខ​លំបាក​និង​វេទនា។​ ​ផ្ទុយទៅវិញ​ប្រសិនបើ​យើង​ ​ដើរតាម​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​ ​យើង​ស្ថិត​ក្នុង​សេចក្តី​សុខ​ ​និង​សេចក្តីសង្ឃឹម​ ​ដោយ​ដឹង​​ថា​ព្រះជាម្ចាស់​ ​និង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ ភ្ជាប់នឹង​យើង​។​លោក​អភិបាល​ ​អូ​លី​វី​យ៉េ  បាន​ធ្វើ​ការ​​ប្រៀបធៀប​នឹង​បញ្ហា​ដែល​កើតឡើង​សព្វថ្ងៃ​ក្នុង​ប្រទេស​កម្ពុជាដែរ​​ ដោយ​​តាមពិត​វិ​ន័យ​ ​ច្បាប់​ ​មិន​ត្រូវតែ​អនុវត្ត​ន៍​ដោយសារ​គេ​​គំរាម​ ​ឬ​ដោយសារ​គេ​បង្ខំ​ ​ប៉ុន្តែ​វាជា​ធម្មជាតិ​របស់​​ពលរដ្ឋ​ម្នាក់ៗ​។​  លោក​បានមានប្រសាសន៍ថា ៖ «​ច្បាប់​ដែល​យើង​ ​មាននៅ​ក្នុង​ប្រទេស​នីមួយៗ​ ​មិនមែន​ដើម្បី​ធ្វើបាប​ប្រជា​រា​ស្រ្ត ​ច្បាប់​នីមួយៗ​គឺ​ដើម្បី​ឱ្យ​ប្រជារាស្ត្រ​​រស់នៅ​ក្នុង​សេចក្តី​សុខ​ ​រស់នៅ​ក្នុង​សុខដុម​រម​នា​ ​លុះត្រាតែ​ប្រជាជន​ម្នាក់ៗ​យកចិត្តទុកដាក់​ ​គោរពច្បាប់​ហ្នឹង»​។​  ​នៅ​ក្នុង​រដូវ​កូ​វី​ដ​-​១​៩​នេះ​ ​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ថ្មីៗ​ ​ប៉ុន្តែ​ច្បាប់​ថ្មីៗ​ទាំង​ ​នេះ​មិនមែន​ដើម្បី​ដាក់​ពិន័យទេ​​ ប៉ុន្តែ​​ពិន័យ​ប្រសិនបើ​យើង​មិនបាន​អនុវត្តន៍​មែន​។​​ប្រសិនបើ​បុគ្គល​​ម្នាក់​មាន​ការទទួ​លខុសត្រូវ​ខ្ពស់​ ​នៅ​ក្នុង​ការ​អនុវត្ត​វិ​ន័យ​និង​ច្បាប់​ដែល​យើង​មាន​សព្វថ្ងៃ​ ​យើង​ដឹង​ថា​ប្រហែល​យើង​អាច​ទៅមុខ​បាន​។ បើ​ម្នាក់ៗ​​មិន​គោរពច្បាប់ឬវិន័យនេះទេ​ វានឹង​​ជះ​ឥទ្ធិពល​ដល់​ប្រទេស​យើង​ទាំងមូល​ ​មិនមែន​តែ​សម្រាប់​ទី​ក្រុងភ្នំពេញ​ប៉ុណ្ណោះទេ​។​  ​លោក​អភិបាលរូប​នេះ​បាន​បន្ថែមថា បុគ្គលគ្រប់​រូប​ត្រូវ​​គិតពិចារណា​អំពី​របៀប​ដែល​យើង​ត្រូវតែ​ធ្វើ​រហូតដល់​សព្វថ្ងៃ​ដើម្បី​ឱ្យ​យើង​ស្តាល់​ច្បាប់​ថ្មីៗ​ ​ដែល​ទើប​តែ​បង្កើត​ឡើង និង​​ត្រូវតែ​ចាប់​អ្នក​ដែល​ល្មើស​។​ ​ដូច​យើង​បានឃើញ​នៅ​ទី​ក្រុងភ្នំពេញ​ ​យើង​មាន​ទាហាន​ ​ប៉ូលីស​ ​ច្រើន​ណាស់​ ​ដើម្បី​ចាប់​ប្រជាជន​ដែល​មិនបាន​អនុវត្តន៍​​និង​គោរព​តាម​ ​ច្បាប់​ថ្មីៗ​នោះ​។​ 

ព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពន់ ផ្តល់គ្រឿងឧបភោគបរិភោគដល់សាលាសង្កាត់បឹងទំពុនទី២

តំណាងគ្រីស្តបរិស័ទព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុនបាន​​ផ្ដល់នូវគ្រឿងឧបភោគបរិភោគ​ដល់សាលាសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពី​ព្រឹកថ្ងៃចន្ទ ទី​២៤ ខែ​មេសា ដែលជា​ការ​ចូលរួមចំណែកជួយដល់អ្នកក្រីក្រដែលកំពុងតែខ្វះខាត និងក្រុមគ្រួសារដែលកំពុងធ្វើចត្តាឡឺស័ក។ ការ​នាំយក​គ្រឿ​ងឧបភោគបរិភោគនេះ​ ដឹកនាំ​ដោយលោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ ដែលជាអ្នក​ទទួលបន្ទុកមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង តបតាម​ការ​ស្នើ​សុំ​របស់​​អាជ្ញាធរមូលដ្ឋាន ក្នុង​ពេលនៃការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល​ ដើម្បី​ទប់ស្កាត់​នូវ​ការ​រីករាលដាល​ជំងឺកូវីដ១៩។ អ្នកស្រី ឃុន បុប្ផា ចៅសង្កាត់រង​បឹងទំពុនទី​២ បានថ្លែងអំណរគុណជូនចំពោះ ព្រះសហគមន៍កាតូលិកព្រះកុមារយេស៊ូបឹងទំពន់ និងក្រុមការងារ ដែលបានឆ្លើយតបតាមការស្នើសុំរបស់សាលាសង្កាត់។

លោកបូជាចារ្យ ខ័នរុយ ឃេវិន ៖ «កូវីដ១៩ ធ្វើឱ្យមនុស្សមានសម្ពាធផ្លូវចិត្ត»

លោកបូជាចារ្យ ខ័នរុយ ឃេវិន អ្នកទទួលខុសត្រូវអង្គការម៉ារីណុល និងជាប្រធានកម្មវិធីម៉ារីណុលដើម្បីសុខភាពផ្លូវចិត្ត បាន​លើកឡើងថា សុខភាពផ្លូវចិត្តនៅក្នុងបរិបទកូវីដ១៩នេះ គឺ​ជាកត្តាសំ​ខាន់ដែលកើតមាន​លើ​​បុគ្គលផ្ទាល់ខ្លួន ក៏ដូចជាសង្គមផងដែរ។ លោកបូជាចារ្យ ឃេវិន បាន​ថ្លែងឡើងដូចនេះ​​កាល​ពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ ជាមួយនឹង​ក្រុមការងារការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក។ លោក​បានបញ្ជាក់ថា ៖ «ក្នុងអំឡុងនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩នេះ អ្វីដែលខ្ញុំបានមើលឃើញ និងមានក្ដីបារម្ភនៅក្នុងសហគមន៍គឺ បញ្ហាសុខភាពផ្លូវចិត្ត ព្រោះកង្វះនូវសេចក្ដីត្រូវការមូលដ្ឋាន (ម្ហូបអាហារ) និងសម្ភារអនាម័យ ជាបញ្ហាចាំបាច់នៅក្នុងសម័យកូវីដ១៩នេះ»។

លោក​អភិបាល​អូលីវីយ៉េ ៖ ក្នុងបរិបទមេរោគកូវីដ១៩​ ​គ្រីស្ត​បរិស័ទម្នាក់ៗត្រូវដើរនាទីជាសង្គហៈ

លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានកោះហៅប្រជុំបន្ទាន់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម   ZOOM ក្នុងនោះ​រួមមាន លោកបូជាចារ្យ ទទួលខុសព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាព ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង និងភ្នំពេញថ្មី និង អង្គការការីតាសកម្ពុជា ព្រមទាំងការិយាល័យមួយចំនួនមាន សុខភាព យុវជន និងការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា រួមទាំង​គណៈកម្មការស្វាគមន៍ភ្នំពេញថ្មី។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងរិះគិតបន្ទាន់ ដើម្បីឆ្លើយតបចំពោះសេចក្តីត្រូវ​ការរបស់ បងប្អូន ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ

​អន្តរ​សាសនា​ ជាផ្លូវ​មួយ​នៃ​សន្តិភាព

“​សកម្មភាព​អន្តរ​សាសនា​ ជាផ្លូវ​មួយ​យ៉ាង​ពិសេស​​ដើម្បី​កសាង​សន្តិភាព​ និង​សុខដុមរមនា​​នៅក្នុង​សង្គម” នេះជា​របាយការណ៍​ស្តីអំពីសកម្មភាព​​អន្តរសាសនាក្នុងភូមិភាគ​ភ្នំពេញ ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃទី​៧ មេសា ២០២០នេះ​។ យោង​តាម​របាយការណ៍ បាន​សរសេរថា សុខដុមរមនា សុខសន្តិភាព កិច្ចសន្ទនា ការ​ចែក​រំលែក​គុណតម្លៃ​នៃ​ជីវិត​ខាង​ផ្លូវវិញ្ញាណ គឺជា​បេសកកម្ម​របស់​យើង​ជា​សាសនទូត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ នៅ​ក្នុង​នោះ​ផងដែរ ព្រះសហគមន៍​កាតូលិក​ទទួល​បានបែបបទ​នៃ​ការ​សន្ទនា​ចំនួន​៤ប្រភេទគឺ កិច្ចសន្ទនាតាម​រយៈជីវិត កិច្ចសន្ទនា​តាមរយៈ​​សកម្មភា​ព កិច្ចសន្ទនានៃ​ការផ្លាស់​ប្ដូរទេវវិទ្យា និង​កិច្ចសន្ទនា​នៃការ​ផ្លាស់​ប្ដូរ​បទពិសោធ​​សាសនា។ នៅ​ក្នុង​កិច្ច​សន្ទនាតាមរយៈជីវិត​គឺ​សំដៅ​ដល់​​វិស័យ​អប់រំ​ ដែលផ្តោត​លើភាតរភាព និង​បរិយាបន្ន​អប់រំ​​ ដែល​​​មាន​សាលាមត្តេយ្យ​ចំនួន​២៧​ សាលាបឋមសិក្សា​ចំនួន២

គ្រួសារធ្វើចត្តាឡីស័ក ទទួលគ្រឿងឧបភោគពីព្រះសហគមន៍

តំណាង​គ្រីស្ត​បរិស័ទ​ព្រះ​សហគមន៍​ចំការ​ទៀង ព្រះ​វិហារ​សន្តី​ម៉ារី​ញញឹម ឃុំគុស​ ស្រុកត្រាំកក់​ ខេត្ត​តាកែវ​  ដឹក​​នាំដោយ​លោកអភិបាល​ អូលីវីយ៉េ​ ជ្មិត​ហស្លេរ​ អភិបាល​​​ព្រះ​សហគមន៍​កាតូលិក​ភូមិ​ភ្នំពេញ​​ បានអញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​ដែល​កំពុង​ជាប់​ចត្តាឡីស័ក​​ ចំនួន​ ៦គ្រួសារ​ ​ដែល​ស្ថិត​នៅក្នុងភូមិត្រពាំងព្រីង​ ឃុំគុស​ ស្រុកត្រាំកក់​ ខេត្ត​តាកែវ នា​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ២០២១នេះ​។ នៅ​ក្នុង​កិច្ច​ចុះសួរសុខទុក្ខនេះ ​លោកអភិបាល អូលីវីយ៉េ​​ក៏​បាន​ផ្ដល់​អនុសាសន៍​ដើម្បី​លើក​ទឹកចិត្ត​​ និង​ណែនាំ​អំពី​របៀប​រក្សា​អនាម័យ​ ការថែទាំ​សុខភាព​​ និង​ជូនពរ​ដល់​គ្រួសារ​ជាប់​​​ចត្តាឡីស័ក​ទាំង​អស់

លោក​អភិបាលអូលីវីយ៉េអំពាវនាវ​ឱ្យ​គ្រីស្ត​បរិស័ទ​សូត្រ​ផ្គាំ​ព្រះមាលា​

លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ បាន​អំពាវនាវ​​ឱ្យ​គ្រីស្ត​បរិស័ទនៅ​ភូមិ​ភាគ​ភ្នំពេ​ញ​ទាំងមូលរួប​​​រួម​គ្នា​អធិដ្ឋាន​ផ្គាំ​ព្រះ​មាលា​ ជាមួយ​ក្រុម​គ្រួសារ​សាឡេស៊ាន​ដុន​បូស្កូ នា​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ២០២១​នេះ​ ដើម្បី​អធិដ្ឋាន​សម្រាប់​ប្រទេស​ភូមាដែល​កំពុង​រង​ទុក្ខលំបាក​យ៉ាង​ខ្លាំង។ លោក​អភិបាលថា ការអធិដ្ឋាន​ដោយ​ទូល​អង្វរ​ព្រះជាម្ចាស់​​បំភ្លឺ​អ្នក​ដឹក​នាំ​ប្រទេ​ស​​​ភូមា ​អាច​រក​ឃើញ​សេចក្ដី​សុខសាន្ត​ដ៏ពិត​ប្រាកដ។​ នៅក្នុង​សេចក្ដី​អំពាវនាវ​នេះ​ដែរ លោកអូលីវីយ៉េបាន​ណែនាំ​ថា ៖ «យើង​អធិដ្ឋាន​សម្រាប់​ព្រះ​សហ​គ​មន៍​នៅ​ប្រទេស​ភូមា​ដែល​ខិត​ខំ​ធ្វើ​ដំណើរ​រួម​ជាមួយ​ប្រជា​ជន​ ឱ្យ​ប្រជាជន​មានជីវិត​ហើ​យ​ជា​​ជីវិត​ដ៏​បរិបូរណ៌​ដែលបាន​មកពី​ព្រះ​យេស៊ូ​ផ្ទាល់​»។ នៅក្នុង​ឱកាស​​ស្នើ​ឱ្យ​គ្រីស្ត​បរិស័ទ​អធិដ្ឋានផ្គាំ​ព្រះ​មាលា​​នេះ​ដែរ យុវជន​ សាខន ស៊ីម៉ូន បាន​និ​យា​យថា ការ​អធិដ្ឋាន​ផ្គាំព្រះមាលា គឺជា​វិធី​មួយ​ដែល​លោក​ចូល​ចិត្ត ព្រោះ​ការធិដ្ឋាន​​​តាម​របៀ​ប​​នេះ​​នឹង​​ជួយ​​សម្រួលក៏​ដូចជា​ជួយ​ផ្សះផ្សារផ្លូវចិត្ត​។ លោក ស៊ីម៉ូន​បន្តថា

​សាលាអប់រំពិសេស ​អនុវត្តន៍​ការ​​បង្រៀន​សិស្ស​តាម​របៀប​ថ្មី

«សាលាអប់រំពិសេស» ជាកម្មវិធីមួយផ្នែករបស់ព្រះសហគមន៍កាតូលិកព្រះវិហារព្រះកុមារយេស៊ូ បឹង​ទំពុន ដើ​ម្បីជួយដល់កុមារដែលខ្សោយលើផ្នែកសតិបញ្ញា ។ សាលា​នេះ​​ជាកម្ម​វិធី​​មួយ​ផ្នែក​ ​​របស់​​ព្រះសហគមន៍​កាតូលិក ព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូបឹង​ទំពុន​ ដើម្បី​ជួយ​​ដល់​កុមារ​ដែល​ខ្សោយ​លើ​ផ្នែក​សតិ​បញ្ញា ​ឱ្យ​​មាន​សកម្មភាព​ប្រតី​ និង​ការ​គិត​ដូច​កុមារធម្មតា​​ឯទៀតៗ​ឡើង​វិញ។​ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ គឺ​កុមារ​ទាំង​នោះ​​មាន​លក្ខណៈពិសេស ​ដោយ​សិស្ស​ទាំង​អស់​​​​សុទ្ធ​តែ​ជាកុមារ​ដែល​មាន​ពិការភាព​ផ្នែក​សតិ​បញ្ញា មិន​អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិបទ​នៃការ​សិក្សា​សម័យ​កូវីដ១៩ ដែល​​សិក្សា​តាម​រយៈ​​​អនឡាញ​ (បណ្ដាញសង្គម) ដូច​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​កំណត់​នោះ​ទេ។​ អ្នក​ស្រី​ភោគ ម៉ានី នាយិកា​សាលា​អប់​រំពិសេស​ បាន​ឱ្យដឹង​ថា ការ​សិក្សា​ចំពោះ​ក្មេង​​​​អូទី​សហ្សឹ​ម​​ក្នុង​សម័យ​កូ​វីដនេះជា​រឿង​ថ្មី​

វិបត្តិកូវីដ ពិធីបុណ្យហែស្លឹកឆ្នាំនេះ បា្ររព្ធដោយភាពស្ងប់ស្ងាត់

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំនេះ ព្រះសហគមន៍កាតូលិកកម្ពុជា បានប្រារព្ធពិធីបុណ្យហែស្លឹកមានលក្ខណៈ ខុសប្លែកជាងបណ្តាឆ្នាំមុនៗ​ ដោយ​ពិធីនេះ​មានគ្រីស្តបរិស័ទចូលរួមតិចតួចបំផុត មិនដូចរាល់ឆ្នាំ ដែលអាចប្រារព្ធយ៉ាងឱឡារិក ក៏ព្រោះតែកម្ពុជាកំពុងរងការរាតត្បាតយ៉ាងខ្លាំងនូវជំងឺកូវីដ១៩ ក្នុងសហគមន៍។ តាមប្រសាសន៍ណែនាំរបស់លោកអភិបាលអូលីវីយ៉េ អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញដែល​បាន​ថ្លែង​​នៅក្នុងធម្មទេសនាថា រដូវ៤០ថ្ងៃដែលព្រះសហគមន៍អញ្ជើញឱ្យធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទទួលមរណភាពនៅក្រុងយេរូសាឡឹម។ លោកថា ៖«ខ្ញុំ​ស្ដាយ​ ដោយ​សារ​ឆ្នាំ​នេះ​យើង​បាន​រៀប​ចំ​ សម្ដែងអំពីរឿងនេះ​អស់ពី​សមត្ថភាព​ ប៉ុន្តែ​​ដោយ​សារ​កូវីដ១៩​ យើង​សម្ដែង​មិនបាន។ ​នៅ​ពេល​យើង​ឃើញ​ផ្ទាល់​ភ្នែក យើង​ឈឺចិត្ត​ណាស់ ឈឺ​ក្នុង​ដួង​ចិត្ត​របស់​យើង​មែនទែន។ ប្រហែល​យើង​បាន​គិត​ថា

ព្រះសហគមន៍យកស្វាយ២តោនទៅពន្ធនាគារ

ខណៈ​ដែល​ស្វាយ​ទុំ​កំពុង​ធ្លាក់​ថ្លៃ ដោយសារ​គ្មានទីផ្សារ​នាំ​ចេញ​ ព្រោះតែ​ការរីករាលដាលនៃ​កូវីដ​១៩ លោក​បូជាចារ្យ​អ៊ុន សុន បាន​ប្រមូល​កសិផលនេះ ចំនួន​២​តោន ដើម្បី​ចែក​ជូន​ទៅ​ដល់​​អ្នក​ជាប់​ក្នុងពន្ធនាគារ​នៅ​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១។ កម្មវិធីនេះផងដែរ មានការចូលរួម ពីលោកប្រធានពន្ធធានាគារ សហការីរបស់លោក និង លោកបូជាជាចារ្យ អ៊ុន សុន ព្រមទាំងគ្រីស្តបរិស័ទ មកពីព្រះសហគមន៍កាតូលិកសន្តមីកាអែលក្រុងព្រះសីហនុ។ លោកប្រធានពន្ធធានាគា បានថ្លែងអំណរគុណ ដល់ព្រះសហគមន៍ ដែលតែងតែយកចិត្តទុកដាក់

ព្រះសហគមន៍កាតូលិកកម្ពុជានៅតែចងចាំលោកអភិបាលអ៊ីវរ៉ាមូស

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ នា​ថ្ងៃទី​២៣ ខែមីនា​ ឆ្នាំ២០២១នេះ​បាន​​ជូន​​សៀវ​ភៅ​ដល់​​បងប្អូ​ន​គ្រីស្ត​បរិស័ទ​​​ទាំងអស់​តាម​រយៈ​​​បណ្ដាញ​សង្គម​ ស្ដី​អំពី អនុស្សាវរីយ៍​បុណ្យ​​សព​លោក​អភិបាល​អ៊ីវ​រ៉ាមូស ដែល​ត្រូវ​បាន​​ព្រះជាម្ចាស់​ត្រាស់​ហៅ​ ឱ្យ​ចូល​រួម​នៅក្នុង​ជីវិត​​អស់​កល្បជានិច្ច​ដោយ​សុខសាន្ត កាល​ពី​​​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​ដោយសារ​ជំងឺ​កូវីដ​១៩ ។ នៅក្នុង​សៀវភៅ​នេះ​លោក​អភិបាល​អូលីវីយ៉េ បានប្រមូលនូវគ្រប់សាររំលែកមរណទុក្ខ សក្ខីភាព និង​ធម្ម​​ទេសនា​​​​ទាំងឡាយនៅក្នុងកម្មវិធីបុណ្យសព ដោយ​មាន​អត្ថបទខ្លះ​ជា​ភាសា​ខ្មែរ ​ខ្លះជាភាសាបារាំង និងខ្លះជាភាសាអង់គ្លេស។ ក្រៅ​​ពី​សារលិខិត​ទាំង​​នេះ​ លោក​បាន​ដាក់​​បញ្ចូល​នូវរូបភាពស្រស់ស្អាតជាច្រើន។ ជាពិសេស​លោក​បាន​ផ្ញើជូនបងប្អូន​គ្រីស្ត​បរិស័ទ​​នូវ​តំណ​ភ្ជាប់​តៅកាន់វីដេអូ អំពីជីវិតរបស់លោកអភិបាលអ៊ីវរ៉ាម៉ូស (ជាភាសាខ្មែរ និងមាន​អក្សរ​រត់​ជាភាសាអង់គ្លេស)

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email